មហាអំណាចនុយក្លេអ៊ែរទាំង៥ សន្យាទប់ស្កាត់ការរីកសាយអាវុធនុយកេ្លអ៊ែរ

(ប៉ារីស)៖ បណ្ដាប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ បានសន្យាថានឹងទប់ស្កាត់ការរីកសាយអាវុធនុយកេ្លអ៊ែរ និងបញ្ចៀសឱ្យបាននូវរាល់ជម្លោះ ឬសង្រ្គាមនុយក្លេអ៊ែរ នៅក្នុងសេចក្ដីថ្លែងការណ៍រួមដ៏កម្រមួយ នៅចំពេលការប្រជែងដណ្ដើមឥទ្ធិពលភូមិសាស្ត្រនយោបាយកាន់តែក្ដៅគគុក។ ការសន្យានេះធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យឡើងវិញលើសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ដែលបានចូលជាធរមានតាំងតែពីឆ្នាំ១៩៧០មក ត្រូវបានពន្យារពេលដោយមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទថ្មី ដោយសារតែ COVID-19។ ការត្រួតពិនិត្យឡើងវិញចុងក្រោយបំផុតលើសន្ធិសញ្ញា NPT ដំបូងឡើងត្រូវធ្វើនៅថ្ងៃទី០៤ ខែមករានេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ ដែលចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥…

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ឆ្លងកូវីដ-១៩

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឆ្លង COVID-19 ដោយមានរោគសញ្ញាស្រាល និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះ។ នេះបើ តាមការបញ្ជាក់ពីក្រសួងការពារជាតិអាមេរិក។ ក្រសួងការពារជាតិអាមេរិក តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់លោក Lloyd Austin ផ្ទាល់បានឱ្យដឹងដូច្នេះថា «ខ្ញុំបានជូនដំណឹងពីការធ្វើតេស្តវិជ្ជមាន របស់ខ្ញុំ ទៅកាន់ថ្នាក់ដឹកនាំ ក៏ដូចជាលោកប្រធានាធិបតីរួចរាល់ហើយ។…

ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ១៨៩,២១៣នាក់ និងស្លាប់៣៣២នាក់ ប្រឈមមុខនឹងអូមីក្រុង

(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលនៅក្នុងចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានរាយការណ៍ពីការកឃើញអ្នកឆ្លង COVID-19 ចំនួន ១៨៩,២១៣នាក់ និងអ្នកជំងឺ ៣៣២នាក់បានបាត់បង់ជីវិត។ ចំនួនករណីឆ្លងខាងលើនេះ គឺជាការបន្តបំបែកកំណត់ត្រាថ្មី ដោយកាលពីថ្ងៃពុធសប្តាហ៍នេះអ្នកឆ្លង ១៨៣,០៣៧នាក់ ត្រូវបានរាយការណ៍ ហើយចំនួនករណីឆ្លងទាំងនេះ មានជាប់ពាក់ព័ន្ធនឹងមេរោគបំប្លែងថ្មី Omicron។ Omicron ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសផ្ទាល់រកឃើញថា ជារីរុសដែលមានសមត្ថភាពចម្លង បានយ៉ាងលឿនរហ័សជាងវីរុស…

និយតករអាមេរិកថាឧបករណ៍ធ្វើតេស្ដរហ័សរកកូវីដ-១៩ អាចចេញលទ្ធផល «អវិជ្ជមានខុស» ចំពោះ Omicron

(វ៉ាស៊ីនតោន)៖ ឧបករណ៍ធ្វើតេស្ដរហ័សរក COVID-19 នៅតាមផ្ទះទំនងជាអាចចេញលទ្ធផល «អវិជ្ជមានខុស» ចំពោះមេរោគបំប្លែងថ្មី Omicron បើធៀបទៅនឹង មេរោគបំប្លែងថ្មីមុនៗ។ នេះបើតាមទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA)។ ការបញ្ជាក់ខាងលើរបស់ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ និងចំពេលសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការកើនឡើងករណីឆ្លងប្រចាំថ្ងៃបង្កឡើងដោយ Omicron និងការខ្វះខាតឧបករណ៍ធ្វើតេស្ដរហ័ស ខណៈតម្រូវការកើនឡើង។…

អូស្ត្រាលីមានអ្នកស្លាប់ដំបូងម្នាក់ ដោយសារមេរោគបំប្លែងថ្មី Omicron

(ស៊ីដនី)៖ អាជ្ញាធរនៅក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទ ទី២៧ ខែធ្នូនេះ បានរាយការណ៍ពីករណីស្លាប់ដំបូងដោយសារមេរោគ COVID-19 បំប្លែងថ្មី Omicron ប៉ុន្តែភ្លាមៗ មិនទាន់ដាក់ចេញនូវវិធានការរឹតត្បិតអ្វីនៅឡើយទេ ខណៈអត្រាចូលសម្រាកមន្ទីរពេទ្យដោយសារមេរោគថ្មីនេះ នៅតែមានកម្រិតទាបនៅឡើយ។ ករណីស្លាប់ដំបូងខាងលើនេះ គឺជាបុរសវ័យចំណាស់អាយុ ៨០ឆ្នាំម្នាក់ ដែលមានជំងឺប្រចាំកាយស្រាប់។ អាជ្ញាធរអូស្ត្រាលីមិនបានបញ្ជាក់លម្អិតអំពីករណីស្លាប់ដំបូងនេះទេ ដោយគ្រាន់តែបង្ហើបព័ត៌មានមួយចំនួនថា បុរសរូបនេះបានឆ្លងវីរុស…

អ៉ីស្រាអែល ចាប់ផ្ដើមធ្វើតេស្ដចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ ប្រឈមមុខនឹង Omicron

(ហ្សេរុយសាឡឹម)៖ អ៉ីស្រាអែល នឹងចាប់ផ្ដើមធ្វើតេស្ដចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ លើបុគ្គលិក១៥០នាក់ នៅថ្ងៃចន្ទនេះដើម្បីវាយតម្លៃថាតើការចាក់វ៉ាក់សាំង ដូសជំរុញលើកទី២ ពិតជាចាំបាច់ធ្វើឡើងនៅទូទាំប្រទេសដែរឬក៏យ៉ាងណា។ បើតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba Medical Center ដែលមានទីតាំងស្ថិតនៅក្បែរទីក្រុងតែល អាវីវ ការធ្វើតេស្ដរបស់ខ្លួន នឹងបកស្រាយឱ្យកាន់តែច្បាស់ពី ប្រសិទ្ធភាព វ៉ាក់សាំងដូសទី៤ ព្រមទាំងនឹងជួយសម្រួលដល់ការសម្រេចចិត្ត…

បារាំង មើលឃើញការកើនឡើងករណីឆ្លងកូវីដ-១៩ យ៉ាងគំហុក បង្កឡើងដោយ Omicron

(ប៉ារីស)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសបារាំង បានរាយការណ៍ពីករណីឆ្លង COVID-19 ប្រចាំថ្ងៃបំបែកកំណត់ត្រាថ្មីមួយដល់ទៅជិត ១០០,០០០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ពេញមួយថ្ងៃសុក្រសប្ដាហ៍នេះ អ្នកឆ្លង COVID-19 ចំនួន ៩៤,១២៤នាក់ ត្រូវបានរាយការណ៍ ហើយក្នុងរយៈពេលដូចគ្នាអ្នកជំងឺ ១៦៧នាក់ក៏ត្រូវបានទទួលស្គាល់ថាបាន ស្លាប់ផងដែរ។ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ម៉ាក្រុង នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះជាមួយការរំពឹងថាអាចនឹងមានការប្រកាសពី…

រដ្ឋបាលលោក ចូ បៃដិន សម្រេចលុបចោលបម្រាមធ្វើដំណើរ លើប្រទេសអាហ្រ្វិកចំនួន៨

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងលុបចោលនូវបម្រាមធ្វើដំណើរលើប្រទេសចំនួន៨ មកពីភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ដែលត្រូវបាន ដាក់កាលពីខែវិច្ឆិកាកន្លងទៅ ដោយសារបារម្ភពីការឆ្លងរាលដាលនៃមេរោគ COVID-19 បំប្លែងថ្មី Omicron។ នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃសុក្រសប្ដាហ៍នេះ, អ្នកនាំពាក្យសេតវិមាន លោក Kevin Munoz…

អ៉ីស្រាអែល ប្រកាសពីផែនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ «ដូសទី៤» សម្រាប់មនុស្សចាស់

(ហ្សេរុយសាឡឹម)៖ អ៉ីស្រាអែល បានឱ្យដឹងនៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួននឹងផ្តល់ការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ ជូនដល់មនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំង អំពីការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron។ ការសម្រេចចិត្តបែបនេះ កើតមានឡើងបន្ទាប់ពីអ្នកជំងឺម្នាក់ដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារមេរោគបំប្លែងថ្មី Omicron ជាលើកដំបូង នៅក្នុងប្រទេស អ៉ីស្រាអែល។ ក្រុមអ្នកជំនាញរបស់ក្រសួងសុខាភិបាលអ៉ីស្រាអែល បានផ្តល់អនុសាសន៍ឱ្យផ្ដល់ការចាក់វ៉ាក់សាំងបង្ការ…

មិនទាន់មានភស្តុតាងបង្ហាញថា Omicron ស្លូតជាងមេរោគបំប្លែងថ្មី Delta នោះទេ, នេះបើតាមអ្នកជំនាញអង់គ្លេស

(ឡុងដ៍)៖ ក្រុមអ្នកស្រាវជ្រាវនៅក្នុងចក្រភពអង់គ្លេស បាននិយាយថា មិនមានភស្ដុតាងណាមួយអាចបញ្ជាក់បានថាមេរោគ COVID-19 បំប្លែងថ្មី Omicron មិនមានភាពកាចសាហាវ ជាងមេរោគបំប្លែងថ្មី Delta នោះទេ តែវាអាចចម្លងជំងឺលឿនរហ័សជាងវីរុសបំប្លែងថ្មីនាពេលបច្ចុប្បន្នរួមទាំង Delta ផងដែរ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Imperial College London ធ្វើការកត់សម្គាល់បែបនេះដោយផ្អែកលើទិន្នន័យបឋមមួយបានមកពីការប្រៀបធៀបរវាង អ្នកឆ្លងមេរោគបំប្លែងថ្មី…