វិធីផ្ទេរឯកសារពីទូរសព្ទ​ Android ទៅ iPhone ដោយការចុចត្រឹមតែម្តង

លោកអ្នកឧស្សាហ៍ប្តូរទូរសព្ទចុះឡើងមែនទេ? ចង់ប្តូរទូរសព្ទ Android ចេញ រួចទិញ iPhone ហើយកំពុងចង់ផ្ទេរឯកសារពីទូរសព្ទចាស់ចូលទូរសព្ទថ្មី? Post Tech សូមបង្ហាញជូនប្រិយមិត្តពីកម្មវិធីកុំព្យូទ័រល្អបំផុតមួយឈ្មោះ Wondershare MobileTrans និងរបៀបប្រើប្រាស់របស់វា ក្នុងការផ្ទេរឯកសារពីទូរសព្ទ Android ទៅ iPhone ដូចជា លេខទូរសព្ទ សារ…

ឃើញច្បាស់ហើយ Galaxy S8 ឡូយកប់ ល្មម Apple នៅមិនសុខ

រូបថតជាក់ស្តែងថ្មីប៉ុន្មានសន្លឹកដែលបានផ្តិតយកទូរសព្ទ Samsung Galaxy S8 ទាំងអេក្រង់កំពុងបើកដំណើរការ ត្រូវបានទម្លាយឱ្យឃើញនៅលើទំព័រ Twitter មួយរបស់គណនីឈ្មោះ Ice Universe ដោយបង្ហាញយ៉ាងច្បាស់ថា វាគ្មានប៊ូតុងចុច និងស្ទើរតែគ្មានគែមអេក្រង់។ កន្លងមក ក៏មានបែកធ្លាយរូបថតរបស់កំពូលទូរសព្ទដែលនឹងប្រកាសចេញនាពេលឆាប់ៗខាងមុខនេះផងដែរ ប៉ុន្តែ វាបង្ហាញចេញដោយឋិតក្នុងលក្ខខណ្ឌអេក្រង់ងងឹត មិនទាន់បើកដំណើរការ ខុសពីលើកនេះ។ តាមរយៈរូបថតប៉ុន្មានសន្លឹកនោះ…

វិធីផ្ទេរឯកសារគ្រប់យ៉ាងពីទូរសព្ទ​ iPhone ទៅ Android ដោយការចុចត្រឹមតែម្តង

លោកអ្នកឧស្សាហ៍ប្តូរទូរសព្ទចុះឡើងមែនទេ? ទើបតែប្តូរ iPhone ចេញ ទិញទូរសព្ទប្រើប្រព័ន្ធ Android ស៊េរី Samsung, LG, Sony, Huawei, ឬ Oppo ហើយកំពុងចង់ផ្ទេរឯកសារពីទូរសព្ទចាស់ចូលទូរសព្ទថ្មីឬ? Post Tech សូមបង្ហាញជូនប្រិយមិត្តពីកម្មវិធីកុំព្យូទ័រល្អបំផុតមួយឈ្មោះ Wondershare MobileTrans និងរបៀបប្រើប្រាស់របស់វា…

Samsung ពន្លេចបន្ទះឈីប Exynos 9 ដ៏មានអានុភាពថ្មី អាចនឹងបំពាក់លើ Galaxy S8

គណនី Twitter ផ្លូវការរបស់ក្រុមហ៊ុន Samsung ឈ្មោះ Samsung Exynos បានដាក់បង្ហោះរូបភាពថ្មីមួយ ដែលចង្អុលបង្ហាញថាបន្ទះឈីប CPU ជំនាន់ថ្មី ស៊េរី Exynos 9 នឹងប្រកាសចេញនាពេលឆាប់ៗខាងមុខ។ តាមរយៈរូបភាពបែបពញ្ញាក់អារម្មណ៍ដែលមានភ្ជាប់មកជាមួយពាក្យ “Discover Cloud 9 with…

កាន់លុយក្រោម ២០០$ តែចង់បានទូរសព្ទអេក្រង់ប្រណិត ថតរូបច្បាស់ល្អមួយគ្រឿង? ៣ ម៉ូឌែលនេះ ធានាថាមិនខកបំណងឡើយ

បច្ចុប្បន្ន នៅលើទីផ្សារទូរសព្ទរបស់កម្ពុជា គឺមានស្មាតហ្វូនច្រើនម៉ូឌែល ច្រើនស៊េរី និងច្រើនក្រុមហ៊ុនណាស់ ដែលធ្វើឱ្យលោកអ្នកពិបាកក្នុងការជ្រើសរើស ហើយមិនដឹងថាមួយណាល្អសាកសមទៅតាមតម្រូវការ និងហិរិញ្ញវត្ថុរបស់ខ្លួន។ ម្លោះហើយ Post Tech បានបង្កើតប្រធានបទនេះឡើងដើម្បីណែនាំឱ្យលោកអ្នកអាចស្វែងរកឧបករណ៍ដែលខ្លួនចង់បានប្រកបដោយភាពឆ្លាតវៃ។ ខាងក្រោមនេះ ក្រុមការងារយើងខ្ញុំសូមបង្ហាញជូនប្រិយមិត្តនូវជម្រើសស្មាតហ្វូនល្អបំផុតលើគុណភាពអេក្រង់ និងសមត្ថភាពកាមេរ៉ាដែលមានតម្លៃក្រោម ២០០ ដុល្លារ។ Xiaomi Redmi 4…

Canon ប្រកាសចេញកាមេរ៉ាគ្មានកញ្ចក់ក្នុងម៉ូឌែលថ្មី EOS M6 កាន់តែខ្លឹម

ក្នុងករណីលោកអ្នកគិតថាលក្ខណៈសម្បត្តិរបស់ម៉ាស៊ីនថតម៉ូឌែល EOS 77D និង Rebel T7i មិនទាន់គ្រប់គ្រាន់ នេះគឺជាដំណឹងល្អមួយ ដែលក្រុមហ៊ុន Canon បានប្រកាសចេញកាមេរ៉ាប្រភេទគ្មានកញ្ចក់ក្នុងមួយម៉ូឌែលថ្មីទៀតឈ្មោះ EOS M6។ កាមេរ៉ាប្រភេទគ្មានកញ្ចក់ក្នុងថ្មីនេះ គឺផលិតឡើងដោយគ្មានរន្ធសម្រាប់ឆ្លុះថតរូបដូចជាម៉ូឌែល M5 មុនរបស់វាអីចឹងដែរ ហើយវាបានភ្ជាប់មកជាមួយសមត្ថភាពថតរូបកាន់តែខ្ពស់ ព្រមទាំងប្រើអង្គញាណកាមេរ៉ាប្រភេទ APS-C CMOS…

នរណាខ្លះនៅចាំ Nokia 3310? វានឹងបង្ហាញមុខសារជាថ្មីនៅ MWC ខែនេះហើយ!

Nokia 3310 ដែលជាទូរសព្ទដៃដ៏ពេញចិត្តបំផុតមួយក្នុងប្រវត្តិសាស្រ្តទូរសព្ទចល័ត ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ២០០០ នឹងលេចវត្តមានសារជាថ្មីនៅឯសមាជទូរសព្ទចល័តពិភពលោក MWC ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ កុម្ភៈ នាទីក្រុង Bacelona ខាងមុខ។ នេះបើយោងតាមការឱ្យដឹងពីអ្នកទម្លាយព័ត៌មានដ៏ល្បីល្បាញម្នាក់ឈ្មោះ Evan Blass។ យោងតាមលោក Blass ទូរសព្ទ Nokia ដ៏ចំណាស់នេះ នឹងដាក់លក់សម្រាប់អ្នកដែលនៅចងចាំអំពីកិត្យានុភាពរបស់វា…

មិនទាន់ចេះច្បាប់ចរាចរណ៍? Cambodia Driving Rules អាចជួយបាន

កម្មវិធី Cambodia Driving Rules គឺជាកម្មវិធីសម្រាប់ប្រើប្រាស់លើទូរសព្ទចល័តប្រើប្រព័ន្ធ Android និង iOS មួយ ដែលបង្កើតឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ វាត្រូវបានដាក់បញ្ចូលទ្រឹស្តីនៃការបើកបរ និងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗដែលទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ ក៏អនុញ្ញាតឱ្យលោកអ្នកអាចលេងល្បែងកម្សាន្ត និងធ្វើការប្រឡងសាកល្បងលើទ្រឹស្តីច្បាប់តាមកម្មវិធីនេះដោយផ្ទាល់បានថែមទៀតផង។ លោកអ្នកអាចទាញយកកម្មវិធីនេះបានដោយឥតគិតថ្លៃ និងដោយសេរីពីក្នុង…

Huawei លក់កើន ៣០% ក្នុងឆ្នាំ ២០១៦ តែប្រាក់ចំណេញថយ

យោងតាមរបាយការណ៍ពី The Information ប្រាក់ចំណេញរបស់ក្រុមហ៊ុន Huawei ប្រចាំឆ្នាំ​ ២០១៦ សម្រាប់អាជីវកម្មស្មាតហ្វូនបានថយចុះចំនួន ១០% ធៀបទៅនឹងឆ្នាំ ២០១៥ បើទោះជាការលក់របស់ផលិតផលស្មាតហ្វូនរបស់ខ្លួនបានរក្សាកើន ៣០% ពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ។ ការថយចុះនេះ ត្រូវគេរាយការណ៍មកថា ដោយសារតែក្រុមហ៊ុនបានចំណាយថ្លៃដើមកាន់តែខ្ពស់សម្រាប់មុខងារ និងបច្ចេកវិទ្យាបន្ថែមថ្មីៗទៅលើស្មាតហ្វូនស៊េរីក្រោយៗ ដើម្បីបង្កើនការប្រកួតប្រជែងទីផ្សារ និងដើម្បីឈានទៅដល់ការសម្រេចគោលដៅឆ្នាំ ២០២១…

ចំណុចគួរយល់ដឹងអំពីក្រុមហ៊ុន Nokia និងទូរសព្ទដៃ Nokia

លោកអ្នកភាគច្រើនប្រហែលជានៅយល់ច្រឡំថា ក្រុមហ៊ុន Nokia និងទូរសព្ទដៃម៉ាក Nokia គឺជាម្ចាស់ និងកូនចៅដូចកាលពីមុន។ ប៉ុន្តែ មិនដូច្នោះទៀតទេ គ្រប់យ៉ាងត្រូវបានក្រឡាប់ចាក់ បន្ទាប់ពីលេចវត្តមានរបស់ទូរសព្ទដៃ iPhone ក្នុងឆ្នាំ ២០០៨។ អតីតម៉ាកសញ្ញាទូរសព្ទឈានមុខគេនេះ ត្រូវបានលក់ចេញយូរណាស់មកហើយ ហើយក្រោយមក វាក៏ត្រូវបានលក់បន្តទៅឱ្យម្ចាស់ផ្សេងមួយទៀតផងដែរ ពោលគឺ បច្ចុប្បន្ន៖…