របាយការណ៍តាមដានវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៦

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍តាមដានវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៦។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍សំខាន់ៗមួយចំនួន ដូចជា IMF, WB, ADB, EU…

សហគមន៍ជនជាតិដើមភាគតិចរំពឹងថា នឹងបង្កើនជីវភាព ក្រោយរដ្ឋាភិបាលលក់ឥណទានកាបូនបាន២លាន៦សែនដុល្លារ

មណ្ឌលគិរីៈ ក្រុមសហគមន៍ ដែលភាគច្រើនគឺជាជនជាតិដើមភាគតិច និងជាអ្នកការពារអភិរក្ស អាស្រ័យផលពីជម្រកសត្វព្រៃនាំគ្នារំពឹងទុកថា ពួកគាត់នឹងមានជីវភាពប្រសើរជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចធ្វើពាណិជ្ជកាបូនឲ្យក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក Disney នៅក្នុងតំបន់ព្រៃឈើមួយចំនួនរបស់ប្រទេសកម្ពុជា។ ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដីជិត៣០ម៉ឺនហិកតារ គ្របដណ្ដប់ក្នុងឃុំចំនួន៤ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវក្រុមហ៊ុនឌីសនី (Disney) របស់សហរដ្ឋអាមេរិក សម្រេចចុះហត្ថលេខាទិញកាបូន រេដបូក (Carbon Redd+)…

ទំហំប្រាក់កម្ចី កើនឡើងជាង២០% នៅឆមាសទី១ ឆ្នាំ២០១៦

ភ្នំពេញៈ ទំហំទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារ ឬប្រាក់កម្ចី មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលបានបង្ហាញឲ្យឃើញពីប្រតិបត្តិការអាជីវកម្មក្នុងវិស័យធនាគារនៅកម្ពុជា បានដំណើរការទៅប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពជាងមុន។ ទន្ទឹមនឹងនេះ គិតត្រឹមឆមាសទី១ នៃឆ្នាំ២០១៦ ទំហំនៃប្រាក់កម្ចីសរុបនៅក្នុងធនាគារទូទាំងប្រទេស បានកើនឡើងដល់២២,៥៧% ខណៈប្រាក់បញ្ញើរបស់អតិថិជនបានដើរទន្ទឹមគ្នា ២០,៥៩%។ បើតាមទេសាភិបាលរងរបស់ធនាគារជាតិ នៃកម្ពុជា លោកស្រី អ៊ុក ម៉ាលី លើកឡើងក្នុងពិធីសម្ពោធបើកឲ្យដំណើរការជាផ្លូវការធនាគារ…

រាជរដ្ឋាភិបាល និងអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា នឹងចុះហត្ថលេខា លើការអនុវត្តតាមកិច្ចព្រមព្រៀង ផ្ទេរឥណទានកាបូនទៅក្រុមហ៊ុន Disney

ភ្នំពេញៈ គម្រោងកិច្ចព្រមព្រៀង ដែលនឹងត្រួតពិនិត្យលើការប្រើប្រាស់មូលនិធិ ដែលបានមកពីការផ្ទេរ ឥណទានកាបូនរបស់កម្ពុជាទៅឲ្យក្រុមហ៊ុន Disney នឹងត្រូវចុះហត្ថលេខា ដោយរាជរដ្ឋាភិបាល កម្ពុជា និងអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា នៅថ្ងៃទី១១ សីហា ឆ្នាំ២០១៦ វេលាម៉ោង ៣ រសៀល នៅសាលប្រជុំ ម៉ុក ម៉ារ៉េត នាទីស្តីការក្រសួងបរិស្ថាន…

ព្រឹកនេះសម្តេច ហ៊ុន សែន អញ្ជើញជាអធិបតីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេបាសាក់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

កណ្តាល: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃចន្ទទី០៨ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធី តភ្ជាប់ស្ពានកោះធំខេត្តកណ្តាលឆ្លងកាត់ទន្លេបាសាក់ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជា និងជាសមិទ្ធផលថ្មី ជាសរសៃឈាម ដ៏សំខាន់សម្រាប់តភ្ជាប់តំបន់ជនបទពោរពេញដោយសក្តានុពលកសិកម្មរបស់កម្ពុជា ទៅនិងទីប្រជុំជន។ ស្ពានកោះធំនេះ មានប្រវែងសរុប ៨២៤ម៉ែត្រ ចំណាយថវិកាសាងសង់សរុប ១៩,៣៩ លានដុល្លារអាមេរិក…

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ បច្ចុប្បន្នប្រទេសចិន ជាដៃគូអភិវឌ្ឍន៍ផ្ដល់ហិរញ្ញប្បទានច្រើនជាងគេដល់កម្ពុជា

ភ្នំពេញៈ ក្នុងពេលបច្ចុប្បន្ន ប្រទេសចិន បានក្លាយជាប្រទេសដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់ដែលបានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការច្រើនជាងគេបង្អស់ដល់កម្ពុជា ហើយហិរញ្ញប្បទានទាំងនេះ គឺបានឆ្លើយតបយ៉ាងខ្លាំងដល់តម្រូវការជាក់ស្ដែងរបស់រដ្ឋាភិបាលកម្ពុជា។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន។ ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន លោក Gao Hucheng នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវជាតិលេខ៤៤ ខេត្តកំពង់ស្ពឺ

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៤៤ ប្រវែង១៣៨,៦១គីឡូម៉ែត្រ នៅក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវជាតិលេខ៤៤ នេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសំណង់ក្វាងចូវ វ៉ានអានរបស់ប្រទេសចិន ដោយត្រូវសាងសង់រយៈពេល ៤០ខែ គឺចាប់ផ្តើមពីខែកុម្ភៈ…

ការការពារអតិថិជនរបស់ហត្ថាកសិករ លីមីតធីត ត្រូវបានទទួលស្គាល់ជាសកល

ភ្នំពេញៈ ហត្ថាកសិករ លីមីតធីតគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុង​ព្រះរាជាណចក្រកម្ពុជាដែលតែងតែផ្តល់នូវទំនុកចិត្ត និងបានធ្វើឲ្យអតិថិជនរបស់ខ្លួនមានជីវភាព​កាន់តែប្រសើរឡើង។បន្ទាប់ពីបានបំពេញគ្រប់គោលការណ៍ទាំងប្រាំពីរ ក្នុងលក្ខខណ្ឌស្តង់ដារនៃ​ការថែរក្សាអតិថិជន​ដល់អតិថិជន​​ ហត្ថាកសិករ លីមីតធីតបានទទួលបានវិញ្ញាបនបត្រ“ គោលការណ៍​ការពារអតិថិជន”​ជាផ្លូវការពី Smart Campaign កាលពីខែកក្កដាឆ្នាំ ២០១៦។ វិញ្ញាបនបត្រ ”គោលការណ៍ការពារអតិថិជន” របស់ Smart Campaignនេះ ទទួលស្គាល់ជាសកលនិងផ្តល់ជូនគ្រឹះស្ថានហិរញ្ញវត្ថុដែលបានផ្តល់សេវាហិរញ្ញវត្ថុទៅដល់ប្រជាពលរដ្ឋដោយប្រកាន់ខ្ជាប់នូវសូច្ចនករចំនួនជាង៩០នៃគោលការណ៍ការពារអតិថិជនទាំងប្រាំពីររួមមាន៖ ការបង្កើតផលិតផល និងផ្តល់សេវាកម្មសមស្រប…

ក្រសួងសេដ្ឋកិច្ចអញ្ជើញ តំណាងគ្រប់ក្រសួង-ស្ថាប័នរបស់រដ្ឋមកពន្យល់ណែនាំអំពីការរៀបចំច្បាប់ថវិកាឆ្នាំ២០១៧

ភ្នំពេញ: នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីតំណាងគ្រប់ក្រសួង-ស្ថាប័នរបស់រដ្ឋ ព្រមទាំងប្រធានអង្គភាពថវិការបស់ក្រសួងស្ថាប័នដែលអនុវត្តថវិកាកម្មវិធីផងដែរ។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្រោមវត្តមានរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងនាមលោក ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក…

ធនាគារពិភពលោក ផ្តល់ឥណទាន ៩០លានដុល្លារ ឲ្យវៀតណាម ដើម្បីជំរុញបម្រែបម្រួលអាកាសធាតុ និងកំណើនបៃតង

វៀតណាម: ធនាគារពិភពលោក (WB) នឹងជួយវៀតណាមពង្រឹងបម្រែបម្រួលអាកាសធាតុរបស់ខ្លួននិងរបៀបវារៈកំណើនបៃតងជាមួយនឹងទឹកប្រាក់ ៩០លានដុល្លារអាមេរិក។ ហើយឥណទាននេះសម្រាប់ការធ្វើកំណែទម្រង់គោលនយោបាយរបស់ខ្លួនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៦ មិថុនានេះ។ ធនាគារពិភពលោកបានបន្ថែមថា នេះគឺជាលើកដំបូងហើយ សម្រាប់ឥណទានចំនួនបីដែលនឹងគាំទ្រដល់ការបម្រែបម្រួលអាកាសធាតុនិងសកម្មភាពគោលនយោបាយកំណើនបៃតងនៅក្នុងប្រទេសវៀតណាម។ វានឹងផ្តល់មូលនិធិសម្រាប់ការអនុវត្តគោលនយោបាយដើម្បីកែលម្អការកសាងផែនការនៅតាមតំបន់ឆ្នេរនិងការរួមបញ្ចូលគ្នាការគ្រប់គ្រងការវិនិយោគសាធារណៈទាក់ទងទៅនឹងការផ្លាស់ប្តូរអាកាសធាតុ និងកំណើនបៃតងការពារធនធានទឹកនិងប្រសិទ្ធិភាពការប្រើប្រាស់ទឹកកាន់តែច្រើន ព្រមទាំងការអភិវឌ្ឍនៅតាមតំបន់ឆ្នេរព្រៃ។ លើសពីនេះទៀត ការផ្តល់មូលនិធិគាំទ្រផងដែរនូវគោលនយោបាយក្នុងការដឹកជញ្ជូននិងការផលិតកម្មឧស្សាហកម្មជាមួយនឹងគោលបំណង ដើម្បីលើកកម្ពស់គុណភាពផ្លូវអាកាស ព្រមទាំងការប្រសិទ្ធភាពថាមពលនិងថាមពលកកើតឡើងវិញដែលនឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នេះបើយោងតាមធនាគារពិភពលោក។…