ទីក្រុងហុងកុង ផ្អាកប្រតិបត្តិការប្ដូរជើងហោះហើរស្ទើរតែមកពីជុំវិញពិភពលោក ដោយសារអូមីក្រុង

(ហុងកុង)៖ ទីក្រុងហុងកុង នឹងផ្អាកជាបណ្ដោះអាសន្នរយៈពេលខែ នូវប្រតិបត្តិការប្តូរជើងយន្តហោះ មកពីប្រទេស ឬដែនដីចំនួន១៥០ ដែលត្រូវបានចាត់ទុកជា កន្លែងមានហានិភ័យខ្ពស់នៃជំងឺ COVID-19 ខណៈកំពុងតស៊ូប្រយុទ្ធជាមួយមេរោគបំប្លែងថ្មី Omicron។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃសុក្រទី១៤ ខែមករានេះ អាកាសយានដ្ឋានអន្តរជាតិទីក្រុងហុងកុង បានបញ្ជាក់ថាអ្នកដំណើរមកពី ប្រទេស ឬដែនដីចំនួន ១៥០ នឹងត្រូវហាមឃាត់មិនឱ្យធ្វើការប្តូរជើងយន្តហោះ នៅទីក្រុងហុងកុងនោះទេ…

អ្នកជំនាញផ្នែកជំងឺឆ្លង ព្រមានថាប្រជាជនអាមេរិកស្ទើរគ្រប់ៗគ្នា អាចនឹងឆ្លងអូមីក្រុង

(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងអាមេរិក លោក Anthony Fauci បានព្រមានថាប្រជាជនអាមេរិកស្ទើរតែគ្រប់ៗគ្នា អាចនឹងឆ្លងមេរោគបំប្លែងថ្មីអូមីក្រុង ដែល កំពុងធ្វើឱ្យករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅក្នុងសហរដ្ឋអាមេរិកកើនឡើងជាថ្មីយ៉ាងគំហុក។ ការព្រមានខាងលើរបស់លោក Anthony Fauci ធ្វើឡើងនៅឯវេទិការមួយរៀបចំឡើងដោយមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិនៅថ្ងៃអង្គារ សប្ដាហ៍នេះ។ លោក Fauci បានសង្កត់ធ្ងន់ដូច្នេះថា…

WHO បញ្ជាក់ថាអូមីក្រុង ស្លូតជាងឌែលតា, តែនៅតែអាចបង្កគ្រោះថ្នាក់ដល់អ្នកមិនបានចាក់វ៉ាក់សាំង

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បាននិយាយថាមេរោគ COVID-19 បំប្លែងថ្មីអូមីក្រុង មិនបង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ដូច ឬខ្លាំងជាងមេរោគបំប្លែងថ្មី Delta នោះទេ ប៉ុន្តែវានៅតែអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការ។ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃពុធសប្ដាហ៍នេះ ប្រមុខអង្គការ WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងទៀតថាបច្ចុប្បន្ន មានប្រទេស…

លោក ចូ បៃដិន ចេញមុខការពារវិធានការទប់ស្កាត់កូវីដ-១៩ ប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំង

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញមុខការពារវិធានការឆ្លើយតបនៃរដ្ឋបាលរបស់លោកប្រឆាំងនឹង COVID-19 ខណៈករណីឆ្លងប្រចាំថ្ងៃ នៅក្នុងសហរដ្ឋអាមេរិកកើនឡើងយ៉ាងគំហុកបង្កឡើងមេរោគបំប្លែងថ្មីអូមីក្រុង។ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានរាយការណ៍ពីការរកឃើញ COVID-19 ប្រចាំថ្ងៃដល់ទៅ ១.៣៥លានករណី ដែលនេះជាតួលេខអ្នកឆ្លង ប្រចាំថ្ងៃខ្ពស់ជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក ហើយករណីឆ្លងមួយភាគធំបង្កឡើងដោយមេរោគបំប្លែងថ្មីអូមីក្រុង។ លោក ចូ…

អ៉ីស្រាអែល អាចនឹងមានអ្នកឆ្លងកូវីដ-១៩ ពី២ ទៅ ៤លាននាក់ ក្នុងរលកឆ្លងសព្វថ្ងៃ, នេះបើតាមលោក Naftali Bennett

(ហ្សេរុយសាឡឹម)៖ ប្រទេសអ៉ីស្រាអែល អាចនឹងមើលឃើញ ៤០% នៃចំនួនប្រជាជនសរុបរបស់ខ្លួន ឬ ២ ទៅ ៤លាននាក់ឆ្លងជំងឺ COVID-19 នៅក្នុងរលកឆ្លង បច្ចុប្បន្ននេះ ដែលបង្កឡើងដោយមេរោគបំប្លែងថ្មីអូមីក្រុង។ នេះបើតាមនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftali Bennett។ លោក Naftali Bennett…

អធិការបតីអូទ្រីស លោក Karl Nehammer ឆ្លងកូវីដ-១៩ ទោះចាក់វ៉ាក់សាំងដូសទី៣

(វីយ្យែន)៖ អធិការបតីអូទ្រីស លោក Karl Nehammer បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថាបានធ្វើតេស្តវិជ្ជមាន COVID-19 ហើយលោកអាចឆ្លងជំងឺនេះពី សមាជិកម្នាក់នៃអង្គរក្សរបស់លោកដែលបានឆ្លងជំងឺនេះ។ បើតាមក្រុមមន្ត្រីអូទី្រស លោក Karl Nehammer មិនមានចេញរោគសញ្ញាអ្វីឡើយ និងកំពុងស្នាក់នៅ ដាច់់ដោយឡែកដើម្បីព្យាបាល។ «គ្មានអ្វីដែលគួរឲ្យបារម្ភទេ ហើយខ្ញុំមានសុខភាពល្អធម្មតា និងទៅរកភាពល្អប្រសើរឡើងវិញ»។ នេះជាការបញ្ជាក់របស់លោក…

ចក្រភពអង់គ្លេស ថាវ៉ាក់សាំងដូសទី៣ នៅតែមានប្រសិទ្ធភាពប្រឆាំងអូមីក្រុង, មិនទាន់ចាំបាច់ចាក់ដូសទី៤

(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស នៅថ្ងៃសុក្រសប្ដាហ៍នេះបានឱ្យដឹងថាវ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» នៅតែមានប្រសិទ្ធភាពខ្ពស់ការពារ មិនឱ្យមនុស្ស ជាពិសេសមនុស្សចាស់ធ្លាក់ខ្លួនឈឺធ្ងន់ដោយសារមេរោគបំប្លែងថ្មី Omicron។ បើតាមអាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស រយៈពេលប្រហែលជា ៣ខែ ក្រោយការចាក់វ៉ាក់សាំងបង្ការដូសជំរុញ ឬដូសទី៣ វានៅតែមាន ប្រសិទ្ធភាពខ្ពស់ក្នុងកម្រិត ៩០ភាគរយ ការពារប្រឆាំងនឹងការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅក្នុងចំណោមក្រុមមនុស្សមានអាយុ៦៥ឆ្នាំឡើងទៅ ហើយក្រោមហេតុផលនេះ…

WHO ថាអូមីក្រុងមិនបង្កជំងឺធ្ងន់, តែក៏មិនមែនជាប្រភេទជំងឺស្រាល

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បាននិយាយថាមេរោគ COVID-19 បំប្លែងថ្មីអូមីក្រុង (Omicron) ប្រហែលជាមិនអាចបង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ ខ្លាំងជាងមេរោគបំប្លែងថ្មី Delta ទេ តែវាក៏មិនគួរត្រូវបានចាត់ទុកជាជំងឺស្រាលនោះដែរ។ នៅក្នុងសន្និសីទសារព័ត៌មាននៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃព្រហស្បតិ៍ ប្រធានគ្រប់គ្រងផ្នែកគ្លីនិកនៃអង្គការ WHO លោកស្រី Janet Diaz…

អ៉ីតាលី ដាក់ចេញកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើមនុស្សមានអាយុ ៥០ឆ្នាំឡើង ប្រឈមមុខនឹងអូមីក្រុង

(រ៉ូម)៖ ប្រទេសអ៉ីតាលី នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសដាក់កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់មនុស្សដែលមានអាយុ៥០ឆ្នាំឡើងទៅ ដើម្បី ទប់ស្កាត់ការកើនឡើងករណីឆ្លងប្រចាំថ្ងៃ បង្កឡើងដោយមេរោគបំប្លែងថ្មី Omicron។ វិធានការថ្មីខាងលើនឹងត្រូវចូលជាធរមានភ្លាមៗ ហើយនឹងដំណើរការរហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ រដ្ឋាភិបាលអ៉ីតាលីក៏បានដាក់ចេញរួចហើយដែរនូវ កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការលើគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល ហើយចាប់តាំងពីខែតុលា ឆ្នាំ២០២១មក បុគ្គលិករដ្ឋ…

ចិន បិទខ្ទប់ទីក្រុងមួយមានប្រជាជនរស់នៅជាង ១.២លាននាក់ ក្រោយរកឃើញកូវីដ-១៩ ចំនួន ៣ករណី

(ប៉េកាំង)៖ ប្រជាជនច្រើនជាង ១លាននាក់នៅក្នុងទីក្រុងមួយស្ថិតនៅភាគកណ្តាលប្រទេសចិន ត្រូវបានដាក់ឱ្យនៅវិធានការបិទខ្ទប់ នៅថ្ងៃអង្គារ ទី០៤ ខែមករា នេះ ក្រោយករណីឆ្លងជំងឺ COVID-19 មិនចេញរោគសញ្ញា ៣ករណីត្រូវបានរាយការណ៍។ អាជ្ញាធរនៅក្នុងទីក្រុង យូចូវ (Yuzhou) នៃខេត្ត Henan ដែលមានប្រជាជនប្រហែល ១.១៧លាននាក់កំពុងរស់នៅ បានប្រកាសពីការចេញវិធានការបិទខ្ទប់…