សហរដ្ឋអាមេរិក ប្រើយន្ដហោះដ្រូន វាយប្រហារសងសឹកលើក្រុម ISIS នៅអាហ្វហ្កានីស្ថាន
(វ៉ាស៊ីនតោន)៖ យោធាអាមេរិកនៅថ្ងៃសុក្រសប្ដាហ៍នេះបានឱ្យដឹងខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសដោយប្រើយន្ដហោះដ្រូនសម្លាប់អ្នករៀបចំផែនការម្នាក់ របស់ក្រុម ISIS នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ជាការសងសឹកទៅនឹងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានផ្ដាច់ជីវិតទាហានអាមេរិក ១៣នាក់ នៅឯ អាកាសយានដ្ឋានកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ បើតាមយោធាអាមេរិក ការវាយប្រហារដោយយន្ដហោះដ្រូនខាងលើធ្វើឡើងនៅឯខេត្ត Nangarhar របស់អាហ្វហ្កានីស្ថាន ដោយផ្ដាច់ជីវិតអ្នករៀបចំផែនការវាយប្រហារ ម្នាក់របស់ក្រុម ISIS ហើយការវាយប្រហារនេះទៀតសោតបើតាមរបាយការណ៍បឋម មិនបានបង្កឱ្យជនស៊ីវិលស្លាប់ ឬរងរបួសនោះទេ។ ការវាយប្រហារតាមផ្លូវអាកាសលើក្រុម…