ជនសង្ស័យមួយក្រុមឆក់កាបូបនារីម្នាក់បានសម្រេចគេចខ្លួន បែរជាចាប់បានបុរស២នាក់សង្ស័យជាអ្នកបិទគូទ!

ភ្នំពេញៈ នារីម្នាក់ ត្រូវបានជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់កាបូបបានសម្រេច នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ម្តុំសួរច្បារក្បែរក្រសួងការពារជាតិ ត្រូវជនរងគ្រោះស្រែកឆោឡោ ធ្វើឲ្យកម្លាំងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតឃើញក៏ដេញតាមឃាត់ខ្លួនបានជនសង្ស័យ២នាក់ សង្ស័យថា ជាអ្នកបិទគូទពីក្រោយក្រុមជនសង្ស័យ ដែលបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់រងគ្រោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងែទី២៥ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាព ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។ នារីរងគ្រោះបានប្រាប់ក្រុមការងារ…

អិុនធើណែត 3G/4G ស៊ីលុយទូរសព្ទលឿនមែនទេ? សូមសាកដំណោះស្រាយ ៩ ចំណុចនេះ!

បច្ចុប្បន្ន ថ្វីត្បិតតែប្រព័ន្ធ Wi-Fi មានស្ទើរគ្រប់ទីកន្លែងក៏ពិតមែន ប៉ុន្តែ តម្រូវការប្រើប្រាស់អិុនធើណែតលើទូរសព្ទចល័ត គឺមានគ្រប់ពេល គ្រប់ទីកន្លែង ហើយអ្វីដែលអាចបំពេញវាបាន គឺមានតែប្រព័ន្ធអិុនធើណែត 3G/4G ឬ Cellular ប៉ុណ្ណោះ។ ជាទូទៅ ទំហំទិន្នន័យអិុនធើណែត 3G/4G មិនមែនឥតដែនកំណត់នោះទេ បើទោះជាក្រុមហ៊ុនបណ្តាញទូរសព្ទចល័តដូចជា Smart…

ទូរសព្ទប្រើយូរទៅចេះតែដើរយឺត និងបាត់មេម៉ូរី? សាក Master Clean លមើល! ធានាថាលឿនដូចដើម

Master Clean គឺជាកម្មវិធីឯកទេសបំផុតក្នុងការជួយស្តារល្បឿនទូរសព្ទដែលដំណើរការដោយប្រព័ន្ធ Android ឱ្យដើរលឿនដូចដើមវិញយ៉ាងមានប្រសិទ្ធភាព តាមរយៈការសម្អាតមេម៉ូរី ដែលជាប់ដិតដាមដោយឯកសារចាស់ៗ ឬកម្មវិធីដែលលោកអ្នកបានបើកប្រើពីមុនៗ ឬថ្មីៗ។ មិនតែប៉ុណ្ណោះ វាក៏នឹងជួយជំរុញល្បឿន RAM និង CPU របស់ទូរសព្ទថែមទៀតផង។ មួយវិញទៀត កម្មវិធីដែលអាចទាញយកទៅប្រើប្រាស់ដោយសេរីនេះ ក៏អាចជួយកម្ចាត់មេរោគដែលកំពុងបង្កការគម្រាមកំហែង ឬធ្វើឱ្យទូរសព្ទដើរយឺត និងអនុញ្ញាតឱ្យលោកអ្នកងាយស្រួលក្នុងការគ្រប់គ្រងកម្មវិធីផ្សេងៗផងដែរ។…

Bill Gates ហាមក្មេងដែលមានវ័យក្រោម ១៤ ឆ្នាំមិនឲ្យកាន់ស្មាតហ្វូនប្រើ

ប្រិយមិត្តទាំងអស់គ្នាប្រហែលជា កំពុងតែរីករាយ នៅពេលឃើញបុត្រធីតារបស់ខ្លួនដែលមានអាយុក្រោម ១០ ឆ្នាំ បាននឹងកំពុងលេងយ៉ាងសប្បាយជាមួយបច្ចេកវិជ្ជាស្មាតហ្វូនហើយមើលទៅ បើអីចឹងមែននោះ លោកអ្នកពិតជាគិតខុសហើយ។ លោក Bill Gates ដែលជាស្ថាបនិកក្រុមហ៊ុន​ Microsoft និងប្រពន្ធឈ្មោះ Melinda បានហាមប្រាមបុត្រធីតារបស់ពួកគេ មិនឲ្យប៉ះពាល់នូវស្មាតហ្វូន រហូតដល់វ័យ ១៤ ឆ្នាំ។​…

ចង់កែ iPhone ឡើង iOS 10.3.1? ត្រូវដឹងផលវិបាក ៤ ចំណុចនេះសិន

ក្រុមហ៊ុន Apple តែងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ iOS របស់ទូរសព្ទ iPhone និង iPad ជាបន្តបន្ទាប់ បំណងដើម្បីកែបញ្ហាដែលកើតមានលើជំនាន់ចាស់ ឬបន្ថែមមុខងារថ្មីៗចូល។ ទន្ទឹមនឹងនោះ កំណែថ្មីមួយចំនួនមិនមែនសុទ្ធតែល្អទាំងអស់នោះ​​ទេ ជូនកាលជំងឺចាស់ជា ស្រាប់តែជំងឺថ្មីចូលក៏មាន ឬបន្ថែមមុខងារថ្មី ស្រាប់​តែបញ្ហាថ្មីក៏កើតឡើងមកជាមួយ ជាដើម។ សម្រាប់ iOS 10.3.1…

កម្មវិធីផ្តាច់មុខរបស់ក្រុមហ៊ុន Apple ឥឡូវនេះ ផ្តល់ជូនឥតគិតថ្លៃទាំងស្រុង

Apple កំពុងបើកឲ្យទាញយកដោយស៊េរីនូវកម្មវិធីផ្តាច់មុខរបស់ខ្លួនផ្ទាល់ មានដូចជាកម្មវិធី GarageBand, iMovie និង iWork (Pages, Keynote និង Numbers) សម្រាប់អ្នកប្រើប្រាស់ទាំងប្រព័ន្ធប្រតិបត្តិ MacOS និង iOS ចាប់ពីថ្ងៃនេះទៅ។ គួររលឹកថា កាលពីចុងឆ្នាំ ២០១៣ ក្រុមហ៊ុននេះចាប់ផ្តើមផ្តល់ជូនកម្មវិធីទាំងនេះដោយឥតគិតថ្លៃ…

វិធី ៣ យ៉ាងជួយឲ្យ iPhone/iPad កើនទំហំផ្ទុកមិនគួរឲ្យជឿ

ទំហំផ្ទុកទិន្នន័យ ឬឯកសារលើ iPhone/iPad បន្តភាពពេញមិនចេះចប់ ដរាបណាយើងលែងប្រើវា។ មកទល់ពេលនេះ វិធីធ្វើឲ្យទំហំផ្ទុកកើនច្រើនជាងមុន មានមិនតិចទេ ប៉ុន្តែ ក៏មិនប្រាកដថាមានប្រសិទ្ធភាពទាំងអស់ដែរ។ ដោយឡែក ពេលនេះ Post Tech សូមបង្ហាញវិធី ៣ យ៉ាង ដ៏មានសក្តានុពល ជូនប្រិយមិត្ត ដែលអាចបង្កើនទំហំផ្ទុកជាច្រើនមិនគួរឲ្យជឿ។…

វិធីដោនឡូដវីដេអូ YouTube នៅលើ iPhone ដាក់ក្នុង Camera Roll ដោយសេរី

YouTube គឺជាបណ្តាញសង្គមវីដេអូដ៏ពេញនិយមលើពិភពលោក ផ្តល់ជូននូវ បទចម្រៀងខារ៉ាអូខេ និងវីដេអូគ្រប់ប្រភេទ។ លើសពីនេះ YouTube ក៏មានជាកម្មវិធីនៅលើ iPhone/iPad សម្រាប់ងាយស្រួលទស្សនាដោយផ្ទាល់ផងដែរ ប៉ុន្តែអ្វីដែលជារឿងលំបាកសម្រាប់អ្នកប្រើប្រាស់ ត្រង់ថា កម្មវិធីមិនបើកការអនុញ្ញាតឲ្យដោនឡូដបានគ្រប់វីដេអូនោះឡើយ ថែមទាំងមិនអនុញ្ញាតឲ្យចុចចាកចេញពីកម្មវិធី អំឡុងពេលចាក់វីដេអូផងដែរ។ ឥឡូវនេះ Post Tech រកឃើញគន្លឹះថ្មីមួយ អាចដោនឡូដវីដេអូលើ…

មុខងារ True Tone Displays ដ៏ពេញនិយម នឹងមាននៅលើ iPhone ជំនាន់ក្រោយ

យោងតាមប្រភពសារព័ត៌មាន Barclays រាយការណ៍នៅលើវែបសាយ៍ MacRumors បានឲ្យដឹងថា iPhone ជំនាន់បន្ទាប់ដែលក្រុមហ៊ុន Apple ត្រៀមបញ្ចេញមក នឹងមានបំពាក់នូវមុខងារ True Tone displays។ ហើយបច្ចុប្បន្ន មុខងារដ៏ពេញនិយមនេះ មានតែនៅលើ iPad Pro អេក្រង់ ៩.៧…

ចង់ឱ្យ iPhone អានអត្ថបទ ឬសារផ្សេងៗឱ្យស្តាប់អត់? ជាការងាយស្រួលបំផុត!

តើលោកអ្នកធ្លាប់ដឹងទេថា ទូរសព្ទ iPhone មានសមត្ថភាពអាចអានអក្សរ អត្ថបទ ឬសារផ្សេងៗនៅលើអេក្រង់ឱ្យអ្នកប្រើប្រាស់ស្តាប់បាន? ជាការពិតណាស់ តាមរយៈមុខងារជំនួយការសំឡេងឌីជីថល Siri ដែលក្រុមហ៊ុន Apple បានចំណាយជាង ២០០​ លានដុល្លារ ទិញយកមកអភិវឌ្ឍ និងបំពាក់លើ iOS Devices តាំងពី iPhone…