ប្រយ័ត្នចំពោះសុខភាពបងប្អូន! សមត្ថកិច្ចរកឃើញបង្គាមានសារធាតុគីមីហ្វរ័ម៉ុល និងស្ពៃជ្រក់លាយសារធាតុគីមី!..

​ព្រះសីហនុៈ កាលពីព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយមន្ត្រីសាលាខេត្តនិងមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ បានរកឃើញបង្គា ជាង៥គីឡូក្រាម មានលាយសារធាតុគីមីហ្វរ័ម៉ុល និងស្ពៃជ្រក់ប្រមាណជា៥គីឡូក្រាមទៀត ក៏មានលាយសារធាតុគីមីហាមឃាត់ដែរ ដែលអាជីវករដាក់លក់នៅផ្សារលើក្រុងព្រះសីហនុ។ តាមមន្ត្រីជំនាញកាំកុងត្រូល បានបញ្ជាក់ផងដែរថា ការរកឃើញជាថ្មីម្តងទៀតនេះ នូវម្ហូបអាហារសមុទ្រនិងបន្លែជ្រក់ដែលមានដាក់លាយសារធាតុគីមីហាមឃាត់ប៉ះពាល់សុខភាពអ្នកបរិភោគ និងបានដកហូតយកទៅកម្ទេចចោល ព្រមទាំងបានធ្វើកិច្ចសន្យាជាមួយអាជីករពាក់ព័ន្ធ មិនអនុញ្ញាតឲ្យមានជាលើកទី២ទៀតឡើយ៕

អាហារ៥ប្រភេទ ស្ត្រីមានផ្ទៃពោះគួរតែជៀសវាងឲ្យបាន

របបអាហារពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាជាអ្នកជួយជំរុញដល់ការលូតលាស់ និងជួយឲ្យទារកមានសុខភាពល្អ។ ប៉ុន្តែប្រសិនបើអ្នកម្តាយទទួលទានអាហារមិនបានត្រឹមត្រូវកុំថាឡើងទារកក្នុងផ្ទៃ សូម្បីតែអ្នកម្តាយខ្លួនក៏ជួបបញ្ហាដូចគ្នាដែរ។ ខាងក្រោមនេះ គឺជារបបអាហារដែលស្ត្រីមានផ្ទៃពោះគួរតែជៀសវាង៖ ១.អាហារសមុទ្រឆៅ អាហារសមុទ្រដែលមិនបានចម្អិន ត្រូវហាមប្រាមទាំងស្រុងអំឡុងពេលមានផ្ទៃពោះ ព្រោះវាអាចមានហានិភ័យជ្រៀតចូលនៃបាក់តេរី និងប៉ារ៉ាស៊ីតខ្ពស់។ មានន័យថា អាហារឆៅដូចជាអយស្ទ័រ បង្គារ ឬត្រីឆៅ… អាចបង្កឲ្យមានគ្រោះថ្នាក់បំផុត។ ២.សាច់ចម្អិនមិនបានត្រឹមត្រូវ ការបរិភោគសាច់ក្រហមក្នុងអំឡុងពេលមានផ្ទៃពោះ គួរតែធ្វើការចម្អិនឲ្យបានត្រឹមត្រូវ…

ជនជាតិចិនម្នាក់ បម្រើការនៅកាស៊ីណូហេងហេង ពុលអាហារ បណ្តាលឲ្យស្លាប់!

ក្រចេះ: បុរសជាជនជាតិចិនម្នាក់ បានពុលអាហារសមុទ្រ បណ្តាលឲ្យប្រកាច់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ស្ថិតក្នុងភូមិ​ត្រ​ពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ។ ជនរងគ្រោះឈ្មោះ យ៉ាង ស៊ុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបម្រើការងារ នៅកាស៊ីណូហេងហេង…

អាហារ៣ប្រភេទ បើសល់មួយយប់ហើយកុំទទួលទានឲ្យសោះ!

មនុស្សភាគច្រើនតែងតែស្តាយមិនចង់ខ្ចេះខ្ជាយអាហារឡើយ បន្ទាប់ពីញ៉ាំអាហារពេលល្ងាចនៅសេសសល់ ច្បាស់ជាប្រមូលទុកញ៉ាំនៅពេលព្រឹកឡើងម្តងទៀត។ ប៉ុន្តែនេះជាទម្លាប់អាក្រក់មួយដែលធ្វើឲ្យខូចសុខភាពដោយមិនដឹងខ្លួន។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា អាហារខ្លះដែលនៅសេសសល់ពីពេលល្ងាច អ្នកមិនគួរទុកញ៉ាំនៅពេលព្រឹកម្តងទៀតនោះទេ ព្រោះវាអាចប្រែទៅជាជូរផ្អូម បាត់បង់ប្រយោជន៍សម្រាប់រាងកាយ ហើយបង្កឲ្យមានគ្រោះថ្នាក់ដល់រាងកាយផងដែរ។ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកមិនគួរទទួលទានបន្ទាប់ពីសល់មួយយប់៖ តែបៃតង បើទោះបីជាតែបៃតង គឺជាភេសជ្ជៈដែលមានអត្ថប្រយោន៍សម្រាប់សុខភាពក៏ដោយ ប៉ុន្តែប្រសិនបើអ្នកទុកពេញមួយយប់វានឹងបាត់បង់ប្រូតេអ៊ីន និងវីតាមីនទាំងអស់។ តែដែលនៅសល់យូរបែបនេះអាចបង្កើតបាក់តេរី…

កុំច្រឡំថាសំបកបង្ការសម្បូរកាល់ស្យូម តាមពិតវាធ្វើឲ្យខូចធ្មេញទៅវិញទេ!

មនុស្សជាច្រើនជឿថា សំបកបង្កា គឺជាកន្លែងរក្សាទុកនូវជាតិកាល់ស្យូមច្រើបំផុត ទើបធ្វើឲ្យវាមានសភាពរឹង តែតាមពិសំបកបង្គារមិនមានជាតិកាល់ស្យូមដូចមនុស្សទាំងនោះគិតឡើយ។ បើយោងតាម អ្នកជំនាញផ្នែកចំណីអាហារពីសមាគមន៍បេះដូងអាមេរិក ហៅកាត់ថា (AHA) បានឲ្យដឹងថា សាច់បង្គាមានផ្ទុកប្រូតេអ៊ីនខ្ពស់ សម្បូរជាតិកាល់ស្យូម ផូស្វ័រ អាស៊ីតខ្លាញ់ និងសារធាតុរ៉ែជាច្រើនទៀត។ ហេតុនេះហើយអ្នកគួរតែបន្ថែមសាច់បង្គាទៅក្នុងរបបអាហារឲ្យបានញឹកញាប់ ជាពិសេសកុមារតែម្តង។ ស្ត្រីមេផ្ទះជាច្រើនជឿថា សំបកបង្គា មានផ្ទុកនូវជាតិកាល់ស្យូមដ៏ច្រើន…

សំខាន់អញ្ចឹងតើ ទើបអ្នកជំនាញឲ្យគ្រប់គ្នាទទួលទានអំបិលអ៊ីយ៉ូដ!!!

នៅក្នុងខ្លួនរបស់យើងមានសារធាតុអ៊ីយ៉ូដ ចាប់ពី ១៥ទៅ២៣មីលីក្រាមប៉ុណ្ណោះ បរិមាណនេះតិចជាងជាតិដែករហូតដល់ទៅ១០០ដង។ បរិមាណតិចតួចនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះរាងកាយ ប៉ុន្តែប្រសិនបើអ្នកខ្វះសារធាតុអ៊ីយ៉ូដ វិញនោះ ច្បាស់ជាប្រឈមនឹងគ្រោះថ្នាក់ជាពុំខាន។ កង្វះសារធាតុអ៊ីយ៉ូដ ស្រដៀងគ្នាទៅនឹងកង្វះស័ង្កសីដែរ គឺវាអាចបង្កឲ្យកើតជំងឺក្រពេញទីរ៉ូអ៊ីត ជ្រុះសក់ ទល់លាមក ខាន់លឿង គ្រុនញាក់ ឡើងកូឡេស្តេរ៉ុលខ្ពស់.. ។ ការខ្វះសារធាតុអ៊ីយ៉ូដចំពោះកុមារ កុមារខ្វះសារធាតុអ៊ីយ៉ុដ…

អញ្ចឹងតើ ទើបអ្នកជំនាញជំរុញឲ្យស្ត្រីមានផ្ទៃពោះទទួលទានអូមេហ្គា៣ !

អូមេហ្គា៣ ត្រូវបានគេស្គាល់ថា ជាសារធាតុចិញ្ចឹមដ៏ចាំបាច់បំផុតសម្រាប់ការលូតលាស់ និងការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ។ តាមការសិក្សាថ្មីមួយពីប្រទេស ញ៉ូហ្សេឡែន បានបង្ហាញថា ស្ត្រីពពោះទាំងឡាយមិនបានទទួលអាស៊ីតខ្លាញ់អូមេហ្គា៣ ពីរបបអាហារពួកគេគ្រប់គ្រាន់ឡើយ។ នេះជាលើកដំបូងហើយ ដែលក្រុមអ្នកជំនាញនៅប្រទេស ញ៉ូហ្សេឡែន បានណែនាំឲ្យស្ត្រីមានផ្ទៃពោះទទួលទានអាស៊ីតខ្លាញ់អូមេហ្គា៣ ចំនួន ១១៥មីលីក្រាមក្នុងមួយថ្ងៃ។ បើទោះបីជាអង្គការអន្តរជាតិ មួយចំនួនបានណែនាំឲ្យ ស្ត្រីមានផ្ទៃពោះទទួលទានអាស៊ីតខ្លាញ់អូមេហ្គា៣ យ៉ាងតិចបំផុត ២០០មីលីក្រាមក្នុងមួយថ្ងៃក៏ដោយ។…

សមត្ថកិច្ចដកហូតបង្គារដាក់លាយសារធាតុគីមីហ្វរ័ម៉ុល នៅផ្សារលើក្រុងព្រះសីហនុ

ព្រះសីហនុៈ លោក អែតដា ដូរ៉ាមី អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុថ្លែងថា ក្នុងឱកាសសហការជាមួយមន្ត្រីអង្គភាពពាក់ពន្ធ័ចុះពិនិត្យគុណភាពម្ហូបអាហារនៅផ្សារលើក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ មន្ត្រីកាំកុងត្រូលបានធ្វើតេស្តបឋមរកឃើញបង្គារក្លាស្សេ មានដាក់លាយសារធាតុគីមីហ្វរ័ម៉ុលចំនួនជាង១៣គីឡូក្រាម ដែលអាជីវករដាក់លក់នៅផ្សារលើក្រុងព្រះសីហនុ។ ក្រោយការរកឃើញមន្ត្រីជំនាញកាំកុងត្រូលបានដកហូតយកទៅកំទេចចោលតាមនិតិវិធី មិនអនុញ្ញាតអោយដាក់លក់បន្តទៀតឡើយ ដោយសំអាងថា ករណីអាហារសមុទ្រមានលាយសារធាតុគីមីហ្វរ័ម៉ុលនេះ នឹងប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ លោកអនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុថ្លែងបញ្ជាក់ថា ករណីនេះមន្ត្រីជំនាញបានអប់រំណែនាំអោយអាជីវករពាក់ពន្ធ័ទាំងអស់ចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ មិនអោយមានការដាក់លាយសារធាតុគីមីក្នុងចំណីអាហារ ក្នុងនោះទាំងអាជីវករបោះដុំ…

កុំគិតច្រើន! ចង់ទប់ស្កាត់បញ្ហាសក់ស្កូវមុនអាយុ គួរញ៉ាំអាហារទាំងនេះ

ដើម្បីដោះស្រាយបញ្ហាសក់ស្កូវមុនអាយុ មនុស្សភាគច្រើនតែងតែលាបថ្នាំ ក៏ប៉ុន្តែវាមិនអាចបាត់ទៅរៀងរហូតនោះទេ គឺនៅពេលដែលសក់ថ្មីដុះមកវិញស្កូវនឹងចេញដដែល។ លើសពីនេះទៅទៀត ការប្រើប្រាស់ថ្នាំគីមីញឹកញាប់ពេកអាចប៉ះពាល់យ៉ាងខ្លាំងដល់ស្បែកក្បាយ ហើយអាចបង្កទៅជាជំងឺផ្សេងៗបានទៀត។ ដូច្នេះ ប្រសិនបើអ្នកចង់កាត់បន្ថយបញ្ហាសក់ស្កូវមុនអាយុ គួរតែប្តូរមកទទួលទានអាហារទាំងនេះវិញ ព្រោះវាអាចជួយចិញ្ចឹមសរសៃសក់ ក្រចក និងស្បែកឲ្យមានសុខភាពល្អ។ ខាងក្រោមនេះ គឺជាអាហារ៤ប្រភេទ ដែលអាចប្រឆាំងនឹងសក់ស្កូវមុនអាយុៈ ១.ស្ពាន់ធ័រ ត្រូវបានគេរកឃើញនៅក្នុងអាហារសមុទ្រ ដូចជាអយស្ទ័រ ងាវ…

អាហារ៥ប្រភេទ មុននឹងបរិភោគ អ្នកកើតគ្រួសក្នុងតម្រងនោមគួរគិតឡើងវិញ

បច្ចុប្បន្ននេះមានមនុស្សជាច្រើនណាស់ ដែលកំពុងតែជួបបញ្ហាគ្រួសក្នុងតម្រងនោម ប៉ុន្តែពួកគេមិនដឹងពីរោគសញ្ញាដំបូងឡើយ លុះត្រាតែគ្រួសមានទំហំធំ ហើយឈឺចុកចាប់ខ្លាំងទើបទៅរកពេទ្យ។ នេះហើយជាមូលហេតុដែលធ្វើឲ្យជំងឺពិបាកក្នុងការព្យាបាល ឬត្រូវចំណាយប្រាក់ច្រើនដើម្បីធ្វើការវះកាត់។ ទោះជាយ៉ាងណា ប្រសិនបើអ្នកដឹងពីរោគសញ្ញាដំបូងរបស់វា គឺអាចទប់ស្តាត់មិនឲ្យមានសភាពធ្ងន់ធ្ងរបាន ដោយកាត់បន្ថយការទទួលទានអាហារ៥ប្រភេទ។ ប៉េងប៉ោះ ប៉េងបោះត្រូវបានគេចាត់ទុកថា ជាបន្លែដ៏ឆ្ងាញ់ពិសារ ហើយសម្បូរសារធាតុចិញ្ចឹមដែលរាងកាយត្រូវការរាល់ថ្ងៃ។ ក៏ប៉ុន្តែវាមានផ្ទុកសារធាតុម្យ៉ាងដែលគេហៅថា oxalate ដែលអាចធ្វើឲ្យត្រងនោមរបស់អ្នកកាន់តែមានស្ថានភាពធ្ងន់ធ្ងរទៅៗ។ ដូច្នេះ សម្រាប់អ្នកជំងឺទឹកគ្រួសក្នុងតម្រងនោម…