Tuchel៖ កុងត្រាថ្មីអាស្រ័យលើកីឡាករ Christensen ផ្ទាល់

បរទេស៖គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Thomas Tuchel មកដល់ពេលនេះនៅមិនទាន់ទទួលបានដំណឹងល្អនៅឡើយទេពាក់ព័ន្ធទៅនឹងកុងត្រាថ្មីសម្រាប់កីឡាករខ្សែការពារ Christensen ។ លោក Tuchel បានបន្តទៀតថាកីឡាករ Christensen ត្រូវតែប្តេជ្ញាចិត្តចំពោះអនាគតរបស់គាត់ជាមួយនឹងក្លឹបនិងកុងត្រាថ្មីដែលទាមទារឲ្យគាត់ត្រូវតែសម្រេចចិត្តឲ្យបានឆាប់ៗទទួលយកកុងត្រាថ្មីដែលមានរយៈពេលដល់ទៅ៤ឆ្នាំនិងកំពុងរងចាំតែការសម្រេចចិត្តរបស់គាត់ប៉ុណ្ណោះ។ តាមកុងត្រាថ្មី Christensen នឹងទទួលបានប្រាក់កម្រៃថ្មីកើនឡើងលើសពីមុនគិតចាប់ពីខែសីហាមកមកម្ល៉េះប៉ុន្តែការសម្រេចចិត្តបន្តកុងត្រាថ្មីនៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយនោះទេនេះបើយោងតាមការបញ្ជាក់ដោយផ្ទាល់ពីសំណាក់គ្រូបង្វឹករូបនេះ។ គួរឲ្យដឹងដែរថា Christensen ដែលនឹងក្លាយទៅជាកីឡាករគ្មានតម្លៃខ្លួននារដូវក្តៅខាងមុខនោះបានបង្ហាញខ្លួន១៣លើកមកហើយក្នុងការប្រកួតលីគក្នុងរដូវកាលនេះហើយសរុប២៧ដងទាំងក្នុងការប្រកួត Champions…

Man UTD ចូលហ្វឹកហាត់វិញទាំងដែលលោក Rangnick កំពុងមានបញ្ហាវីសា

បរទេស៖ កីឡាករល្បីៗរបស់ក្លឹបបិសាចក្រហម Man UTD បានវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់វិញហើយបន្ទាប់ពីការប្រកួតដ៏តានតឹងរបស់គេកាលពីចុងសប្តាហ៍កន្លងមកស្មើជាមួយនឹងតោខៀវ Chelsea ។ ការវិលត្រឡប់កាលពីថ្ងៃអង្គារម្សិលមិញនេះគឺដើម្បីត្រៀមខ្លួនក្រោមវត្តមាននៃគ្រូបង្វឹកថ្មីលោក Ralf Rangnick ផងនិងដើម្បីត្រៀមខ្លួនប៉ះនឹងក្រុមខ្លាំងកាំភ្លើងធំ Arsenal ផងនាយប់ថ្ងៃព្រហស្បតិ៍ស្អែក។ ទោះបីជាយ៉ាងណាក្តីការហ្វឹកហាត់និងការប្រកួតយប់ស្អែកនេះគឺនៅមិនទាន់មានវត្តមានរបស់លោក Rangnick នៅឡើយទេដោយសារតែបញ្ហាវិសាដែលត្រូវដោះស្រាយ។ នេះមានន័យថាវាគឺជាការប្រកួតដែលនឹងស្ថិតនៅក្រោមការដឹកនាំរបស់លោក Carrick ជាបណ្តោះអាសន្នលើកទី៣ខណៈដែល២ប្រកួតមកហើយMan UTD…

Man UTD និង Chelsea យកបានត្រឹម ១ពិន្ទុម្នាក់យប់មិញ

បរទេស៖ ម្ចាសផ្ទះតោខៀវ Chelsea មិនអាចធ្វើអ្វីបិសាចក្រហម Man UTD ឡើយដោយបញ្ចប់ការប្រកួត៩០នាទីបានត្រឹមស្មើ១គ្រាប់ដូចគ្នាទោះបីជាបានគ្រប់គ្រងបាល់រហូតទៅដល់៦៦ភាគរយក្តី។ ម្ចាស់ផ្ទះស៊ុតចេញបានរហូតទៅដល់២៤ដងនិងចំគោលដៅ៦ដងខណៈដែល Man UTD ស៊ុតចេញបានតែ៣ដងនិងចំគោលដៅ២ដងហើយក៏បំបែកពងមាន់បានតាំងតែពីនាទីទី៥០ដោយកីឡាករ Jadon Sancho តែបានប្រហែលជា១៩នាទី Chelsea ក៏បានទទួលបាន១១ម៉ែត្រមកវិញតាមស្មើរហូតបញ្ចប់ការប្រកួត។ គិតមកត្រឹមសប្តាហ៍នេះតោខៀវ Chelsea អាចបន្តឈរនៅតំណែងកំពូលតារាលីគអង់គ្លេសដដែលដោយមាន៣០ពិន្ទុឈរពីលើក្រុមលេខ២មេឃខៀវMan City…

គ្រូបណ្តោះអាសន្នរបស់ Man UTD លោក Rangnick នឹងខកខានប្រកួតដំបូងប៉ះក្រុមខ្លាំង

បរទេស៖ ក្លឹបបិសាចក្រហម Man UTD ទើបតែបានប្រកាសតែងតែលោក Ralf Rangnick ជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លឹបរហូតដល់ចុងរដូវកាលប៉ុន្តែទោះបីជាយ៉ាងណាក្តីគេជឿជាក់ថាគ្រូបង្វឹករូបនេះនៅមិនទាន់អាចរួចរាល់សម្រាប់ត្រៀមការប្រកួតប៉ះទៅនឹងក្រុមតោខៀវ Chelsea ក្នុងការប្រកួតលីគឡើយ។ លោក Rangnick ទំនងជាអាចក្លាយជាអ្នកចាត់ការក្រុមបិសាចក្រហមជាលើកដំបូងក្នុងការប្រកួតប៉ះជាមួយនឹងកាំភ្លើងធំ Arsenal វិញនាយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយដោយទុកប្រកួតប៉ះ Chelsea នេះទៅឲ្យលោក Michael Carrick ជំនួសសិន។…

ឈ្នះ Juventus តែ Chelsea របួសកីឡាករសំខាន់ៗ​ ត្រៀមប្រកួតលីគចុងសប្តាហ៍

បរទេស៖ តារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea ទាំងពីររូបគឺកីឡាករ N’Golo Kante និង Ben Chiwell បានបង្ហាញស្នាដៃយ៉ាងល្អក្នុងការប្រកួតវគ្គជម្រុះ Champions League កាលពីយប់ថ្ងៃអង្គារម្សិលមិញប៉ុន្តែបានត្រឹមតែពាក់កណ្តាលនៃការប្រកួតប៉ុណ្ណោះក៏ត្រូវបានប្តូរចេញ។ កីឡាករខ្សែបម្រើ Kante ត្រូវបានប្តូរចេញហើយដើរចូលទៅក្នុងបន្ទប់ក្រោមដីតែម្តងមុនពេលការប្រកួតបានត្រឹមពាក់កណ្តាលនិងកំពុងនាំមុខ Juventus ក្នុងលទ្ធផល១ទល់នឹង០ហើយមិនដល់ប៉ុន្មានផង Chiwell ក៏ត្រូវបានផ្លាស់ប្តូរចេញទៀតតែទោះបីជាយ៉ាងណាក្តីបញ្ចប់ទៅការប្រកួត…

De Bruyne និយាយថាមិនដឹង Man UTD លេងទំរង់អ្វីឡើយទើបក្រុមរបស់លោកហ្វឹកហាត់តែ ១០នាទីមុនការប្រកួត

បរទេស៖ កីឡាករខ្សែបម្រើប្រយុទ្ធប៊ែលហ្ស៊ិក Kevin De Bruyne នៅក្រោយជ័យជំនះរបស់ក្រុមលើក្រុមបិសាចក្រហម Man UTD កាលពីចុងសប្តាហ៍កន្លងទៅបានធ្វើការលើកឡើងដែលមានអត្ថន័យឌឺដងខ្លាំងទៅឲ្យក្រុមរបស់លោក Ole Solskjare យ៉ាងខ្លាំង។ កីឡាករ De Bruyne រូបនេះបានអះអាងថាមេឃខៀវ Man City ក្នុងការប្រកួតប៉ះនឹងក្រុម Man…

គ្រូ Chelsea លោក Tuchel បារម្ភខ្លាំងពីសុខភាពរបស់កីឡាករឆ្នើម Pulisic

បរទេស៖ គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Thomoas Tuchel នៅសប្តាហ៍នេះបានធ្វើការសារភាពថាគាត់កំពុងមានក្តីបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាសុខភាពរាង្គកាយរបស់កីឡាករអាមេរិក Christian Pulisic ហើយក៏បានអំពាវនាវឲ្យគ្រូជម្រើសជាតីអាមេរិកលោក Gregg Berhalter ដើម្បីកុំឲ្យប្រើប្រាស់កីឡាកររូបនេះច្រើនពេកក្នុងការប្រកួតសម្រាប់ក្រុមអាមេរិកនាពេលខាងមុខនេះ។ លោក Tuchel បាននិយាយថាកីឡាករ Pulisic ពេលនេះកំពុងបន្តមានភាពឈឺចាប់នៅឡើយក្នុងដំណើរការវិលត្រឡប់មករកសុខភាពជាប្រក្រតីឡើងវិញបន្ទាប់ពីបានសម្រាកព្យាបាលរបួសកជើងអស់មួយរយៈមកហើយនោះគិតចាប់តាំងតែពីខែសីហា។ ប្រធានក្រុមជម្រើសជាតិអាមេរិកកីឡាករ Pulisic…

Liverpool ស្គាល់រសជាតិចាញ់ជាលើដំបូងដោយសារស្នាដៃក្រុមកំពុងឡើងជើង West Ham

បរទេស៖ គ្រូបង្វឹករបស់ក្រុមញញួរធំ West Ham លោក David Moyes ត្រូវបានគេមើលឃើញថាកំពុងសម្លឹងមើលឃើញឱកាសប្រជែងពានរង្វាន់ Premier Leagueជាមួយនឹងតោខៀវ Chelsea ក្រោយយកជ័យជំនះដ៏ធំមួយលើក្រុមហង្សក្រហម Liverpool កាលពីយប់មិញ។ West Ham អាចបំបាក់ឲ្យ Liverpool ស្គាល់ពាក្យថាបរាជ័យលើកដំបូងប្រចាំរដូវកាលនេះជាមួយនឹងលទ្ធផលប្រផិតប្រផោយ៣ទល់នឹង២ដែលក្នុងនោះមួយគ្រាប់ដំបូងរបស់ West…

ទោះស៊ុតគ្រាប់បាល់ជ័យជំនះក្តីតែគ្រូបង្វឹកលោកTuchel ចង់បានបន្ថែមទៀតពីទំរង់លេងរបស់ Ziyech

បរទេស៖ កីឡាករខ្សែប្រយុទ្ធសញ្ជាតិម៉ារ៉ុក Hakim Ziyech កាលពីយប់មិញនេះបានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួនដែលខកខានអស់រយៈពេលជាង ៣ខែមកហើយហើយក៏ជាគ្រាប់បាល់នៅក្នុងការប្រកួតដ៏សំខាន់របស់តោខៀវ Chelsea ផងដែរ។ នៅក្រោយការប្រកួតគ្រូបង្វឹកតោខៀវ Chelsea លោក Thomas Tuchel បានធ្វើការសរសើរយ៉ាងខ្លាំងចំពោះកីឡាករ Ziyech ជាពិសេសចំពោះទំរង់លេងរបស់គាត់នៅពេលនេះប៉ុន្តែក៏បានព្រមានដែរថាលោកចង់ឃើញនូវទំរង់លេងរបស់កីឡាករដែលល្អប្រសើរជាងនេះ។ Ziyech ស៊ុតបញ្ចូលទីគ្រាប់តែមួយគត់ក្នុងការប្រកួតយប់មិញនេះយកឈ្នះ Malmo ដែលជាគ្រាប់ជ័យជំនះក្នុងក្របខណ្ឌពានរង្វាន់…

បំបែកកំណត់ត្រារបស់ Drogba ក្រោយ Salah ស៊ុតបាន ៣គ្រាប់យប់មិញ!

បរទេស៖ តារាឆ្នើមអេហ្ស៊ីបកីឡាករ Mo Salah យប់មិញនេះបានបំពេញទំរង់យ៉ាងល្អឥតខ្ជោះក្នុងការប្រកួតប៉ះនឹងក្រុមម្ចាស់ផ្ទះបិសាចក្រហម Man UTD ដោយអាចរកបានដល់ទៅ ៥គ្រាប់មិនឲ្យតដៃរួចឡើយដល់ចប់ការប្រកួត។ Salah អាចស៊ុតបានដល់ទៅ៣គ្រាប់ម្នាក់ឯងហើយព្រមទាំងបានបំបែកកំណត់ត្រាចាស់របស់កីឡាករ Didier Drogba ផងដែរជាកីឡាករអាហ្វ្រិកដែលអាចរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៅលីគកំពូលរបស់អង់គ្លេស Premier League។ ក្រោយការប្រកួតយប់មិញនេះ Salah បានរកគ្រាប់បាល់សរុបនៅអង់គ្លេស១០៧គញរាប់ពោលគឺលើសចំនួនដែលអតីតខ្សែប្រយុទ្ធឆ្នើមតោខៀវ Chelsea…