iOS 10.3.2 ចេញមកហើយ! កាន់តែប្រសើរជាងមុន

នៅលើប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 10.3.1 ទើបចេញថ្មីថ្មោង យើងឃើញមានកំហុសឆ្គងតិចតួច ដែលអាចបណ្តាលឲ្យ iPhone/iPad គាំងបានទៀតផង ម្ល៉ោះហើយក្រុមហ៊ុន Apple ក៏បានរួសរាន់ធ្វើកំណែប្រព័ន្ធ និងបានបញ្ចេញជំនាន់ iOS 10.3.2 ថ្មីមកដោះស្រាយរាល់បញ្ហាចាស់ចោល ជំនួសមកវិញ នៅប្រព័ន្ធការពារយ៉ាងរឹងមាំ រួមទាំងដំណើរការបានលឿនជាងមុនទៀតផង។ កំណែថ្មីនេះ…

ប្រើ​ iPhone យូរទៅចេះតែដើរទាក់ៗ? សាកវិធីទាំងនេះសិនទៅ មុននឹងចូលជាង!

ខណៈ iPhone និង iPad មានមុខងារ និងកម្មវិធីសម្បូរបែប វាក៏ឧស្សាហ៍កើតបញ្ហាខុសប្រក្រតីច្រើនផងដែរ ជាពិសេស គឺវាច្រើនតែដើរទាក់ៗ ឬគាំងតែម្តង។ បើលោកអ្នកជួបបញ្ហានេះ សូមសាកល្បងគន្លឹះទាំង ៦ យ៉ាង ដែល Post Tech សូមលើកយកមកបង្ហាញដូចខាងក្រោម៖ វិធីទី១– ផ្តាច់ដំណើរការកម្មវិធីដែលទើបបើកប្រើថ្មីៗចោលទាំងអស់…

នរណាដឹងអត់ ចង់លុបលេខចុចខុសក្នុងកម្មវិធី Calculator លើ iPhone ត្រូវធ្វើម៉េច?

នៅក្នុងកម្មវិធី Calculator លើទូរសព្ទ iPhone ពុំមានភ្ជាប់មកជាមួយឡើងនូវប៊ូតុងលុប ឬត្រឡប់។ ដូច្នេះ នៅពេលដែលលោកអ្នកវាយបញ្ចូលលេខច្រឡំ ឬខុស ប្រាកដជាមិនដឹងថាត្រូវលុបវាចេញវិញតាមរបៀបណានោះទេ ជូនកាលត្រូវបង្ខំចិត្តចុចប៊ូតុង C លុបចោលទាំងអស់ថែមទៀតផង បើមិនដឹងពីប៊ូតុងបង្កប់របស់វានោះ។ មែនទែនទៅដើម្បីលុបលេខវាយខុសនៅលើកម្មវិធីគិតលេខនេះ គឺងាយស្រួលបំផុត ដោយ Post Tech សូមបង្ហាញជូនដូចខាងក្រោម៖…

វិធីចែកចាយឯកសារទៅមករវាង iPhone/iPad ដោយផ្ទាល់តាមមុខងារ AirDrop

AirDrop គឺជាមុខងារសម្រាប់អនុញ្ញាតឱ្យអ្នកប្រើប្រាស់ iOS Devices (iPhone, iPad, & iPod Touch) ធ្វើការចែកចាយឯកសារដូចជា រូបភាព-វីដេអូ បទចម្រៀង លេខទូរសព្ទជាដើម។ល។ ឱ្យគ្នាទៅវិញទៅមកយ៉ាងរហ័ស តាមប្រព័ន្ធ Bluetooth 4.0។ វាមិនត្រូវការឆ្លងកាត់ការតភ្ជាប់ទៅកាន់បណ្តាញអិុនធើណែតអ្វីឡើង គឺគ្រាន់តែឧបករណ៍នោះឋិតនៅជិតគ្នាក្នុងរយៈចម្ងាយប្រមាណ ១០០…

បន្ទះឈីប A11 សម្រាប់ iPhone បន្ទាប់កាន់តែតូចកាន់តែខ្លាំង ចាប់ផ្តើមផលិត!

បើទោះបីជាមានរឿងជម្លោះឈានដល់ការប្តឹងផ្តល់គ្នាជាមួយក្រុមហ៊ុន Apple យ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនផលិតគ្រឿងគ្រៅធំបំផុតមួយរបស់តៃវ៉ាន់ គឺ TSMC (Taiwan Semiconductor Manufacturing Company) មិនបោះបង់ការកម្ម៉ង់ពីអតិថិជនដ៏សំខាន់បំផុតមួយរបស់ខ្លួននោះដែរ។ យោងតាមប្រភពផ្សេងៗចេញពីរោងចក្របានឱ្យដឹងថា ក្រុមហ៊ុន Apple បានកម្ម៉ង់ឱ្យ TSMC ផលិតបន្ទះឈីបជំនាន់ថ្មី A11 សម្រាប់ iPhone…

អ្នកប្រើប្រាស់ iPhone/iPad ថ្មីថ្មោង ពិតជាចង់ដឹងអត្ថន័យនិម្មិតសញ្ញាទាំងនេះ

សម្រាប់អ្នកដែលចាប់ផ្តើមប្រើ iPhone/iPad ថ្មីថ្មោង ប្រហែលជាមានការងឿងឆ្ងល់ទៅលើនិម្មិតសញ្ញាតំណាងឲ្យការប្រើប្រាស់ផ្សេងៗ មួយចំនួននៅលើប្រព័ន្ធ ​iOS ដោយសារតែ មិនធ្លាប់ត្រូវបានក្រុមហ៊ុនពន្យល់ប្រាប់ជាក់លាក់ ឬមិនបានអានការណែនាំច្បាស់លាស់មុននឹងចាប់ផ្តើមប្រើប្រាស់ផលិតផល ​iDevices។ ដូច្នេះ​ Post Tech សូមបកស្រាយអំពីនិម្មិតសញ្ញាដែលលេចឡើងនៅរបាអេក្រង់ផ្នែកខាងលើនៃ iPhone/iPad មកពន្យល់ជាភាសាខ្មែរជូនលោកអ្នក តាមការបង្ហាញខាងក្រោម៖

Apple លាក់ព័ត៌មាន iOS 11 ជិតល្អណាស់ ទើបតែធ្លាយ ២ ចំណុចនេះទេ!

ក្រុមហ៊ុន Apple កន្លងមកបានប្រកាសបង្កើនការបិទផ្ទប់ព័ត៌មានទាក់ទងទៅនឹងលក្ខណៈ​សម្បត្តិរបស់ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់បន្តបន្ទាប់របស់ខ្លួនទ្វេដង មុនពេលវាត្រូវបានបើកបង្ហាញ។ ម្លោះហើយ បើទោះជាព្រឹត្តិការណ៍ជំនួបក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីប្រចាំឆ្នាំហៅកាត់ថា WWDC ខិតជិតចូលមកហើយក្តី ក៏ព័ត៌មានស្តីពីលក្ខណៈសម្បត្តិរបស់ប្រព័ន្ធប្រតិបត្តិការទូរសព្ទ iPhone និង iPad នេះ ហាក់ស្ងាត់ល្អណាស់។ តែទោះយ៉ាងណា ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ។ ថ្មីៗនេះ អ្នកប្រើប្រាស់គេហទំព័រ…

គន្លឹះសាកថ្មទូរសព្ទ iPhone ឬ Android ឱ្យឆាប់ពេញ ក្នុងពេលបន្ទាន់ណាមួយ

ឧបមាថា លោកអ្នកហៀបនឹងចេញពីផ្ទះ ឬការិយាល័យធ្វើការ នៅរយៈពេល ២០ នាទីទៀត ខណៈថ្មទូរសព្ទរបស់ខ្លួនសល់ត្រឹមតែ ៤-១០% លោកអ្នកប្រាកដជា ចង់ឱ្យសាកថ្មរបស់វាឱ្យឆាប់ពេញបំផុតហើយ ដើម្បីអាចបន្តការប្រើប្រាស់នៅខាងក្រៅ។ បើឋិតក្នុងកាលៈទេសៈដូចនេះមែន លោកអ្នកអាចអនុវត្តតាមគន្លឹះ ៥ ខាងក្រោមនេះបាន។ ១– ប្រើឆ្នាំងសាកមានគុណភាព និងថាមពលខ្លាំង លោកអ្នកអាចប្រើឆ្នាំងសាករបស់ពពួក iPad…

ចង់ដឹងមុខខ្លួនពេលចាស់មានអ្នកបេតីប៉ុន្មាននាក់​? សាកកម្មវិធីនេះទៅដឹងហើយ!

FaceApp គឺជាកម្មវិធីកែមុខដែលកំពុងពេញនិយមថ្មីមួយដែលអាចគាំទ្របានទាំងនៅលើទូរសព្ទដៃដើរដោយប្រព័ន្ធ Android និង iOS។ វាមានសមត្ថភាពអាចផ្លាស់ប្តូរផ្ទៃមុខរបស់លោកអ្នកឱ្យទៅចាស់ ឬពីចាស់មកក្មេងវិញបានយ៉ាងអស្ចារ្យ។ មិនតែប៉ុណ្ណោះ FaceApp ក៏អាចជួយកែរូបថតដែលពុំញញឹមឱ្យទៅជាញញឹម និងពីស្រីទៅប្រុស ឬពីប្រុសទៅស្រីបានថែមទៀតផង។ ពិសេសជាងនេះ សម្រាប់រូបថតដែលបានកែរួច លោកអ្នកអាចចែកវាបន្តតាមបណ្តាញសង្គមផ្សេងៗ ដូចជា Facebook បានដោយផ្ទាល់ផងដែរ។ ដូច្នេះ តើនៅចាំអីទៀត…

iOS 10 លេចកំហុសឆ្គងថ្មី ធ្វើឱ្យ iPhone ជាប់គាំងមួយរំពេច! តែមួយប៉ះប៉ុណ្ណោះ

ថ្មីៗនេះ អ្នកប្រើប្រាស់ទូរសព្ទដៃ iPhone ដែលដំណើរការលើប្រព័ន្ធ iOS 10 ជាច្រើន កំពុងជួបបញ្ហាជាប់គាំងមួយរំពេច ដោយសារកំហុសឆ្គងថ្មីមួយ ទើបត្រូវបានពួកគេប្រទះឃើញដោយចៃដន្យនៅលើផ្ទាំង Control Center។ ដោយគ្រាន់តែយកម្រាមដៃបីចុចប៉ះលើវាព្រមៗគ្នា នោះទូរសព្ទ iPhone របស់ពួកគេនឹងមិនអាចបញ្ជាបានតទៅទៀតភ្លាមៗតែម្តង លុះត្រាតែចុចបិទ/បើកឡើងវិញ ហើយបើទោះបីជាលោកអ្នកមិនចុច ក៏វាបិទ/បើកដោយស្វ័យប្រវត្តិផងដែរ។ កំហុសឆ្គងនេះ…