Toni Kroos ​៖ ខ្ញុំ​អត់​ខ្លាច Bayern Munich ​ទេ ​មាន​តែ​សប្បាយ​ចិត្ត​ទៅ​វិញ

Toni Kroos ​ខ្សែ​បម្រើ​របស់​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា​ខ្លួន​ពេញ​ចិត្ត​ដែល​បាន​ជួប​ជាមួយ​ក្រុម Bayern Munich ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ។ ក្រោយ​ពី​ចាប់​ឆ្នោត​ប៉ះ​គ្នា​រួច​មក ​អ្នក​គាំទ្រ​របស់​ក្លឹប​យក្ស​ខាង​លើ​ទាំង​ពីរ បាន​បញ្ចេញ​យោបល់​រៀង​ៗ​ខ្លួន ​ដោយ​ខ្លះ​ជឿ​ជាក់​ថា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង​ពីរ​នេះ ​អាច​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​កាត់​សេចក្ដី​ពាន​រង្វាន់ Champions League…

Pep Guardiola ​ប្រាប់​ហេតុផល​ពិត​ប្រាកដ ​ដែល​ចាញ់ Monaco

Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​បាន​បញ្ជាក់​ក្រុម​នៅ​មាន​បទ​ពិសោធន៍​លេង​នៅ​ពាន​ធំ​ UEFA Champions League ​តិច​ពេក ​ទើប​បណ្ដាល​ឱ្យ​ពួកគេ​គ្រប់គ្រង​ឱកាស​មិន​បាន​ល្អ។ Monaco ​បាន​បង្កើត​រឿង​ភ្ញាក់ផ្អើល​ទៀត​ហើយ ​ដោយ​អាច​វាយ​បក​ក្រុម Man City ​នៅ​ជើង​ទី​២ ​ក្នុង​លទ្ធផល ៣-១ (សរុប​៦-៦) ​ឡើង​ទៅ​វគ្គ​បន្ដ​បាន។…

ចាញ់​ ៥-១ ​យប់មិញ Wenger ​បន្ទោស​គេ​គ្រប់​គ្នា តែ​លើក​លែង​ខ្លួន​ឯង​ចេញ

លោក Arsene Wenger ​បាន​ដាក់​បន្ទុក​ទៅ​លើ​គ្រប់​គ្នា ​ដែល​ធ្វើ​ឱ្យ​ក្រុម Arsenal ​ចាញ់​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​កាល​ពី​យប់មិញ​នេះ ​ប៉ុន្តែ​លើកលែង​ខ្លួន​ឯង​ចេញ​ព្រោះ​អី​ទម្រង់​លេង​ដែល​បាន​រៀប​ចំ​បាន​ល្អ​ហើយ។ ក្រោយ​ចាញ់ ៥-១ ​យប់មិញ​ក្នុង​ជើង​ទី​២​ទៀត ​ក្រុម​កាំភ្លើង​ធំ​បាន​ចាញ់​ក្រុម Bayern Munich ​ដល់​ទៅ​១០-២ ​ហើយ​ក្នុង​ការ​ប្រកួត​ Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ។ យ៉ាងណាមិញ…

Mertesacker ៖ Arsenal ​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ស្វាគមន៍ Bayern Munich

  Mertesacker ​ប្រធាន​ក្រុម Arsenal ​បាន​បញ្ជាក់​ថា​សមាជិក​ក្រុម​របស់​ខ្លួន​មិន​ទាន់​រៀប​ចំ​បាន​ល្អ​នោះ​ទេ ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​ជាមួយ​ក្រុម Bayern Munich ​នា​វេលា​ម៉ោង​២:៤៥​នាទី​នេះ ​នា​ពាន​រង្វាន់ UEFA Champions League ​។ កាំភ្លើង​ធំ​បរាជ័យ​កាល​ពី​ជើង​ទី​១​ម្ដង​ហើយ​ក្នុង​លទ្ធផល​ទក់​សាច់ ៥-១ ​នៅ​ទឹក​ដី​អាល្លឺម៉ង់ ខណៈ​ដែល​ជើង​ទី​២​នា​រាត្រី​នេះ ​ក្រុម​របស់​លោក Wenger…

Rafa Benitez ​អាច ​ជា​មនុស្ស​ជំនួស Wenger ​នៅ​ក្លឹប Arsenal

លោក Rafa Benitez ​គឺ​ជា​បេក្ខភាព​ដែល​គេ​មើល​ឃើញ​ថា​អាច​នឹង​ជំនួស​លោក Arsene Wenger ​បាន​នៅ​ក្លឹប Arsenal ​ក្រោយ​ពី​តា​បារាំង​ម្នាក់​នេះ​ដឹក​នាំ​ក្រុម​កាន់​តែ​ដុបដាប​ខ្លាំង​នៅ​រដូវ​កាល​នេះ។ បរាជ័យ ៥-១ ​ក្រោម​ថ្វី​ជើង​របស់ Bayern Munich ​ក្នុង​ពាន​រង្វាន់ Champions League ​ជើង​ទី​១​នោះ ​បាន​ធ្វើ​ឱ្យ​កៅអី​របស់​លោក Wenger…

ប្រវត្តិ​សាស្ត្រ​ដដែល Arsenal ​ជើង​ទី​១​ចាញ់ Bayern ​៥-១

ក្រុម Arsenal ​ប្រហែល​ជា​មិន​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន​នោះ​ទេ ​ដោយ​សារ​តែ​កាល​ពី​ជើង​ទី​១​យប់​មិញ​នេះ​បាន​ចាញ់​ក្រុម Bayern Munich ​ដល់​ទៅ ៥-១ ​ទៅ​ហើយ​នៃ​ពាន​រង្វាន់ UEFA Champions League ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នៃ Arsenal ​លេង​នៅ​ពាន Champions League ​នេះ ​មិន​ដែល​ទៅ​ណា​ឆ្ងាយ​ពី​ក្រុម…

Football Manager ​ទាយ​ថា Real Madrid ​នឹង​ឈ្នះ​ពាន Champions League ​ទៀត​ឆ្នាំ​នេះ

​ក្រុម​អ្នក​តាមដាន​បាល់ទាត់​ដែល​គេ​ហៅ​ថា Football Manager ​បាន​ទោះទាយ​ថា​នៅ​រដូវ​កាល​នេះ​ក្រុម Real Madrid ​នឹង​អាច​ការពារ​តំណែង​ជើង​ឯក​របស់​គេ​បាន ​ដោយ​ឈ្នះ​ Bayern Munich ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ មុន​ការ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ចាប់​ផ្ដើម​នៅ​យប់​នេះ ​Football Manager ​បាន​ធ្វើ​ការ​ទោះ​ទាយ​លទ្ធផល​រួច​ទៅ​ហើយ​ដោយ​ក្រុម Real Madrid ​នឹង​អាច​យក​ឈ្នះ Napoli ​បាន…

Chelsea ចង់បានខ្សែបម្រើប្រយុទ្ធមួយទៀត ស្របពេលរឿង Costa បានស្ងប់ស្ងាត់

ក្លឹប Chelsea កំពុងតែចែវចូវយកខ្សែបម្រើប្រយុទ្ធ Yannick Carrasco ពីក្លឹប Atletico Madrid ដើម្បីជាការរៀបជើងព្រួលនៅពេលដែល Diego Costa ចាកចេញពី Chelsea ទៅ។ មួយរយៈមកនេះ ខ្សែប្រយុទ្ធ Costa ហាក់ដូចជាមានរឿងរ៉ាវច្រើនណាស់ជាមួយក្រុម Chelsea ដោយបានខកខានការប្រកួតកន្លងមក…

Leicester City ​ជា​ក្រុម​អង់គ្លេស ​ចាញ់​ច្រើន​គ្រាប់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​៦១​ឆ្នាំ​មក​នេះ

ក្រុម Leicester City ​កាល​ពី​យប់មិញ​នេះ ​ចាញ់​ក្រុម Porto ​ធ្ងន់​ករ​មែនទែន ​រហូត​ដល់​៥​-០ ​ឯ​ណោះ ​ដែល​នេះ​ជា​កំណត់ត្រា​ចាញ់​ច្រើន​គ្រាប់​ជាង​គេ​បំផុត​របស់​ក្រុម​អង់គ្លេស លេង​នៅ​ព្រឹត្តិការណ៍ UEFA Champions League ​ឬ Europa League ។ FC Porto…

Pep ​ប្រាប់​ប្រធាន​ក្លឹប Man City ​ថា​ចង់​ទិញ​កីឡាករ​១០​នាក់​ទៀត

លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City បានបង្ហើបថាលោកបានប្រាប់ប្រធានក្លឹបមួយនេះរួចហើយថា នៅខែមករាខាងមុខនេះ នឹងទិញកីឡាករថ្មីចូល១០នាក់បន្ថែមទៀត ដើម្បីជំនួសកីឡាករចាស់ៗ។ កាលពីរដូវកាលដោះដូរកីឡាករកន្លងទៅនេះ ក៏ដូចជាពេលដែល Pep មកដឹកនាំក្រុម Man City ដំបូង លោកបានទិញកីឡាករចំណូលថ្មី៦នាក់រួចមកហើយ ដោយក្នុងនោះរួមមានIlkay Gundogan,…