ឃាតកបាញ់សម្លាប់អ្នកនិពន្ធគ្រីស្ទាន កណ្តាលរដ្ឋធានីហ្ស៊កដានី ត្រូវកាត់ទោសប្រហារជីវិត ដោយព្យួរក

ហ្ស៊កដានីៈ តាមសេចក្ដីរាយការណ៍របស់ចៅក្រមហ្ស៊កដានី បានឲ្យដឹងថា ឃាតកឈ្មោះ Riyad Ismail ត្រូវបានកាត់ទោសប្រហារជីវិត ដោយព្យួរក កាលពីថ្ងៃអង្គារ បន្ទាប់ពីរូបគាត់ជាប់ចោទពីបទសម្លាប់លោក Nahed Hattar ជាអ្នកនិពន្ធគ្រីស្ទាន និងអ្នកនយោបាយដ៏សកម្មក្នុងប្រទេស ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១​ ខែធ្នូ…

ស្លាប់មនុស្ស ០៩ នាក់ ក្នុងហេតុការណ៍រថយន្តដឹកទំនិញបើកបុក នៅផ្សារបុណ្យណូអែល ក្នុងប្រទេសអាល្លឺម៉ង់

អាល្លឺម៉ង់ៈ មន្ត្រីប៉ូលិសក្រុង បាននិយាយថា រថយន្តដឹកទំនិញមួយគ្រឿង បានបើកចូលទៅបុកនៅទីប្រជុំជន ជាកន្លែងផ្សារបុណ្យណូអែល ស្ថិតក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ បានបណ្ដាលឲ្យស្លាប់មនុស្ស ០៩នាក់ និងជាច្រើននាក់ទៀតរបួស ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃទីក្រុងប៊ែកឡាំង លោក…

យន្តហោះរដ្ឋមន្រ្តីការពារជាតិរ៉ុស្ស៊ី ធ្លាក់នៅភាគខាងកើតប្រទេស

យន្តហោះដែលមានអ្នកដំណើរចំនួន ៣២ នាក់ និងសហជីវិកចំនួ​ន ៧ នាក់ បានធ្លាក់នៅក្នុងសង្កាត់ Bulun ភាគខាងកើតប្រទេសរ៉ុស្ស៊ី ដោយសារបញ្ហាអាកាសធាតុអាក្រក់ ដែលនាំឱ្យមនុស្ស ២៧ នាក់ ស្លាប់ និង ៥ នាក់ផ្សេងទៀត អាចនៅរស់រានមានជីវិត។ ប៉ូលីសក្នុងតំបន់ បានឱ្យដឹងថា…

សង្គ្រាមនៅស៊ីរី មនុស្សរាប់រយនាក់ នៅតែបន្តជម្លៀសខ្លួនចេញពីក្រុង

ស៊ីរីៈ មន្ត្រី UN បាននិយាយថា ការជម្លៀសពលរដ្ឋចេញពីភាគខាងកើតទីក្រុងអាឡេប៉ូ បានបន្តធ្វើទ្បើង ដោយរថយន្តក្រុង និងរថយន្តសង្គ្រោះបន្ទាន់ ដើម្បីឲ្យពួកគេចាកចេញពីតំបន់ ដែលពួកឧទ្ទាមស៊ីរីកាន់កាប់។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។ យ៉ាងហោចណាស់មនុស្ស ៣៥០ នាក់ត្រូវបានរាយការណ៍មកថា បានចាកចេញពីតំបន់ក្រុមឧទ្ទាម…

លោកស្រីគ្លីនតុន វាយបករុស្ស៊ី និង FBI ពាក់ព័ន្ធនឹងការបរាជ័យបោះឆ្នោតប្រធានាធិបតី

អាមេរិកៈ អតីតបេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីល ឡារីគ្លីនតុន បាននិយាយថា ការបរាជ័យរបស់ខ្លួន គឺដោយសារការលួចចូលប្រព័ន្ធបោះឆ្នោតអាមេរិករបស់រុស្ស៊ី។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។ លោកស្រី គ្លីនតុន បានថ្លែងប្រាប់ទៅកាន់អ្នកគ្រាំទ្រគណបក្សខ្លួនថា « ពីមុនប្រធានាធិបតីរុស្ស៊ី…

លោកអូបាម៉ា ព្រមានរុស្ស៊ី ចំពោះសកម្មភាពជ្រៀតជ្រែកចូលប្រព័ន្ធបោះឆ្នោតអាមេរិក

អាមេរិកៈ ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក លោក បារ៉ាក់ អូបាម៉ា បានផ្ដាច់ជ្ញាថា នឹងចាត់វិធានការប្រឆាំងនឹងរុស្ស៊ី ចំពោះការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័ររបស់ទីក្រុងម៉ូស្គូ នៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។ លោកបានថ្លែងនៅស្ថានីយវិទ្យុ NPR អាមេរិកថា «យើងត្រូវចាត់វិធានការ និងធ្វើសកម្មភាពប្រឆាំងវា»…

ឥណ្ឌូនេស៊ី ចាប់ខ្លួនស្រ្តីម្នាក់ទៀត ជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម

ឥណ្ឌូនេស៊ីៈ នៅថ្ងៃព្រហស្បតិ៍នេះ អង្គភាពប្រឆាំងអំពើភេរវកម្មឥណ្ឌូនេស៊ី Detachment 88 បានចាប់ខ្លួនស្ត្រីម្នាក់ទៀតហើយ ដោយជាប់ពាក់ព័ន្ធទៅនឹងការធ្វើភេរវកម្មមួយ ដែលបានវាយប្រហារគ្រាប់បែកអត្តឃាត នៅវិមានប្រធានាធិបតី ក្នុងរដ្ឋធានីហ្សាកាតា។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ​ខែធ្នូ ឆ្នាំ២០១៦។ ស្ត្រីម្នាក់នោះ ត្រូវបានចាប់ខ្លួន ក្រោយការចាប់ខ្លួនជនជាប់ចោទ ០៧នាក់ផ្សេងទៀត កាលពីចុងសប្តាហ៍នេះ…

ជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នាប្រារព្ធខួបលើកទី ២៩ នៃការបង្កើតក្រុមអ៊ីស្លាមហាម៉ាស

ជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ ក្នុងនោះរួមមានក្រុមខ្មាន់កាំភ្លើង និងកុមារបានគ្រវីទង់ជាតិ ដោយធ្វើការប្រមូលផ្តុំគ្នាមួយ នៅក្នុងតំបន់ហ្គាហ្សា ដើម្បីប្រារព្ធខួបលើកទី ២៩ នៃការបង្កើតនៃក្រុមអ៊ីស្លាមហាម៉ាស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។ បុរសរាប់រយនាក់ រួមទាំងកុមារបានកាន់កាំភ្លើងក្លែងក្លាយ ដោយមានការចូលរួមជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ បានដើរក្បួនដោយពាក់ម៉ាស់ ជុំវិញទីក្រុងដើម្បីរំលឹកខួបលើកទី ២៩ នៃការបង្កើតនៃក្រុមអ៊ីស្លាមហាម៉ាស។…

រលំបាក់ដំបូលព្រះវិហារនៅនីហ្សេរីយ៉ា សម្លាប់មនុស្ស ៨០ នាក់ និងរបួសជាច្រើននាក់

នីហ្សេរីយ៉ាៈ មនុស្សយ៉ាងហោចណាស់៨០ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីដំបូលព្រះវិហារសាសនាគ្រិស្ត បានបាក់រលំអំឡុងពេលធ្វើពិធីអធិដ្ឋាន នៅភាគខាងត្បូង ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃសៅរ៍។ នេះយោងតាមសារព័តមាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦។ តាមមន្រ្តីក្នុងតំបន់ បានឲ្យដឹងថា មេដឹកនាំសាសនារដ្ឋ Akwa Ibom លោក…

មានការបំផ្ទុះគ្រាប់បែកមួយ នៅក្រៅកីឡដ្ឋានរបស់ Besiktas សម្លាប់មនុស្ស២៩នាក់

ការបំផ្ទុះគ្រាប់បែកក្នុងរថយន្ដមួយនៅក្រៅកីឡដ្ឋានរបស់ក្លឹប Besiktas បានសម្លាប់មនុស្ស២៩នាក់ និងមានអ្នករបួសជាច្រើននាក់ទៀត។ ហេតុការណ៍អាក្រក់មួយនេះកើតឡើងត្រឹមតែ២ម៉ោងប៉ុណ្ណោះនៅក្រៅកីឡដ្ឋានរបស់ Besiktas ពោលគឺក្រោយពីក្លឹបមួយនេះប្រកួតចប់ជាមួយក្រុម Bursaspor កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅ។ ខណៈដែលរូបភាពនិងវីដេអូខ្លីៗនៃកន្លែងបំផ្ទុះនេះ ត្រូវបានគេមើលឃើញហើយជឿជាក់ថាក្រុមភេវរកម្មនេះ មានគោលបំណងចង់បំផ្ទុះសម្លាប់ប៉ូលិសក្នុងកន្លែងនេះតែម្ដង។ លោក Suleyman Soylu រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ទួរគីបានចេញមុខមកបញ្ជាក់ថានេះជារឿងអាក្រក់មួយដែលបានកើតឡើងក្នុងប្រទេសទូរគី ហើយវាក៏មិនមែនតែមួយកន្លែងនេះទេ ដោយគ្រាប់បែកទី២ក៏ត្រូវគេរកឃើញនៅ Macka Park…