ជប៉ុន ចំណាយ $១០០ពាន់លាន ដំណើររថភ្លើងល្បឿនលឿនបំផុត
តូក្យូ៖ ថ្មីៗនេះ ជប៉ុនបានធ្វើការសាកល្បងដំណើរការរថភ្លើងល្បឿនលឿនបំផុតដែលអាចរត់បានរយៈចម្ងាយ ៦០៣គីឡូម៉ែត្រក្នុងមួយម៉ោង ដោយគ្រៀងនឹងដាក់ប្រើប្រាស់នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ យោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា រថភ្លើងថ្មីនេះនឹងបម្រើការពីទីក្រុងតូក្យូទៅកាន់ទីក្រុងមួយចំនួនទៀត ដោយវាមានល្បឿនលឿន ផ្ដល់ភាពងាយស្រួលដល់អ្នកដំណើរ ពោលគឺបើសិនជាត្រូវការធ្វើការដំំណើរចម្ងាយ ២៨០គីឡូងម៉ែត្រ គ្រាន់តែប្រើរយៈពេល ៤០នាទី ឬតិចជាងនេះ។ គម្រោងនៃការសាងសង់នេះ ត្រូវបានរដ្ឋាភិបាលជប៉ុនបញ្ជាក់ឲ្យដឹងថា ត្រូវការចំណាយប្រហែលជាជិត ១០០ពាន់លានដុល្លារអាមេរិក…