ពលរដ្ឋ​ប៉ាឡេ​ស្ទីន​៨៩​គ្រួសារ​ផុត​ពូជ ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល នៅ​ជ្រោយ​ហ្គា​ហ្សា​

​យ៉ាងហោច​ណាស់​ពលរដ្ឋ​ប៉ាឡេ​ស្ទីន ៨៩​គ្រួសារ​នៅ​ជ្រោយ​ហ្គា​ហ្សា​ត្រូវបាន កម្លាំង​ទាហាន​អ៊ីស្រាអែល​វាយប្រហារ បណ្ដាលឱ្យ​ស្លាប់​ទាំង​គ្រួសារ​តែ​ម្ដង ។ ក្រសួង​សុខាភិបាល​ប៉ាឡេ​ស្ទីន​បានឱ្យដឹង ថា ពលរដ្ឋ​នៅ​តំបន់​ភាគ​ខាងជើង​ជ្រោយ ហ្គា​ហ្សា​ជាច្រើន​គ្រួសារ​បាន​ស្លាប់​ដោយ ការវាយប្រហារ​មិន​ប្រកាស​ឱ្យ​ពលរដ្ឋ ដឹង​មុន​នៅ​តំបន់​ទាំងនោះ ។ ​កាលពីពេល​កន្លង​មក​ថ្មីៗ នាយក​រដ្ឋ មន្ដ្រី​អ៊ីស្រាអែល លោក​បែន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​ព្រមាន​ដល់​ពលរដ្ឋ ប៉ាឡេ​ស្ទីន​ថា ត្រូវតែ​ចាកចេញ​ពី​ផ្ទះ…

រុស្ស៊ី​លក់​កាំ​ជ្រួច មី​ស៊ី​ល​ឱ្យ​អ៊ីរ៉ាក់​មាន​តម្លៃ​១០០០​លាន​ដុល្លារ ច្រើនជាង អាមេរិក​

​អ៊ីរ៉ាក់​បាន​ចុះ​កិច្ចព្រមព្រៀង​ដែល​មាន តម្លៃ​ដល់​ទៅ​១០០០​លាន​ដុល្លារ​ជាមួយ រុស្ស៊ី​ក្នុង​ការទិញ​កាំភ្លើង​ត្បាល់ កាំ​ជ្រួច មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​។ កិច្ចព្រមព្រៀង រវាង​អ៊ីរ៉ាក់ នឹង​រុស្ស៊ី​មាន​ទឹកប្រាក់​ច្រើន ជាង​អាមេរិក​ទៅទៀត ។ ប្រភព​ព័ត៌មាន​ពី​រុស្ស៊ី​បានឱ្យដឹងថា កិច្ចព្រមព្រៀង​ទិញ​សព្វាវុធ​ខាងលើ​ក្រោយ ពេល​រដ្ឋមន្ដ្រី​ការបរទេស​អ៊ីរ៉ាក់​បំពេញ ទស្សនកិច្ច​ទៅកាន់​រុស្ស៊ី ។​ ​សព្វាវុធ​ដែល អ៊ីរ៉ាក់​គ្រោង​ទិញ​មាន​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល POS-1A , កាំភ្លើង​ធំ…

អាមេរិក​លក់​មី​ស៊ី​ល ឱ្យ អ៊ីរ៉ាក់​សម្រាប់​ប្រឆាំង​ក្រុម​ឧទ្ទាម​

​សារព័ត៌មាន AFP បាន​ផ្សព្វផ្សាយ ថា កាលពី​ថ្ងៃ​ទី​២៩​កក្កដា មន្ដ្រីជាន់ខ្ពស់ អាមេរិក​មាន​គម្រោង​លក់​មី​ស៊ី​ល​ដល់ ទៅ ៥​ពាន់​ដើម ប្រភេទ Hellfire ឱ្យទៅ អ៊ីរ៉ាក់​ក្នុងតម្លៃ​ដល់​ទៅ​៧០០​លាន​ដុល្លារ​។ ការលក់​សព្វាវុធ​នោះ ជា​ផ្នែក​មួយ​នៃ ការជួយជ្រោមជ្រែង​រប​ប់ស​រដ្ឋាភិបាល ទីក្រុង​វ៉ាស៊ីនតោន ដល់​ទីក្រុង​បា​ដា​ដ ក្នុង​ការដណ្ដើម​ទីតាំង​ទាំងឡាយ​ពី​ក្រុម ឧទ្ទាម​អ៊ីស្លាម​និកាយ​សាន់​នី…

ម៉ាឡេស៊ី ៖ អ៊ុយ​ក្រែន​ត្រូវតែ​ទទួលខុសត្រូវ​ពី​សោកនាដកម្ម MH17​​

ម៉ាឡេស៊ី​៖​បាន​ប្រកាស់​ជា​លើកទីមួយ ដោយ​ទម្លាក់​ឲ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ត្រូវតែ​ទទួលខុសត្រូវ​ចំ​ហេតុការ​គ្រោះថ្នាក់​យន្ត​ហោះ​ MH17​។ រដ្ឋមន្ត្រីក្រសួង​ចរាចរណ៍​ដឹកជិញូន​ម៉ាឡេស៊ី​លោក​ Liow Tiong Lai បានឲ្យដឹងថា អ៊ុយ​ក្រែន​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ហេតុ​ការ​ខាង​លើ​។​ ​លោក​បន្ត​ទៀត​ថា អ្នកគ្រប់គ្រង​ការហោះហើរ​របស់​អ៊ុយ​ក្រែន​បាន​អនុញ្ញាត្តិ​ឲ្យ​ហោះហើរ​នៅក្នុង​ដែនអាកាស់​របស់ខ្លួន ដូច្នេះ​រដ្ឋាភិបាល​មាន​កតព្វកិច្ច​ផ្តាល់​ព័ត៌មានឬ​ត្រូវ​បញ្ចៀស​ការហោះហើរ​នៅ​ដំបន់​ដែល​មាន​គ្រោះថ្នាក់​។ កន្លង​មក​សារព័ត៌មាន Newsweek របស់​អាមេរិក​បាន​ផ្សព្វផ្សាយ​ថា មេដឹកនាំ​ក្រុម​ផ្តាច់​ទឹកដី​និយម​អ៊ុយ​ក្រែន​ដែល​មាន​ភាពជិតស្និត​នឹង​រុស្ស៊ី​បាន​សារភាព​ថា​បាន​បាញ់​ទម្លាក់​យន្តហោះ MH 17​។ ពាក់ព័ន្ធ​និង​រឿងនេះ លោគ​…

សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​រុស្ស៊ី​

​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ថ្ងៃ​អង្គារ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅលើ​ប្រទេស​រុស្ស៊ី ដែល​ទីក្រុង​ម៉ូស្គូ គាំទ្រ​ពួក​ឧទ្ទាម​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន​។​ ​វិធានការ​នេះ​បាន​សម្គាល់​ចាប់ផ្តើម​នៃ​ដំណាក់កាល​ថ្មី​នៅក្នុង​ការប្រឈមមុខគ្នា​ដ៏​ធំ​បំផុត​រវាង​ទីក្រុង​ម៉ូស្គូ និង​ខាងលិច​ចាប់តាំងពី​សង្គ្រាមត្រជាក់​ដែល​កាន់តែ​អាក្រក់​យ៉ាងខ្លាំង​បន្ទាប់​ពី​ការបាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ប្រទេស​ម៉ាឡេស៊ី MH17 ជា​ស្នាដៃ​របស់​ពួក​ឧទ្ទាម បាន​ធ្វើឡើង​នៅ​ថ្ងៃទី ១៧​ខែកក្កដា ដោយ​បណ្តា​ប្រទេស​លោក​ខាងលិច​បាន និយាយ​ថា​រុស្ស៊ី ជា​អ្នក​ផ្គត់ផ្គង់​មី​ស៊ី​ល​ដែល​បាញ់​ទម្លាក់​យន្តហោះ​នោះ​។​ ​លោក​ប្រធានាធិបតី​បា​រ៉ាក់​អូបា​ម៉ា​បាន​និយាយ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន «​ប្រសិនបើ​ប្រទេស​រុស្ស៊ី​នៅតែ​បន្ត​នៅ​លើ​ផ្លូវ​បច្ចុប្បន្ន​នេះ​ការចំណាយ​លើ​ប្រទេស​រុស្ស៊ី​នឹង​បន្ត​កើនឡើង​»​។ ​លោក​បាន​បន្តទៀតថា “​អំពើ​របស់​ប្រទេស​រុស្ស៊ី​នៅក្នុង​អ៊ុ​យក្រែន និង​ការដាក់ទណ្ឌកម្ម និង​ធ្វើឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ទន់ខ្សោ​”​។​…

អាមេរិក​ចោទ​រុស្ស៊ី ថា​បាន​បាញ់កាំភ្លើង​ធំ តម្រង់​កងទ័ព​អ៊ុ​យក្រែន​​

​សហរដ្ឋអាមេរិក បាន​បញ្ចាក់​ថា ខ្លួន​មាន​ភស្តុតាង​ច្បាស់លាស់ ដែល​អាច​បញ្ជាក់​ថា រុស្ស៊ី​បាន​បាញ់កាំភ្លើង​ធំ​ពី​ក្នុង​ទឹកដី​រុស្ស៊ី ទៅកាន់​កងទ័ព​អ៊ុ​យក្រែន​។ ទង្វើ​នេះ​ត្រូវបាន​មន្ដ្រី​អាមេរិក​ហៅថា ជា​ការឡើង​កម្ដៅ​នៅក្នុង​ជម្លោះ​រវាង​អ៊ុ​យក្រែន និង​រុស្ស៊ី​។ យ៉ាងណាក៏ដោយ មន្ដ្រី​នាំពាក្យ​សហរដ្ឋអាមេរិក មិន​បាន​បង្ហាញ​ពី​ភស្ដុតាង​ដែល​ខ្លួន​អះអាង​នោះទេ​។ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោកស្រី Marie Harf បាន​ចោទប្រកាន់​រុស្ស៊ី​ថា បាន​បាញ់កាំភ្លើង​ធំ​ពី​ក្នុង​ទឹកដី​រុស្ស៊ី ដើម្បី​វាយប្រហារ​កងទ័ព​អ៊ុ​យក្រែន​។ ហើយ​ថា…

ក្រុម​ទាហាន​ផ្តាច់​ទឹកដី​និយម​អ៊ុយ​ក្រែន​ផ្តល់ប្រអប់​ខ្មៅ​ទាំងពី​ររបស់​យន្តហោះ​MH 17 ឲ្យ​ម៉ាឡេស៊ី​

កម្លាំង​ទាហាន​ផ្តាច់​ទឹកដី​និយម​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែន​បាន​សម្រេច​ផ្តាល់​ប្រអប់​ខ្មៅ​របស់​យន្តហោះ MH 17 ឲ្យទៅ​ភាគី​ម៉ាឡេស៊ី​វិញ​។ ការផ្តាល់​ជួន​នោះក្រោម​វត្តមានរ​បស់ មេដឹកនាំ​តំបន់ ដូណេត និង​អ្នកសារព័ត៌មាន​បរទេស​ជាច្រើន នៅវេលា​ម៉ោង​២១ យប់​ថ្ងៃ​ទី​២១​ខែកក្កដា​។ ក្រៅពី​នេះ​កម្លាំង​បះបោរ​ក៏​បាន​ប្រកាស់​ឈប់​បាញ់​ក្នុង​បរិវេណ​១០​គីឡូម៉ែត្រ​ជុំវិញ​ទីតាំង​ធ្លាក់​យន្តហោះ ដើម្បី​ផ្តាល់​ឧកាស់​ដល់​ក្រុម​អង្កេតការ​អន្តរជាតិ​ចូល​ទៅ​កាន់​ទីនោះ​ស្រាវជ្រាវ​។​ ​មេដឹកនាំ​ដំបន់​ដូ​ណេតលោក Alexander Borodai បាន​និយាយ​ទៅ​កាន់​ក្រុង​អ្នកសារព័ត៌មាន​ថា​យើង​បាន​សម្រេច​ប្រគល់​ប្រអប់​ខ្មៅ​ទៅឲ្យ​អ្នកឯកទេស​ម៉ាឡេស៊ី​។ សារព័ត៌មាន ប៊ី​ប៊ីស៊ី បាន​ដកស្រង​សម្តី​អ្នកឯកទេស​ឲ្យដឹងថា ប្រអប់​ខ្មៅ​យន្តហោះ​និង​ផ្តាល់​ពេលវេលា​ច្បាស់លាស់​ពី​គ្រោះថ្នាក់​កើតឡើង…

ព្រលាន​យន្តហោះ​ទ្រី​ប៉ូ​លី​ក្នុង​ប្រទេស​លី​ប៊ី មាន​សេរីភាព​វិញ

​ក្រុម​កងជីវពល​របស់​ប្រទេសលី​ប៊ី បានប្រគល់​ព្រលាន​យន្តហោះ​របស់​ក្រុង​ទ្រី​ប៉ូ​លី ពី​ថ្ងៃ អាទិត្យ​នេះ ដោយ​បញ្ចប់​ការត្រួតត្រា​មជ្ឈមណ្ឌល​អាកាស យ៉ាងសំខាន់ រយៈពេល​៣​ឆ្នាំ​របស់​ពួកគេ នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងជើង​នេះ ។​ ​លោក អា​ម៉ា​ដ ហា​ឌី​យ៉ា ( Ahmad Hadia ) អ្នកនាំពាក្យ​កងវរសេនាតូច​លី​ប៊ី Dirh បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួថា នៅ​ក្រោម​កិច្ច​ព្រម…

រដ្ឋាភិបាល​អូស្ត្រាលី​មាន​កង្វល់​ពី​ជនជាតិ​របស់ខ្លួន ដែល​ប្រយុទ្ធ​ជាមួយ​ពួក​ភេរ​វជន​

​រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​សង្កេតមើល​យ៉ាង​ដិត​ដល់​ជន​ជាតិ​របស់​ខ្លួន​ដែរ បច្ចុប្បន្ន​កំពុង​ប្រយុទ្ធ​នៅ​ជាមួយ​ក្រុម​ភេរ​វជន រ៉ាឌីកាល់ ខ្លះ​នៅក្នុង​ប្រទេស ស៊ី​រី និង​អ៊ីរ៉ាក់ ដែល​ធ្វើឱ្យ​មាន​កង្វល់​ថា ពួកគេ​អាច​បង្ក​ឱ្យមាន​ការគំរាមកំហែង​យ៉ាងខ្លាំង​ដល់​សន្តិសុខ​ជាតិ នៅពេលដែល​ពួកគេ​ត្រឡប់​មក​កាន់ ប្រទេស​នៅ​អូ​សេ​អា​នី​នេះ​វិញ​។​ ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ ABC ក្នុងស្រុក​រដ្ឋមន្ត្រីការបរទេស លោកស្រី ជូ​លី ប៊ី​សូប (Julie Bishop) បាន​និយាយ​ពី​ថ្ងៃ​ព្រហស្បតិ៍ នេះ​ថា…

អនុ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​លី​ប៊ី ត្រូវ​គេ​បាញ់សម្លាប់​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ដកស្រង់​នូវ​សំដីរ​មន្ត្រី​អាជ្ញាធរ​ថា មាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បាញ់​ទៅលើ​លោក Hassan al-Droui អនុ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​របស់​ប្រទេស​លី​ប៊ី នៅ​ក្បែរ​ផ្សារ​មួយកន្លែង​។ នេះ​បើ​យោង​តាម​គេហទំព័រ BBC​។​ ​ហេតុ​ការ​នេះ​ត្រូវ កើតឡើង​ខណៈពេល​ដែល​លោក អនុ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​បាន​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ស្រុកកំណើត​នៅក្នុង​ទីក្រុង Sirte​។ ការស្លាប់​នេះ​គឺជា​ការធ្វើឃាត​លើកដំបូង​នៃ​សមាជិក​រដ្ឋាភិបាល បើ​គិត​ចាប់តាំងពី​ការដួលរលំ​របប Moamer Kadhafi កាលពី​ឆ្នាំ ២០១១។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា Sirte…