Apple នឹងផ្ដល់ប្រាក់រង្វាន់ដល់ Hacker ណា ដែលមានសមត្ថភាពរកឃើញចន្លោះប្រហោងនៅក្នុង Software ខ្លួន

អាមេរិក៖ ក្រុមហ៊ុន Apple បានប្រកាសឲ្យដឹងថា ខ្លួននឹងផ្ដល់ប្រាក់រង្វាន់យ៉ាងសន្ធឹកដល់ជនណាដែលបានរកឃើញចន្លោះប្រហោងនៅក្នុង Software របស់ក្រុមហ៊ុន Apple ដែលនេះអាចនិយាយបានថាជាការផ្ដល់ប្រាក់រង្វាន់ជាលើកដំបូងសម្រាប់ក្រុមហ៊ុន Apple។ លោក Ivan Krstic ប្រធានសន្ដិសុខរបស់ក្រុមហ៊ុន Apple បានប្រកាសឲ្យដឹងនៅក្នុងវេទិកាមួយនៅទីក្រុង Las Vegas កាលពីថ្មីៗនេះថា Apple…

ដឹងអត់ Samsung Galaxy Note មានការវិវត្តដ៏អស្ចារ្យដូចម្ត៉េចខ្លះ?

ទូរស័ព្ទ សាមសុង ត្រកូល Galaxy Note ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជាប្រភេទទូរស័ព្ទដ៏ទំនើបល្អប្លែក ដែលក្រុមហ៊ុនសាមសុង បានលក់ចេញលើសពី៥០លានគ្រឿង ក្នុងចន្លោះឆ្នាំ២០១១ និង២០១៣ ហើយពីមួយជំនាន់ទៅមួយជំនាន់ទូរស័ព្ទសាមសុង Galaxy Note កាន់តែមានសន្ទុះក្នុងការវិវត្តន៍ដ៏អស្ចារ្យ។ ការវិវត្តន៍នេះ បានចាប់ផ្តើមទ្បើងតាំងពីខែកញ្ញា ឆ្នាំ២០១១ ដោយក្រុមហ៊ុនសាមសុងបានចេញលក់ទូរស័ព្ទ សាមសុង…

Nokia វិលត្រឡប់មកវិញ ជាមួយនឹងស្មាតហ្វូនថ្មី តម្លៃ ៥០០ដុល្លារអាមេរិក

ចិន៖ មើលទៅ Nokia ប្រហែលជាវិលមកកាន់ទីផ្សារស្មាតហ្វូនមែនហើយ ព្រោះថាព័ត៌មានថ្មីបានលាត​ត្រដាង​នូវ​ការពិត ដែលនៅក្រោយនៃការវិលត្រឡប់មកវិញរបស់ Nokia។ សារព័ត៌មាន Nokia Power User បានចេញផ្សាយថា ក្រុមហ៊ុន Nokia បាន​បង្កើតស្មាតហ្វូន​ចំនួន ២ម៉ូដែល​សម្រាប់​ស្វាគមន៍នៃការវិលត្រឡប់មកកាន់ទីផ្សារទូរស័ព្ទវិញ ដោយស្មាតហ្វូនទាំងពីរម៉ូដែល​នោះ ត្រូវបាន​គេស្គាល់ឈ្មោះថា Nokia C1…

បច្ចេកវិទ្យា 4G LTE ល្បឿនលឿនបំផុត ត្រូវបានបំពាក់លើស្មាតហ្វូន នាំមកជូនដោយសែលកាត

ភ្នំពេញៈ ដោយមើលឃើញនូវចំណាប់អារម្មណ៍របស់ប្រជាជនកម្ពុជា ជាច្រើននាក់បានប្ដូរមកប្រើស៊ីម 4G និងស្របតាមតម្រូវការប្រើប្រាស់អ៊ិនធើណេត ដែលមានល្បឿនលឿនមានការកើនឡើងខ្ពស់នោះ ក្រុមហ៊ុន សែលកាត បាននាំមកជូនអតិថិជននូវស្មាតហ្វូនដែលបំពាក់ប្រព័ន្ធបច្ចេកវិទ្យា 4G LTE ចុងក្រោយបង្អស់ ល្បឿនលឿនលើសក្ដីរំពឹង ម៉ាក Oukitel K6000 Pro នៅការិយាល័យកណ្ដាលរបស់ខ្លួន។ លើសពីនេះ ក្នុងកម្មវិធីសម្ពោធស្មាតហ្វូន…

Nokia ទំនងជាវិញមករកទីផ្សារទូរស័ព្ទវិញ ជាមួយនឹងស្មាតហ្វូន P1

ចិន៖ នៅថ្ងៃនេះ ព័ត៌មានដ៏ល្អ និងគួរឲ្យចាប់អារម្មណ៍មួយបានលេចឮឡើង ដោយព័ត៌មាននោះគឺការបែកធ្លាយ​រូប​ភាពស្មាតហ្វូន P1 របស់ក្រុមហ៊ុន Nokia ដែលនេះជាលើកដំបូងបំផុត និងមិនធ្លាប់មាន​ចាប់តាំងពី Nokia លក់អាជីវកម្មទូរស័ព្ទចល័តឲ្យទៅ Microsoft។ របាយការណ៍សម្ងាត់មួយ បានលាតត្រដាងឲ្យដឹងថា ស្មាតហ្វូន​ P1 ប្រើប្រាស់ប្រព័ន្ធដំណើរការ Android នេះ​ត្រូវបានអភិវឌ្ឍន៍ឡើង​ដោយ​វិស្វករ​ជំនាញរបស់​ក្រុមហ៊ុន…

Google មិនត្រឹមតែផលិតស្មាតហ្វូនផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងផលិតនាឡិកាឆ្លាតវៃថែមទៀត

អាមេរិក៖ នៅមុននេះ មានព័ត៌មានលេចឮមកថា ក្រុមហ៊ុន Google កំពុងសំងំផលិតស្មាតហ្វូនដោយ​ប្រើ​ប្រាស់ស្លាកសញ្ញា «Google» ផ្ទាល់ ហើយនឹងបង្ហាញនៅចុងឆ្នាំនេះ ដោយឡែកនៅពេលនេះ មានព័ត៌មាន​ចចាមអារ៉ាមថ្មីមួយទៀតគឺ Google កំពុងបង្កើតនាឡិកាឆ្លាតវៃ (Smartwatches)។ យោងតាមការចេញផ្សាយរបស់​សារព័ត៌មាន Android Police បានឲ្យដឹងថា ក្រុមហ៊ុន Google…

ទីបំផុត Google ប្រកាសបង្ហាញឈ្មោះពេញនៃប្រព័ន្ធដំណើរការ Android N ជាផ្លូវការ

អាមេរិក៖ បន្ទាប់ពីរង់ចាំអស់ជាច្រើនសប្ដាហ៍ នៅទីបំផុតក្រុមហ៊ុន Google បានប្រកាសបង្ហាញឈ្មោះពេញជាផ្លូវការនូវប្រព័ន្ធដំណើរការស្មាតហ្វូនចុងក្រោយបំផុត Android N ដោយមានឈ្មោះពេញជាផ្លូវការថា «Android Nougat ឬហៅថា នំផ្អែម»។ Android N ឬ Android Nougat ជាកំណែទម្រង់ជំនាន់ទី៧ នៃប្រព័ន្ធដំណើរការ Android…

Google កំពុងសំងំផលិតស្មាតហ្វូន ប្រើស្លាកសញ្ញាផ្ទាល់ខ្លួន ដើម្បីប្រជែង Apple និង Samsung

អាមេរិកៈ យោងតាមការចេញផ្សាយរបស់កាសែត The Telegraph បានឲ្យដឹងថា ក្រុមហ៊ុន Google បាននឹងកំពុងតែសំងំបង្កើតស្មាតហ្វូន ដោយប្រើប្រាស់ស្លាកសញ្ញាផ្ទាល់ខ្លួន (Self-branded ) ហើយនឹងដាក់បង្ហាញនៅចុងឆ្នាំនេះ។ ប្រភពដដែលបានបញ្ជាក់ទៀតថា មូលហេតុចម្បងដែលក្រុមហ៊ុន Google ចង់បង្កើតស្មាតហ្វូនផ្ទាល់ខ្លួននេះ គឺដើម្បីប្រជែងជាមួយនឹងក្រុមហ៊ុន Apple និង Samsung…

នាយកប្រតិបត្តិ Huawei ឆ្លើយតបព័ត៌មានចចាមអារ៉ាមបង្កើតប្រព័ន្ធដំណើរការខ្លួនឯង

ចិន៖ នៅសប្ដាហ៍មុននេះ មានព័ត៌មានចចាមអារ៉ាមមួយ បានលេចឮតាមប្រព័ន្ធអនឡាញថា ក្រុមហ៊ុន Richard Yu កំពុងសំងំផលិតប្រព័ន្ធដំណើរការទូរស័ព្ទ (Mobile OS) ផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយការប្រើប្រាស់ Android របស់ Google។ នៅថ្ងៃនេះ លោក Richard Yu នាយកប្រតិបត្តិ…

មនុស្សយន្តសិចជំនាន់ថ្មី ផ្តល់ភាពស្រណុកសុខស្រួលជាងមនុស្សពិត

អង់គ្លេសៈ បុរស និងស្ត្រីជាច្រើននាក់ កំពុងតែលួចច្រណែន ជាមួយនឹងមនុស្ស យន្តសិច (Sex Robot) ជាខ្លាំង ដោយសារវាអាចផ្តល់ភាពស្រណុកសុខស្រួល នៅលើគ្រែបានច្រើនជាងមនុស្សពិតទៀត នេះបើយោងតាមសម្តីរបស់លោក David Levy អ្នកជំនាញដ៏ឆ្លាតវៃក្នុងការឆ្នៃប្រឌិតរបស់សប្បនិមិត្ត និងជាអ្នកនិពន្ធនៃរឿងស្នេហា និងសិចជាមួយមនុស្សយន្ត។ កាលពីមុនយើងបានឃើញមនុស្សយន្តសិច មានតែនៅក្នុងខ្សែភាពយន្ត ច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រដូចជានៅក្នុងរឿង…