ប្រពន្ធលោកដូណាល់ ត្រាំ ប្ដឹងក្រុមហ៊ុនសារព័ត៌មាន Daily Mail​ ទារសំណង ១៥០ លានដុល្លារ ក្រោយ….

អាមេរិកៈ ស្ត្រីទី១ របស់អាមេរិក លោកស្រី​ Melania Trump ​បាន​ដាក់ពាក្យបណ្ដឹង​​ប្រឆាំង​នឹង​ក្រុមហ៊ុន​ព័ត៌មាន Daily Mail​ ពាក់ព័ន្ធនឹងបទ​បរិហាកេរ្តិ៍​ ដែ​លក្រុមហ៊ុននេះ បានចេញផ្សាយអត្ថបទកាលពី​ខែ​សីហា​ ឆ្នាំ​២០១៦​ ​ធ្វើឲ្យ​​ខាតបង់ការរកប្រាក់​ជាច្រើន​លានដុល្លារ​របស់ក្រុមហ៊ុនទស្សនាវដ្ដីមួយ។ នេះយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។ អត្ថបទ​នោះ​…

បុរសជនជាតិអូស្ត្រាលីម្នាក់ ត្រូវបានតុលាការថៃ កាត់ទោសប្រហារជីវិត

ថៃៈ បុរសជនជាតិអូស្ត្រាលីម្នាក់ ត្រូវបានតុលាការថៃ កាត់ទោសប្រហារជីវិត ពាក់ព័ន្ធនឹងករណីឃាតកម្មមួយ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។ លោក Antonio Bagnato អាយុ ២៨ឆ្នាំ ជាជនជាប់ចោទ ក្នុងករណីសម្លាប់ជនជាតិអូស្ត្រាលីម្នាក់ ឈ្មោះ Wayne…

ស៊ីរី​អាចមានពន្លឺសន្តិភាពឡើងវិញ !! ក្រោយមានកិច្ចប្រជុំដ៏ធំហៅថា JOP លិចឡើង

ស៊ីរីៈ គណៈ​ប្រតិភូ​ដែលមក​ពី​ប្រទេស​រុស្ស៊ី តួកគី អ៊ីរ៉ង់​ និង​អង្គការ​សហប្រជាជាតិ កាលពីថ្ងៃចន័្ទ បានជួប​ប្រជុំ​គ្នា នៅ​ក្នុង​រដ្ឋ​ធានី​អាស្តាណា នៃ​ប្រទេស​កាហ្សាក់​ស្ថាន ​ដើម្បីពិភាក្សា​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ ​ក្នុង​ប្រទេស​ស៊ីរី​ហៅ​ថា ​Joint ​Operational ​Group។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។ គណៈ​ប្រតិភូ​បានពិភាក្សាលើ​បញ្ហា​នានា…

ប្រធានសភាអង់គ្លេស នឹងមិនអនុញ្ញាតឲ្យលោក ត្រាំ ថ្លែងសុន្ទរកថា ក្នុងសភាខ្លួននោះទេ

អង់គ្លេសៈ ប្រធានសភាអង់គ្លេសលោក John Bercow បានជំទាស់យ៉ាងខ្លាំង ទៅនឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលចង់ថ្លែងសុន្ទរកថា នៅក្នុងសភា អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មកកាន់ប្រទេសអង់គ្លេស។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។ លោក Bercow…

​កាន់តែក្ដៅសម្រាប់ពលរដ្ឋរូម៉ានារហូតដល់ ២០០.០០០ នាក់ កំពុងផ្ទុះការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល រឿងអំពើពុករលួយ

រូម៉ានាៈ បាតុកម្មតវ៉ាបានកើនដល់ ២០០.០០០នាក់ហើយ នៅរដ្ឋធានី Bucharest ប្រទេសរូម៉ានា ក្នុងការប្រឆាំងនឹងរដ្ឋាភិបាលរយៈពេល១សប្តាហ៍កន្លងទៅ ដែលអ្នកតវ៉ាយល់ឃើញថា វាជាសកម្មភាពមួយ អាចរំដោះប្រទេសចេញឆ្ងាយពីអំពើពុករលួយ ជាហេតុនាំឲ្យប្រទេសមានការអភិវឌ្ឍយឺត។ នេះបើតាមរយ:សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៧។ យោងតាមមន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថា ការហែក្បួនតវ៉ាប្រឆាំងរយៈពេលមួយសប្តាហ៍នេះ ដោយសារវិបត្តិនយោបាយលើក្រឹត្យមួយ…

បណ្ដាប្រទេសជុំវិញពិភពលោក កំពុងផ្ទុះការតវ៉ាយ៉ាងខ្លាំង ជាមួយអាមេរិក ដោយសារ….

អាមេរិកៈ ការ​តវ៉ា​ប្រឆាំង​បាន​ផ្ទុះឡើង​៣សប្តាហ៍​​ជាប់ៗ​គ្នា​ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ និង​បណ្ដាប្រទេស​ផ្សេងៗ​ទៀត​ដោយសារ​គោល​នយោបាយ​របស់​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ ក្នុងការហាម​ឃាត់​ពួក​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​មូស្លីមចំនួន​៧ ​មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។ នេះបើតាមរយៈសារព័ត៌មាន BBC ចេញផ្សាយ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។ នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភពអង់គ្លេស ​មនុស្ស​រាប់​ពាន់​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​ កាលពី​ថ្ងៃ​សៅរ៍​នៅ​ខាង​ក្រៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ដោយ​មាន​ការ​កាន់​បដា​…

ចំនួនអ្នកស្លាប់កើនដល់ជាង ១០០ នាក់ ក្រោយបាក់ផ្ទាំងព្រិលរអិលធ្លាក់ នៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានៈ បើតាមក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សជាង ១០០ នាក់ហើយ ត្រូវបានសម្លាប់ នៅក្នុងការរអិលបាក់ផ្ទាំងព្រិល បង្កឡើងដោយការធ្លាក់ព្រិលខ្លាំង នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលមានសញ្ញាព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្តទៀត។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។ ការបាក់ផ្ទាំងព្រិលរអិលធ្លាក់នេះ បានកើតទ្បើងបន្ទាប់ពីរយៈពេលបីថ្ងៃនៃការធ្លាក់ព្រិកខ្លាំង…

អ៊ីរ៉ង់បន្តធ្វើការ​សាកល្បង​មីស៊ីល ទោះបីជាមានការដាក់ទណ្ឌកម្មពីអាមេរិក

អ៊ីរ៉ង់ៈ រដ្ឋាភិបាល​ក្រុង​តេអេរ៉ង់ ​បានធ្វើការ​សាកល្បង​មីស៊ីល​ និង​ប្រព័ន្ធរ៉ាដា ​កាលពីថ្ងៃសៅរ៍​ម្សិលមិញ ដែលសកម្មភាពនេះ​ ធ្វើឡើង​មួយថ្ងៃ​ បន្ទាប់ពី​រដ្ឋបាល​របស់​ប្រធានាធិបតីអាមេេរិក លោក ​ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្ម​ថ្មី​ លើ​ប្រទេស​អ៊ីរ៉ង់​ ជុំវិញ​ការ​បាញ់​សាកល្បងកាំជ្រួច​ផ្លោង កាលពី​សប្តាហ៍​មុន។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧។​…

អាមេរិកកំពុងធ្វើឲ្យចិនផ្ទុះកំហឹង ខណៈងាកមកគាំទ្រជប៉ុនរឿងជម្លោះដែនសមុទ្រជាមួយចិន

អាមេរិកៈ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Matti នៅថ្ងៃសៅរ៍នេះ បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្ត របស់ក្រុងវ៉ាស៊ីនតោន ដើម្បីការពារជប៉ុន ដោយរួមបញ្ចូលទាំងក្រុមកោះ កំពុងមានជម្លោះ ខណៈដែលត្រូវបានចិនអះអាងថាជារបស់ខ្លួន។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។ ថ្លែងនៅក្នុងសុន្ទរកថាមួយ លោក Matti…

អំពើរពុករលួយច្រើនពេកក្នុងប្រទេស !! ប្រជាជនរូម៉ានារាប់ម៉ឺននាក់ នាំគ្នាតវ៉ាប្រឆាំង !!

រូម៉ានាៈ អ្នកតវ៉ាបានកើនដល់រាប់ម៉ឺននាក់ នៅទូទាំងប្រទេសរូម៉ានា ក្នុងការតវ៉ាប្រឆាំង នឹងអ្វីដែលពួកគេចាត់ថា ជាការប្រកាសអាសន្ន ក្នុងការប្រយុទ្ធប្រឆាំងដើម្បីឲ្យប្រទេសចេញឆ្ងាយអំពីអំពើពុករលួយ ជាហេតុនាំឲ្យប្រទេសមានការអភិវឌ្ឍយឺត។ នេះបើតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។ យោងតាមមន្រ្តីរដ្ឋាភិបាល បានឲ្យដឹងថា ការហែក្បួនតវ៉ាប្រឆាំងនៅថ្ងៃសុក្រនេះ ដោយសារវិបត្តិនយោបាយលើក្រឹត្យមួយ ដល់ចម្រូងចម្រាស ដែលបង្ហាញសញ្ញានៃការធូររលុង ក្នុងការបំបាត់អំពើពុករលួយ…