បុរសម្នាក់បានធ្វើអត្តឃាត ដោយយកកាំបិតអារ.ក សម្លាប់ខ្លួនឯង នៅខេត្តមណ្ឌលគិរី
មណ្ឌលគិរីៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នាថ្ងៃអង្គារ ០៣រោច ខែចេត្រ ឆ្នាំខាល ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅវេលាម៉ោង ៧និង៣០នាទី កម្លាំងសមត្ថកិច្ចយើងបានទទួលដំណឹងពីប្រជាពលរដ្ឋថាមានករណីមនុស្សស្លាប់ នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ បន្ទាប់ពីទទួលដំណឹងកម្លាំងប៉ុស្តិ៍មនោរម្យបានចុះហ៊ុំព័ទ្ធកន្លែងកើតហេតុ…