អគាររដ្ឋបាល និងអគារសាលប្រជុំ សាលាស្រុកអូរជ្រៅ នឹងជួយសេវាដល់ពលរដ្ឋ ឱ្យប្រសើរឡើងទៀត
បន្ទាយមានជ័យ: សំណង់អគាររដ្ឋបាល និងអគារសាលប្រជុំ សាលាស្រុកអូរជ្រៅ ជាហេដ្ឋារចនាសម្ព័ន្ធថ្មី នឹងជួយសេវា ដល់ពលរដ្ឋ ឱ្យប្រសើរឡើងទៀត។ លោក សាន ស៊ានហូ អភិបាលស្រុកអូរជ្រៅ ក្នុងពីធីប្រគល់ ទទួលអគាររដ្ឋបាល និងអគារសាលប្រជុំ សាលាស្រុកខ្លួន កាលពីរសៀលថ្ងៃទី១២ ឧសភា នេះថា៖ ស្រុកនេះ បង្កើតឡើងវិញ នៅឆ្នាំ១៩៨៨…