ឥឡូវនេះលោកអ្នកអាច Save វីដេអូផ្សាយផ្ទាល់លើកម្មវិធី Instagram បានហើយ

កម្មវិធីបណ្តាញសង្គមរូបថត Instagram បន្តដាក់បញ្ចូលមុខងារថ្មីៗ ដែលជាការសំណូមពរពីអតិថិជនប្រើប្រាស់។ មុខងារថ្មីមួយ ដែលក្រុមហ៊ុនបានបញ្ចូលទៅក្នុងកំណែចុងក្រោយបង្អស់នៃកម្មវិធី អាចឲ្យលោកអ្នកធ្វើការរក្សាទុក (Save) វីដេអូដែលផ្សាយផ្ទាល់ (Live) រួច ដាក់ចូលទៅក្នុងទូរស័ព្ទបាន។ បើសិនប្រិយមិត្តធ្លាប់ប្រើប្រាស់កម្មវិធី Instagram អីចឹងលោកអ្នកប្រហែលជាត្រូវស្គាល់មុខងារថ្មីៗ នៃកំណែកម្មវិធីជំនាន់ 10.12 កំពុងដាក់ឲ្យទាញយក ទាំងនៅលើហាងកម្មវិធី AppStore…

កំហុស ៩ យ៉ាង នាំឱ្យលោកអ្នកប្រឈមគ្រោះថ្នាក់ដោយសារថ្មទូរសព្ទ iPhone ឬ Android ដោយមិនដឹងខ្លួន

បច្ចុប្បន្ន ថ្មទូរសព្ទចល័តកំពុងក្លាយជាសមាសធាតុផ្សំដែលគួរយកចិត្តទុកដាក់បំផុតមួយ ទាំងពីសំណាក់អ្នកប្រើប្រាស់ និងក្រុមហ៊ុនអ្នកផលិត គឺបន្ទាប់ពីករណីផ្ទុះឆេះដោយសារវាកើតមានជាបន្តបន្ទាប់ ហើយខ្លះបានបង្កឱ្យមានរបួសស្នាម ឬស្លាប់ក៏មាន។ បញ្ហាទាំងនេះ ជារួម ត្រូវបានក្រុមអ្នកជំនាញរកឃើញថា គឺកើតឡើងដោយសារកត្តាពីរធំៗគឺ ទីមួយ គឺដោយសារទង្វើអ្នកប្រើប្រាស់ និងទីពីរ គឺដោយសារថ្ម និងឧបករណ៍ពាក់ព័ន្ធនឹងវាមានបញ្ហាជាដើម។ ដោយមើលឃើញពីបញ្ហានេះ Post Tech សូមលើកយកនូវទង្វើខុសឆ្គងចំនួន ៩…

ទំនើបហួស! Visa ចង់ឱ្យគ្រប់យ៉ាងអាចប្រើទូទាត់ថ្លៃទំនិញបានដូច Samsung Pay និង Android Pay

ក្រុមហ៊ុន Visa បានប្រកាសចេញនូវចក្ខុវិស័យថ្មីមួយ នៅឯព្រឹត្តិការណ៍ South by Southwest Festival នាទីក្រុង Austin រដ្ឋ Texas ដោយចង់ប្រែក្លាយសម្ភារបំពាក់កាយប្រចាំថ្ងៃរបស់មនុស្ស ឱ្យអាចប្រើសម្រាប់ទូទាត់ថ្លៃទំនិញបានដូចជាសេវាកម្មទូទាត់ថ្លៃទំនិញតាមទូរសព្ទចល័ត Samsung Pay និង Android Pay អីចឹងដែរ។…

វិធីថតវីដេអូផ្សាយផ្ទាល់ (Live) លើបណ្តាញសង្គម Facebook តាមទូរសព្ទ iPhone និង Android

ការចែករំលែកព្រឹត្តិការណ៍កម្សាន្តសប្បាយ ឬសកម្មភាពទាន់ហេតុការផ្សេងៗទៅដល់ញាត្តិមិត្តជិតឆ្ងាយឱ្យបានឃើញភ្លាមៗ និងផ្ទាល់ៗ លែងជាការលំបាកទៀតហើយ នាសម័យបច្ចេកវិទ្យាចល័តនេះ។ លោកអ្នកគ្រាន់តែមានកម្មវិធី Facebook នៅលើទូរសព្ទដៃប្រភេទស្មាតហ្វូនរបស់ខ្លួន មិនថាដើរដោយប្រព័ន្ធ iOS ឬ Android នោះទេ រួចអនុវត្តតាមជំហានងាយៗដែល Post Tech លើកយកមកបង្ហាញនៅខាងក្រោមតែប៉ុណ្ណោះ។ លក្ខខណ្ឌអនុវត្ត៖ ទូរសព្ទត្រូវភ្ជាប់ប្រព័ន្ធអីុនធើណែតតាមប្រព័ន្ធ…

កម្មវិធី Cortana ជំនាន់ថ្មី សម្រាប់ iPhone ដំណើរការបានរហ័សជាងមុន និងកាន់តែប្រសើរ

ថ្ងៃនេះ ក្រុមហ៊ុន Microsoft បានបញ្ចេញកំណែថ្មីនៃកម្មវិធី Cortana របស់ខ្លួនសម្រាប់ទូរស័ព្ទដៃ iPhone ដោយការធ្វើឱ្យល្បឿនដំណើរការ និងផ្ទាំងកម្មវិធីប្រើប្រាស់កាន់តែលឿន និងទាក់ទាញជាងមុន។ កម្មវិធីជំនួយការសំឡេងឌីជីថល ត្រូវបានផ្លាស់ប្តូរការបង្ហាញលើផ្ទៃអេក្រង់ ពីពណ៌ប្រផេះចាស់ ទៅជាពណ៌ស្វាយវិញ។ រីឯផ្ទាំងហៅទូរស័ព្ទ ផ្ញើសារ និងក្រើនរំលឹក បង្ហាញចេញនូវសោភណ្ឌភាពកាន់តែស្រស់ស្អាត។ ក្រុមហ៊ុន Microsoft…

អស្ចារ្យមែន! ក្តារចុច Gborad របស់ Google ឥឡូវ នឹងអាចបកប្រែពាក្យកំពុងវាយទៅជាភាសាមួយផ្សេងបានភ្លាមៗតែម្តង

កម្មវិធីក្តារចុចដ៏វៃឆ្លាតបំផុតសម្រាប់ឧបករណ៍ចល័ត ទើបត្រូវបានបន្ថែមលក្ខណៈពិសេសថ្មីមួយ ដែលនឹងអាចបកប្រែពាក្យដែលអ្នកប្រើប្រាស់កំពុងវាយបញ្ចូលលើទូរសព្ទស្មាតហ្វូន ឬឧបករណ៍ថេប្លេតរបស់ខ្លួន ឱ្យទៅជាភាសាមួយផ្សេងទៀតតាមការជ្រើសរើសក្នុងពេលជាមួយគ្នាតែម្តង។ លក្ខណៈពិសេសនេះ គឺជាកំណែដ៏អស្ចារ្យថ្មីមួយរបស់ក្រុមហ៊ុន Google សម្រាប់ឧបករណ៍ដើរដោយប្រព័ន្ធ Android បន្ទាប់ពីក្តារចុចដែលត្រូវបានប្តូរឈ្មោះពី Google Keyboard មកជា Gboard នេះ កាលពីឆ្នាំមុន ត្រូវបានដាក់បន្ថែមមុខងារចុចបកប្រែមួយ ដែលអនុញ្ញាឱ្យអ្នកប្រើប្រាស់ចុចជាប់លើប៊ូតុង Home…

ទូរសព្ទធ្លាក់ចូលទឹក មិនដឹងត្រូវធ្វើម៉េច? សូមសាកវិធីទាំងនេះសិនទៅ!

ជាការពិតណាស់ ទូរសព្ទដៃមានសត្រូវធំបំផុតមួយគឺ “ទឹក” ព្រោះផ្នែកខាងក្នុងរបស់វាសុទ្ធតែផ្គុំឡើងដោយគ្រឿងអេឡិចត្រូនិច។ បើពេលណាប៉ះត្រូវទឹកហើយ វានឹងឆ្លង ហើយគាំងដំណើរការភ្លាម។ ដោយមើលឃើញពីបញ្ហានេះ ក្រុមហ៊ុនមួយចំនួនបានប្រើប្រាស់បច្ចេកវិទ្យាការពារទឹកជ្រាបលើផលិតផលទូរសព្ទរបស់ពួកគេ ដូច្នេះ អតិថិជនដែលជាវទូរសព្ទទាំងនោះ ពួកគេមិនខ្វល់ពីបញ្ហាត្រូវទឹកប៉ុន្មានទេ។ ប៉ុន្តែ ចុះបើទូរសព្ទរបស់លោកអ្នកមិនត្រូវបានការពារដោយបច្ចេកវិទ្យានោះវិញ ហើយចៃដន្យធ្លាក់ចូលទឹក តើគិតធ្វើម៉េចទៅ? មិនថ្វីទេ Post Tech មានវិធីអាចជួយលោកអ្នកបាន…

កម្មវិធីគ្រប់គ្រងលេខសម្ងាត់ពេញនិយមបំផុតទាំង ៩ លើ Android ត្រូវបាន Hack ចូលដោយជោគជ័យ

មកទល់បច្ចុប្បន្ន សុវត្តិភាពលើប្រព័ន្ធអ៊ិនធើណិតគឺមិនអាចជឿជាក់បានទេ។ ដើម្បីធានាថាលេខកូដសម្ងាត់ជាច្រើនរបស់លោកអ្នកមានសុវត្ថិភាព គឺជារឿងមួយដែលសំខាន់បំផុតសម្រាប់កុំព្យូទ័រ និងស្មាតហ្វូនក្នុងការប្រឆាំងទប់ស្កាត់ការប៉ុនប៉ងវាយប្រហារជាច្រើន ហើយការប្រើប្រាស់នូវកម្មវិធី Password Managers បានក្លាយទៅជាជម្រើសមួយដែលអ្នកជំនាញសុវត្ថិភាពជាច្រើនបានណែនាំ។ Password Managers គឺជាកម្មវិធី បង្កើតនូវលេខកូដសម្ងាត់ដែលស្មុគស្មាញ ក្នុងការរក្សាទុកពាក្យសម្ងាត់ និងការរៀបចំនូវពាក្យសម្ងាត់សម្រាប់កុំព្យូទ័រ គេហទំព័រ កម្មវិធី និងបណ្តាញណែតវើកថែមទៀតផង។ ប៉ុន្តែកម្មវិធី Password…

Android ជិតវ៉ាដាច់ Windows ដណ្តើមតំណែងជាប្រព័ន្ធប្រតិបត្តិការពេញនិយមជាងគេលើលោកហើយ

Windows ដែលជាប្រព័ន្ធប្រតិបត្តិការឈានមុខគេលើពិភពលោក កំពុងប្រឈមមុខជាមួយគូប្រជែងដ៏ខ្លាំងក្លាមួយគឺប្រព័ន្ធ Android។ ក្រុម​ហ៊ុន​វិភាគវេបសាយឈ្មោះ StatCounter បានរកឃើញថា តម្លៃហ៊ុននៃប្រព័ន្ធ​ប្រតិបត្តិការចល័តរបស់ក្រុមហ៊ុន Google មួយនេះ បានកើនឡើងសឹងតែស្មើរគ្នាជាមួយប្រព័ន្ធ Windows ទៅហើយ កាលពីខែមុន។ បើគិតត្រឹមខែកុម្ភៈ ឆ្នាំ ២០១៧ ប្រព័ន្ធប្រតិបត្តិដែលត្រូវបានបំពាក់លើស្មាតហ្វូន និងថេប្លេតនេះ កំពុងត្រូវបានប្រើប្រាស់ដោយមនុស្សទូទាំងពិភពលោកដែលភ្ជាប់ប្រព័ន្ធអ៊ិនធើណែត…

Nokia គីឡូ iPhone 7 អាចនឹងប្រកាសចេញក្នុងខែមិថុនា ជាមួយតម្លៃខ្ទង់ Galaxy ស៊េរី S7

រហូតមកទល់ពេលនេះ ក្រុមហ៊ុន​ HMD Global មិនទាន់បានប្រកាសចេញទូរសព្ទ Nokia លំដាប់កំពូលរបស់ខ្លួននៅឡើយទេ ពោលគឺ ក្រុមហ៊ុនទើបតែបញ្ចេញត្រឹមស៊េរីមធ្យម និងទាបប៉ុណ្ណោះ។ ចំណែក​ Nokia 8 ដែលល្បីថា នឹងភ្ជាប់មកជាមួយសមាសធាតុផ្សំកំពូលៗនោះ មិនត្រូវបានបង្ហាញក្នុងមហាព្រឹត្តិការណ៍ WMC ២០១៧ ដូចការរំពឹងទុកនោះទេ។ យ៉ាងណាក៏ដោយ…