អាមេរិកពិចារណាបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ លើបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិកខាងត្បូង

(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងពិចារណាបន្ធូរបន្ថយវិធានការរឹតត្បឹត លើការធ្វើដំណើរជាមួយបណ្តាប្រទេស ក្នុងតំបន់ អាហ្វ្រិកខាងត្បូង បើទោះជាអត្រាឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron នៅសហរដ្ឋអាមេរិក កំពុងកើនឡើងយ៉ាងគំហុកក៏ដោយ។ នេះបើតាមអ្នកជំនាញ ផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci។…

ចិន មិនខ្លាចប្រឈមមុខដាក់គ្នា ជាមួយសហរដ្ឋអាមេរិកឡើយ, នេះបើតាមប្រមុខការទូតចិន

(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃចន្ទនេះ បាននិយាយថាចិនមិនខ្លាចការប្រឈមមុខដាក់គ្នា ជាមួយសហរដ្ឋអាមេរិកនោះទេ ខណៈមហាអំណាចទាំង២ កំពុងប្រជែងដណ្ដើមឥទ្ធិពលគ្នាសឹងតែលើគ្រប់វិស័យ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីក្រុងប៉េកាំង លោក វ៉ាង យី បានបញ្ជាក់ថា «ប្រសិនបើវាជាការប្រឈមមុខដាក់គ្នា នោះចិននឹងមិនខ្លាចនោះឡើយ ហើយនឹងតស៊ូប្រយុទ្ធរហូតដល់ទីបញ្ចប់។ ការប្រកួតប្រជែងមិនមែនជារឿងអាក្រក់អ្វីទេ…

អាល្លឺម៉ង់ តម្រូវឱ្យអ្នកដំណើរមកពីចក្រភពអង់គ្លេស ធ្វើចត្តាឡីស័ក ដោយសារបារម្ភពី Omicron

(ប៊ែរឡាំង)៖ អាល្លឺម៉ង់ នឹងតម្រូវឱ្យអ្នកដំណើរមកពីចក្រភពអង់គ្លេស ធ្វើចត្តាឡីស័ក និងមានលិខិតបញ្ជាក់ពីលទ្ធផលតេស្ដអវិជ្ជមាន COVID-19 នៅពេលដែល ចូលមកដល់ប្រទេសរបស់ខ្លួន។ វិធានការខាងលើនឹងត្រូវអនុវត្តចាប់ពីថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះតទៅ។ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់បានជំរុញកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ឱ្យដាក់ចេញវិធានការរឹតត្បិតឡើងវិញលើអ្នកដំណើរមកពីចក្រភពអង់គ្លេស ជាទីដែល វីរុសបំប្លែងថ្មី Omicron កំពុងធ្វើឱ្យករណីឆ្លង COVID-19 ប្រចាំថ្ងៃស្ទុះងើបជាថ្មី។ នៅអាល្លឺម៉ង់វិញ ករណីឆ្លង COVID-19…

«Miss World» ២០២១ ត្រូវបានពន្យារពេលបវរកញ្ញាឆ្លងកូវីដ-១៩ ខណៈបវរកញ្ញារបស់កម្ពុជា មានសុវត្ថិភាព

(ភ្នំពេញ)៖ កម្មវិធី «Miss World» ២០២១ ដែលធ្វើនៅប្រទេសព័រតូរីកូ ត្រូវបានប្រកាសពន្យារពេល ដោយសារតែក្រុមការងាររៀបចំកម្មវិធី និងបេក្ខនារីចូលរួមប្រកួតជាបន្តបន្ទាប់ បានឆ្លងជំងឺកូវីដ-១៩។ តែយ៉ាងណា សម្រាប់បេក្ខនារីតំណាងប្រទេសកម្ពុជា កញ្ញា ភុំ សោភ័ណ្ឌ ដែលបានចូលរួមកម្មវិធីនេះដែរនោះ ត្រូវបានបញ្ជក់ថា មានសុវត្ថិភាព ពោលមិនបានឆ្លងកូវីដ-១៩នោះទេ។ យោងតាមផេកផ្លូវការបស់…

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ព្រមានអ្នកមិនបានចាក់វ៉ាក់សាំងបង្ការ ពីហានិភ័យស្លាប់ ដោយសារ Omicron

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានពីការរាតត្បាតយ៉ាងឆាប់រហ័ស នៃវីរុស COVID-19 បំប្លែងថ្មី Omicron នៅរដូវរងា ជាពិសេសចំពោះអ្នកដែលមិនទាន់់ទទួលបានការចាក់វ៉ាក់សាំងបង្ការ ដែលពួកគេអាចនឹងត្រូវឈឺធ្ងន់ និងស្លាប់ ប្រសិនបើឆ្លងជំងឺនេះ។ បន្ទាប់ពីបានជួបពិភាក្សាជាមួយទីប្រឹក្សាផ្នែកសុខាភិបាលអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ចូ បៃដិន…

ក្រុមហ៊ុនអាមេរិក Pfizer ថាថ្នាំគ្រាប់កូវីដ-១៩ របស់ខ្លួនមានប្រសិទ្ធភាពជិត ៩០ភាគរយ ប្រឆាំងនឹងការស្លាប់ និងការចូលសម្រាកមន្ទីរពេទ្យ

(ញូយ៉ក)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer បានឱ្យដឹងថាថ្នាំគ្រាប់ព្យាបាល COVID-19 របស់ខ្លួនមានប្រសិទ្ធភាពជិត ៩០ភាគរយ ក្នុងការកាត់បន្ថយហានិភ័យ ត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងស្លាប់ លើអ្នកជំងឺដែលមានហានិភ័យខ្ពស់។ នៅក្នុងការវិភាគទិន្នន័យចុងក្រោយនៃការធ្វើតេស្ដលើថ្នាំគ្រាប់ព្យាបាល COVID-19 ដែលមានឈ្មោះសម្គាល់ថា «Paxlovid» ចេញផ្សាយនៅថ្ងៃអង្គាសប្ដាហ៍នេះ បាបញ្ជាក់ថា ថ្នាំ Paxlovid មានប្រសិទ្ធភាព…

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa ឆ្លងកូវីដ-១៩

(ចូហាន់ណែសប៊ឺក)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានធ្វើតេស្ត «វិជ្ជមាន» COVID-19 ក្រោយការធ្វើតេស្តនៅថ្ងៃអាទិត្យ ទី១២ ខែធ្នូ ហើយបច្ចុប្បន្ន លោកកំពុងទទួលការព្យាបាល ជាមួយនឹងរោគសញ្ញាស្រាលប៉ុណ្ណោះ។ លោកប្រធានាធិបតី Cyril Ramaphosa ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញរួចទៅហើយនោះ…

ប្រទេសស្លូវ៉ាគី ចំណាយប្រាក់ដល់អ្នកអាយុលើសពី ៦០ ឆ្នាំ ឲ្យចាក់វ៉ាក់សាំង

មានប្រតិកម្មចម្រុះនៅក្នុងប្រទេសស្លូវ៉ាគី បន្ទាប់ពីសភារបស់ប្រទេសនេះ បានអនុម័តផែនការ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្តល់ប្រាក់ឱ្យពលរដ្ឋដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅរហូតដល់ ៣០០ អឺរ៉ូ ឬ៣៣៩ ដុល្លារ ប្រសិនបើពួកគេចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19។ វិធានការដែលបានព្រាងដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Igor Matovic នឹងជំរុញឱ្យមាន ការ ចាក់វ៉ាក់សាំងនៅក្នុងប្រទេសសហភាពអឺរ៉ុបមួយនេះ ខណៈមានអត្រាចាក់វ៉ាក់សាំងទាបបំផុត…

ការចាក់វ៉ាក់សាំង Pfizer/BioNTech ចំនួនបីដូសអាចប្រឆាំងនឹងវីរុសបំប្លែងថ្មី (អូមីក្រុង)

បណ្តាក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អាម៉េរិក និងអាល្លឺម៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធថា ការសិក្សាបឋមរបស់មន្ទីរពិសោធន៍បានបង្ហាញថា ការចាក់វ៉ាក់សាំង Pfizer/BioNTech ចំនួន ៣ដូស នឹងធ្វើឱ្យមានអព្យាក្រឹតភាពចំពោះវីរុសទម្រង់អូមីក្រុង ខណៈដែលការចាក់ចំនួន ២ដូសបានបង្ហាញពីការថយចុះយ៉ាងខ្លាំងនូវកម្រិតអព្យាក្រឹតភាព។ លោក Ugur Sahin នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន BioNTech បាននិយាយថា «ការចាក់វ៉ាក់សាំង និងយុទ្ធនាការចាក់ដូសជំរុញនៅជុំវិញពិភពលោក អាចជួយយើងក្នុងការការពារប្រជាជនបានល្អប្រសើរជាងមុននៅគ្រប់ទីកន្លែង…

មន្ត្រីជាន់ខ្ពស់ WHO និងអ្នកវិទ្យាសាស្ត្រអាមេរិកថា Omicron មិនមានភាពកាចសាហាវ ជាងវីរុសកូវីដ-១៩ បំប្លែងថ្មី ដទៃទេ

(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីអង្គការសុខភាពពិភពលោក WHO បាននិយាយថាវីរុស COVID-19 បំប្លែងថ្មី Omicron ទំនងជាមិនអាក្រក់ ឬខ្លាំង ជាវីរុសបំប្លែងថ្មីដទៃទៀតឡើយ ខណៈការសិក្សានៅតែបន្តធ្វើឡើងនៅឡើយកំណត់ឱ្យបានច្បាស់ថាវាមានភាពកាចសាហាវប៉ុនណា។ នាយកផ្នែកសង្គ្រោះបន្ទាន់នៃអង្គការ WHO លោក Michael Ryan ធ្វើការសន្និដ្ឋានបឋមខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់សារព័ត៌មាន AFP នៅថ្ងៃអង្គារសប្ដាហ៍នេះ។…