Update៖ ឈប់រថយន្តមិនពន្លត់ម៉ាស៊ីនចុះទៅយកអីវ៉ាន់ ត្រូវជនឆ្លៀតឱកាស លួចបើករថយន្តពីខណ្ឌ៧មករា មកទុកចោលក្នុងផ្ទះចាស់ ជាប់ស្ពាន៥មករាខណ្ឌទួលគោក រួចគេចខ្លួនបាត់
ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្តRAV4មួយគ្រឿង ទៅយកអីវ៉ាន់នៅក្បែរវិទ្យាល័យបាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ខណៈចុះពីលើរថយន្តមិនបានពន្លត់ម៉ាស៊ីន ស្រាប់តែមានជនសង្ស័យម្នាក់ លួចបើករថយន្តរបស់គាត់ចេញទៅបាត់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ។ បុរសរងគ្រោះខាងលើមានឈ្មោះ ជៀប ចាន្ថា អាយុ៤៤ឆ្នាំ…