Liverpool នឹងបំបែកកំណត់ត្រាចរចាផ្ទេរខ្សែប្រយុទ្ធវ័យក្មេង Bellingham មកអង់គ្លេសវិញ

បរទេស៖ កីឡាករវ័យក្មេងឆ្នើមរបស់ក្លឹប Borussia Dortmund ម្នាក់ដែលទើបតែបានផ្ទេរពីលីគអង់គ្លេសទៅលេងបានមួយរដូវកាលនោះពេលនេះត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាគោលដៅអទិភាពរបស់លោកគ្រូបង្វឹកក្លឹបហង្សក្រហម Liverpool ហើយ។ The Goal ហ៊ានអះអាងថាក្លឹប Liverpool និងគ្រូបង្វឹកលោក Jurgen Klopp នឹងចាំបាច់ក្នុងចំណាយលុយបំបែកឯកទក្តកម្មប្រមាណជា៨០លានផោនដើម្បីនាំយកកីឡាករ Jude Bellingham រូបនេះទៅអង់គ្លេសវិញ។ Daily Start…

Real Madrid, Barcelona និង Man UTD នឹងប្រជែងយក Tielemans ពី Leicester City

បរទេស៖ យោងតាមការចេញផ្សាយរបស់ AS នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករឆ្នើមរបស់ក្លឹប Leicester City ម្នាក់កំពុងក្លាយទៅជាគោលដៅរបស់ក្លឹបយក្សអង់គ្លេសបិសាចក្រហម Man UTD និងក្លឹបអ្នកមានបុណ្យអេស្បាញ Barcelona ផងដែរក្នុងពេលជាមួយគ្នានេះ។ ក្រៅតែពីនោះសូម្បីតែក្លឹបអធិរាជស Real Madrid វិញក៏បានបង្ហាញចំណាប់អារម្មណ៍ដូចគ្នាទៅលើទំរង់លេងរបស់កីឡាករ Youri Tielemans រូបនេះទោះបីជាកុងត្រារបស់គាត់នឹងត្រូវផុតកំណត់រហូតដល់ឆ្នាំ២០២៣ក្តី។ កីឡាកររូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អកាលពីរដូវកាលមុននិងដើមរដូវកាលនេះប៉ុន្តែមកដល់ពេលនេះគាត់និងក្លឹបនៅមិនទាន់បានឈានទៅដល់ការពិភាក្សាគ្នាដើម្បីបន្តកុងត្រាថ្មីនៅឡើយខណៈដែលក្លឹបទាំងនោះនឹងចាប់ផ្តើមធ្វើការងាររបស់ពួកគេនៅក្នុងខែមករាខាងមុខនេះហើយ៕

កូរ៉េខាងត្បូង បាញ់សាកល្បងមីស៊ីលបាលិស្ទីគចេញពីនាវាមុជទឹក ដោយជោគជ័យ

(សេអ៊ូល)៖ កូរ៉េខាងត្បូងបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគប្រភេទ (SLBM) ចេញពីនាវាមុជទឹកដោយជោគជ័យ ក្នុងនាមជាប្រទេសដំបូងគេគ្មានអាវុធនុយក្លេអ៊ែរដែល អភិវឌ្ឍបាននូវសមត្ថភាពមីស៊ីលមួយនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់ចេញពីប្រភពយោធាដែលមិនបញ្ចេញឈ្មោះថា នាវាមុជទឹក Dosan Ahn Chang-ho ថ្មីមួយគ្រឿង បានដឹកនាំការធ្វើតេស្តបាញ់មីស៉ីលចេញពីក្រោមទឹកដោយជោគជ័យកាលពីសប្តាហ៍មុន បន្ទាប់ពីការធ្វើតេស្តស្រដៀងគ្នានេះត្រូវបានធ្វើឡើងកាលពីខែមុន។ មីស៊ីល SLBM នេះមានឈ្មោះថា Hyunmoo…

Barcelona, Liverpool ប្រជែងជាមួយនឹង Bayern Munich ដើម្បីដណ្តើមខ្សែប្រយុទ្ធវ័យក្មេង Adeyemi

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្រៅតែពីក្លឹប Bayern Munich ហើយនោះក៏នៅមានក្លឹបផ្សេងៗទៀតនៅអ៊ឺរ៉ុបដូចជានៅលីគកំពូលអេស្បាញនិងអង់គ្លេសជាដើមសុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាករខ្សែប្រយុទ្ធវ័យក្មេង Adeyemi ដែលកំពុងលេងឲ្យ RB Salzburg។ កីឡាករវ័យទើបតែ១៩ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថាកំពុងមានតម្លៃខ្លួនប្រមាណជា២០លានអ៊ឺរ៉ូហើយមិនត្រឹមតែប៉ុណ្ណោះគាត់ក៏ជាគោលដៅរបស់ក្លឹបយក្សដូចជាអ្នកមានបុណ្យ Barcelona និងក្លឹបហង្សក្រហម Liverpool នៅអង់គ្លេសនោះផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នៅតែមានក្តីសង្ឃឹមថានឹងអាចប្រជែងឈ្នះក្លឹកបផ្សេងទៀតដើម្បី…

សហរដ្ឋអាមេរិក បង្កើនទំនាក់ទំនងការទូត ជាមួយបណ្តារប្រទេសដែលជាសម្ពន័្ធមិត្ត ក្រុមតាលីបង់

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានចាកចេញទៅប្រទេសកាតា ក្នុងគោលបំណងដើម្បីបង្កើនទំនាក់ទំនងការទូត និងសន្តិសុខជាមួយប្រទេស ដែលបានបង្កើតទំនាក់ទំនងជាមួយក្រុមតាលីបង់ នៅប្រទេសអាហ្វហ្គានីស្ថាន។ លោក Blinken បានចាកចេញពីមូលដ្ឋានទ័ពអាកាសក្បែរ ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ។ លោក Austin ក៏បានកំណត់ពេលធ្វើដំណើរទៅប្រទេសកាតា…

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Brown៖ លោកខាងលិចបាត់បង់សីលធម៌ ដោយសារតែវ៉ាក់សាំងជាតិនិយម

(ឡុងដ៍)៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Gordon Brown បានចោទប្រកាន់បណ្ដាប្រទេសអ្នកមានថាបានបាត់បង់ក្រមសីលធម៌ ជុំវិញការ ស្ដុកទុកវ៉ាក់សាំង COVID-19 ស្របពេលបណ្ដាប្រទេសក្រីក្រកំពុងខ្វះខាតវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនរបស់ខ្លួន។ នៅក្នុងបទវិចារណកថាមួយចេញផ្សាយដោយកាសែតអង់គ្លេស Sunday Mirror លោក Gordon Brown បានអះអាងថាបណ្ដាប្រទេសលោកខាងលិចកំពុងស្ដុកទុក វ៉ាក់សាំងជិត ៣០០លានដូស ខណៈប្រជាជនក្នុងតំបន់អាហ្វ្រិកតែជាង…

សហរដ្ឋអាមេរិកបានតំណើរការ​ផ្ញើ​ប្រាក់​សម្រាប់​បុគ្គល​ឯកជន​ទៅ​កាន់​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដែល​ធ្វើ​ឡើងសម្រាប់​ជំនួយ​ មនុស្សធម៌​​

(Reuters)​ -​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ អ្នកនាំពាក្យ​រតនាគារ​ជាតិ​សហរដ្ឋអាមេរិក​បាន​ប្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ថា​ ពួក​គេ​អាច​ដំណើរការ​ផ្ញើ​ប្រាក់​សម្រាប់​បុគ្គល​ឯកជន​ទៅ​អា​ហ្គា​នី​ស្ថាន​ ដែល​ជា​វិធានការ​មួយ​បាន​ធ្វើ​ឡើង​ស្របគ្នា​ជាមួយ​ការ​ធានា​លំហូរ​សាច់ប្រាក់​សម្រាប់​ជំនួយ​ មនុស្សធម៌​។​ ​ការ​សម្រេច​នេះ​អនុញ្ញាត​ឲ្យ​មានការ​ផ្ទេរ​ប្រាក់​ដែល​អាច​ផ្តល់​នូវ​ការ​ធូរស្បើយ​ខ្លះ​ដល់​សេដ្ឋកិច្ច​អា​ហ្គា​នី​ស្ថាន​ដែល​ជិត​ដួល​រលំ​បន្ទាប់​ពី​វិធានការ​ដើម្បី​បញ្ឈប់​ជំនួយ​បរទេស​ និង​បង្កក​ទ្រព្យសម្បត្តិ​អា​ហ្គា​នី​ស្ថាន​ចំនួន​ ០៩​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ របស់​សហរដ្ឋអាមេរិក​ និង​បណ្តា​ប្រទេស​ដទៃ​ទៀត​បន្ទាប់​ពី​ការ​ចូល​កាន់កាប់​របស់​ក្រុម​តា​លី​បង់​កាលពី​ថ្ងៃ​ទី​ ១៥​ ខែសីហា​។​ ​ប្រជាជន​អា​ហ្គា​នី​ស្ថាន​ជា​ច្រើន​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រាក់​ដែល​ផ្ញើ​ពី​ពលករ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​។​ ដោយ​យោង​តាម​ទិន្នន័យ​របស់​ធនាគារពិភពលោក​បាន​ឲ្យ​ដឹង​ថា​ ការ​ផ្ញើ​ប្រាក់​សម្រាប់​បុគ្គល​ ឯកជន​មាន​ចំនួន​ប្រមាណ​ ៧៨៩​…

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិនចំនួន២,៥លានដូសថែមទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ

នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន២.៥លានដូសថែមទៀត ត្រូវបានដឹកជញ្ជូនមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ។ ក្នុងចំណោមវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២.៥លានដូសថ្មីនេះ មានវ៉ាក់សាំងចំនួន២លានដូស ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា និង៥០ម៉ឺនដូសទៀត ជាការបរិច្ចាគរបស់ក្រុមហ៊ុន Sinovac ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ដែលពេលនេះ…

ចក្រភពអង់គ្លេស បានប្រកាសថា វ៉ាក់សាំងការពារវីរុសកូរ៉ូណាសម្រាប់កុមារដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ មិនត្រូវបានណែនាំឡើយ

ស្ថាប័នផ្តល់ប្រឹក្សាពីវ៉ាក់សាំងរបស់ចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃសុក្រនេះថា វ៉ាក់សាំងការពារវីរុសកូរ៉ូណាសម្រាប់កុមារដែលមានសុខភាពល្អអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ មិនគួរត្រូវបានណែនាំឡើយ។ គណៈកម្មាធិការចម្រុះលើការចាក់វ៉ាក់សាំងបង្ការបានផ្តល់ការវាយតម្លៃ ដោយនិយាយថា ការចាក់វ៉ាក់សាំងបង្ការវីរុស មិនគួរណែនាំដល់អ្នកដែលស្ថិតក្នុងក្រុមអាយុនេះឡើយ ដោយឈរលើមូលដ្ឋានសុខភាព ប៉ុន្តែស្ថាប័ននេះបានណែនាំឱ្យរដ្ឋាភិបាលពិនិត្យមើល បញ្ហាកាន់តែធំ រួមទាំងផលប៉ះពាល់ នៃ វីរុសនៅសាលារៀន។ ការសម្រេចចិត្តលើកុមារ ដែលមានសុខភាពល្អ…

រដ្ឋាភិបាលថ្មី​របស់​​ក្រុម​តាលីបង់​​ បាន​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​ចិន ​និង​ប្រទេស​ផ្សេង​ទៀត

ក្រុម​មន្ត្រី​សេតវិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​ការ​ទាក់ទង​របស់​សហ​រដ្ឋ​អាមេរិក​ជា​មួយ​ពួក​អ្នក​គ្រប់គ្រង​ក្រុម​តាលីបង់​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន ​បាន​ចូល​ក្នុង​ដំណាក់ការ​មិន​ប្រាកដប្រជា​ថ្មី​មួយ ​នៅពេល​ក្រុម​មន្ត្រី​សហ​រដ្ឋ​អាមេរិក ​បន្ត​ធ្វើការ​ជម្លៀស​ពលរដ្ឋ​អាមេរិកាំង​ប្រហែល​១​រយ​នាក់​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​នោះ​នៅ​ឡើយ។​ ក្នុង​ខណៈ​នោះ​ដែរ ​ក្រុម​មន្ត្រី​តាលីបង់​បាន​បង្ហាញ​ថា រដ្ឋាភិបាល​របស់​ខ្លួន​ដែល​ទើប​តែ​កកើត​ បាន​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​ចិន ​និង​ប្រទេស​ផ្សេង​ទៀត។​ អ្នក​នាំពាក្យ​សេតវិមាន​លោក​ស្រី ​Jen Psaki ​បាន​បញ្ជាក់​ថា ​សហ​រដ្ឋ​អាមេរិក​លែង​គ្រប់គ្រង​ដែន​អាកាស​ប្រទេស​អាហ្វហ្គានីស្ថានហើយ។ ​លោក​ស្រី​បាន​និយាយ​ថា ​រហូត​មក​ទល់​ពេល​នេះ ​មនុស្ស​៣១.១០៧នាក់​នៃ​មនុស្ស ១​សែន​ ២​ម៉ឺន​នាក់…