ដើម្បីស្គាល់លេខកូដសេវាទូរស័ព្ទដៃគ្រប់បណ្តាញក្នុងប្រទេសកម្ពុជា សូមសាកកម្មវិធីនេះ
ធ្លាប់ដែរទេ រឿងហៅទូរសព្ទទៅកាន់ក្រុមហ៊ុនសេវាទូរស័ព្ទដៃសួរលេខកូដភ្ជាប់សេវាកម្មផ្សេងៗដែលខ្លួនមិនដឹង សូម្បីលេខកូដឆែក ឬបញ្ចូលទឹកប្រាក់? ចុះបើមិនស្គាល់ទាំងលេខក្រុមហ៊ុនទៀតត្រូវធ្វើយ៉ាងម៉េច? តាមរយៈកម្មវិធី LekCode ឬ “លេខកូដ” ដែលគាំទ្រទាំងលើឧបករណ៍ដើរដោយប្រព័ន្ធ iOS និង Android ប្រិយមិត្តច្បាស់ជាលែងឈឺក្បាលចំពោះបញ្ហាទាំងនោះទៀតហើយ។ កម្មវិធី LekCode នេះ នឹងបង្ហាញជូនប្រិយមិត្តនូវលេខកូដសម្រាប់ភ្ជាប់សេវាកម្ម ឬគម្រោងផ្សេងៗ ផ្តល់ជូនដោយគ្រប់ក្រុមហ៊ុនទូរស័ព្ទចល័តដែលមានវត្តមានក្នុងប្រទេសកម្ពុជាយើង…