Klopp ចង់ធ្វើការជាមួយនឹង Lewandowski ម្តងទៀតនៅអង់គ្លេស

បរទេស៖ The goal នៅថ្ងៃនេះបានចេញផ្សាយថាគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានបង្ហាញពីផែនការរបស់លោកហើយក្នុងការបន្ថែមកីឡាករខ្សែប្រយុទ្ធឆ្នើមម្នាក់នារដូវក្តៅក្រោយ។ គ្រូបង្វឹករូបនេះត្រូវបានគេដឹងថាបានដាក់ផែនការដើម្បីនាំយកកីឡាករឆ្នើមរបស់ Bayern Munich កីឡាករ Robert Lewandowski មកកាន់ទឹកដី Anfield ដើម្បីអាចធ្វើការងារជាមួយគ្នាសាជាថ្មីបន្ទាប់ពីពួកគេធ្លាប់បានធ្វើការជាមួយគ្នាយ៉ាងជិតស្ទិទ្ធកាលពីពេលលេងនៅ Dortmund។ លោក…

Bellingham បំបែកកំណត់ត្រារបស់ Arnold និង Mbappe

បរទេស៖ កីឡាករខ្សែប្រយុទ្ធអង់គ្លេស Jude Bellingham នៅក្នុងការប្រកួតយប់មិញនេះបានក្រៅតែពីបានស៊ុតបញ្ចូលទីបាន១គ្រាប់ហើយនោះក៏បានបំបែកកំណត់ត្រាថ្មីមួយដែលធ្លាប់កាន់កាប់ដោយកីឡាករ Mbappe ផងដែរ។ Jude Bellingham បានក្លាយទៅជាកីឡាករវ័យក្មេងជាងគេបំផុតលើលោកអាចស៊ុតបញ្ចូលទីជាប់គ្នា២ប្រកួតក្នុងការប្រកួត Champion Leaguesក្នុងវ័យទើបតែ ១៨ឆ្នាំ ៧៨ថ្ងៃ ខណៈដែល Mbappe ធ្លាប់ធ្វើបានកាលពីពេលនៅ Monaco ក្នុងឆ្នាំ២០១៧ក្នុងពេលដែលគាត់មាន អាយុ…

Wishere មានសង្ឃឹមអាចត្រឡប់ចូលរួមជាមួយនឹង Arsenal វិញ

បរទេស៖ អតីតកីឡាករខ្សែប្រយុទ្ធអង់គ្លេស Jack Wilshere មកដល់ពេលនេះគឺនៅតែមិនទាន់អាចមានក្លឹបលេងនៅឡើយចាប់តាំងតែពីបានចាកចេញពី Bournemouth ហើយក៏កំពុងត្រូវបានអញ្ជើញឲ្យចូលរួមក្លឹបកាំភ្លើងធំ Arsenal ពីសំណាក់គ្រូបង្វឹកលោក Mikel Arteta ផងដែរ។ The Goal ជឿជាក់ថាកីឡាកររូបនេះនឹងបន្តធ្វើការពិភាក្សាជាមួយនឹងក្លឹបបន្ទាប់ពីលោក Arteta បានបញ្ជាក់ថាលោកនឹងស្វាគមន៍កីឡាករចាស់ៗមួយចំនួនរបស់ក្លឹបឡើងវិញគ្រប់ពេលវេលាទាំងអស់ហើយបុរសជនជាតិអេស្បាញរូបនេះក៏បានលើកឡើងនិងសរសើរពីសមត្ថភាពរបស់ Wilshere ដែលគាត់ធ្លាប់លេងកាលជាកីឡាករជាមួយគ្នាផងដែរ។ ឆ្លើយតបទៅនឹងសំដីទាំងនោះ…

Spurs និង Kane ចាប់ផ្តើមចរចាបន្តកុងត្រាថ្មី

បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Harry Kane នៅសប្តាហ៍នេះបានបង្ហាញពីបំណងចង់ពិភាក្សាគ្នាបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Spurs បូករួមជាមួយនឹងលក្ខខណ្ឌបន្ថែមមួយចំនួនផង។ ជាលទ្ធផលដែលបានមកពីក្រោយព័ត៌មាននៃការចាកចេញជាច្រើនកាលពីរដូវក្តៅកន្លងមកនេះជាពិសេសជាមួយនឹងក្លឹបមេឃខៀវ Man City ដែលតែងតែបានដាក់សំណើរម្តងហើយម្តងទៀតសុំទិញយក Kane ពី Spurs។ ទោះបីជាយ៉ាងណាក្តីនៅក្នុងលក្ខខណ្ឌដែលគួរឲ្យចាប់អារម្មណ៍បំផុតនៃកុងត្រាថ្មីនេះត្រូវបានគេជឿជាក់ថានឹងមិនមានការដាក់បន្ទុកសម្រាប់តម្លៃខ្លួនកីឡាករទៀតឡើយដែលមានន័យថាកីឡាករអាចធ្វើការចាកចេញនៅក្នុងតម្លៃដ៏សមរម្យមួយនាពេលអនាគត៕  

អ្នក​ជំនាញវ៉ាក់សាំង​ បាន​ចេញ​មុខ​ប្រឆាំង​នឹង​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​បង្ការ​ជំងឺ​កូវីដ​១៩

អ្នក​ជំនាញវ៉ាក់សាំង​អន្តរជាតិ​មួយ​ក្រុម បាន​ចេញ​មុខ​ប្រឆាំង​នឹង​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ពលរដ្ឋ​ទូទៅ​ដោយ​ថា ជា​ទស្សនមួយ​ដែល​ប្រឆាំង​ទៅ​នឹង​កិច្ចប្រឹង​ប្រែង​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ដទៃ​ទៀត​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹងករណី​ផ្ទុះ​ឡើងថ្មីៗ​នៃ​ជំងឺ​កូវីដ​១៩។ នៅ​ក្នុង​អត្ថបទមួយដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ The Lancet medical journal ក្រុម​អ្នក​ជំនាញ​ទាំង​នេះ​លើក​ឡើង​ថា ការ​សិក្សា​នា​ពេល​ថ្មីៗ​នេះ​ បាន​បង្ហាញ​ថា​ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩ដែល​កំពុង​ប្រើ​ប្រាស់​នៅ​ជុំវិញ​ពិភព​លោក​នៅ​ពេល​នេះ នឹង​បន្ត​ការ​ការ​ពារ​យ៉ាង​ខ្លាំង​ប្រឆាំងនឹង​វីរុស​ជំងឺ​កូវីដ​១៩ បើ​ទោះ​បី​ជា​មាន​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា​ ដែល​មាន​ការ​ឆ្លង​យ៉ាង​ឆាប់​រហ័ស​យ៉ាង​ណា​ក្តី ជា​ពិសេស​វ៉ាក់សាំង​នេះ បាន​ប្រឆាំង​ទៅ​នឹងការឈឺ​ធ្ងន់​ធ្ងរ​ និង​ការ​ចូល​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​ផង​ដែរ។ និន្នាការ​នៃ​ការផ្តល់វ៉ាក់សាំង​ដូស​ជម្រុញប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩…

Man City សម្លឹងឃើញ Phillips បន្ថែមក្នុងតំបន់បម្រើការពារ

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹករបស់ក្លឹប Man City លោក Pep Guardiola នៅពេលនេះបានបង្ហាញអំពីគោលបំណងក្នុងចង់បានកីឡាករខ្សែការពារឆ្នើមម្នាក់របស់ជម្រើសជាតិអង់គ្លេសដែលកំពុងលេងឲ្យ Leeds UTD។ កីឡាករ Kalvin Phillips នឹងអាចក្លាយទៅជាកីឡាករចំណូលថ្មីម្នាក់ទៀតរបស់ក្លឹបមេឃខៀវ Man City ក្នុងតំណែងជាកីឡាករខ្សែបម្រើការពារនិងសម្រាប់រដូវកាលនេះនៅក្រោយពេលដែលបានបង្ហាញទំរង់លេងបានយ៉ាងល្អឥតខ្ជោះជាពិសេសនៅក្នុងជម្រើសជាតិផងនិងនៅក្លឹបផង។ ទើបបានឡើងមកលីគកំពូលអង់គ្លេស…

Solskjare នឹងចាប់ផ្តើមកំណត់យកតែប្រកួតណាដែលចាំបាច់សម្រាប់ CR7 ប៉ុណ្ណោះ

បរទេស៖កីឡាករប៉ទុយហ្គាល់ CR7 ដែលទីបំផុតអាចត្រឡប់មកបង្ហាញខ្លួនសាជាថ្មីក្នុងលីគកំពូលអង់គ្លេសកាលពីចុងសប្តាហ៍កន្លងមកនោះគឺបានធ្វើឲ្យអ្នកគាំទ្ររីករាយនិងរំភើបខ្លាំងមែនទែនហើយជាពិសេសនៅពេលដែលគាត់អាចស៊ុតបញ្ចូលទីបានទៅដល់២គ្រាប់ក្នុងការប្រកួតនេះផងដែរ។ លោក Ole Solskjaer គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD ទោះបីជាយ៉ាងណាក្តីបានលើកឡើងថានឹងមិនអាចដាក់ឲ្យ CR7 ចូលលេងនៅក្នុងគ្រប់ការប្រកួតនោះឡើយហើយលោកបញ្ជាក់ថានឹងធ្វើការគ្រប់គ្រងពេលលវេលារបស់គាត់ឲ្យបានម៉ត់ចត់បំផុត។ លោកបន្តថា CR7 នឹងអាចអវត្តមានក្នុងការប្រកួតខ្លះៗរបស់ក្រុមនៅក្នុងលីគហើយទំនងជាដាក់កីឡាករវ័យ៣៦ឆ្នាំរូបនេះតែនៅក្នុងការប្រកួតសំខាន់ៗប៉ុណ្ណោះដូចជាប៉ះនឹងក្រុមធំៗឬការប្រកួត Champion League ជាដើម៕  

Timo Werner ដោះដូរជាមួយនឹង Sane តែ Bayern Munich នឹងបដិសេធសំណើរនេះ

បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាក្លឹបតោខៀវ Chelsea បានកំពុងតែព្យាយាមក្នុងការដោះស្រាយបញ្ហាមួយនៅក្នុងតំបន់ខ្សែប្រយុទ្ធតាមរយៈការយកកីឡាករអាល្លឺម៉ង់ Timo Werner ទៅដោះដូរជាមួយនឹងកីឡាករខ្សែប្រយុទ្ធឆ្នើមម្នាក់ដែលកំពុងលេងនៅអាល្លឺម៉ង់។ Chelsea បានបង្ហើបអំពីផែនការនេះទៅក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich ដោយសង្ឃឹមថានឹងអាចដោះដូរកីឡាករ Werner ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Leroy Sane ជំនួសវិញមកកាន់ទឹកដីអង់គ្លេសប៉ុន្តែ Bayern…

Liverpool ប្រាប់ចង់បានតែ Dortmund ឆ្លើយតប ថានឹងមិនលក់ Bellingham ឡើយរដូវក្តៅក្រោយនេះ

បរទេស៖ កីឡាករឆ្នើមវ័យក្មេងរបស់អង់គ្លេស Jude Bellingham ប៉ុន្មានថ្ងៃនេះបានក្លាយទៅជាប្រធានបទដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកតាមដានព័ត៌មានបាល់ទាតពីព្រោះថាក្លឹបហង្សក្រហម Liverpool បានបង្ហើបអំពីដំណឹងដ៏ល្អដែលគ្រោងនឹងនាំយកកីឡាកររូបនេះមកអង់គ្លេសវិញ។ Bellingham បច្ចុប្បន្នកំពុងលេងឲ្យ Borussia Dortmnd ប៉ុន្តែទោះបីជានៅសល់កុងត្រាវែងទៀតក្តីប៉ុន្តែ Liverpool បានបញ្ជាក់ថានឹងចំណាយលុយបំបែកកំណត់ត្រាក្នុងការនាំយកកីឡាករវ័យ១៨ឆ្នាំរូបនេះមកអង់គ្លេសវិញឲ្យបាន។ ជាការឆ្លើយតប Dortmund បានចេញមកអះអាងថាក្លឹបគ្មានផែនការក្នុងការលក់កីឡាកររូបនេះចេញវិញឡើយនៅរដូវក្តៅក្រោយទាំងដែលកីឡាកររូបនេះក៏កំពុងទាក់ទាញ់ចំណាប់អារម្មណ៍ក្លឹបធំផ្សេងទៀតដូចជា Chelsea, Man UTD,…

Rooney៖ CR7 នឹងជួយឲ្យ Man UTD មានលទ្ធភាពប្រជែងពានអង់គ្លេសបាន

បរទេស៖ ការវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញនៃកំពូលកីឡាករ CR7 ជាលើកទី២បានធ្វើឲ្យមនុស្សជាច្រើនជាពិសេសអតីតមីត្តរួមក្លឹបម្នាក់របស់គាត់ផងដែរហ៊ានអះអាងថាកីឡាករប៉ទុយហ្គាល់រូបនេះនឹងធ្វើឲ្យមានការផ្លាស់ប្តូរជាមិនខាននៅទីនេះ។ អតីតកីឡាករឆ្នើមនិងជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតរបស់ក្លឹប Man UTD លោក Wayne Rooney បានគាំទ្រពេញទំហឹងចំពោះការវិលត្រឡប់លើកនេះហើយលើកឡើងថា CR7 នឹងជួយឲ្យ Man UTD មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងពានរង្វាន់លីគកំពូលអង់គ្លេសនៅរដូវកាលនេះ។ គួរឲ្យដឹងដែរថា…