កម្មវិធីថតរូប Selfie ល្អបំផុតចំនួន ៥ សម្រាប់ iPhone និង Android ដែលលោកអ្នកកំពុងរងចាំ

លោកអ្នកប្រហែលជាមិនដឹងទេថា នៅលើ AppStore និង PlayStore មានកម្មវិធីថត Selfie ជាច្រើនមានសមត្ថភាព និងមុខងារយ៉ាងសម្បូរបែប ដែលលោកអ្នកមិនធ្លាប់នឹកស្មានដល់។ ដូច្នេះ Post Tech សូមបង្ហាញជូនប្រិយមិត្តនូវកម្មវិធីថត Selfie ល្អ និងពិសេសបំផុតចំនួន ៥ ដែលអាចទាញយកទៅប្រើប្រាស់បានដោយសេរីនៅលើទូរសព្ទដើរដោយប្រព័ន្ធ Android…

ចង់ឆែកមើលអាកាសធាតុ ឥឡូវនេះលោកអ្នកមិនចាំបាច់ចាកចេញពីកម្មវិធី Facebook ឡើយ

ថ្មីៗនេះ ក្រុមហ៊ុន Facebook ទើបបន្ថែមមុខងារអាកាសធាតុថ្មីមួយ នៅលើកម្មវិធីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនសម្រាប់ទូរសព្ទចល័ត ហើយវានឹងបង្ហាញព័ត៌មានព្យាករណ៍អាកាសធាតុតាមតំបន់ផ្សេងៗនៅលើផ្ទាំង Newsfeed របស់លោកអ្នក ក្នុងចន្លោះពេលណាមួយដែលកំណត់ឡើងដោយកម្មវិធី។ ប៉ុន្តែ ប្រសិនបើលោកអ្នកឆែកមើលព័ត៌មានអាកាសធាតុតាមខេត្ត-ក្រុងផ្សេងៗក្នុងប្រទេសកម្ពុជា ឬនៅតាមតំបន់ណាមួយ លោកអ្នកមិនចាំបាច់ចាកចេញពីកម្មវិធី Facebook ឡើយ ពោលគឺ លោកអ្នកអាចតាមដានរបាយការណ៍ចុងក្រោយបង្អស់នៅលើកម្មវិធីបណ្តាញទំនាក់ទំនងសង្គមដោយផ្ទាល់បានផងដែរ តាមជំហានខាងក្រោម៖ ១- នៅក្នុងកម្មវិធី…

នាឡិកាដៃ LG ស៊េរី Style និង Sport បំពាក់ប្រព័ន្ធ Android Wear 2.0 ដំបូងបង្អស់ ចេញជាផ្លូវការ

នាឡីកាដៃទំនើបរបស់ក្រុមហ៊ុន LG ស៊េរី Style និង​ Sport ត្រូវបានប្រកាសចេញជាផ្លូវការនៅថ្ងៃម្សិលមិញនេះ ដោយបំពាក់មកជាមួយប្រព័ន្ធប្រតិបត្តិ Android Wear ជំនាន់ទី ២ ដែលក្រុមហ៊ុន Google ទើបបើកបង្ហាញនាពេលថ្មីៗកន្លងទៅនេះ។ Android Wear 2.0 គឺជាប្រព័ន្ធកម្មវិធីសម្រាប់បំពាក់លើនាឡិកាដៃបច្ចេកវិទ្យាវៃឆ្លាតដែលមានការផ្លាស់ប្តូរធំបំផុតក្នុងរយៈពេល ៣…

LG G6 នឹងបំពាក់អេក្រង់ធំជាង iPhone 7 Plus តែប៉ុន iPhone 7

នៅក្នុងលិខិតអញ្ជើញមួយផ្ញើទៅកាន់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងព្រឹត្តិការណ៍ MWC ថ្ងៃទី ២៦ កុម្ភៈ ក្រុមហ៊ុន LG បានរំលេចខ្នាតអេក្រង់របស់កំពូលទូរសព្ទដៃត្រកូល G ជំនាន់ទី ៦ ជាមួយពាក្យថា «អេក្រង់ធំល្មមនឹងដៃអ្នក»។ LG G6 ត្រូវបានព័ត៌មានក្រៅផ្លូវការកន្លងមកបានទម្លាយឱ្យដឹងថា វាមានទំហំ ៥.៧ អីុញ គឺធំជាងអេក្រង់របស់…

Honda CR-V ស៊េរី ២០១៧ ប្រណិត ហើយផ្តល់ការសន្សំសំចៃថវិកាខ្ពស់បំផុត

រថយន្ត Honda CR-V ស៊េរីឆ្នាំ ២០១៧ ត្រូវបានរចនាឡើងយ៉ាងល្អប្រណិត និងជាប់ជារថយន្តប្រាំកៅអីខ្នាតតូចដែលផ្តល់នូវការសន្សំសំចៃខ្ពស់បំផុត ដោយតួរថយន្តខាងក្រៅបង្ហាញពីភាពស្រស់សង្ហារ អមដោយចង្កៀងមុខ និងស្តុបក្រោយភ្លឺថ្លារំលេចដោយអំពូល LED យ៉ាងទំនើបទាន់សម័យ។ ម៉ាស៊ីនរបស់​វា មានបួនស៊ីឡាំង ចំណុះ ២.៤ លីត្រ មានកម្លាំងថាមពល ១៨៤ សេះ សាកសមបំផុតសម្រាប់ការបើកបរទៅមកក្នុងទីក្រុង…

ចង់ដឹងពន្ធប្រាក់បៀវត្សក្នុងប្រទេសកម្ពុជាប៉ុន្មានៗ? លោកអ្នកអាចអនុវត្តតាមវិធីនេះ

លោកអ្នកប្រហែលជាឆ្ងល់ ឬមិនទាន់ដឹងទេថា ប្រាក់បៀវត្សប្រចាំខែរបស់លោកអ្នកមួយភាគត្រូវបានកាត់បញ្ចូលក្នុងប្រាក់ពន្ធរបស់រដ្ឋ ទៅតាមកម្រិតរបស់វាដែលលោកអ្នកទទួលបានពីក្រុមហ៊ុន អង្គការ ឬស្ថាបនផ្សេងៗ។ កម្មវិធី Cambodia Salary Tax របស់នាយកដ្ឋានពន្ធដាកម្ពុជា នឹងបង្ហាញលោកអ្នក ដោយលោកអ្នកគ្រាន់តែវាយបញ្ចូលខ្ទង់ប្រាក់បៀវត្សដែលលោកអ្នកទទួលបានប្រចាំខែប៉ុណ្ណោះ ហើយវានឹងបង្ហាញអត្រាពន្ធដែលរដ្ឋកាត់យកគិតជាប្រាក់ដុល្លារ ឬប្រាក់រៀលភ្លាមៗតែម្តង។ របៀបអនុវត្ត៖ ១- ជាដំបូង សូមទាញយកកម្មវិធី Cambodia…

វិធីភ្ជាប់សេវា ឬគម្រោងរបស់ក្រុមហ៊ុនទូរសព្ទចល័តគ្រប់ប្រព័ន្ធនៅក្នុងប្រទេសកម្ពុជា

បច្ចុប្បន្ន សេវា ឬគម្រោងក្រុមហ៊ុនទូរសព្ទចល័តនីមួយៗពិតជាមានច្រើនណាស់។ ម្លោះហើយ អតិថិជនភាគច្រើនប្រាកដជាមិនចាំ ឬដឹងអស់នោះទេ។ ប៉ុន្តែ មិនថ្វីទេប្រសិនបើលោកអ្នកមានកម្មវិធី Lekcode លើទូរស័ព្ទរបស់ខ្លួននោះ។​ កម្មវិធីនេះ ប្រមូលផ្តុំគ្រប់លេខកូដសម្រាប់ភ្ជាប់សេវា ឬគម្រោងរបស់ក្រុមហ៊ុនទូរសព្ទចល័តគ្រប់ប្រព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀត វាផ្តល់ភាពងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែស្វែងរកលេខកូដភ្ជាប់សេវា ឬគម្រោងដែលខ្លួនត្រូវការ ហើយយកម្រាមដៃចុចតែពីរដងប៉ុណ្ណោះ។ របៀបអនុវត្ត៖ ១-…

កម្មវិធី Snapseed កែរូបថតបានស្អាតដូចអ្នកជំនាញចឹង

Snapseed គឺជាកម្មវិធីដែលអាចអាចកែឆ្នៃរូបថតបានយ៉ាងប្រណិត ប្រៀបដូចអ្នកជំនាញមួយរូបអីចឹង ព្រោះវាពោរពេញទៅដោយឧបករណ៍ពិសេសជាច្រើន ដែលត្រូវបានអភិវឌ្ឍន៍ និងសម្រិតសម្រាំងឡើងដោយផ្ទាល់ពីក្រុមហ៊ុនយក្ស Google។ កម្មវិធីនេះមានភាពស្មុគស្មាញបន្តិចបន្តួចក្នុងការប្រើប្រាស់ ដោយសារតែឧបករណ៍កែឆ្នៃរូបភាពបង្កើតឡើងផ្តោតលើគុណភាព ទើបតម្រូវឲ្យប្រិយមិត្តត្រូវសិក្សាលម្អិតពីវាឲ្យយល់ជាមុនសិន ទើបអាច កែរូបបានស្អាតពិតប្រាកដ។ ចំណុចពិសេស • ឧបករណ៍កែឆ្នៃរូបចំនួន ១២ ប្រភេទ • Effect ចំនួន…

ពីខ្សែភាពយន្តឆ្នើមប្រែក្លាយមកជាកម្មវិធីហ្គេមផ្សងព្រេង គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់!

តើប្រិយមិត្តធ្លាប់បានទស្សនាខ្សែភាពយន្តនេះដែរឬអត់? វាគឺជាខ្សែភាពយន្តឆ្នើមប្រចាំផលិតកម្ម Disney ដែលមានចំណងជើងថា “Moana” ទើបនឹងចាក់បញ្ចាំងមិនទាន់បានយូរប៉ុន្មានផង ឥឡូវនេះស្រាប់តែមានចេញជាវីដេអូហ្គេមសម្រាប់ស្មាតហ្វូនទៅហើយ។​ ដោយសារការគាំទ្រចំពោះខ្សែភាពយន្តនេះខ្លាំង ទើបក្រុមហ៊ុន Disney សម្រេចចិត្តបំប្លែងពីខ្សែភាពយន្តឲ្យប្រែក្លាយមកជាកម្មវិធីហ្គេមបែបផ្សងព្រេងមួយ សម្រាប់ទាក់ចិត្តមិត្តយុវវ័យគ្រប់គ្នា។ ហ្គេមមួយនេះមានឈ្មោះថា Moana Island Life កំពុងតែដាក់ឲ្យទាញយកដោយឥតគិតថ្លៃទាំងនៅលើហាងកម្មវិធី AppStore និង Google…

RoofBot ជាហ្គេមលេខ ១ ប្រចាំសប្តាហ៍នៅ AppStore បើមិនបានលេងប្រាកដជាស្តាយ

កាលពីថ្ងៃព្រហស្បត្តិម្សិលមិញក្រុមហ៊ុន Apple បានប្រកាសកម្មវិធីហ្គេមល្អលេងជាងគេមួយប្រចាំសប្តាហ៍នៅលើហាងកម្មវិធី AppStore មានឈ្មោះថា Roofbot។ Roofbot ជាហ្គេមមួយដែលមានការតុបតែងរចនាបែប 2D ស្អាតគួរឲ្យចង់មើល និងចង់លេង ហើយឥឡូវនេះវាកំពុងតែដាក់ឲ្យដោនឡូដឥតគិតថ្លៃទាំងចំពោះទូរស័ព្ទដៃ និងថេប្លេតគាំទ្រលើប្រព័ន្ធ iOS និង Android។ ការលេងហ្គេមមួយនេះ ប្រិយមិត្តនឹងទទួលបានភារ:កិច្ចមួយដែលកម្មវិធីហ្គេមតម្រូវឲ្យ ជ្រើសរើសច្រកផ្លូវណាមួយដើម្បីដើរទៅលើកយកគ្រាប់ពណ៌ថាមពល​ ទៅដាក់ក្នុងប្រហោងប្រអប់មួយ…