Kiatisuk ៖ ​យើង​ឈ្នះ​ពាន​នេះ ​ដើម្បី​អបអរ​ការ​ឡើង​កាន់​តំណែង​ស្ដេច​ថ្មី​របស់​យើង

Kiatisuk Senamuang ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ​បាន​និយាយ​ថា​ការ​ឈ្នះ​ពាន​រង្វាន់ AFF Suzuki Cup 2016 ​នេះ គឺ​ដើម្បី​ជា​ការ​អបអរ​ការ​ឡើង​កាន់​តំណែង​របស់​ស្ដេច​ថ្មី​នៃ​ប្រទេស​ថៃ Maha Vajiralongkorn ​ក៏​ដូចជា​អ្នក​គាំទ្រ​សម្រាប់​ឆ្នាំ​ថ្មី។ ក្រុម​ថៃ​បាន​យក​ឈ្នះ​ឥណ្ឌូនេស៊ី ២-០ ​ក្នុង​ជើង​ទី​២​វគ្គ​ផ្ដាច់ព្រ័ត្រ ​ក៏​ដូចជា​ឈ្នះ​ ៣-២ ​ដោយ​គិត​បូក​ទាំង​ជើង​ទី​១ ​ដើម្បី​លើក​ពាន​រង្វាន់ AFF…

និយាយ​លេង​ឬ​មែន Buffon ​ថា​នឹង​លេង​បាល់​ដល់​អាយុ​៦៥​ឆ្នាំ

អ្នក​ចាំ​ទី Gianluigi Buffon ​បាននិយាយ​លក្ខណៈ​លេង​បន្លប់​មែន​ថា​​រូប​គេ​នឹង​បន្ដ​លេង​បាល់​រហូត​ដល់​អាយុ​៦៥​ឆ្នាំ ​ដើរ​លេង​ចង់​រួច​ទើប​ចូល​និវត្តន៍​ពី​វិស័យ​មួយ​នេះ។ កីឡាករ​របស់ Juventus ​ខាង​លើ​នេះ​នឹង​ឈាន​ចូល​វ័យ​៣៩​ឆ្នាំ​នៅ​ខែ​មករា​ខាង​មុខ​នេះ​ហើយ ខណៈ​ដែល​កុងត្រា​នៅ​សល់​របស់​គេ​គឺ​ត្រឹម​នៅ​រដូវ​កាល​ក្រោយ​ឯ​ណោះ។ យ៉ាងណាមិញ ​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អ៊ីតាលី​រូប​នេះ​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​បង្ហាញ​វត្តមាន​ម្ដង​ទៀត​នៅ​ព្រឹត្តិការណ៍ FIFA World Cup ​នា​ឆ្នាំ​២០១៨​ខាង​មុខ​នៅ​ប្រទេស​រុស្ស៊ី។ “តើ​ខ្ញុំ​គួរ​តែ​និយាយ​ពាក្យ​លា​នៅ​១០​ឆ្នាំ​ទៀត ឬ​១៥​ឆ្នាំ​ទៀត? នរណា​អាច​ដឹង​បាន ខ្ញុំ​ប្រហែល​ជា​អាច​នឹង​ចូល​និវត្តន៍​នៅ​អាយុ​៦៥​ឆ្នាំ​ឯ​ណោះ។ ខ្ញុំ​នៅ​មិន​ទាន់​មាន​អារម្មណ៍​ចាស់​នោះ​ទេ…

World Cup ​អាច​នឹង​ប្រើ​រូបមន្ត​ថ្មី មាន​៤៨​ក្រុម​ចូល​រួម ​បែងចែក​ជា​១៦​ពូល

បើ​តាម​លោក Gianni Infantino ​ប្រធាន FIFA ​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ក្រុម​ការងារ​របស់​លោក​កំពុង​តែ​ពិភាក្សា​រឿង​ផ្លាស់​ប្ដូរ​ទម្រង់​ប្រកួត​និង​កម្មវិធី​ខ្លះ​ៗ​នៅ​ព្រឹត្តិការណ៍ FIFA World Cup ​ដោយ​អាច​នឹង​បន្ថែម​ក្រុម​ខ្លះ។ ដោយ​ការ​បន្ថែម​នោះ ​អាច​ប្ដូរ​ពី​៣២​ក្រុម​ដូច​រាល់​ដង ​ទៅ​ជា​៤៨​ក្រុម​វិញ ​ដើម្បី​ឱ្យ​ការ​ប្រកួត​មាន​រយៈ​ពេល​យូរ​បន្តិច។ ​ខណៈ​ដែល​ការ​បែងចែក​ពូល​វិញ ​គឺ​តម្រូវ​ឱ្យ​មាន​រហូត​ដល់​ទៅ​១៦​ពូល ​ដោយ​១​ពូល ​មាន​តែ​៣​ក្រុម​ប៉ុណ្ណោះ។ ដោយ​ការ​បន្ថែម​រហូត​ដល់​១៦​ក្រុម​នេះ គឺ​ដោយសារ​តែ​មើល​ឃើញ​ថា​សមត្ថភាព​ប្រទេស​ដទៃ​ទៀត…

ប្រទេស​៦​នៅ​អាស៊ាន ​នឹង​រួម​ដៃ​គ្នា​ប្រជែង​យក​ធ្វើ​ម្ចាស់​ផ្ទះ World Cup 2034

ក្រសួងយុវជននិងកីឡារបស់ម៉ាឡេស៊ីកំពុងតែសិក្សាគម្រោងមួយ ដើម្បីរួមដៃគ្នាជាមួយប្រទេស៥ផ្សេងទៀតនៅតំបន់អាស៊ាន ក្នុងន័យប្រជែងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា FIFA World Cup នៅឆ្នាំ២០៣៤។ បើយោងតាមការសិក្សានោះ គឺប្រទេសទាំង៦រួមមាន ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី និងហ្វីលីពីន នឹងបង្កើតជាក្រុមមួយ ដើម្បីចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup…

ជម្រើស​ជាតិ​ចិន ត្រៀម​ប្រកាស​គ្រូ​បង្វឹក​ថ្មី ​ជា​អតីត​អ្នក​ដឹក​នាំ​ខ្លាំង​ម្នាក់

ក្រុមបាល់ទាត់ជម្រើសជាតិចិន កំពុងតែត្រៀមប្រកាសតំណែងគ្រូបង្វឹកថ្មីហើយ គឺយកលោក Marcello Lippi ដែលជាគ្រូបង្វឹកម្នាក់ធ្លាប់ដឹកនាំក្រុម Juventus និងជម្រើសជាតិអ៊ីតាលីឈ្នះពាន FIFA World Cup ។ ក្រោយពីគ្រូបង្វឹកចាស់បានលាលែងតំណែងទៅ ក្រុមជម្រើសជាតិចិនមិនទាន់បានរកឃើញអ្នកដឹកនាំថ្មីនៅឡើយទេ ពោលគឺតំណែងនៅទំនេរនៅឡើយ ប៉ុន្តែសហព័ន្ធបាល់ទាត់ចិនបានរកអ្នកសក្ដិសមឃើញហើយ នៅឡើយតែចរចាគ្នាបន្តិចទៀតប៉ុណ្ណោះ។ លោក Marcello Lippi…

Ronaldinho ​នៅ​តែ​ជឿ​ថា Messi ​នឹង​ឈ្នះ​បាន Ballon d’Or ​ឆ្នាំ​នេះ

Ronaldinho បាននិយាយថាខ្លួនគាំទ្រឱ្យខ្សែប្រយុទ្ធ Lionel Messi ឈ្នះពានរង្វាន់ FIFA Ballon d’Or ក្នុងឆ្នាំ២០១៦នេះ មិនមែន Cristiano Ronaldo ឬ Neymar ឡើយ។ អតីតកីឡាករ Barcelona ខាងលើទទួលស្គាល់ថា Cristiano Ronaldo…

គ្រូ​បណ្ដោះអាសន្ន​ជម្រើស​ជាតិ​អង់គ្លេស ​ថា​ខ្លួន​ស្រឡាញ់​បាល់ទាត់ មិនមែន​លុយ​ទេ

លោក Gareth Southgate គ្រូបង្វឹកបណ្ដោះអាសន្នក្រុមជម្រើសជាតិអង់គ្លេសបាននិយាយថារូបលោកស្រលាញ់វិស័យបាល់ទាត់ពិតប្រាកដមួយ មិនមែនជំនួញបាល់ទាត់ដើម្បីរកប្រាក់សម្រាប់ខ្លួនឯងនោះទេ។ Southgate ត្រូវសហព័ន្ធបាល់ទាត់អង់គ្លេសតែងតាំងឱ្យធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្នភ្លាម ក្រោយពីបណ្ដេញលោក Sam Allardyce ចេញ។ ខណៈដែលគ្រូថ្មីនេះ គ្រាន់តែបានកាន់តំណែងក៏បានកោះហៅកីឡាករប្រមូលផ្ដុំដើម្បីត្រៀមប្រកួតនៅពេលខាងមុខ។ ដោយក្នុងការកោះហៅនោះ លោកSouthgate បានបង្ហាញចំណាប់អារម្មណ៍ភ្លាមថាលោកចូលចិត្តបាល់ទាត់ដែលមានសេរីភាព ហើយផ្ដល់ឱកាសឱ្យក្មេងៗបញ្ចេញសមត្ថភាព។ គ្រូបង្វឹកវ័យ៤៦ឆ្នាំខាងលើបានបន្ដថា៖ “ខ្ញុំអាចនិយាយបានថាខ្ញុំឈានជើងចូលក្នុងវិស័យបាល់ទាត់មួយដែលខ្ញុំស្រលាញ់ មិនមែនជំនួញអ្វីនោះទេ។…

Schweinsteiger អាចនឹងទៅអាមេរិក ឬចិន ក្រោយចាកចេញពី Man Utd

ខ្សែបម្រើ Bastian Schweinsteiger បាននិយាយថារូបគេមិនលេងឱ្យក្លឹបណាទៀតនោះទេនៅទ្វីបអឺរ៉ុប បន្ទាប់ពី Manchester United ហើយទៅថ្ងៃអនាគតរូបគេអាចនឹងទៅលេងនៅអាមេរិក ឬប្រទេសចិនឯណោះ។ កីឡាករវ័យជ្រេដែលជួយអាល្លឺម៉ង់លើកពាន FIFA World Cup 2014 កន្លងទៅនេះ មិនមានឈ្មោះក្នុងបញ្ជីរបស់លោក Jose Mourinho នោះទេ ដោយសារតែបង្ហាញទម្រង់លេងមិនត្រូវក្បូនរបស់អ្នកចាត់ការថ្មីរបស់ក្លឹប…

ប្រុសស្អាត Chappuis ចូលលេងឱ្យជម្រើសជាតិថៃបានវិញហើយ

ខ្សែបម្រើ Charyl Chappuis ដែលមានរបួសខកខានចូលទីលានប្រកួតអស់ពេលជាច្រើនខែមកហើយនោះ ពេលនេះបានអាចចូលលេងវិញបានធម្មតា ថែមទាំងមានឈ្មោះក្នុងបញ្ជីជម្រើសជាតិថៃ ត្រៀមប្រកួតជម្រុះវគ្គទី២ FIFA World Cup 2018 ទៀតផង។ Chappuis រងរបួសជង្គង់ ដែលត្រូវវះកាត់ ហើយរូបគេបានអវត្តមានពីទីលានអស់រយៈពេល១៨ខែមកហើយ។ កីឡាករវ័យ២៤ឆ្នាំរូបនេះ អាចចូលលេងវិញបានតាំងពីខែមេសាដើមឆ្នាំមកម្ល៉េះ ប៉ុន្តែទើបតែបានជាប់ឈ្មោះក្នុងបញ្ជីជម្រើសជាតិថៃវិញ ត្រៀមប៉ះក្រុមអារ៉ាប៊ីសាអ៊ូឌីតនៅដើមខែក្រោយនេះទេ។…

Messi ត្រលប់ចូលជម្រើសជាតិអាហ្សង់ទីនវិញហើយ

Lionel Messi បានសម្រេចចិត្តចូលលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនវិញហើយ ដោយមានឈ្មោះចូលលេងជម្រុះ FIFA World Cup នៅដើមខែក្រោយនេះ។ ខ្សែប្រយុទ្ធរបស់ក្រុម Barcelona បានសម្រេចចិត្តចូលនិវត្តន៍បន្ទាប់ពីមិនអាចជួយក្រុមឈ្នះពាន Copa America បាន។ ខណៈដែលមិនទាន់នឹងបាន២ខែស្រួលបួលផង Messi ក៏សម្រេចចិត្តមកចូលរួមជួយជម្រើសជាតិអាហ្សង់ទីនវិញហើយ។ ចំពោះការត្រលប់ចូលជួយជម្រើសជាតិវិញនេះ កាសែតនៅអាហ្សង់ទីនបានបានសរសេរថាមកពីកីឡាករវ័យ២៩ឆ្នាំរូបនេះ នៅតែស្រលាញ់ប្រទេសជាតិរបស់ខ្លួន…