Sterling បង្ហើបប្រាប់ថាពិតជាចង់ចាកចេញពីអង់គ្លេស

បរទេស៖ កីឡាករខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling នៅសប្តាហ៍នេះបានធ្វើការសារភាពថាគាត់ពិតជាបានបើកទ្វាចិត្តដើម្បីធ្វើការចាកចេញពីក្លឹប Man City ពិតមែនហើយបញ្ជាក់ថាចង់លេងនៅក្រៅទឹកដីអង់គ្លេសថែមទៀតផង។ អស់រយៈពេល៦ឆ្នាំចុងក្រោយនេះ Sterling បានសាងកេរ្ត៍ឈ្មោះយ៉ាងល្បីល្បាញជាមួយនឹងក្លឹបយក្សអង់គ្លេសមួយនេះគិតចាប់តាំងតែពីបានផ្ទេរមកពីក្លឹបហង្សក្រហម Liverpool ក្នុងតម្លៃខ្លួនប្រមាណជា៥០លានផោនកាលពីរដូវក្តៅឆ្នាំ២០១៥។ សមទ្ធិផលសំខាន់របស់កីឡាករដែលបានជួយក្លឹបនិងគ្រូបង្វឹករបស់ក្លឹបលោក Pep Guardiola ដូចជាការលើកពានអង់គ្លេសPremier League ដល់ទៅ៣ដងប៉ុន្តែបែរជាបានធ្លាក់ចេញពីបញ្ជី១១នាក់ដំបូងរបស់ក្លឹបទៅវិញក្នុងប៉ុន្មានខែចុងក្រោយនេះ។

Raphinha ក្លាយជាចំណាប់អារម្មណ៍របស់ Liverpool

បរទេស៖ កីឡាករខ្សែប្រយុទ្ធស្លាបប្រេស៊ីល Raphinha កំពុងបានក្លាយទៅជាកីឡាករគោលដៅដ៏អទិភាពម្នាក់ទៀតសម្រាប់ក្លឹបហង្សក្រហម Liverpool នៅរដូវក្តៅខាងមុខនេះបើយោងតាមការបញ្ជាក់របស់ភ្នាក់ងាររបស់កីឡាករលោក Deco ។ Raphinha ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Leeds United នឹងមានតម្លៃខ្លួនប្រមាណជា១៧លានផោនរូបនេះបានផ្ទេរមកចូលរួមក្លឹបអង់គ្លេសនេះកាលពីខែតុលាឆ្នាំ២០២០ពីក្លឹបបារាំងRennes ហើយបានកំពុងតែកសាងទំរង់លេងដ៏អស្ចារ្យមួយឲ្យ Leeds និងគ្រូបង្វឹកលោក Marcelo Biesla។ Raphinha រូបនេះកំពុងមានភ្នាកងារឆ្នើមម្នាក់ដែលជាអតីតតារាឆ្នើមរបស់ក្លឹប…

Man UTD ចូលប្រជែងយក Kounde ជាមួយនឹង Chelsea

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងតែចង់បានកីឡាករខ្សែការពារកណ្តាលម្នាក់នៅរដូវក្តៅខាងមុខនេះប៉ុន្តែកីឡាករគោលដៅរូបនេះក៏កំពុងបានក្លាយទៅជាគោលដៅរបស់ក្លឹបយក្សបិសាចក្រហមMan UTDផងដែរ។ បិសាចក្រហម Man UTD កំពុងក្លាយទៅជាគូប្រជែងដើម្បីចរចាទិញយកកីឡាករខ្សែការពារ Jules Kounde ពីក្លឹបអេស្បាញ Sevillaនេះបើយោងតាមការបញ្ជាក់ដូចគ្នាដោយ Fichajes។ គួរឲ្យដឹងដែរថាកន្លងមកកីឡាករខ្សែការពាររូបនេះកន្លងមកត្រូវបានក្លឹបតោខៀវ Chelsea តាមចង់បានរហូតមកប៉ុន្តែក្លឹបមួយនេះគឺមិនបានបំពេញតាមការចង់បានរបស់ Sevilla…

នាវា​ Queen​ Elizabeth របស់​ចក្រភព​អង់គ្លេស​ ​ បាន​ចូល​ចត​នៅ​ប្រទេស​សិង្ហ​បុរី​ គ្រោងធ្វើ​​សមយុទ្ធ​ជាមួយ​យោធា​នៅ​ចុង​ស​ប្តា​ហ៍​នេះ

(Reuters)​ -​ កាលពី​ថ្ងៃ​ច័ន្ទ​ នាវា​ដឹក​យន្តហោះ​ថ្មី​របស់​អង់គ្លេស​ឈ្មោះ​ HMS​ Queen​ Elizabeth​ បាន​ចូល​ចត​នៅ​ប្រទេស​សិង្ហ​បុរី​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បង្ហាញខ្លួន​ជា​ថ្មី​ម្តងទៀត​នៅ​ទូ​ទាំង​ពិភពលោក​ និង​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​ ចំ​ពេល​មានការ​កើនឡើង​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ចំណោម​ប្រទេស​មហាអំណាច​ជា​ច្រើន​ ។​ ​នាវា​ឈ្មោះ​ Queen​ Elizabeth​ បាន​ដឹកនាំ​ក្រុម​នាវា​ប្រយុទ្ធ​របស់​ចក្រភព​អង់គ្លេស​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​យោធា​សិង្ហ​បុរី​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ រួម​ទាំង​សមយុទ្ធ​កងទ័ពជើងទឹក​ និង​ការ​ធ្វើ​សមយុទ្ធ​ប្រយុទ្ធ​ជាមួយ​យន្តហោះ​បំបាំងកាយ​ F-35B​ និង​យន្តហោះ​…

Wijnaldum នៅ PSG មិនដូចការរំពឹងទុកហើយមិនសូវជាសប្បាយចិត្តឡើយ

បរទេស៖ កីឡាករ Georginio Wijnaldum នៅសប្តាហ៍នេះបានធ្វើការសារភាពយ៉ាងគួរឲ្យភ្ញាក់ផ្អើលមួយថាគាត់មិនសូវជាសប្បាយចិត្តខ្លាំងនោះទេពេលកំពុងមានវត្តមានលេងជាមួយនឹង PSG ហើយជីវិតរស់នៅប្រទេសបារាំងគឺពិតជាលំបាក។ PSG បានចុះកុងត្រាទិញយក Wijnaldum ពីក្លឹបហង្សក្រហម Liverpool ដោយមិនមានតម្លៃខ្លួនឡើយកាលពីរដូវក្តៅកន្លងមកនេះបន្ទាប់ពីកីឡាករហូឡង់រូបនេះបានបង្ហាញស្នាដៃក្នុងនាមជាកីឡាករសំខាន់ម្នាក់ដែលជួយឲ្យក្លឹបអង់គ្លេសរូបនេះលើកពាន Champions League ផង Premier League ផងក្នុងរយៈ២រដូវកាលចុងក្រោយ។ កីឡាករបាននិយាយថា៖ខ្ញុំមិនអាចនិយាយថាពេលនេះខ្ញុំសប្បាយចិត្ត១០០ភាគរយនោះទេ។ស្ថានភាពមិនល្អដូចការរំពឹងទុកប៉ុន្តែខ្ញុំនឹងបន្តគិតវិជ្ជមានពីព្រោះថាវាគឺជាបាល់ទាត់ហើយខ្ញុំត្រូវតែបន្តរៀនសូត្រពីវាបន្ថែមទៀត៕

Lampard ម្នាក់ទៀតហើយស្ថិតនៅក្នុងបញ្ជីគ្រូបង្វឹកថ្មីសម្រាប់ Newcastle

បរទេស៖ អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Frank Lampard ត្រូវបានគេជឿជាក់ថាបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីមកចាប់យកតំណែងជំនួសឲ្យគ្រូបង្វឹកលោក Steve Bruce នៅជាមួយនឹងក្លឹប Newcastle។ គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea កាលពីរដូវកាលមុនមកបុរសអង់គ្លេសរូបនេះនៅមិនទាន់មានការងារធ្វើឡើងវិញនៅឡើយទេនិងស្ងាត់ដំណឹងឈឹងតែម្តងនៅក្នុងពិភពបាល់ទាត់។ ទោះបីជាយ៉ាងណាក្តីលោក Lampard នឹងមិនមែនបេក្ខភាពម្នាក់សម្រាប់តំណែងនេះនោះទេពីព្រោះថាម្ចាស់ក្លឹបថ្មីជាមនុស្សដែលមានលុយបំផុតរបស់អារ៉ាប់ដូចនេះសូម្បីតែកីឡាករល្បីៗលើលោកក៏នឹងអាចចាប់ផ្តើមមានវត្តមាននៅទឹកដីមួយនេះដែរ៕

ថៃ នឹងបើកទ្វារប្រទេសស្វាគមន៍ភ្ញៀវទេសចរចាក់វ៉ាក់សាំង នៅថ្ងៃទី១ ខែវិច្ឆិកាខាងមុខ

(បាងកក)៖ ប្រទេសថៃនឹងលើកលែងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ មកពីប្រទេសដែលមានហានិភ័យទាប ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ។ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ធ្វើការប្រកាសបែបនេះនាឱកាសថ្លែងសារទៅកាន់ប្រជាជាតិ កាលពីថ្ងៃចន្ទសប្ដាហ៍។ បើតាមលោក ប្រាយុទ្ធ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះតទៅ,…

ប្រពៃណាស់! ម្ចាស់សំឡេង «Are You Ok» យកលុយលក់សិទ្ធសំឡេងរបស់ខ្លួន សង់ផ្ទះជូនអ្នកមានគុណនៅស្រុកកំណើត ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ ចំពោះទឹកចិត្តកតញ៉ូ

(ភ្នំពេញ)៖ ទស្សនិកជនប្រាកដជាបានស្គាល់ពាក្យមួយឃ្លារជាភាសាអង់គ្លេសថា «Are you ok?” ហើយ ព្រោះជាពាក្យអ្នកលេង TikTok ម្នាក់និយាយលេង ត្រូវបានអ្នកភ្លេងម្នាក់យកទៅ Remix ផុស លើTik Tok ហើយទទួលបានគាំទ្រ ពីមហាជនជុំវិញពិភពលោក។ ក្រោយផលិតកម្ម Galaxy Navatra ទិញសិទ្ធិពាក្យនោះ…

ក្លឹប Newcastle ចាប់ផ្តើមមានការចរចាគ្នាជាមួយនឹងលោក Steven Gerrard វិរៈបុរសរបស់ Liverpool

បរទេស៖ នៅសប្តាហ៍នេះប្រធានបទស្តីក្លឹប Newcastle ក្រោយការទទួលបានម្ចាស់ក្លឹបថ្មីជាមហាសេដ្ឋីជាមួយនឹងកិច្ចព្រមព្រៀងទិញលក់ប្រមាណជា៣០០លានផោនបានចេញផ្សាយព្រោងព្រាតចាប់រាប់ពីកីឡាករចំណូលថ្មីរហូតដល់គ្រូបង្វឹកថ្មីដែលនឹងត្រូវមកដល់ទឹកដី St James Park នាពេលខាងមុខ។ ក្នុងចំណោមនោះអតីតគ្រូបង្វឹករបស់ក្លឹប Newcastle ម្នាក់បានធ្វើការលើកឡើងថាលោកពិតជាមានការភ្ញាក់ផ្អើលមែនទែនចំពោះដំណឹងមួយដែរថាបច្ចុប្បន្នក្លឹបគឺពិតជាកំពុងព្យាយាមទាក់ទងជាមួយនឹងវិរៈបុរសរបស់ក្លឹបហង្សក្រហម Liverpoolគឺលោក Steven Gerrard។ បុរសជនជាតិអង់គ្លេសរូបនេះកំពុងបំពេញការងារជាគ្រូបង្វឹកនៅប្រទេសស្កុតឡែនបានជោគជ័យខ្លាំងមែនទែនជាមួយនឹងក្លឹបRanger ហើយកំពុងក្លាយទៅជាអទិភាពមុនគេសម្រាប់តំណែងជាគ្រូបង្វឹកថ្មីរបស់ Newcastle ៕

ស្ថានទូតនៃប្រទេសលោកខាងលិច ប្រចាំប្រទេសលីប៊ី គាំទ្រផែនការដកកងទ័ពបរទេស

(ទ្រីប៉ូលី, លីប៊ី)៖ បណ្ដាស្ថានទូតនៃប្រទេសលោកខាងលិច នៅក្នុងប្រទេសលីប៊ីបានបង្ហាញការស្វាគមន៍ចំពោះផែនការសកម្មភាពគ្រប់ជ្រុងជ្រោយមួយដែលត្រូវបាន ចុះហត្ថលេខា កាលពីពេលថ្មីៗនេះ ដោយគណៈកម្មយោធាចម្រុះ 5+5 (JMC) ដើម្បីដកកងទ័ពបរទេសទាំងអស់ ចេញពីប្រទេសអាហ្វ្រិកខាងជើងមួយនេះ។ បណ្តាស្ថានទូតដែលគាំទ្រគំនិតផ្ដួចផ្ដើមខាងលើ ក្នុងនោះរួមមានស្ថានទូតបារាំង, អាល្លឺម៉ង់, អ៉ីតាលី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកប្រចាំប្រទេសលីប៊ី រួមជាមួយ បេកសកជនពិសេស និងប្រមុខបេសកកម្មអង្គការសហប្រជាជាតិ…