តុលាការសម្រេចឃុំខ្លួនជនជាតិវៀតណាម៤នាក់ ចូលនេសាទឆ្លងដែនខុសច្បាប់

ភ្នំពេញ៖ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ បានសម្រេចឃុំខ្លួន ជនជាតិវៀតណាមចំនួន ៤នាក់ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស ឆ្លងដែន និងនេសាទដោយប្រើឧបករណ៍ខុសច្បាប់ លើដែនសមុទ្រកម្ពុជា នៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។ ប្រភពពីសមត្ថកិច្ច នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី…

លោកស្រី អោងសាន ស៊ូជី ត្រូវបានដកតំណែងចេញខ្លះដើម្បីសម្រាកបន្ទុក

(ណៃពិដោ)៖ ប្រធានាធិបតីមីយ៉ាន់ម៉ា យូ ធីន យ៉រ (U Htin Kyaw) បានដាក់សំណើថ្មីទៅកាន់សភាជាតិ ដើម្បីដកដាក់តំណែងនៅក្នុងជួររដ្ឋាភិបាលមួយចំនួន ដោយក្នុងនោះលោកស្រី អោងសាន ស៊ូជី នឹងត្រូវបន្ថយមកកាន់តំណែងត្រឹមតែពីរក្រសួងប៉ុណ្ណោះ គឺក្រសួងការបរទេស និង ការិយាល័យប្រធានាធិបតី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ…

ការគ្រប់គ្រងកែច្នៃសម្រាម ការច្នៃទឹកកខ្វក់ បញ្ហារំដោះទឹកភ្លៀងនិងការដោះស្រាយចរាចរណ៍ ជាលទ្ធផលសម្រាប់ភ្នំពេញ

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយលោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងតូក្យូ និងទីក្រុងគីតាគ្យូស្ស៊ូ នៃប្រទេសជប៉ុន ក្នុងរយៈពេលពេញ១សប្តាហ៍នោះ បានវិលត្រលប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាពហើយ ដោយបានទទួលនូវលទ្ឋិផលជាផ្លែផ្កាយ៉ាងច្រើន ពិសេសទៅលើការគ្រប់គ្រងកែច្នៃសម្រាម ការច្នៃទឹកកខ្វក់ បញ្ហារំដោះទឹកភ្លៀងនិងការដោះស្រាយចរាចរណ៍ជាដើម។     លោក ប៉ា…

ទីបំផុតលោកស្រី អ៊ុងសាន ស៊ូជី បានធ្វើជារដ្ឋមន្ត្រីកាន់ក្រសួងចំនួនបួនព្រមៗគ្នា

(ណៃពិដោ)៖ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព និង ជាប្រធានគណបក្សកាន់អំណាច (NLD) លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតែងតាំងជាផ្លូវការក្លាយជារដ្ឋមន្ត្រីក្រសួងចំនួនបួនក្នុងពេលតែមួយ ដូចជា ក្រសួងការបរទេស, ក្រសួងអប់រំ, ក្រសួងអគ្គិសនី, និង ក្រសួងថាមពល។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នាថ្ងៃពុធ ទី៣០ ខែមីនា…

កម្ពុជា-រុស្ស៊ី កំពុងចាប់អារម្មណ៍លើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស

(ភ្នំពេញ): នៅក្នុងកិច្ចប្រជុំលើកទី៩របស់គណកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី បានចាប់អារម្មណ៍ទៅលើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ។ ការចាប់អារម្មណ៍និងការទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ បានធ្វើនៅពីថ្ងៃទី ២៨-២៩ ខែមីនា ឆ្នាំ២០១៦ នៅភ្នំពេញ ដោយមានលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក នីកូឡាយ…

ឆេះតូបលក់គ្រឿងតុបតែងរថយន្ត ក្បែរស្ថានីយ៍ប្រេងឥន្ទ: ខូចខាតទ្រព្យអស់ទឹកប្រាក់៣០០០$

(ភ្នំពេញ)៖តូបលក់គ្រឿងបន្លាស់តុបតែងរថយន្តមួយកន្លែងស្ថិតខាងក្រោយហាងគុយទាវសេលិបត្រូវបានអគ្គីភ័យលេបត្របាក់ទាំងព្រឹកព្រលឹមស្ទើរទាំងស្រុងតែសំណាងល្អពំុអ្នករងរបួសនោះទេ។ហេតុការណ៍ឆេះតូបលក់គ្រឿងបន្លាស់តុបតែងរថយន្តនោះបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០១៦នៅចំណុចផ្ទះលេច៤១ក្រុម១១៩ភូមិ០៩នៅផ្លូវលេខ៨៦ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។ម្ចាស់តូបលក់ដូរគ្រឿងតុបតែងរថយន្តដែលរងការខូចខាតនោះឈ្មោះទេព សុជាតិ ភេទប្រុសអាយុ៣១ឆ្នាំស្នាក់នៅកន្លែងកើតហេតុ។ ប្រភពព័ត៌ពីប្រជាពលរដ្ឋជិតខាងកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុដែលអ្នកខ្លះបានក្រោកពីដំណេកនិងអ្នកខ្លះទៀតនៅមិនទាន់ក្រោកនៅឡើយស្រាប់តែមានហេតុការណ៍ភ្ញាក់ផ្អើលថាមានអគ្គីភ័យកើតឡើងព្រោះគេឃើញផ្សែងហុយសន្ធប់លាយឡំជាមួយអណ្តាតភ្លើងឆេះចេញពីតូបលក់ដូរគ្រឿងតុបតែងរថយន្តស្ថិតខាងក្រោយហាងគុយទាវសេលិប ពេលនោះម្ចាដ់ផ្ទះក៏ដូចជាអ្នកជិតខាងបាននាំគ្នាជួយអន្តរាគមន៍ជួយពន្លត់ដោយអ្នកខ្លះបាញ់បំពង់អគ្គីភ័យនិងអ្នកខ្លះទៀតយកទឹកមកជះតែមិនអាអាគ្រប់គ្រងបានភ្លើងកាន់តែឆេះខ្លាំងៗឡើងនោះក៏មានរថយន្តពន្លត់អគ្គីភ័យចំនួន០៩គ្រឿងមកជួយអន្តរាគមន៍ភ្លាមៗផងដែរទើបបាញ់ពន្លត់ជាស្ថារពវិញ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាដោយតាមម្ចាស់តូបកើតហេតុបានបំភ្លឺប្រាប់សមត្ថកិច្ចថាមូលហេតុដែលបណ្តាលឲ្យឆេះនេះគឺមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេ)ខ្សែភ្លើងចេញពីពិដានដំបូលធ្លាក់ភ្លើងប៉ះឥវ៉ានខាងក្រោមទើបឆេះកាន់តែខ្លាំងឡើងដូច្នេះ។ សមត្ថិច្ចបន្តទៀតថាការឆេះនៅតូបលក់គ្រឿងតុបតែងរថយន្តរថយន្តនោះមានទំហំ3×8ដោយឆេះអស់៨០ភាគរយបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់អស់៣០០០ដុល្លារ។រថយន្តពន្លត់អគ្គីភ័យចំនួន០៩គ្រឿងមកជួយអន្តរាគមន៍ប្រើប្រាស់អស់ទឹក០៣ឡានទើបរលត់ជាស្ថារពវិញនៅវេលាម៉ោង០៦ព្រឹកថ្ងៃដដែលមិនរាលដាលដល់តូបជិតខាងឡើយនិងមិនមានអ្នករបួសនោះទេ៕

អគ្គិសនីកម្ពុជា ចាប់ផ្ដើមជំហ៊ានទី៣ តបណ្ដាញអគ្គិសនីតម្លៃ ៦៣០រៀល ដល់កម្មករ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្ដីប្រកាសថ្មីមួយថា ខ្លួនបានបន្តប្រតិបត្តិការតបណ្តាញអគ្គិសនីតម្លៃ ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ជូនកម្មករ និយោជិត ក៏ដូចជាអ្នកជួលផ្ទះ ជួលបន្ទប់ ក្នុងជំហ៊ានទី៣ ចាប់ពីថ្ងៃអង្គារ ទី២១ ខែកក្កដា នេះតទៅ ដែលជំហ៊ានទី៣ នេះមានចំនួនជាង ៣ម៉ឺនបន្ទប់។ អគ្គិសនីកម្ពុជា…

អគ្គិសនីកម្ពុជា ផ្អាកតបណ្ដាញតម្លៃ ៦២០រៀលជាបណ្ដោះអាសន្ន

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានប្រកាសផ្អាកការងារចុះតបណ្តាញតម្លៃ ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ ជូនកម្មករ និយោជិត រយៈពេល១០ថ្ងៃ ដើម្បីបូកសរុបរបាយការណ៍លទ្ធផលការងារក្នុងដំណាក់កាលទី២។ នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ EDC នឹងផ្អាកសកម្មភាពតបណ្តាញតម្លៃ ៦១០រៀលក្នុងមួយគីឡូវ៉ាត់ ដើម្បីអនុញ្ញាតឲ្យនិយោជិកអគ្គិសនីកម្ពុជា ធ្វើការបូកសរុបរបាយការណ៍លទ្ធផលនៃការអនុវត្តយន្តការវគ្គទី២…

ស្លាប់មនុស្សជាង ​៥០នាក់​ និង​របួស​ជិត ​៤០​នាក់ ​នៅ​កូឡុំប៊ី ​ដោយ​សារ​ភ្លៀង​ខ្លាំង​រអិល​បាក់ដី

កូឡុំប៊ី៖ អាជ្ញាធរបានឲ្យដឹងថា ការរអិលបាក់ដីដ៏សាហាវដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងស្ទើរតែចែកផែនដីនៅក្នុងប្រទេសកូឡុំប៊ី ​នៅថ្ងៃចន្ទ ទី១៨ ​ខែឧសភា ម្សិលមិញនេះ បានសម្លាប់​មនុស្ស ៥២នាក់ និងរបួស ៣៧នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅប្រមាណជាងម៉ោង ៣៖០០ ព្រឹកថ្ងៃទី១៨ ខែឧសភា ក្នុងទីក្រុង Salgar ចំពេលដែលប្រជាជន​កំពុងតែ​ដេក​លង់​លក់ស្រួល ដោយនៅក្នុងហេតុការណ៍មានភក់…

Smart ប្រកាស ព័ត៌មាន​លម្អិត​ស្តីពី​ការរៀបចំ ការប្រគុំ​តន្ត្រី Smart Mega: Demi World Tour កក្រើក​កោះ​ពេជ្រ​

​ភ្នំពេញ​ថ្ងៃ​ទី ២៩ ខែ មេសា ២០១៥ : ក្រុមហ៊ុន Smart Axiata បានឱ្យ​ដឹង​ពត៌មាន​លំអិត​បន្ថែម​អំពី ការរៀបចំ​ប្រគុំ​តន្ត្រី អន្ដរជាតិ Smart Mega Concert នាពេល​ខាងមុខ​នេះ ដែល​សម្តែង​ដោយ​តារាចម្រៀង Demi Lovato នឹង​ធ្វើឡើង​នៅ​ថ្ងៃទី…