Update៖អគ្គិភ័យឆាបឆេះហាងយីហោឃូលផាលេស ខូចខាតស្ទើតែទាំងស្រុង

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបាលឲ្យដឹងថា មានអគ្គីភ័យមួយកន្លែងកើតឡើងចំណុចហាងយីហោឃូលផាលេសស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៥សង្កាត់ទឹកល្អក់២ខណ្ឌទួលគោករាជធានីភ្នំពេញបណ្តាលមកពីឆ្លងចរន្តអគ្គិសនីនាវេលាម៉ោង៤និង១៥នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។ ម្ចាស់ហាងឈ្មោះនួន សុគន្ធា ភេទប្រុស អាយុ៤០ឆ្នាំ។ ហេតុការណ៍នេះបណ្តាលឲ្យឆេះសម្ភារៈអស់ប្រហែល៧០%មានដូចជាម៉ាស៊ីនត្រជាក់តុកៅអីសម្ភារៈភ្លេងនិងសម្ភារៈមួយចំនួនមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ក្នុងករណីនេះផងដែរសមត្ថកិច្ចបានចេញរថយន្តរបស់ការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន៤គ្រឿងចេញជួយអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន២ឡានទើបអាចពន្លត់ភ្លើងបានទាំងស្រុងនៅវេលាម៉ោង៤និង៥០នាទីនាថ្ងៃខែឆ្នាំដដែល៕  

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់២ខ្នងគិតជាប្រាក់រាប់ម៉ឺនដុល្លារ

កណ្តាលៈ ករណីអគ្គិភ័យមួយបណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងផ្ទះបណ្តាលអោយ រងរបួសម្ចាស់ផ្ទះ ០១នាក់ស្រាលនិង ខូចខាតសម្ភារះប្រេីប្រាស់ អស់ទាំងស្រុង កើតហេតុនៅថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៤និង៣០នាទី ស្ថិត ក្នុង ភូមិធ្យូង ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ ការខូចខាត…

ឆ្លងចរន្តឆេះបង្គោលភ្លើងបង្កជាអណ្ដាតភ្លើងឆេះឡើងសន្ធោសន្ធៅ

ភ្នំពេញៈ ឆ្លងចរន្តឆេះបង្គោលភ្លើងបង្កអោយជាអណ្ដាតភ្លើងឆេះឡើងសន្ធោសន្ធៅ ភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិង កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ និងទំនាក់ទំនងទៅជំនាញបង្ការនិងពន្លត់អគ្គិភ័យជួយអន្តរាគមន៍ពន្លត់។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៥២៨ កែង៣៣៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ក្រុមការងារយើងអោយដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋជិតនឹងទីតាំងខាងលើ បានលឺសូរផ្ទុះក៏ចេញមកមើលក៏ឃើញបង្គោលភ្លើង កំពុងតែឆេះមានអណ្ដាតភ្លើងឆេះឡើងសន្ធោសន្ធៅ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកើតហេតុ…

អគ្គិភ័យឆាបឆេះពំនូកចំបើងនៅស្រុកព្រៃឈរ

កំពង់ចាមៈ នៅ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង១០និង០០នាទី ករណីអគ្គិភ័យឆាបឆេះពំនូកចំបើង នៅចំណុចក្បែរផ្ទះឈ្មោះ ម៉ៅ ភឺន ភេទប្រុស អាយុ 52 ឆ្នាំ នៅភូមិក្រឡោង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បន្ទាប់ពីបានទទួលព័ត៌មាន លោកវរសេនីយ៍ឯក…

អគ្គិភ័យឆាបឆេះ រោងចក្រ ញូអីមេជីណេសិនលីមីធីត កែច្នៃគ្រឿងសង្ហារឹម នៅខេត្តកណ្តាល

កណ្តាលៈ ថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩ និង២០នាទី មានករណីអគ្គិភ័យឆេះអគាររោងចក្រ ញូអីមេជីណេសិនលីមីធីត (កែច្នៃគ្រឿងសង្ហារឹម) នៅត្រង់ចំណុចភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ អគាររោងចក្រខាងលើ ប្រភេទសំណង់ៈ សំណង់សង់ពីអំពីថ្ម…

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋស្ទើតែទាំងស្រុងនៅខេត្តព្រៃវែង

ព្រៃវែងៈ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣៥ នាទី មានករណីអគ្គិភ័យកើតឡើងមួយលើកបណ្ដាលឲ្យឆេះផ្ទះម្ចាស់ឈ្មោះ នី ធឿន ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ប្រពន្ធ ឈ្មោះ លិន ណុន អាយុ…

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ២ខ្នងទាំងស្រុងនៅស្រុកស្ទឹងត្រង់

កំពង់ចាមៈ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២និង៣០ នាទី នៅចំណុច ភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម មានគ្រោះអគ្គិភ័យកើតឡើងបណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ០២ ខ្នងផ្ទះ ។ ដែលជនរងគ្រោះទី១ឈ្មោះ ពៅ យ៉ន ភេទ…

ឆ្លងចរន្តក្លាយជាអគ្គិភ័យឆាបឆេះតូបលក់អីវ៉ាន់គិតជាទឹកប្រាក់អស់១៥០០០$

ក្រចេះៈ នៅថ្ងៃពុធ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល៦និង៤០ នាទី មានករណអគ្គិភ័យកើតឡើងឆេះតូបលក់អីវ៉ាន់មួយកន្លែង នៅត្រង់ចំណុច ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។ ម្ចាស់ផ្ទះ ឈ្មោះ ឪម…

វីឡារបស់មន្ត្រីយោធាម្នាក់ត្រូវអគ្គិភ័យឆាបឆេះ សំណាងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ផ្ទះមន្ត្រីយោធាម្នាក់ត្រូវបានអគ្គីភ័យឆាបឆេះទាំងកណ្តាលថ្ងៃត្រង់ដោយសារឆ្លងចរន្តអគ្គីសនី។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង០0នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តយផ្លូវបេតុងទី៤ក្រុម៩ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ម្ចាស់ឈ្មោះ អ៊ឹង ស៊ីកាតវិឡា ភេទប្រុស អាយុ៥៤ឆ្នាំជនជាតិខ្មែរជាមន្ត្រីយោធា។ ផ្ទះរងគ្រោះខាងលើធ្វើអំពីថ្មបេតុងទំហំ៨ម៉ែត្រគុណនឹង១៦ម៉ែត្របណ្តាលឲ្យខូចខាតទូតាំង១ទូរទស្សន៍ម៉ាស៊ីនត្រជាក់តែមិនបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរនិងមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ក្នុងហេតុការណ៍នេះមានរថយន្តរបស់ការិយាល័យអគ្គិភ័យចំនួន២គ្រឿងនិងរថយន្តអគ្គិភ័យជំនួយរបស់សាលាខណ្ឌឫស្សីកែវចំនួនគ្រឿងពុំបានប្រើប្រាសទឹកទើបអាចពន្លត់ភ្លើងបានទាំងស្រុងនៅម៉ោង១២និង៣០នាទីនាទីថ្ងៃដដែល៕  

ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ ត្រូវ​​អគ្គិ​ភ័យ​ឆាបឆេះ​បំផ្លាញ​ទាំងស្រុង

​កំពង់ស្ពឺៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បំផ្លាញ​ទាំងស្រុង​ នៅ​ថ្ងៃ​ទី​ ១៤​ខែ​ តុលា​ឆ្នាំ​ ២០២០​ វេលា​ម៉ោង​១២​និង​៣០​នាទី​ ស្ថិត​នៅ​ភូមិ​ ដីក្រហម​ឃុំ​ព្រៃ​ក្មេង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។​ ​ម្ចាស់ផ្ទះ​ឈ្មោះ​ ផៃ​ សា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​…