ជាថ្មីម្ដងទៀត! កូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលផ្លោងរបស់ខ្លួ​ន

កូរ៉េៈ មន្ត្រីនៅក្នុងអគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលមួយ ប្រភេទមិនស្គាល់អត្តសញ្ញាណផ្លោង ឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសនេះ។ នេះបើយោងតាមរយៈ BBC ចេញផ្សាយនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៧។ មីស៊ីលផ្លោងនេះ បានចាប់ផ្តើមបាញ់នៅម៉ោងប្រហែល ៧ និង៥៥ នាទីព្រឹក (ម៉ោងក្នុងស្រុក…

ផ្អើលរត់ជាន់គ្នាខណៈពេលការប្រកួតបាល់ទាត់!! បង្កឲ្យអ្នកទស្សនា១៧​ នាក់ស្លាប់ និងរបួសរាប់រយនាក់

មនុស្សប្រមាណ ១៧ នាក់បានស្លាប់ និងរាប់រយនាក់ទៀតរងរបួសក្នុងការផ្អើលរត់ជាន់គ្នានៅឯពហុកីឡដ្ឋានបាល់ទាត់មួយនៅក្នុងទីក្រុង Uige ភាគខាងជើងនៃប្រទេសអង់ហ្គោឡាកាលពីល្ងាចថ្ងៃសុក្រ។ យោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថាសោកនាដកម្មនេះបានកើតឡើងនៅល្ងាចថ្ងៃសុក្រក្នុងការប្រកួតរវាងក្រុម Santa Rita de Cassia និងក្រុម Libolo ខណៈពេលដែលអ្នកគាំទ្ររាប់ពាន់នាក់សំរុកចូលក្នុងពហុកីឡដ្ឋានដើម្បីមើលការ ប្រកួតទោះបីជាគ្មានសំបុត្រក៏ដោយ។…

ក្នុងរយៈពេល២៤ម៉ោងសោះ!! មនុស្ស៣៣នាក់បានស្លាប់និងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍

ប៉ាគីស្ថានៈ យ៉ាងហោចណាស់មនុស្ស១៤នាក់បានស្លាប់ និង១៩នាក់ផ្សេងទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ បីដាច់ដោយឡែកពីគ្នា ក្នុងភាគនិរតី ប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ ប៉ូលិសបាននិយាយមនុស្ស៥នាក់បានស្លាប់ និង៧នាក់ផ្សេងទៀតរងរបួសនៅពេលដែលរថយន្តមួយ បុកជាមួយរថយន្ដក្រុងដឹកអ្នកដំណើរ នៅស្រុកម៉ាស្ទុង ខេត្តខេត្តបាឡូជី។ ក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយផ្សេងទៀត បង្កឲ្យមនុស្ស៤នាក់បានស្លាប់និង២នាក់ទៀតរងរបួស នៅពេលដែលរថយន្តមួយបុកជាមួយរថយន្តដឹកទំនិញនៅក្នុងស្រុក…

ជំនួញពាន់លានដុល្លារ នឹងលិចឡើងក្រោយកិច្ចប្រជុំ សមមិត្តពាន់ឆ្នាំ

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា ​ចំណង​មិត្តភាព​រវាង​អាម៉េរិក​និង​ជប៉ុន​គឺចំណង​មិត្តភាព​ពាន់ឆ្នាំ​​ ហើយ​លោក​បាន​ប្រកាស​ថា​សម្ព័ន្ធ​មិត្ត​រវាង​ប្រទេស​ទាំង​ពីរ​គឺ​មូលដ្ឋាន​គ្រឹះ​សន្តិភាព​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ លោក ​ត្រាំ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ​Shinzo Abe ថា យើង​បេ្តជ្ញា​ថា​នឹង​ការពារ​សន្តិសុខ​ជប៉ុន​និង​តំបន់​ទាំង​អស់​ ក្រោម​រដ្ឋបាល​គ្រប់​គ្រង​របស់​យើង ហើយ​បេ្តជ្ញា​ថា​នឹង​ពង្រឹង​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​មួយនេះ។…

អាមេរិក ធ្វើល្អដាក់ចិនតែខាងមុខ ប៉ុន្តែក្រោយខ្នងពិសពុលណាស់ !!

ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Donald Trump បាន​និយាយ​ថា ​លោក​នឹង​អភិវឌ្ឍ​ ទំនាក់ទំនង​មួយ​ប្រកប​ដោយ​ការ​ស្ថាបនា​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ កាលពី​ថ្ងៃ​ពុធ លោក Trump បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​​មួយក្នុងសេតវិមាន​​ថា លោកបាន​សម្តែង​មនោសញ្ចេតនា​នេះ​នៅ​ក្នុង​សារ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​ជូន​លោក​ប្រធានាធិបតី​ចិន Xi Jinping។ ​លោក​…

តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិក សម្រេចព្យួរបទបញ្ជាហាមឃាត់ របស់ប្រធានាធិបតី ត្រាំ

អាមេរិកៈ តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានឯកច្ឆ័ន្ទគ្នា ព្យួរជាបណ្តោះអាសន្ននូវបទបញ្ជា របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលបានដាក់កំហិតហាមឃាត់ លើអ្នកដំណើរពីបណ្តាប្រទេសមូស្លីមចំនួន ៧ មិនឲ្យចូលជាន់ដីអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៧។…

គ្រឿងញៀនជាង ១ តោន ត្រូវរឹបអូស ក្រោយប៉ូលិសចាប់បានស្តេច​ថ្នាំញៀន

ចិនៈ ប៉ូលិសក្នុងខេត្ត Guizhou ភាគនិរតីរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ខ្លួនជនសង្ស័យជាង ៣០ នាក់ និងរឹបអូសយកបានឧបករណ៍ផលិតវត្ថុធាតុដើមគឿងញៀន និងថ្នាំញៀន ៩០០គីឡូក្រាម។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។ កាលពីខែកក្កដាឆ្នាំ ២០១៥ ប៉ូលិសទីក្រុងគួយយ៉ាង ក្នុងខេត្ត…

ISIS សម្លាប់បុគ្គលិកកាកបាទក្រហម ០៦នាក់

អាហ្វហ្គានីស្ថានៈ ពួកយុទ្ធជនក្រុម ISIS បានសម្លាប់បុគ្គលិកកាកបាទក្រហមចំនួន ៦នាក់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) អំទ្បុងពេលពួកគេដឹកជំនួយសង្គ្រោះបន្ទាន់ ទៅ កាន់តំបន់ដែលទទួលរងការវាយប្រហារដោយព្យុះព្រិល សម្លាប់មនុស្សរាប់សិបនាក់ នៅភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន ។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែ​កុម្ភៈ ឆ្នាំ២០១៧។ អ្នកនាំពាក្យ…

ជប៉ុន នឹងយកសំរាមកែច្នៃជា មេដាយអូឡាំពិកឆ្នាំ ២០២០

ប្រទេសជប៉ុន នឹងយកកាកសំណល់បច្ចេកវិទ្យា មកផលិតជា មេដាយអូឡាំពិកឆ្នាំ ២០២០។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ BBC ចេញផ្សាយកាលពីពេលថ្មីនេះ។ ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍អូឡាំពិក Paralympic បានប្រកាសសុំឲ្យប្រជាជនជប៉ុន បរិច្ចាគទូរស័ព្ទដែលខូច ឬកាកសំណល់បច្ចេកវិទ្យា សម្រាប់យកមកកែច្នៃជា មេដាយ។ ព្រឹត្តិការណ៍ប្រមូលសំរាមនេះ​ នឹងធ្វើឡើងចាប់ពីខែមេសា ខាងមុខនេះ ដោយរំពឹងនឹងប្រមូលលោហៈបាន ៨តោន…

នយោបាយសកលលោកប្រែប្រួល !! ប្រធានាធិបតីអាមេរិក ការពារប្រធានាធិបតីរុស្សី បើទោះបីមានការរិះគន់ពីថ្នាក់ដឹកនាំធំៗ

សមាជិកសភា​សហរដ្ឋ​អាមេរិក​មួយចំនួន អ្នកការពារសិទ្ធិ​មនុស្ស ឧត្តមសេនីយ៍ចូលនិវត្តន៍ និង​អតីត​ឯកអគ្គរដ្ឋទូត​ បាន​និយាយ​ថា ពួកគេ​មាន​ការព្រួយបារម្ភ​ នៅពេលដែលលោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​បានចេញមុខ​ការពារ​ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៧។ លោក ត្រាំ…