អង់គ្លេសនឹងបញ្ចប់ការជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន នៅអាកាសយានដ្ឋានកាប៊ុល ក្នុងពេលឆាប់ៗនេះ

(រ៉យទ័រ) – កងទ័ពអង់គ្លេសនឹងបញ្ចប់ការជម្លៀសជនស៊ីវិលរបស់ពួកគេចេញពីអាហ្វហ្គានីស្ថាននៅថ្ងៃសៅរ៍នេះ ហើយជនជាតិអាហ្វហ្កានីស្ថានរាប់រយនាក់ដែលមានសិទ្ធិជ្រកកោននៅអង់គ្លេស ទំនងជាត្រូវទុកចោលក្នុងប្រទេសនេះ។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បាននិយាយកាលពីថ្ងៃសុក្រនេះថា ប្រទេសអាហ្វហ្កានីស្ថានកំពុងឈានចូលដល់ម៉ោងចុងក្រោយនៃការជម្លៀសប្រជាជន ហើយវាត្រូវបានដំណើរការតែមនុស្សដែលស្ថិតនៅខាងក្នុងព្រលានយន្តហោះកាប៊ុលតែប៉ុណ្ណោះ។ ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅថ្ងៃសុក្រនេះថាខ្លួនបានជម្លៀសជនជាតិអាហ្វហ្គានីស្ថាននិងអង់គ្លេសជាង ១៤.៥០០ នាក់ក្នុងរយៈពេលពីរសប្តាហ៍នេះចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់ប្រទេសនេះ។  

ផ្លូវការ៖ Man UTD ចំណាយ ១៣លានផោននាំយក CR7 មក Old Trafford វិញ

បរទេស៖ ទីបំផុតក្លឹបបិសាចក្រហម Man UTD បានជោគជ័យក្នុងការផ្ទេរកំពូលកីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ Crisitiano Ronaldo ត្រឡប់មកកាន់ទឹកដី Old Traffordវិញហើយពីក្លឹប Juventus ទោះបីជាព័ត៌មានដំបូងឡើយថាកីឡាករនឹងចូលរួមជាមួយនឹង Man City ក្តី។ ជាក់ស្តែងភ្នាក់ងារកីឡាករលោក Jorge Mendes ដំបូងឡើយបានផ្តល់កុងត្រានេះទៅឲ្យក្លឹប Man…

បណ្តាប្រទេស​ មួយ​ចំនួន​បានប្រកាស​បិទ​បញ្ចប់​ជា​បណ្តើរៗ​ ក្នុងប្រតិបត្តិការ​ជម្លៀស​ នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល

អូស្ត្រាលី ដែល​បាន​បញ្ជូន​កម្លាំង​យោធា​​ប្រមាណ៣៩០០០នាក់ ទៅ​ចូលរួម​ធ្វើ​ប្រតិបត្តិការ​យោធាអន្តរជាតិ​នៅ​អាហ្វហ្កានីស្ថាន​ អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ ​បាន​ប្រកាស​មុន​គេ​ ថា​​ប្រតិបត្តិការ​ជម្លៀស​​ទាហាន​ចេញ​អស់​រលីង​ពី​​អាហ្វហ្កានីស្ថាន នៅ​មួយ​ថ្ងៃ​​មុន​ភេរវកម្មអត្តឃាត​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​មុខ​អាកាសយានដ្ឋានក្រុងកាប៊ុល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦​សីហា បន្តិច។ ចំណែកអេស្ប៉ាញ ដែល​​បាន​ចាប់ជម្លៀស អស់​រយៈ​ពេល​មួយ​សប្តាហ៍មក​ហើយ​នោះ ក៏​បាន​ប្រកាសបញ្ចប់​ប្រតិបត្តិការ​ ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​ទី ២៧​សីហានេះ ជាមួយ​នឹង​យន្តហោះ​ពីរ​គ្រឿង​ ហោះ​ចេញ​ពី​ក្រុង​កាប៊ុល​នៅ ​ម៉ោង​ ៧​កន្លះមួយ និង​៨​កន្លះ​មួយ។…

អតីតមិត្តរួមក្លឹបម្នាក់ អះអាងថា CR7 នឹងមិនផ្ទេរទៅ Man City ដាច់ខាត

បរទេស៖ ព័ត៌មានចចាមអារ់ាមអំពីការផ្ទេរកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ Juventus កីឡាករ CR7 មកកាន់ទឹកដីអង់គ្លេសវិញជាមួយនឹង Man City នោះគឺកាន់តែមានភាពខ្លាំងក្លាឡើងប៉ុន្តែនៅថ្ងៃនេះក៏មានការលើកឡើងពីសំណាក់អតីតមិត្តរួមក្លឹបម្នាក់ថារឿងនេះនឹងមិនអាចកើតឡើងនោះទេ។ លោក Wayne Rooney អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Man UTD និងក៏ជាអតីតមិត្តរួមក្លឹបដ៏ស្និទ្ធស្នាលបំផុតរបស់ CR7ផងនោះបានអះអាងថានឹងមិនអាចចូលរួមជាមួយនឹង Man City ដាច់ខាតនៅរដូវក្តៅនេះ។…

លោក Boris Johnson និយាយថា ចក្រភពអង់គ្លេស នឹងបន្តប្រតិបត្តិការជម្លៀស នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ទោះបីជាមានការបំផ្ទុះ គ្រាប់បែកក៏ដោយ

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បាននិយាយថា ចក្រភពអង់គ្លេស នឹងបន្តប្រតិបត្តិការជម្លៀស នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ទោះបីជាមានការបំផ្ទុះ គ្រាប់បែកពីរលើកនៅទីនោះ ដែលត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្សយ៉ាងតិច ៦០នាក់ក៏ដោយ។ លោក Johnson និយាយថា លោកចង់បញ្ជាក់ថា ការគំរាមកំហែង នៃការវាយប្រហារភេរវកម្មនេះ គឺជាឧបសគ្គមួយក្នុងចំណោមឧបសគ្គដែលយើងបាន និងកំពុងដំណើរការនៅក្នុងប្រតិបត្តិការដោះស្រាយហើយ យើងបានត្រៀមខ្លួន…

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ប្រកាសអាសន្នខ្ពស់ពីការវាយប្រហារភេរវកម្ម នៅអាកាសយានដ្ឋានកាប៊ុល

(កាប៊ុល)៖ សហរដ្ឋអាមេរិកបានព្រមានឱ្យហ្វូងមនុស្សដែលប្រមូលផ្ដុំ និងព្យាយាមចូលទៅកាន់អាកាសយានដ្ឋានកាប៊ុល ត្រូវចាកចេញទៅរកន្លែងមានសុវត្ថិភាព ជាបន្ទាន់ ក្រោយមានការព្រមានពីអង់គ្លេស និងអូស្ត្រាលីពីការវាយប្រហារភេរវកម្ម។ «ចូរកុំធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងរដ្ឋធានីកាប៊ុល ហើយប្រសិនបើអ្នកនៅក្នុងតំបន់នៃអាកាសយានដ្ឋានេះរួចទៅហើយ សូមទៅរកកន្លែងមានសុវត្ថិភាព រង់ចាំការជូនដំណឹងជាថ្មី»។ នេះជាការគូសបញ្ជាក់របស់ក្រសួងការបរទេសអាមេរិក ដោយមិនបានបញ្ជាក់លម្អិតលើការព្រមានពី ការវាយប្រហារភេរវកម្មខាងលើនៅឡើយទេ ខណៈក្រុមតាលីបង់បានអះអាងថានឹងមិនអនុញ្ញាតឱ្យកងទ័ពបរទេសបន្តស្ថិតនៅលើទឹកដីអាហ្វហ្កានីស្ថាន ហួសថ្ងៃទី៣១ ខែសីហានេះជាដាច់ខាត។…

លោក Mendes ភ្នាក់ងារកីឡាករ CR7 នឹងហោះទៅទីក្រុង Turin ដើម្បីជួបពិភាក្សាជាមួយនឹង Juventus

បរទេស៖ កីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់វ័យចំណាស់ CR7 ប៉ុន្មានថ្ងៃចុងក្រោយនេះគឺបានទទួលនូវព័ត៌មានអំពីការចេញផ្សាយថានឹងអាចផ្ទេរទៅចូលរួមជាមួយនឹងក្លឹបមេឃខៀវ Man City ខណៈដែលក្លឹបអង់គ្លេសមួយនេះហាក់ដូចជាបរាជ័យមិនអាចនាំយក Harry Kane ពី Spurs បាននោះទេ។ គិតត្រឹមថ្ងៃពុធម្សិលមិញនេះភ្នាក់ងាររបស់កីឡាករ CR7 គឺលោក Jorge Mendes ត្រូវបានគេជឿជាក់ថានឹងធ្វើការហោះហើរទៅដល់ទីក្រុង Turin ប្រទេសអ៊ីតាលីហើយដើម្បីធ្វើការពិភាក្សាគ្នាដោយផ្ទាល់ជាមួយនឹងប្រធានក្លឹប…

កម្ពុជាចាត់ទុកថា ការចាក់ដូសជំរុញដូចគ្នាឬខុសគ្នា អាចបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការចាក់ដូសជំរុញដូចគ្នាឬខុសគ្នា អាចបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ។ យោងតាមសេចក្តីប្រកាស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឱ្យដឹងថា រាជរដ្ឋាភិបាលបានចាត់ទុកគោល នយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី១…

មេដឹកនាំបណ្តាប្រទេស G7 នឹងឯកភាពរួមគ្នាថាតើត្រូវទទួលស្គាល់ក្រុមតាលីបង់ ឬអត់

(Reuters)- បើយោងតាមប្រភពការទូតចំនួនពីរបានឲ្យដឹងថាមេដឹកនាំ G7 នៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេ ត្រូវបានគេរំពឹងថា នឹងសន្យាឯកភាពគ្នាថាតើត្រូវទទួលស្គាល់ ឬត្រូវដាក់ទណ្ឌកម្មជាផ្លូវការលើក្រុមតាលីបង់នៅពេលដែលមេដឹកនាំទាំងនោះជួបគ្នាតាមប្រព័ន្ធ វីដេអូ ដើម្បីពិភាក្សាអំពីប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃអង្គារ៍នេះ។ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកព្រួយបារម្មណ៍ចំពោះការពន្យារពេលរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការសម្រេចទៅលើទីក្រុង Kabul បន្ទាប់ពីបានដួលរលំកាលពីថ្ងៃទី ១៥ ខែសីហា និងមន្រ្តីការទូតបរទេសនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា កិច្ចសហប្រតិបត្តិការនឹងក្លាយជាប្រធានបទសំខាន់នៃកិច្ចប្រជុំនេះ។ មន្រ្តីការទូតរបស់ប្រទេសអឺរ៉ុបម្នាក់បាននិយាយថា “មេដឹកនាំបណ្តាប្រទេស G7 នឹងឯកភាពរួមគ្នាថាតើត្រូវទទួលស្គាល់ក្រុមតាលីបង់…

ដំណឹងល្អសម្រាប់ Chelsea ខណៈដែល Rice មិនព្រមតកុងត្រាថ្មីជាមួយ West Ham

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករខ្សែបម្រើការពារឆ្នើមរបស់ក្លឹបញញួរធំ West Ham កីឡាករ Declan Rice ទីបំផុតគឺពិតជាបានសម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយនឹងក្លឹបឡើយ ក្នុងពេលដែលកំពុងមានព័ត៌មានអំពីការផ្ទេរចាកចេញពីក្លឹប។ Chelsea ដែលតែងតែចង់បានកីឡាករ Rice នោះនៅតែបន្តចិត្តក្នុងការចរចាជាមួយនឹង West Ham នៅឡើយហើយនេះនឹងក្លាយទៅជាដំណឹងដ៏ល្អមួយទៀតសម្រាប់ម្ចាស់ពានរង្វាន់ Champion League…