ឥឡូវនេះលោកអ្នកអាច Save វីដេអូផ្សាយផ្ទាល់លើកម្មវិធី Instagram បានហើយ

កម្មវិធីបណ្តាញសង្គមរូបថត Instagram បន្តដាក់បញ្ចូលមុខងារថ្មីៗ ដែលជាការសំណូមពរពីអតិថិជនប្រើប្រាស់។ មុខងារថ្មីមួយ ដែលក្រុមហ៊ុនបានបញ្ចូលទៅក្នុងកំណែចុងក្រោយបង្អស់នៃកម្មវិធី អាចឲ្យលោកអ្នកធ្វើការរក្សាទុក (Save) វីដេអូដែលផ្សាយផ្ទាល់ (Live) រួច ដាក់ចូលទៅក្នុងទូរស័ព្ទបាន។ បើសិនប្រិយមិត្តធ្លាប់ប្រើប្រាស់កម្មវិធី Instagram អីចឹងលោកអ្នកប្រហែលជាត្រូវស្គាល់មុខងារថ្មីៗ នៃកំណែកម្មវិធីជំនាន់ 10.12 កំពុងដាក់ឲ្យទាញយក ទាំងនៅលើហាងកម្មវិធី AppStore…

Nasri ​ថា Vardy ​បន្លំ​ដើម្បី​ជ័យជម្នះ ​មិន​សម​ជា​កូន​ប្រុស​ទេ

Samir Nasri ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Sevilla ​ថា​រូបគេ​មិន​បាន​បង្ក​កំហុស​ដាក់ Jamie Vardy ​​នោះ​ទេ ព្រោះ​មិន​បាន​ប៉ះ​គ្នា​ឡើយ ​ដោយ​ខ្សែ​ប្រយុទ្ធ​ Leicester City ​រូប​នេះ​បន្លំ​ធ្វើ​ជា​ដួល​ខ្លួន​ឯង។ Sevilla ​បាន​ធ្លាក់​ចេញ​ពី UEFA Champions League ​ក្រោយ​ចាញ់​ក្រុម Leicester…

វិធីចែកចាយរូបថតដោយស្វ័យប្រវត្តិទៅកាន់ iPhone/iPad តាមរយៈ Photo Stream​

ប្រិយមិត្តមួយចំនួនប្រហែលជាមើលរំលងមុខងារ Photo Stream ដែលមានស្រាប់នៅលើប្រព័ន្ធ iOS ហើយ។ មុខងារពិសេសនេះ ត្រូវបានភ្ជាប់មកជាមួយសេវា​ iCloud របស់ក្រុមហ៊ុន Apple ហើយវាមានសមត្ថភាពបញ្ជូនរូបថតភ្លាមៗដោយស្វ័យប្រវត្តិ ពីរវាងឧបករណ៍ iOS Devices ទាំងឡាយណាដែលប្រើប្រាស់គណនី iCloud រួមគ្នា។ ឧទាហរណ៍ ៖…

កម្មវិធីថតរូប Selfie ល្អបំផុតចំនួន ៥ សម្រាប់ iPhone និង Android ដែលលោកអ្នកកំពុងរងចាំ

លោកអ្នកប្រហែលជាមិនដឹងទេថា នៅលើ AppStore និង PlayStore មានកម្មវិធីថត Selfie ជាច្រើនមានសមត្ថភាព និងមុខងារយ៉ាងសម្បូរបែប ដែលលោកអ្នកមិនធ្លាប់នឹកស្មានដល់។ ដូច្នេះ Post Tech សូមបង្ហាញជូនប្រិយមិត្តនូវកម្មវិធីថត Selfie ល្អ និងពិសេសបំផុតចំនួន ៥ ដែលអាចទាញយកទៅប្រើប្រាស់បានដោយសេរីនៅលើទូរសព្ទដើរដោយប្រព័ន្ធ Android…

វិធីទាញវីដេអូលើ Facebook ផ្ទុកក្នុង Camera Roll លើ iPhone ឬ iPad តាមមធ្យោបាយងាយស្រួលបំផុត

បច្ចុប្បន្ន វីដេអូគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងៗ ត្រូវបានដាក់បង្ហោះ និងចែកបន្តលើបណ្តាញសង្គម Facebook ប៉ុន្តែ វាមិនត្រូវបានអនុញ្ញាតឱ្យទាញយកមកផ្ទុកក្នុងទូរស័ព្ទដូចជារូបភាពនោះទេ។ ប៉ុន្តែ Post Tech មានវិធីមួយអាចឱ្យលោកអ្នកធ្វើរឿងនេះបាន និងដោយងាយស្រួលបំផុត គឺតាមរយៈកម្មវិធី MyMedia ដែលអាចទាញយកមកប្រើប្រាស់បានដោយសេរីពី AppStore។ របៀបអនុវត្ត៖ ១– ទាញយក និងដំឡើងកម្មវិធីឈ្មោះ…

វិធីប្តូរទីតាំង Download និង App ទៅផ្ទុកក្នុង MemoryCard លើទូរសព្ទ Android ដើម្បីឱ្យម៉ាស៊ីនទូរស័ព្ទដើរលឿន

ជាទូទៅទូរស័ព្ទដៃដំណើរការដោយប្រព័ន្ធ Android កម្មវិធី (App) ឬឯកសាររបស់កម្មវិធី តែងត្រូវបានបញ្ជូនចូលទៅផ្ទុកក្នុង Memory ម៉ាស៊ីនដោយស្វ័យប្រវត្តិ រាប់បញ្ចូលទាំងកម្មវិធីដែលលោកអ្នកទាញយកពី Play Store ផងដែរ។ លក្ខណៈត្រង់នេះ បានធ្វើឱ្យលោកអ្នកមួយចំនួនតែមានបញ្ហាទូរស័ព្ទរបស់ខ្លួនប្រើ Memory ឆាប់ពេញ ហើយដើរយឺត ឬគាំងៗក៏មាន។ ទោះយ៉ាងណា ប្រព័ន្ធ…

មិនគួរឲ្យជឿ កាមេរ៉ា Pentax KP អាចថតរូបបានក្នុងកម្រិត ISO 819,200

កាមេរ៉ាឌីជីថលថ្មីបង្អស់របស់ក្រុមហ៊ុន Pentax ម៉ូដែល KP គឺមានភាពជាប់ទាក់ទិនគ្នាបន្តិចបន្តួចទៅនឹងកាមេរ៉ាប្រភេទ DSLR ដែលវាមានកម្រិត ISO រហូតដល់ទៅ 819,200។ កាមេរ៉ាដ៏តូចមួយនេះ ប្រមូលផ្តុំទៅដោយលក្ខណៈពិសេសចម្រុះបែប ដូចជាម៉ាស៊ីនថតទំនើបមួយអីចឹង។ ជាអាទិ៍ វាមានបំពាក់បច្ចេកវិជ្ជាទប់លំនឹងក្នុងតួម៉ាស៊ីនប្រភេទប្រើ អ័ក្ខ ៥ តួខ្លួនស្រោបដោយលោហធាតុពិសេសដែលនាំឱ្យវាធន់នឹងអាកាសធាតុ អាចភ្ជាប់ជាមួយប្រព័ន្ធ Wi-Fi…

របៀបប្រើមុខងារ 3D Touch ចុងក្រោយបង្អស់

3D Touch គឺជាមុខងារពិសេសថ្មីមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប៉ះបញ្ជាដោយម្រាមដៃសង្កត់ទៅលើផ្ទៃអេក្រង់ទូរសព្ទលើកម្មវិធីណាមួយបាន។ តាមរយៈមុខងារនេះ លោកអ្នកអាចធ្វើការបានច្រើនយ៉ាងនៅលើផ្ទៃអេក្រង់ ដូចជា ចុចសង្កត់បន្តិចត្រង់ឡូហ្គូកម្មវិធីណាមួយដើម្បីធ្វើសកម្មភាពលើវាដោយមិនចាំបាច់ចូលក្នុងកម្មវិធីផ្ទាល់ ឆ្លើយតបសារជូនដំណឹង មើលសារដោយមិនចាំបាច់បើកចូលក្នុងកម្មវិធី ឬតំណភ្ជាប់ រំកិលចំណុចសរសេរ បើកផ្ទាំងផ្លាស់ប្តូរកម្មវិធី និងមើលសកម្មភាព ​Live Photos ជាដើម។ល។ បច្ចុប្បន្នមុខងារ 3D Touch នេះមានតែនៅលើទូរស័ព្ទដៃ…

របៀបប្រើ AirDrop ចែករំលែករូបថត ឬវីដេអូរវាង iPhone និង iPad

AirDrop គឺជាសេវាកម្មចែករំលែកយ៉ាងរហ័សមួយ បង្កើតឡើងដោយក្រុមហ៊ុន Apple ផ្ទាល់។ ជាមួយនឹងសេវាកម្មពិសេសមួយនេះ អ្នកអាចធ្វើការចែករំលែករូបថត វីដេអូ វ៉ិបសាយ ទីតាំង និងអ្វីៗផ្សេងៗជាច្រើនទៀត ទៅដល់មនុស្សដែលនៅក្បែរអ្នក សម្រាប់តែផលិតផល Apple ប៉ុណ្ណោះ។ វាមានលក្ខណៈពិសេសត្រង់ថា អាចបញ្ជូនរូបថត ឬវីដេអូជាច្រើនក្នុងល្បឿនដ៏រហ័ស ជាមួយកម្រិតគុណភាពរូបភាព ឬវីដេអូមិនប្រែប្រួល…

គន្លឹះ ៥ យ៉ាងដែលអ្នកទើបទិញ iPhone 7 ឬ 7 Plus ត្រូវតែអនុវត្ត

កំពូលទូរស័ព្ទដៃ iPhone 7 និង iPhone 7 Plus គឺជាទូរស័ព្ទដៃម៉ូដែល ចុងក្រោយបង្អស់ របស់ក្រុមហ៊ុន Apple។ ហើយមានមុខងារប្លែកៗ និងល្អៗជាច្រើនដែលអ្នកប្រើប្រាស់ គួរតែយល់ដឹងឲ្យបានច្បាស់។ ការប្រើប្រាស់មុខងារពិសេសថ្មីៗ គឺមិនមែនជាភាពងាយស្រួលទេ ប្រសិនបើយើងមិនបានអានការណែនាំណាមួយ ឬក៏អាចនិយាយបានថា មិនដឹងថាមានមុខងារណាថ្មីគួរយកមកប្រើប្រាស់នោះ។ ពេលនេះ…