Laporte អាចនឹងត្រូវ Man City យកទៅដោះដូរ ជាមួយនឹង De Jong
បរទេស៖ Man City ទើបតែបានសម្រេចចិត្តក្នុងការលក់កីឡាករ Torres ទៅឲ្យ Barcelona ក្នុងតម្លៃដ៏សមរម្យមួយត្រឹមតែជាង៥០លានផោនប៉ុណ្ណោះប៉ុន្តែមកដល់សប្តាហ៍នេះក៏កំពុងពិចារណាក្នុងដោះដូរកីឡាករម្នាក់របស់ខ្លួនបន្ថែមទៀតផងដែរជាមួយគ្នា។ The Mail បានជឿជាក់ថា Man City កំពុងតែពិនិត្យមើលលទ្ធភាពនៃការដោះដូរកីឡាករខ្សែការពារឆ្នើមរបស់ខ្លួន Laporte ជាមួយនឹងកីឡាករហូឡង់ Frenkie de Jong ខណៈដែលក្លឹបកំពុងមានផែនការពង្រឹងតំបន់បម្រើការពាររបស់ក្លឹប។…