ករណីទុស្សេខ្សែភ្លើង បង្កជាអគ្គិភ័យឆាបឆេះផ្ទះ ២ខ្នង ទាំងព្រឹក នៅខេត្តកណ្ដាល

កណ្ដាលៈ ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង០៧ និង៣០នាទីព្រឹក ករណីអគ្គិភ័យ (ឆេះផ្ទះឈើប្រក់ស័ង្កសី) នៅចំណុចជាប់របងវត្តព្រែកសំរោង ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។ ផ្ទះជនរងគ្រោះទី១មានសមាជិកគ្រួសារ ០៤នាក់៖ ១. ឈ្មោះ ផន ធី ភេទស្រីអាយុ…

ករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយខ្នង បណ្តាលឲ្យខូចខាតសម្ភារៈជាច្រើន នៅខេត្តកោះកុង

កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចបាយក្តាំង ស្ថិតភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង មានទំហំ ៧X៣៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស៊ីប្រូជញ្ជាំងបាំងស័ង្កសី ។…

ភ្លើងចង្រ្កានដាំបាយ បង្កជាអគ្គិភ័យឆេះផ្ទះ១ខ្នងទាំងស្រុង បណ្តាលឲ្យរងការខូចខាត សរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ

ក្រចេះ: នៅវេលាម៉ោង០៧និង៤០នាទីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ មានករណីអគ្គិភ័យ មួយបានកើតឡើង បណ្ដាលអោយឆេះផ្ទះចំនួន០១ខ្នង ទំហំ០៧ x ០៩ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង ស្ថិតនៅចំណុចភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។ ម្ចាស់ផ្ទះឈ្មោះ…

ស្រ្តីម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាធូដេ ឌុបកូនចំនួន០២នាក់ ធ្វើសកម្មភាពលួចកាបូបលុយពលរដ្ឋ រាប់ពាន់ដុល្លារបានសម្រេច

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខវត្តនាគវ័ន្ត ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (លួចកាបូបប្រាក់ដែលក្នុងនោះមានប្រាក់ដុល្លារចំនួន ៦០០០ដុល្លារអាមេរិក (ប្រាំមួយពាន់ដុល្លារអាមេរិក) ,ប្រាក់រៀលចំនួន ២០០,០០០រៀល(ម្ភៃម៉ឺនរៀល) ,ប្រាក់ដុងវៀតណាមចំនួន ៣០០,០០០ដុង(សាមសិបម៉ឺនដុង)…

កម្លាំងជំនាញចុះបង្រ្កាបជនសង្ស័យបាន៧នាក់ក្នុងករណីជួញដូររក្សាទុកនិងចែកចាយប្រើប្រាស់នូវសាធាតុញៀន

មណ្ឌលគិរីៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងែទី០៨ ខែសីហា ឆ្នាំ២០២២នាវេលាម៉ោង១៣និង៤១នាទី នៅចំណុចភូមិអូរអាម និងភូមិឡាប៉ាខេ ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរីដោយមានកាចង្អុលបង្ហាញនិងបទបញ្ជា យ៉ាងម៉ឺងមាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត។ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកែវសីមានិងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ដឹកនាំក្នុងកិច្ចប្រត្តិបត្តិកាបង្រ្កាបដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ…

កម្លាំងនគរបាលខេត្តព្រះសីហនុ កំពុងបន្តស្រាវជ្រាវករណីផ្ទុះអាវុធ បណ្ដាលឲ្យមានមនុស្សស្លាប់ ដែលបង្កដោយមនុស្ស ១ក្រុម មានគ្នា ៦នាក់

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១២និង៥០នាទី រំលងអាធ្រាត្រ នៅចំណុច មុខសណ្ឋាគារ៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធ មួយកើតឡើង បង្កដោយមនុស្ស១ក្រុមមានគ្នា ៦នាក់ ជនជាតិខ្មែរ១នាក់ជាអ្នកបើកបររថយន្ត និងជនជាតិចិន ៥នាក់ជាមិត្តភក្ត្រគ្នាទើបស្គាល់គ្នា។…

បុរសម្នាក់បើករ៉ឺម៉កដឹកកូនឈើធ្លាក់ប្រឡាយបណ្តាលឲ្យស្លាប់ភ្លាមៗ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយ ចេកបានឲ្យដឹងថានៅវេលាម៉ោង០៣និង៣០នាទី រសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានរាយការណ៍ថាមានករណីម៉ូតូម៉ាកវ៉េវអាល់ហ្វាស្លាកលេខ បាត់ដំបងAJ-3267ពណ៌ខ្មៅដឹកកូនឈើលក់ធ្លាក់ចូលក្នុងទឹកប្រឡាយចម្ងាយប្រហែល៥០០ម៉ែតចំណុចលូខ្ពស់ដោយពុំឃើញម្ចាស់នៅខាងលិចភូមិថ្មីឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មានភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់និងសហការជាមួយប្រជាពលរដ្ឋរាវរកមនុស្សក៏ឃើញម្ចាស់ស្លាប់នៅក្នុងទឹកប្រឡាយក្រោមរ៉ឺម៉កដឹកកូនឈើមិនដឹងតាំងពីពេលណានោះទេហើយស្រង់សពឡើងមកលើនិងឆែកក្នុងកាបូបស្ពាយចំហៀងរបស់សពក៏បានឃើញ៖-អត្តសញ្ញាណប័ណ្ណឈ្មោះអិនសែនភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិកៀនកែស២ឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់បង,-ទូរសព្ទម៉ាកសាំសុងពណ៌ខ្មៅ,-លុយខ្មែរ៤៦០.៧០០៛និងកាតចាក់វ៉ាក់សាំងកូវីដ-១៩។ក្រោយមកបានធ្វើការស្រាវជ្រាវសាច់ញាតិនិងរកឃើញក្រុមគ្រួសារផ្ទាល់ក៏បានប្រគល់សពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ លោកអធិការបានបន្តថាមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរពីកើតទៅលិចពេលដល់ចំណុចលូខ្ពស់សង្ស័យគេចជង្ហុកបណ្តាលរ៉ឺម៉កប្រទាញម៉ូតូធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងម៉ូតូនិងរ៉ឺម៉កសង្កត់មនុស្សក្នុងទឹកឈ្លក់ស្លាប់ដោយគ្មានអ្នកដឹងនឹងជួយទាន់៕  

កម្លាំងនគរបាលស្រុកស្វាយចេក តាមប្រមាញ់ជនសង្ស័យចំនួន៣នាក់ ករណីជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នគរបាលស្រុកស្វាយចេក តាមប្រមាញ់ក្រុមចោរឆក់ការបូបចំនួន០៣នាក់ ជិះម៉ូតូ០១គ្រឿង ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ជិះគេចខ្លួន…

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ពៅ តារ៉ា…

ករណីឆ្លងចរន្តអគ្គិសនី ឆាបឆេះផ្ទះពលរដ្ឋមួយខ្នងទាំងស្រុង នៅស្រុកថ្ពង

កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២២និង១០នាទី មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅភូមិតាំងបន្ទាយ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា…