អង្គការសុខភាពពិភពលោក ផ្តល់អនុសាសន៍ឱ្យអឺរ៉ុប រឹតបន្តឹងនិងដំឡើងពន្ធស្រា ដើម្បីបញ្ចៀសមនុស្សមិនឱ្យស្លាប់ដោយជំងឺមហារីក
បើតាមការគណនារបស់អង្គការសុខភាពពិភពលោក ចុះផ្សាយនៅក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រ The Lancet ជាមួយនឹងការដំឡើងពន្ធទ្វេមួយជាពីរ បន្ថែមពីលើតម្លៃពន្ធបច្ចុប្បន្ន លើរាល់គ្រប់ភេសជ្ជៈមានជាតិអាល់កុលទាំងអស់ (គ្រឿងស្រវឹង) អឺរ៉ុបអាចបញ្ចៀសក្នុងមួយឆ្នាំៗ មិនឱ្យមានករណីកើតជំងឺមហារីកថ្មីបានដល់ទៅ ១០៧០០នាក់ និងបញ្ចៀសមិនឱ្យស្លាប់ដោយជំងឺមហារីកបាន ៤៨៥០នាក់ ។ បើគិតជាភាគរយ អឺរ៉ុបអាចកាត់បន្ថយអត្រាស្លាប់ដោយជំងឺមហារីក និងកើតជំងឺមហារីកថ្មី ដោយសុរា បានប្រមាណ…