ម្ចាស់ស្នាដៃខ្សែភាពយន្ដ “ដើម្បីកូន” ផលិតករ ហ៊ុយ យ៉ាឡេង សម្រេចប្រកាសលក់ផ្ទះជាង១០ម៉ឺនដុល្លារ ក្រោយបរាជ័យរឿងថ្មី
(ភ្នំពេញ)៖ ម្ចាស់ស្នាដៃខ្សែភាពយន្ដ “ដើម្បីកូន” ផលិតករ ហ៊ុយ យ៉ាឡេង ដាច់ចិត្តប្រកាសលក់ផ្ទះក្ដែងៗនៅលើ បណ្ដាញសង្គម នៅថ្ងៃទី១៣ ខែកក្ដាដា នេះក្រោមមូលហេតុតានតឹងរងសម្ពាធពីបញ្ហាជាប់គាំងកូវីដ១៩។ នៅប៉ុន្មានម៉ោងមុននេះគណនីហ្វេសប៊ុកផ្លូវការរបស់ផលិតករ ហ៊ុយ យ៉ាឡេង បង្ហោះសាររៀបរាប់យ៉ាង វែងក្នុងចេតនាប្រកាស់លក់ផ្ទះវីឡាប្រណិតផ្ទាល់ខ្លួននៅម្ដុំផ្លូវល្បឿនលឿនក្នុងតម្លៃ ១៣៥០០០ដុល្លារ តម្លៃទាបជាងទីផ្សារ។ កក្តាដែលបង្ខំចិត្តឱ្យផលិតកររូបនេះប្រកាសលក់ផ្ទះដែលខំប្រឹងបង់រំលួសរាប់ខែរាប់ឆ្នាំនេះចោលក៏ព្រោះតែលោកជាប់គាំងក្នុងបំណុលខ្ចីលុយគេផលិតរឿង ហើយនេះក៏ដោយសារតែ…