អាមេ​រិ​ក​ ​អ​នុ​ញ្ញាត​​ឲ្យអ្ន​ក​ស្រ​ឡា​ញ់​​ភេ​ទ​ដូ​ច​គ្នា​ ​អា​ច​រៀ​ប​កា​រ​បា​ន​នៅ​គ្រ​ប់​រ​ដ្ឋ​​ទាំ​ង​អ​ស់​

វ៉ាស៊ីនតោន៖ តុលាការកំពូល បានចេញសេចក្តីសម្រេចជាផ្លូវការ ដោយអនុញ្ញាតឲ្យ គូស្នេហ៍ដែលមានភេទដូចគ្នា មានសិទ្ធិក្នុងការរៀបការទូទាំងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ BBC ចេញផ្សាយនៅថ្ងៃនេះ។ សេចក្ដីសម្រេចនេះ ត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្រមួយ ព្រោះក្នុងនោះ ព្រមទាំងបានលុបចោលនូវច្បាប់ ដែលធ្លាប់ហាមឃាត់មនុស្សភេទដូចគ្នាមិនឲ្យរៀបការក្នុងរដ្ឋមួយចំនួនទៀតផង។ មុនសេចក្តីសម្រេចនេះកើតឡើង គូស្នេហ៍ប្រុសស្រឡាញ់ប្រុស ឬស្រីស្រឡាញ់ស្រី អាចរៀបការបាន តែក្នុងរដ្ឋចំនួន៣៦ និងនៅវ៉ាស៊ីនតោនឌីស៊ីប៉ុណ្ណោះ…

ជា​ង​ ​១​ពា​ន់​នា​ក់​ ​បា​ន​ស្លា​ប់​ដោ​យ​សា​រ​ក្ដៅ​ខ្លាំងនៅប៉ាគីស្ថាន

ប៉ាគីស្ថាន៖ ចំនួនអ្នកស្លាប់ដោយសារបញ្ហារលកកម្តៅ វាយប្រហារប្រទេសប៉ាគីស្ថាន បានកើនឡើងជាង ១,០០០នាក់ហើយ នៅថ្ងៃព្រហស្បតិ៍នេះ នេះបើយោងតាមការចុះផ្សាយរបស់ BBC។ របាយការណ៍ពីរ មន្ទីរពេទ្យបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១,០៧៩នាក់ ដោយក្នុងនោះ ទីក្រុង Karachi ជាតំបន់ដែលរងគ្រោះខ្លាំងជាងគេបំផុត។ មន្ទីរពេទ្យនៅក្នុងទីក្រុង Karachi បានធ្វើការព្យាបាលមនុស្សជិត ៨០,០០០នាក់ហើយ…

លោក Sepp Blatter ​ប្រធាន ​FIFA​ ប្រកាស​នឹង​លា​ឈប់​ពី​តំណែង​

លោក Sepp Blatter ប្រធាន FIFA បាននិយាយថា លោកនឹងលាឈប់ពីតំណែង​ ដោយសារតែរឿងអំពើ​រលួយរបស់មន្ត្រីកំពូលៗ FIFA។ យោងតាមការចុះផ្សាយរបស់​ BBC បានឲ្យដឹងថា លោក Sepp Blatter ដែលទើបជាប់ឆ្នោត​អាណត្តិថ្មី ​នឹង​លាឈប់ពីប្រធាន FIFA ក្នុងពេលឆាប់ៗ តាមតែអាចធ្វើទៅបាន…

គ្រោះរញ្ជួយដីកម្រិត ៨,៥រ៉ិចទ័រ ​នៅ​ជប៉ុន​ បង្ក​ឲ្យ​អគារ​មួយ​ចំនួន​នៅ​តូក្យូ​រង្គើ

តូក្យូ៖ នៅមុននេះបន្ដិចមានគ្រោះរញ្ជួយដីកម្រិត ៨​,៥រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរ​សមុទ្រ​ភាគខាង​កើត​នៃ​ប្រទេសជប៉ុន បណ្ដាលឲ្យរង្គោះរង្គើ​ដល់​អគារ​មួយចំនួន​នៅក្នុងទីក្រុងតូក្យូ ប៉ុន្តែមិន​បង្កឲ្យ​មាន​រលកយក្ស​ស៊ូណាមិឡើង ចំណែកផលប៉ះពាល់នៅមិនទាន់ដឹងច្បាស់នោះទេ។ យោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា រថភ្លើងល្បឿនលឿនដែលធ្វើដំណើរពី​ទីក្រុងតូក្យូ ទៅកាន់​អូសាកា ត្រូវបានផ្អាក​ដោយសារតែ​ចរន្ត​ភ្លើង​ត្រូវបាន​កាត់ផ្ដាច់ រងចាំការជួសជុល ចំណែក​រោងចក្រ​ផលិត​ថា​មពុលនុយក្លេអ៊ែ Fukushima Dai-ichi មិនបានរងផលប៉ះពាល់នោះទេ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១…

កូរ៉េខាងជើង មានទាហាន Cyber-Attack ​ដែល​អាច​សម្លាប់​មនុស្ស​បាន

កូរ៉េខាងជើង៖ កូរ៉េខាងជើងបានបណ្ដុះបណ្ដាលទាហានរបស់ខ្លួនចំនួន ៦០០០នាក់ នូវជំនាញខាង Hack ដោយអាចបំផ្លាញ និងអាចសម្លាប់មនុស្សបាន នេះបើយោងតាមអ្នកជំនាញខាងវិទ្យាកុំព្យូទ័របានប្រាប់ BBC ។ លោក Prof Kim Heung-Kwang អ្នកជំនាញខាងបច្ចេកវិទ្យា និងជាបុគ្គលិកដែលត្រូវបាន​កូរ៉េខាង​ជើង​ចោទប្រកាន់ថា ជាជនក្បត់នោះ បានប្រាប់ BBC ថា…

ISIS បង្កប់​សកម្មជន​របស់​ខ្លួន​ នៅ​ក្នុង​ទូក​ជន​ភៀស​ខ្លួន ​ទៅ​កាន់​អឺរ៉ុប​

ក្រុមរដ្ឋឥស្លាមផ្ដាច់ខ្លួន (IS) អាចនឹងបញ្ជូនក្រុមសកម្មប្រយុទ្ធរបស់ពួកគេចូលទៅកាន់តំបន់អឺរ៉ុបតាមរយៈបន្លំខ្លួនជាមួយនឹងជនភៀសខ្លួននៅ​សមុទ្រ​មេឌីទែរ៉ាណេ នេះបើយោងតាមសំដីរបស់លោក Abdul Basit Haroun ទីប្រឹក្សារដ្ឋាភិបាលប្រទេសលីប៊ី បានថ្លែងប្រាប់​សារព័ត៌មាន BBC។ នៅក្នុងកិច្ចសម្ភាសន៍ លោក Abdul Basit Haroun បានថ្លែងឲ្យដឹងថា ពួករត់ពន្ធបានបង្កប់ក្រុមសកម្មជន IS នៅក្នុងទូកជនភៀសខ្លួន ដោយបាន​ក្លែង​ឯកសារ…

UN ត្រូវការ​លុយ $៤១៥​លាន​ដុល្លារ ដើម្បី​ជំនួយ​មនុស្សធម៌​នៅនេ​ប៉ាល់​

​នេ​ប៉ាល់​៖ អង្គការសហប្រជាជាតិ (UN) បាន​ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃ​អង្គា ទី​០៥ ខែ​ឧសភា ឆ្នាំ ២០១៥ នេះ​ថា ត្រូវការ​លុយ​ជា​ចាំបាច់​ចំនួន ៤១៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ជា​ជំនួយ​មនុស្សធម៌ សម្រាប់​ប្រទេស​នេ​ប៉ាល់ បន្ទាប់​ពី​លើ​ត​មាន​ការរញ្ជួយ​ដី​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ BBC ចេញផ្សាយ​នៅ​ថ្ងៃទី ០៥ ខែ​ឧសភា ឆ្នាំ…

លោកតា​វ័យ ១០១​ឆ្នាំ ត្រូវ​បាន​ជួយ​សង្គ្រោះ បន្ទាប់​ពី​អត់​ទឹក និង​អាហារ ១​សប្ដាហ៍​

​នេ​ប៉ាល់​៖ លោកតា Funchu Tamang វ័យ ១០១​ឆ្នាំ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​គំនរ​បាក់បែក បន្ទាប់​ពី​ជាប់​នៅក្នុង​គំនរ​នោះ​អស់​រយៈពេល ១​សប្ដាហ៍ ដោយ​គាត់​នៅ​មាន​ជីវិត និង​មាន​របួស​តិច​តូច​ប៉ុណ្ណោះ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី​០៤ ខែ​ឧសភា ឆ្នាំ ២០១៥​។​ ​លោកតា Funchu Tamang…

កូរ៉េខាងត្បូង​អនុម័ត ថវិកា $១៤០​លាន សម្រាប់​ស្រង់​សាឡាង Sewol

​សេ​អ៊ូ​ល​៖ កូរ៉េខាងត្បូង នៅ​ថ្ងៃ​ពុធ ទី​២២ ខែមេសា ឆ្នាំ ២០១៥ នេះ បានសម្រេច​អនុម័ត​ចំណាយ​ថវិកា ១៣៩​លាន​ដុល្លារ​អាមេរិក ដើម្បី​ស្រង់​សាឡាង​ដឹក​អ្នកដំណើរ​ឈ្មោះ Sewol ដែល​បាន​លិច​កាលពី​ឆ្នាំមុន និង​បានសម្លាប់​មនុស្ស​ជាង ៣០០​នាក់​។​ ​យោងតាម​ការចេញផ្សាយ​របស់ BBC បាន​ឲ្យ​ដឹងថា សាឡាង Sewol…

អតីត​ប្រធានាធិបតី​អេ​ហ្ស៊ី​ប ជាប់គុក ២០​ឆ្នាំ​

​អេ​ហ្ស៊ី​ប​៖ តុលាការ​អេ​ហ្ស៊ី​ប​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បានសម្រេច​កាត់ទោស អតីត​ប្រធានាធិបតី​អេ​ហ្ស៊ី​ប លោក Mohamed Morsi ដែល​ត្រូវបាន​គេ​ទម្លាក់​ពី​តំណែង​ឲ្យ​ជាប់គុក​ចំនួន ២០​ឆ្នាំ ចំណែក​បក្ខពួក ១៤​នាក់​ផ្សេងទៀត​ក៏​ជាប់គុក ២០​ឆ្នាំ​ដូចគ្នា​ដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ BBC ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ពុធ​ទី​២២ ខែមេសា ឆ្នាំ ២០១៥​។​ ​យោងតាម​ការបញ្ជាក់រ​បស់ BBC…