ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ១ខ្នងយ៉ាងសន្ធោសន្ធៅ នៅខេត្តរតនគិរី

រតនគីរីៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ មានករណីអគ្គិភ័យកើតឡើងមួយលើកបណ្ដាលឲ្យឆេះផ្ទះមួយខ្នង នៅចំណុចភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។ ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ បានចេញរថយន្តពន្លត់អគ្គីភ័យ ១គ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ៕

ថវិកាសរុប៩លានរៀល ករណីអគ្គិភ័យលេបត្របាក់ខ្ទេចនៅខេត្តកំពង់ចាម

កំពង់ចាមៈ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅម៉ោង ១២និង៤០ នាទី សមត្ថកិច្ចទទួលបានព័ត៌មានថា មានអគ្គីភ័យឆេះកំពុងឆាបឆេះឃ្លាំងស្តុកក្រណាត់ មានទំហំប្រហែល ៣០X៤០ ម៉ែត្រ កម្ពស់ ០៦ ម៉ែត្រ ។ ម្ចាស់ឃ្លាំងនិងសម្ភារៈឈ្មោះ រ៉ា វុធ ភេទ…

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់ខ្ទេចដោយម្ចាស់ទុកចោលមិននៅ

កំពង់ចាមៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៤និង១៥ នាទីទៀបភ្លឺ មានករណីអគ្គិភ័យ ឆេះផ្ទះ ប្រជាពលរដ្ឋ ដែលកើតឡើងនៅចំណុច ភូមិ ទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ម្ចាស់ឈ្មោះ យ៉ាន យន…

សាហាវ! សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីឈ្លោះជាមួយម្តាយដុតផ្ទះគាត់ចោល

ពោធិ៍សាត់ៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថាកាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង១០និង០៥នាទី នៅចំណុចប្រឡាយស្ថិតនៅភូមិចំការចេកខាងជេីង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បុរសម្នាក់ឈ្លោះជាមួយម្តាយខ្លួនហើយបានដុតផ្ទះម្តាយចោលត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ចាប់ឃាត់ពីបទហឹង្សាក្នុងគ្រួសារដោយចេតនាបណ្តាលឲ្យឆេះផ្ទះទាំងស្រុងដែលធ្វេីអំពីឈេីប្រក់ស័ង្កសីជញ្ជាំងស័ង្កសីក្រាលក្តាមានទំហំ៧ម៉ែត្រ×៥ម៉ែត្របង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍នៅកន្លែងកើតហេតុ។ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃបានឲ្យដឹងថាជនបង្កមានឈ្មោះរ៉េតប៊ុនរឿនភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិសង្កាត់កេីតហេតុខាងលេីបានឈ្លោះជាមួយម្តាយឈ្មោះយ៉ុងទូចភេទស្រីអាយុ៥៩ឆ្នាំមុខរបរនៅផ្ទះរស់នៅភូមិសង្កាត់កេីតហេតុខាងលេីហេីយបានដុតផ្ទះម្តាយ។ ប្រភពដដែលបានបន្តថាក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គីភ័យនេះមានកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ កម្លាំងប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃនិងប្រជាការពារដឹកនាំដោយលោកវរសេនីយឯកយឹមស៊ាងហៃអធិការនគរបាលក្រុងពោធិ៍សាត់បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដឹកនាំដោយលោកឧត្តមសេនីយត្រីព្រុំសារុនស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គីភ័យដោយប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២ឡានទើបគ្រប់គ្រងស្ថានការណ៍បាន។ ប្រភពក៏បានឲ្យដឹងដែរថាសមត្ថកិច្ចនគរបាលបានចាប់ឃាត់ខ្លួនជនបង្កខាងលើយកមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី៕  

ថ្ងៃចូលឆ្នាំចិន! ម្ចាស់ផ្ទះសែនរួចបិតទ្វារទៅលេងផ្ទះដន្លង បែរជាឆេះខ្ទេចទាំងស្រុងនៅស្រុកចំការលើ

កំពង់ចាមៈ នៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទី មាន ករណីអគ្គិភ័យ ០១ករណី ស្ថិតនៅចំណុចភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលពត៌មាន លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាអោយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុក និងចេញរថយន្ដពន្លត់អគ្គិភ័យ…

ធ្លាយហ្គាសម៉ាស៊ីនត្រជាក់បណ្តាលឲ្យឆេះរថយន្តនៅប៉ៃលិន

ប៉ៃលិនៈ នៅវេលាម៉ោង១ និង៤០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ មានករណីឆេះរថយន្ត០១ករណី នៅចំណុចក្បែរប៉ុស្តិ៍រដ្ឋរដ្ឋបាលសង្កាត់អូរតាវ៉ៅ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលអោយឆេះរថយន្តខូចខាតកម្រិតធ្ងន់០១គ្រឿង និងមិនបង្ករអោយមានមនុស្សរងរបួសនោះទេ ។ -អ្នកបើកបររថយន្តឈ្មោះ ជា កុសល ភេទប្រុស អាយុ៣០ឆ្នាំ…

ឆ្លងចរន្តក្លាយជាអគ្គិភ័យឆេះផ្ទះក្នុងបុរីអចលនទ្រព្យអង្គរនៅស្រុកប្រាសាទបាគងសរុបប្រហែល១២០០០ដុល្លារ

សៀមរាបៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ផ្ទះមួយល្វែងដែលម្ចាស់ផ្ទះចាក់សោរទុកចោលនៅក្នុងបុរីអចលនទ្រព្យអង្គរ ត្រូវបានអគ្គិភ័យឆាបឆេះអស់មួយចំនួនពលរដ្ឋនិងសមត្ថកិច្ចជួយអន្តរាគមន៍ពន្លត់ដោយមិនរាលដល់ផ្ទះល្វែងដទៃទៀតនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយបានរលត់ទៅវិញនៅម៉ោង១២និង៣៩នាទីថ្ងៃដដែល។ លោកវរសេនីយ៍ឯកលឹមសម្បត្តិអធិការនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថាមានករណីភ្លើងឆេះបុរីអចលនទ្រព្យអង្គរលេខ៦០ម្ចាស់ឈ្មោះនូវសុផលអាយុ៣៥នៅចំណុចភូមិគោកត្នោតឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរាបនៅតាមបណ្តោយផ្លូវជាតិលេខ៦ចម្ងាយពីអធិការដ្ឋាននគរបាលស្រុកប្រមាណ១១គីឡូម៉េត្រ។ លោកបន្តថាការខូចខាតរួមមានផ្ទះខ្នងទំហំ៤×២១ម៉ែត្រកំពស់៥មេត្រប្រក់ស័ង្កសីជញ្ជាំងថ្មឆេះអស់សម្ភារៈនៅក្នុងផ្ទះទាំងស្រុងសរុបជាទឹកប្រាក់ប្រហែលជា១២០០០ដុល្លារ។ លោកបន្តថាករណីឆេះនេះមិនបណ្ដាលឲ្យឆ្លងទៅអគារដែលសង់ជាប់គ្នាទៀតទេប្រជាពលរដ្ឋនិងក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងទាន់ពេល។ក្នុងពេលកំពុងកើតហេតុរថយន្តពន្លត់អគ្គិភ័យស្រុកប្រាសាទបាគងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តនិងរថយន្តរបស់អាជ្ញាធរអប្សរាបានចេញជួយអន្តរាគន៍។ ក្នុងនោះមានកម្លាំងប៉ុស្ដិ៍និងប្រជាការពារនិងប្រជាពលរដ្ឋជួយអន្តរាគន៍ជាច្រើនផងដែល។ លោកវរសេនីយ៍ឯកលឹមសម្បត្តិបញ្ជាក់ថាករណីនេះបណ្តាលមកពីទុស្សេខ្សែភ្លើងទូរទស្សន៍ចាប់ជញ្ជាំងបង្កជាអគ្គិភ័យឆាបឆេះតែម្ដងខណៈម្ចាស់ផ្ទះចាក់សោរទុកចោល។ សមត្ថកិច្ចបានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គីភ័យផងព្រោះរដូវធ្លាក់ខ្យល់និងរដូវក្តៅបានមកដល់ចឹងហើយវាងាយនឹងឆាបឆេះណាស់៕  

ផ្ទះមួយខ្នងដែលម្ចាស់ទុកចោលយូរឆ្នាំត្រូវជនមិនស្គាល់មុខលួចដុតបំផ្លាញនៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានហេតុការណ៍អគ្គីភ័យមួយកើតឡើងទៅលើផ្ទះ១ខ្នងធ្វើអំពីថ្មក្រោមឈើលើដែលម្ចាស់ទុកចោលរយៈពេលប្រមាណ២ឆ្នាំមកហើយដែលករណីនេះត្រូវបានគេសង្ស័យមានជនមិនស្គាល់អត្តសញ្ញាណលួចដុតបំផ្លាញ។ គ្រោះអគ្គីភ័យឆេះផ្ទះនេះបានកើតឡើងនៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិគោរដ្ឋានសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថាផ្ទះដែលរងការឆាបឆេះនេះធ្វើអំពីថ្មក្រោមឈើលើមានទំហំ០៤ម៉ែត្រX១៥ម៉ែត្រមានម្ចាស់ឈ្មោះតែវ៉ាន់អាយុ៤៥ឆ្នាំជាមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យបានទុកផ្ទះនេះចោលរយៈពេល០២ឆ្នាំហើយដោយទ្វារផ្ទះនិងរបងមានការទ្រុឌទ្រោមដែលមនុស្សអាចចេញចូលបាន។ លោកឧត្តមសេនីយ៍ត្រីប៊ុនផេងស្នងការរងទទួលផែនបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះបានឲ្យដឹងដែរថាក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះគឺប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានចំនួន០២គ្រឿងដោយបាញ់ទឹកអស់ចំនួន០២រថយន្តគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងដោយមានការខូចខាតផ្ទះនៅផ្នែកខាងលើអស់តែ១០%ប៉ុណ្ណោះចំពោះទ្រព្យសម្បត្តិនៅក្នុងផ្ទះមិនមាននោះទេហើយក៏គ្មានរងគ្រោះថ្នាក់ដល់មនុស្សឬផ្ទះអ្នកជិតខាងនោះឡើយ។ បើតាមការសន្និដ្ឋានសង្ស័យពួកជនប្រើប្រាស់គ្រឿងញៀនចូលទៅសេពថ្នាំញៀននៅខាងក្នុងនោះហើយលួចផុតព្រោះនៅពេលពិនិត្យក្នុងផ្ទះរកឃើញមានឧបរណ៍សម្រាប់ជក់ថ្នាំមួយចំនួន៕  

ភ្លើងធូបក្លាយជាអគ្គិភ័យឆេះកុដិព្រះសង្ឃនៅវត្តនួនមុនីរាម(វត្តក្បាលជួរលើ)

ក្រចេះៈ ករណីអគ្គីភ័យមួយឆេះកុដិព្រះសង្ឃនៅវត្តនួនមុនីរាម(វត្តក្បាលជួរលើ) បង្កការភ្ញាកើផ្អើលកាលពីវេលាម៉ោង ១១ និង ២០ ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅពេលកើតហេតុកំលាំងប៉ុស្តិ៍នគររដ្ឋបាលសំបុក រួមជាមួយកំលាំងប្រជាការពារ និងប្រជាពលរដ្ឋចំណុះជើងវត្ត បានសហការណ៍ជួយពន្លត់ ដោយប្រើប្រាស់ឡានទឹកឯកជនអស់ចំនួនពីរឡានទើបគ្រប់គ្រងអគ្គិភ័យបានទាំងស្រុងសម្ភារ:ខូចខាត រួមមាន÷…

ផ្ទះប្រជាពលរដ្ឋ២ខ្នងត្រូវអគ្គិភ័យឆាបឆេះខ្ទេចនៅស្រុកខ្សាច់កណ្តាល

កណ្តាលៈ ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០ នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដែលស្ថិតក្នុងភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ម្ចាស់ផ្ទះទី១របស់ឈ្មោះ វី ណេត ប្តីប្រពន្ធ ផ្ទះមានទំហំ ៨×៩ម ធ្វើអំពីឈើប្រក់ក្បឿង ទីលំនៅបច្ចុប្បន្ន…