បុរសមានសតិមិនគ្រប់ម្នាក់ទិញសាំងចាក់ដុតផ្ទះខ្លួនឯង បណ្ដាលឲ្យឆេះផ្ទះខ្ទេច នៅក្រុងព្រះវិហារ
ព្រះវិហារៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានការភ្ញាក់ផ្អើលមួយនៅកណ្តាលទីប្រជុំជនក្រុងព្រះវិហារ ដែលបង្ករឲ្យមានអគ្គីភ័យកើតឡើងដោយសារតែមានបុរសសតិមិនគ្រប់ម្នាក់បានទិញសាំងយកមកដុតបំផ្លាញផ្ទះខ្លួនឯង បណ្តាលឲ្យខូចខាតលំនៅឋានរបស់ខ្លួនទាំងស្រុង ។ ហេតុការណ៍ខាងលើកើតឡើងនៅចំណុចភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ នេះបើតាមសាក្សីនៅនឹងកន្លែងកើតហេតុបានរៀបរាប់ថានៅវេលាម៉ោង៦នឹង៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចកើតហេតុខាងលើ គេបានឃើញបុរសម្នាក់ដែលមានសតិមិនគ្រប់ ដែលជាម្ចាស់ផ្ទះ បានមកពីខាងក្រៅផ្ទះ ហើយឃើញមានដបសាំង…