Sanchez ក្លាយជាគោលដៅសម្រាប់ជំនួសតំណែង Aguero នៅ Barcelona

បរទេស៖ ក្នុងពេលដែលកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់អាហ្សង់ទីន Sergio Aguero បានធ្វើការប្រកាសចូលនិវត្តពីអាជីពបាល់ទាត់នោះនៅពេលនេះក្លឹប Barcelona កំពុងតែស្វែងរកកីឡាករម្នាក់មកជំនួសតំណែងនេះផងដែរ។ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានៅក្រោយការប្រកាសចូលនិវត្តមួយថ្ងៃក្លឹបយក្សអេស្បាញ Barcelona បានបង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាករខ្សែប្រយុទ្ធ Alexis Sanchez ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Inter Milan ។ នេះមានន័យថា Sanchez…

Mino Raiola ចង់ឲ្យ Barcelonaទិញ Pogba សិនបើចង់បាន Haaland

បរទេស៖ ក្លឹបយក្សអេស្បាញ Barcelona នៅសប្តាហ៍នេះបានចេញមកធ្វើការអះអាងថាខ្លួនគឺគ្មានចំណាប់អារម្មណ៍ឡើយជាមួយនឹងកីឡាករបារាំង Paul Pogba ជាពិសេសកញ្ចប់លក្ខខណ្ឌដែលមានតម្លៃថ្លៃខ្លាំងនោះ។ ក្លឹបបានអះអាងរួចហើយដែរទៅកាន់ក្លឹបភ្នាក់ងាររបស់កីឡាករគឺលោក Mino Raiola ទោះបីជាបុរសរូបនេះធ្លាប់បានដាក់លក្ខខណ្ឌថាប្រសិនបើចង់បាន Erling Haaland ចាំបាច់ត្រូវតែទិញយក Pogba ជាមុនសិន។ គួរឲ្យដឹងដែរថាលោក Raiola ថ្មីៗនេះបានជួបគ្នាជាមួយនឹងប្រធានក្លឹប Barcelona…

Christensen ក្លាយជាគោលដៅរបស់ក្លឹបយក្ស Barca និង Milan

បរទេស៖ យោងតាមអ្នកជំនាញបាល់ទាត់លោក Fabrizio Romano និងត្រូវបានយកមកចេញផ្សាយដោយ The Goalបានសរសេរថាក្លឹបយក្សអេស្បាញ Barcelona និងតោខៀវ Chelsea របស់អង់គ្លេសបានដាក់សំណើរដូចគ្នាដើម្បីសុំចរចាកីឡាករ Andreas Christensen ក្នុងលក្ខខណ្ឌឥតមានតម្លៃខ្លួននៅចុងរដូវកាលនេះហើយ។ កីឡាករខ្សែការពារជនជាតិដាណឺម៉ាករូបនេះគិតមកដល់ពេលនេះក្រៅតែពីមិនទាន់អាចបានបន្តកុងត្រាថ្មីជាមួយនឹងStamford Bridge ប៉ុណ្ណោះទេថែមទាំងអាចមានសិទ្ធក្នុងការចុះកុងត្រាជាមុនជាមួយនឹងក្លឹបដទៃផងដែរក្នុងលក្ខខណ្ឌមិនមានតម្លៃខ្លួនឡើយចាប់ពីខែក្រោយ។ ទោះបីជាយ៉ាងណាក្តីក្លឹបទាំងពីរនៅតែមានការព្រួយបារម្ភថាកីឡាកររូបនេះនឹងអាចនឹងបន្តកុងត្រាថ្មីជាមួយនឹង Chelsea ខណៈដែលកុងត្រារបស់ពួកគេបានត្រៀមរួចទៅហើយនៅលើតុសម្រាប់កីឡាកររូបនេះចុះហត្ថលេខា៕

ខ្សែប្រយុទ្ធបារាំង Dembele បង្ហាញអារម្មណ៍ទទួលយកការប្រកួតប្រជែងថ្មីក្រោយជាសះស្បើយរបួសម្តងទៀត!

បរទេស៖ Dembele កីឡាករខ្សែប្រយុទ្ធកំពូលរបួសរបស់ក្លឹប Barcelona នៅសប្តាហ៍នេះបានធ្វើការលើកឡើងថាវាគួរតែដល់ពេលវេលាសម្រាប់គាត់ក្នុងការធ្វើឲ្យល្អប្រសើរមកវិញនូវអាជីពរបស់ខ្លួនជាមួយនឹងក្លឹបហើយ។ កីឡាករបារាំងរូបនេះបានបញ្ជាក់ថាវាគួរតែដល់ពេលដើម្បីទទួលយកការប្រកួតប្រជែងថ្មីនិងសមត្ថភាពរបស់ខ្លួនក្រោយពេលដែលអាចទទួលបានសុខភាពល្អប្រសើរមកវិញបន្ទាប់ពីរបួសជាបន្តបន្ទាប់នាពេលកន្លងមក។ ទោះបីជាយ៉ាងណាក្តីសម្រាប់ពេលនេះក្លឹបដែលកំពុងចាប់អារម្មណ៍ទៅលើរូបគាត់មានដូចជាក្លឹប Man UTD, Spurs និងក្លឹបផ្សេងទៀតនៅតំបន់អ៊ឺរ៉ុបផងខណៈដែលកីឡាករវ័យ២៤ឆ្នាំរូបនេះហាក់ដូចជាបានបើកទ្វាចរចាកាន់តែធំ។ គួរឲ្យដឹងដែរថាចាប់តាំងតែពីបានមានវត្តមានជាមួយនឹង Barcelona អស់រយៈពេល៥រដូវកាលមកហើយនោះកីឡាកររូបនេះតែងតែទទួលរងរបួសហើយអាចបង្ហាញខ្លួនបានត្រឹមតែ៨៣ដងឬប្រមាណជា១៦ប្រកួតប៉ុណ្ណោះក្នុងមួយរដូវកាលហើយបច្ចុប្បន្នទើបតែជាសះស្បើយត្រៀមចូលរួមប្រកួតប្រជែងជួយជម្រើសជាតិវិញផងដែរ៕

គ្រូ Barca មិនបដិសេធដំណឹងផ្ទេរ Torres តែមិនលំអិតពីបញ្ហានេះឡើយ

បរទេស៖ គ្រូបង្វឹកក្លឹប Barcelona លោក Xavi នៅសប្តាហ៍នេះបានធ្វើការឆ្លើយតបមួយទៅលើដំណឹងដែលថាកីឡាករ Ferran Torress នឹងអាចផ្ទេរពីអង់គ្លេសមកចូលរួម Camp Nou ជាមួយនឹង Barcelona ។ Torress បានផ្ទេរមកចូលរួមជាមួយនឹង Man City ពីក្លឹប Valencia…

Camara ក្លាយជាគោលដៅរបស់ក្លឹបធំៗ ៣ នៅអង់គ្លេស

បរទេស៖ តារាឆ្នើមរបស់ក្លឹប Olympiacos កីឡាករ Aguibou Camara កំពុងត្រូវបានតាមចែចងដោយក្លឹបនៅអង់គ្លេសចំនួន៣ដូចជា Liverpool, Leicester City និងក្លឹប Newcastle ទោះបីជាបានដឹងហើយថាក្លឹបនៅប្រទេសក្រិកមួយនេះនឹងទាមទារតម្លៃខ្លួនកីឡាករវ័យ២០ឆ្នាំរូបនេះប្រមាណជា២០លានផោន។ ដោយឡែកនៅអ៊ិតាលីវិញក្លឹបយក្ស AC Milan ឯណោះវិញគឺត្រូវបានគេជឿជាក់ថាបានចូលរួមប្រកួតប្រជែងជាមួយនឹងក្លឹបផ្សេងទៀតដើម្បីអាចនាំយកកីឡាករខ្សែប្រយុទ្ធបារាំង Alexsandre Lacazette មកចូលរួមក្លឹបនាពេលខាងមុខ។…

Bayern Munich ត្រៀមបំបែកកំណត់ត្រាចរចា Pedri នៅខែមករានេះ

បរទេស៖ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ត្រូវបាន The Goal ចេញផ្សាយថានឹងដាក់ផែនការដ៏ធំមួយក្នុងការចំណាយលុយដល់ទៅជាង៨០លានអ៊ឺរ៉ូដែលស្មើទៅនឹងទំហំដែលខ្លួនធ្លាប់បានចំណាយទៅលើកីឡាករ Lucas Hernandez នាពេលកន្លងមកដើម្បីអាចនាំយកកីឡាករឆ្នើមវ័យក្មេងម្នាក់មករួមក្លឹបបាន។ ប្រភពដដែលព្រមទាំង AS ផងបានរាយការណ៍ថា Bayern Munich បានកំពុងចាប់ផ្តើមព្យាយាមក្នុងការចុះកុងត្រានាំយកកីឡាករឆ្នើមវ័យក្មេងរបស់ក្លឹប Barcelona ដែលមានឈ្មោះថា Pedriនិងត្រៀមខ្លួនដើម្បីបំបែកកំណត់ត្រារបស់ក្លឹបធ្វើឲ្យកីឡាកររូបនេះក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបតែម្តង។…

ផេកផ្លូវការ Barcelona ប្រកាសពីវិលត្រឡប់របស់ Dani Alves

បរទេស៖ ទីបំផុតក្រោយមានលេចឬព័ត៌មានជាហូរហែរអំពីការវិលត្រឡប់របស់កីឡាករខ្សែការពារជើងចាស់ Dani Alves មកកាន់ទឹកដី Camp Nou វិញនោះនៅថ្ងៃនេះ The Goal បានចេញផ្សាយថាក្លឹបនឹងត្រៀមប្រកាសជាផ្លូវការអំពីការវិលត្រឡប់លើកនេះ។ កិច្ចព្រមព្រៀងគ្នាត្រូវបានធ្វើឡើងរវាងក្លឹបនិងកីឡាករហើយព័ត៌មានលំអិតនឹងអាចធ្វើឡើងក្នុងពេលឆាប់ៗនេះក្រោយពេលដែលវត្តមានមកដល់របស់គ្រូបង្វឹកថ្មីលោក Xavi ផងនិងការបើកផ្លូវទាំងភាគីសងខាងផងចំពោះការជួបជុំគ្នាម្តងទៀត។ ប្រភពដដែលបានបញ្ជាក់ដែរថា Alves វ័យ៣៨ឆ្នាំទៅហើយនឹងចាប់ផ្តើមចូលហ្វឹកហាត់ជាមួយនឹងក្លឹបឡើងវិញនៅសប្តាហ៍ក្រោយប៉ុន្តែមិនអាចប្រកួតបានភ្លាមនោះទេរហូតដល់ខែមករានិងបន្តលេងរហូតដល់ចុងរដូវកាល៕

Xavi គ្មានផែនការចង់បាន Alves មកវិញនិងសូម្បីបន្តកុងត្រាថ្មីឲ្យ Piqueឡើយ

បរទេស៖ បង្វឹកថ្មីរបស់ក្លឹប Barcelona លោក Xavi Hernandez ក្រោយពេលបានទទួលតំណែងជាមួយនឹង Barcelona កាលពីដើមសប្តាហ៍កន្លងមកហើយនោះគាត់បានបង្ហាញឥទ្ធិពលភ្លាមតាមរយៈការរារាំងការសម្រេចចិត្តរបស់ក្លឹបដើម្បីនាំយកកីឡាករ Dani Alves ត្រឡប់មកវិញព្រមទាំងការបន្តកុងត្រាឲ្យ Gerard Piqueភ្លាម។ នៅសល់តែ២ខែទៀតប៉ុណ្ណោះ Barcelona កំពុងតែប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអាចបង្កើនទំរង់លេងរបស់ខ្លួនឡើងវិញព្រមទាំងការដោះដូរកីឡាករមួយចំនួនផងដែរក្រោមការដឹកនាំរបស់លោក Xavi ហើយជាក់ស្តែងក្លឹបបានធ្វើការប្រជុំជាច្រើនរួចមកហើយដើម្បីធ្វើការសម្រេចចិត្តជារួមមួយ។ ក្នុងនោះយោងតាមការចេញផ្សាយរបស់…

Messi នឹងអាចវិលត្រឡប់ Barcelona វិញដោយសារលោក Xavi

បរទេស៖ បុរសម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៦សម័យកីឡាករ Lionel Messi នៅសប្តាហ៍នេះត្រូវបានគេជឿជាក់ថានឹងអាចវិលត្រឡប់មកកាន់ទឹកដីរបស់ Camp Nou វិញជាមិនខាននាពេលខាងមុខ។ គ្រូបង្វឹកថ្មីរបស់ក្លឹបលោក Xavi ត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាមនុស្សដ៏សំខាន់ដែលអាចនាំយកកីឡាករ Messi ដែលកំពុងលេងឲ្យ PSG រូបនេះត្រឡប់មកកាន់ទឹកដី Barcelonaវិញហើយទំនងជានឹងអាចធ្វើឡើងនៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។ Messi…