លោក ពូទីន ព្រមានថារុស្ស៊ីត្រៀមខ្លួនជាស្រេច ក្នុងការប្រើកម្លាំងយោធា ជុំវិញសំណុំរឿងអ៊ុយក្រែន

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថារុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបដោយកម្លាំងយោធាទៅនឹងសកម្មភាពអមិត្ត របស់បណ្ដាប្រទេសលោកខាងលិច ជុំវិញជម្លោះអ៊ុយក្រែន។ ការព្រមានរបស់លោក ពូទីន ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីនៃក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃអង្គារសប្ដាហ៍នេះ។ បើតាមលោក ពូទីន បណ្ដាប្រទេស លោកខាងលិច នៅតែបន្តរក្សាជំហរយ៉ាងគឃ្លើនរបស់ខ្លួន ម្លោះហើយរុស្ស៊ីនឹងចាត់វិធានការឆ្លើយតបទៅនឹងរាល់សកម្មភាពអមិត្ត ទៅតាមសិទ្ធិដែលខ្លួនមានដើម្បីការពារ ខ្លួន»។…

សម្តេចតេជោ ​ហ៊ុន សែន៖ សង្ឃឹមថា នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ នឹងគ្មានការ ផ្ទុះករណីជំងឺកូវីដ១៩ ឡើងវិញនោះទេ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន សម្តែងក្តីសង្ឃឹមថា នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ នឹងគ្មានការ ផ្ទុះករណីជំងឺកូវីដ១៩ ឡើងវិញនោះទេ។ ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និង ពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឈ្ពោះទៅកាន់ព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នាព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១…

បារាំង និងអាល្លឺម៉ង់ លើកទឹកចិត្តឱ្យមានកិច្ចប្រជុំស្វែងរកសន្តិភាពជាបន្ទាន់ ជាមួយរុស្ស៊ី

(ព្រុចសែល)៖ មេដឹកនាំបារាំង និងអាល្លឺម៉ង់នៅថ្ងៃពុធសប្តាហ៍នេះ បានលើកទឹកចិត្តឲ្យមានកិច្ចសន្ទនាជាបន្ទាន់ ជាមួយរុស្ស៊ី ខណៈនៅតែរក្សាការដាក់សម្ពាធ លើទីក្រុងម៉ូស្គូ ក្នុងគោលបំណងកំញើញ ក៏ដូចជាទប់ស្កាត់នូវអ្វីដែលបណ្តាប្រទេសលោកខាងលិច មើលឃើញថាការត្រៀមវាយប្រហារទឹកដីអ៊ុយក្រែន។ បើតាមមន្ត្រីបារាំង ការជំរុញឲ្យមានកិច្ចសន្ទនាជាមួយរុស្ស៊ី ត្រូវបានប្រកាសនៅក្នុងជំនួបត្រីភាគីរវាង ប្រធានាធិបតីបារាំងលោក Emmanuel Macron, អធិការបតីថ្មីរបស់អាល្លឺម៉ង់លោក Olaf Scholz និងប្រធានាធិបតីអ៊ុយក្រែនលោក…

NATO ច្រានចោលការចោទប្រកាន់របស់រុស្ស៊ី ជុំវិញផែនការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរ នៅអឺរ៉ុប

(ព្រុចសែល)៖ អង្គការ NATO មិនមានផែនការក្នុងការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយមធ្យមនៅក្នុងតំបន់អឺរ៉ុបនោះឡើយ ដែលនេះជាការច្រានចោលការចោទប្រកាន់របស់ទីក្រុងម៉ូស្គូ ហើយអំពាវនាឱ្យរុស្ស៊ីបញ្ឈប់ដាក់ពង្រាយអាវុធប្រភេទនេះដូចគ្នា។ ការអះអាងខាងលើរបស់អង្គការ NATO ធ្វើឡើងបន្ទាប់រុស្ស៊ីបានព្រមានថាខ្លួននឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅតំបន់អឺរ៉ុប ប្រសិនបើអង្គការ NATO មានផែនការធ្វើដូច្នេះដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុងព្រុចសែល នៅថ្ងៃអង្គារសប្តាហ៍នេះ អគ្គលេខាធិការអង្គការ NATO លោក Jens…

រុស្ស៊ី ព្រមានពីការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរ នៅក្នុងតំបន់អឺរ៉ុប

(ម៉ូស្គូ)៖ រុស្ស៊ីនៅថ្ងៃចន្ទសប្តាហ៍នេះបានព្រមានថាខ្លួនអាចនឹងត្រូវបានបង្ខំឱ្យដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរយៈចម្ងាយមធ្យម នៅក្នុងតំបន់អឺរ៉ុប ក្នុងករណីដែលទីក្រុង ម៉ូស្គូយល់ថា NATO មានផែនការដាក់ពង្រាយមីស៊ីលប្រភេទនេះ។ នេះបើតាលោក Sergei Ryabkov។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ធ្វើការព្រមានបែបនេះ នៅចំពេលហានិភ័យមានការពាក្យចចាមអារ៉ាមជាច្រើនថារុស្ស៊ីអាចនឹងបើកការវាយប្រហារ ទ្រង់ទ្រាយធំលើអ៊ុយក្រែន នៅខែមករា ឬខែកុម្ភៈ ដើមឆ្នាំ២០២២ខាងមុខ។…

វិបត្តិរុស្ស៊ី-អ៊ុយក្រែន៖ សហភាពអឺរ៉ុប ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី

(ព្រុចសែល)៖ សហភាពអឺរ៉ុប នៅថ្ងៃចន្ទសប្ដាហ៍នេះ បានឯកភាពគ្នាថារាល់ការឈ្លានពានណាមួយរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នឹងជំរុញឱ្យមានការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើទីក្រុងម៉ូស្គូ។ ការព្រមាននេះគឺស្រដៀងគ្នាទៅនឹងសេចក្ដីថ្លែងការណ៍របស់អង្គការ NATO និងក្រុមបណ្ដាប្រទេស G7 ។ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ ដោយមានគោលដៅចម្បងលើវិស័យថាមពល, ធនាគារ និងឧស្សាហកម្មអាវុធ ហើយបច្ចុប្បន្នក៏កំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមផងដែរ នៅក្នុងករណីរុស្ស៊ីប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន ដែលក្រុមមន្ត្រីចារកម្ម…

ប្រទេសស្លូវ៉ាគី ចំណាយប្រាក់ដល់អ្នកអាយុលើសពី ៦០ ឆ្នាំ ឲ្យចាក់វ៉ាក់សាំង

មានប្រតិកម្មចម្រុះនៅក្នុងប្រទេសស្លូវ៉ាគី បន្ទាប់ពីសភារបស់ប្រទេសនេះ បានអនុម័តផែនការ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្តល់ប្រាក់ឱ្យពលរដ្ឋដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅរហូតដល់ ៣០០ អឺរ៉ូ ឬ៣៣៩ ដុល្លារ ប្រសិនបើពួកគេចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19។ វិធានការដែលបានព្រាងដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Igor Matovic នឹងជំរុញឱ្យមាន ការ ចាក់វ៉ាក់សាំងនៅក្នុងប្រទេសសហភាពអឺរ៉ុបមួយនេះ ខណៈមានអត្រាចាក់វ៉ាក់សាំងទាបបំផុត…

លោក ចូ បៃដិន ព្រមានលោក ពូទីន ពីវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់របស់ លោកខាងលិច ទៅនឹងរាល់ការវាយប្រហារលើអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនថាលោកខាងលិចអាចនឹងដាក់ទណ្ឌកម្ម សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ប្រសិនបើកងទ័ពរុស្ស៊ីដែលកំពុងប្រមូលផ្ដុំកម្លាំងនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន បើកការវាយប្រហារណាមួយ។ «លោកប្រធានាធិបតី បៃដិន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងរបស់អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបចំពោះសកម្មភាពកងទ័ពរុស្ស៊ីនៅក្បែរ ព្រំដែនអ៊ុយក្រែន ហើយបានបញ្ជាក់យ៉ាងច្បាស់ថាអាមេរិក និងសម្ព័ន្ធមិត្តរបស់យើងនឹងធ្វើការឆ្លើយតបតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងវិធានការដទៃទៀត…

ផ្ទុះ!ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រឹត​បន្តឹង​មេរោគ​ COVID-19​ បាន​ក្លាយទៅជា​អំពើ​ហិង្សា​នៅ​ទីក្រុង​ Brussels ​ប្រទេស​បែ​ល​ហ្សិ​ក​

(Reuters)​ -​ កាលពី​ថ្ងៃអាទិត្យ​ នគរបាល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ និង​បាញ់​ទឹក​ ដើម្បី​បំបែក​ក្រុម​បាតុករ​ដែល​វាយប្រហារ​ទៅ​លើ​មន្ត្រី​ដោយ​គប់​ដុំ​ថ្ម​ និង​ផាវ​ នៅ​ក្នុង​បាតុកម្ម​ក្នុង​ទីក្រុង​ Brussels​ ជុំវិញ​ការ​រឹត​បន្តឹង​ការពារ​ជំងឺ​ COVID-19​ ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ បាន​ក្លាយទៅជា​អំពើ​ហិង្សា​។​ ​បាតុករ​ដែល​មាន​ចំនួន​ចន្លោះ​ពី​ ពីរ​ទៅ​បី​ពាន់​នាក់​ បាន​ដើរ​ហែរ​ក្បួន​ដោយ​សន្តិវិធី​កាត់​ចំណុចកណ្តាល​រដ្ឋធានី​នៃ​ប្រទេស​បែ​ល​ហ្ស៊ិ​ក​ ឆ្ពោះទៅ​កាន់​សង្កាត់​មួយ​ដែល​ជា​ទីស្នាក់ការ​កណ្តាល​របស់​ស្ថាប័ន​សហភាព​អឺរ៉ុប​តាំងនៅ​ និង​ជា​ចំណុច​បញ្ចា​ប់​របស់​បាតុកម្ម​។​ ​បើ​តាម​ភស្តុ​តាង​ និង​អ្នក​យក​ព័ត៌មាន​រ៉​យ​ទ័​រដែ​ល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​…

អាមេរិក និងសហភាពអឺរ៉ុប បង្ហាញក្ដីបារម្ភពីសកម្មភាពឯកតោភាគីរបស់ចិន នៅសមុទ្រចិនខាងត្បូង

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្វីដែលពួកគេហៅថាសកម្មភាពឯកតោភាគី និងបង្កបញ្ហារបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ ការព្រួយបារម្ភខាងលើធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រវាងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman និងអគ្គលេខាធិការកិច្ចការបរទេសនៃសហភាពអឺរ៉ុប លោក Stefano Sannino។ សេចក្ដីថ្លែងការណ៍នេះដដែល ក៏បានសង្កត់ធ្ងន់ផងដែរថាពីភាពចាំបាច់ក្នុង ការរក្សាទំនាក់ទំនងជិតស្និទរវាងអាមេរិក…