របៀបទាញទិន្នន័យលើ iPhone ទៅរក្សាទុក និងទាញយកមកប្រើវិញ ដោយមិនចាំបាច់ប្រើកុំព្យូទ័រ

ការទាញទិន្នន័យដូចជា លេខទូរស័ព្ទ កំណត់ចំណាំ រូបថត ឬវីដេអូ លើ iPhone ឬ iPad ទៅរក្សាទុកក្នុងទីសុវត្ថិភាពមួយ គឺជាមធ្យោបាយដ៏ចាំបាច់មួយ ក្នុងការបង្ការពេលទូរសព្ទជាទីស្រឡាញ់របស់ខ្លួនជួបបញ្ហាជាប់គាំង ឬដំណើរការមិនប្រក្រតី ដែលទាមទារការឈូស​សម្អាតកម្មវិធីចាស់ៗចោល ឬនាំឱ្យបាត់បង់គ្រប់យ៉ាងក្នុងទូរស័ព្ទ។ ម្យ៉ាងទៀត វាក៏ជួយឱ្យលោកអ្នកអាចទាញទិន្នន័យទាំងនោះត្រឡប់មកប្រើវិញបានផងដែរ នៅពេលប្តូរទូរសព្ទពីចាស់ទៅថ្មី។ ដោយមើលឃើញពីសារប្រយោជន៍ទាំងនេះ Post…

គន្លឹះ ៦ យ៉ាង ជួយដោះស្រាយបញ្ហា iPhone ឬ iPad ដើរទាក់ៗ ឬគាំង ឱ្យលឿនដូចថ្មី

ខណៈ iPhone និង iPad មានមុខងារ និងកម្មវិធីសម្បូរបែប វាក៏ឧស្សាហ៍កើតបញ្ហាខុសប្រក្រតីច្រើនផងដែរ ជាពិសេស គឺវាច្រើនតែដើរទាក់ៗ ឬគាំងតែម្តង។ បើលោកអ្នកជួបបញ្ហានេះ សូមសាកល្បងគន្លឹះទាំង ៦ យ៉ាង ដែល Post Tech សូមលើកយកមកបង្ហាញដូចខាងក្រោម៖ វិធីទី១– ផ្តាច់ដំណើរការកម្មវិធីដែលទើបបើកប្រើថ្មីៗចោលទាំងអស់…

វិធីជុសជុលបញ្ហា iPhone ឬ iPad ចេះតែរលត់ដោយមិនដឹងមូលហេតុ

មិនថា iPhone ឬ iPad របស់លោកអ្នកជាស៊េរីចាស់ ឬថ្មីនោះទេ ប្រសិនបើវាចេះតែរលត់ដោយឯកឯង ខណៈដែលថ្មរបស់វាមិនទាន់ស្រកអស់នោះ មុននឹងយកវាទៅដល់ដៃជាង ឬរកសេវាជុសជុល លោកអ្នកគួរសាកល្បងវិធីដែល Post Tech លើកយកមកបង្ហាញជូននៅខាងក្រោមនេះជាមុនសិន។ ពិព្រោះ ជួនកាលវាអាចបណ្តាលមកពីបញ្ហា Hardware ដូចជា​ឆ្នាំសាកថ្ម ឬ Software…

ក្រុមហ៊ុន Apple នៅសុខៗ លុបគេហទំព័រសម្រាប់ឆែក iCloud ចោល

ក្រុមហ៊ុន Apple ស្រាប់តែលុបចោលទំព័រមួយហៅថា Activation Lock ចេញពីគេហទំព័រ iCloud ប្រហែល ២ ថ្ងៃមុន។ Activation Lock នេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ iPhone ឬ iPad អាចធ្វើការត្រួតពិនិត្យមើលការចាក់សេវា iCloud ជាប់នៅលើឧបករណ៍របស់ពួកគេ ដោយគ្រាន់តែវាយបញ្ចូលលេខ IMEI…

នេះជារបៀប Jailbreak ប្រព័ន្ធ iOS 10.0-10.2 បែបចុងក្រោយបង្អស់

ការទន្ទឹមរង់ចាំ Jailbreak លើប្រព័ន្ធ iOS 10.0 ទៅដល់ iOS 10.2 ពេលនេះបានមកដល់ហើយ ជាមួយនឹងកម្មវិធី Yalu។ ចំពោះលោកអ្នកដែលកំពុងប្រើប្រាស់ឧបករណ៍ដែលបានរាយឈ្មោះខាងក្រោមនេះទើបអាចធ្វើការ Jailbreak វិធីសាស្រ្តនេះបាន។ ដំណើរការបានតែចំពោះឧបករណ៍៖ iPhone 6s Plus, iPhone 6s,…

វិធីជុសជុលបញ្ហាទូរសព្ទ iPhone ឬ iPad សាកថ្មមិនចូលដោយខ្លួនឯង

ប្រសិនបើលោកអ្នកជួបបញ្ហាសាកថ្មទូរសព្ទ iPhone ឬឧបករណ៍ iPad មិនចូល ទោះបីវាជាម៉ូឌែលចុងក្រោយដូចជា iPhone 7 ឬ iPad Pro ឬចេញយូរដូចជា iPhone 4 ឬ iPad Air ក្តី Post Tech…

វិធីចែកចាយកម្មវិធី iPhone ឬ iPad ទាញយកពី AppStore ទៅសមាជិកក្រុមគ្រួសារដោយឥតគិតថ្លៃ

លោកអ្នកប្រហែលជាភ្លេចហើយថា iOS ត្រូវបានភ្ជាប់មកជាមួយមុខងារដ៏វិសេសវិសាលមួយគឺ Family Sharing ដែលវាអនុញ្ញាតឱ្យលោកអ្នកចែកចាយកម្មវិធី ឬ App ផ្សេងៗ ក៏ដូចជា សៀវភៅអេឡិចត្រូនិច ភាពយន្ត បទចម្រៀង និងកម្មវិធីទូរទស្សន៍ ដែលលោកអ្នកបានទិញ ឬទាញយកពី AppStore ទៅដល់សមាជិកក្រុមគ្រួសារទាំងអស់ដែលប្រើប្រាស់ iPhone ឬ…

Apple ចេញ iOS 10.3 ជំនាន់សាកល្បង១ ភ្ជាប់មកជាមួយការផ្លាស់ប្តូរដ៏ធំមិនគួរឱ្យជឿ

បន្ទាប់ពីបានបញ្ចេញកំណែ iOS 10.2.1 ថ្មី ដែលមានការកែកំហុសឆ្គង និងជួយឱ្យប្រព័ន្ធដំណើរការលឿនជាងមុន មិនទាន់បានយូរប៉ុន្មានផង ក្រុមហ៊ុន Apple នៅថ្ងៃនេះ ក៏បានដាក់ចេញនូវប្រព័ន្ធ iOS 10.3 ជំនាន់សាកល្បង១ (beta1) សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធី ដោយភ្ជាប់មកជាមួយលក្ខណៈសម្បត្តិសំខាន់ថ្មីៗជាច្រើន ហួសពីការរំពឹងទុក។ ក្នុងនោះ មានដូចជា…

Aipoly សង្គ្រោះជនពិការភ្នែកឲ្យមើលឃើញពិភពលោកតាមរយៈសម្លេង

Aipoly គឺជាកម្មវិធីឆ្លាតវៃ អាចប្រើសម្រាប់ស្កេនលើវត្ថុ ឬពណ៌អ្វីមួយ រួចវានឹងប្រាប់មកវិញជាសម្លេង ជូនអ្នកប្រើប្រាស់ ដែលជាជនពិការភ្នែកឲ្យបានដឹងពីវត្ថុដែលកំពុងស្ថិតនៅចំពីមុខរបស់គេ តាមរយៈកាមេរ៉ាស្មាតហ្វូន។ កម្មវិធីឆ្លាតវៃមួយនេះកំពុងដាក់ទាញយកឥតគិតថ្លៃនៅលើតែហាងកម្មវិធី AppStore ប៉ុណ្ណោះ។ អ្វីដែលពិសេសនោះគឺថា មិនចំពោះតែជនពិការភ្នែកនោះទេ​ដែលចាំបាច់ត្រូវការប្រើកម្មវិធីនេះ រីឯមនុស្សធម្មតាដែលអាចមើលឃើញក៏ត្រូវការកម្មវិធីនេះ យកមកស្កេនលើវត្ថុ ឬពណ៌ណាមួយដែលយើងមិនស្គាល់ជាភាសាបរទេស។ កម្មវិធីនេះងាយស្រួលប្រើប្រាស់ វាមិនចាំបាច់ឲ្យមានអីុនធើណែត ហើយក្រោយពេលដំឡើងរួច អ្នកអាចបើកប្រើបាន ដោយទាញទៅមុខរហូតដល់ឃើញផ្ទាំងកាមេរ៉ាកំពុងតែចាប់ផ្តើមថត…

ក្រុមហ៊ុន Apple បញ្ចេញកំណែ iOS 10.2.1 ថ្មី ដើម្បីកែកំហុសឆ្គង និងជួយឲ្យប្រព័ន្ធដើរលឿនជាងមុន

ក្រុមហ៊ុន Apple បានប្រកាសចេញប្រព័ន្ធ iOS 10.2.1 ជាផ្លូវការសម្រាប់សាធារណៈ។ វាគឺជាកំណែតូចមួយប៉ុណ្ណោះ តែក៏មានចំណុចសំខាន់បន្តិចបន្តួចដែរ។ កំណែថ្មីនេះ វាបានបំពេញចន្លោះប្រហោងដែលជាកំហុសបច្ចេកទេស ហើយអ្វីដែលពិសេសជាងនេះគឺថា ប្រព័ន្ធ iOS 10.2.1 កែឲ្យប្រព័ន្ធដំណើរការដើរយ៉ាងរលូនជាងមុន បើប្រៀបទៅនឹងជំនាន់ iOS 10.2។ ដើម្បីដំឡើងកំណែថ្មីនេះបាននៅលើ ​iPhone,…