ជំនួសឲ្យការពិសាកាហ្វេ ឬភេជ្ជៈ នៅពេលព្រឹក អ្នកគួរតែប្តូរមកផឹកទឹកក្រូចឆ្មាវិញ ដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ មានមនុស្សជាច្រើនណាស់ដែលចូលចិត្តពិសាតែក្តៅៗ កាហ្វេនៅពេលព្រឹក ប៉ុន្តែអ្នកជំនាញបានផ្តល់អនុសាសន៍ថា ការព្យាយាមផឹកទឹកក្រូចឆ្មាមួយកែវនៅពេលព្រឹក អាចពង្រឹងប្រព័ន្ធភាពស៊ាំ, ប្រព័ន្ធរំលាយអាហារ និងជួយឲ្យស្បែកស្រស់ស្អាត។ ពង្រឹងប្រព័ន្ធភាពស៊ាំ ទឹកក្រូចឆ្មាសម្បូរទៅដោយវីតាមីន C , សារជាតិប្រឆាំងអុកស៊ីតកម្ម, លើកកំពស់មុខងារប្រព័ន្ធភាពស៊ាំ, កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្លូវដង្ហើម។ ទឹកអាស៊ីត…