និយាយ​លេង​ឬ​មែន Buffon ​ថា​នឹង​លេង​បាល់​ដល់​អាយុ​៦៥​ឆ្នាំ

អ្នក​ចាំ​ទី Gianluigi Buffon ​បាននិយាយ​លក្ខណៈ​លេង​បន្លប់​មែន​ថា​​រូប​គេ​នឹង​បន្ដ​លេង​បាល់​រហូត​ដល់​អាយុ​៦៥​ឆ្នាំ ​ដើរ​លេង​ចង់​រួច​ទើប​ចូល​និវត្តន៍​ពី​វិស័យ​មួយ​នេះ។ កីឡាករ​របស់ Juventus ​ខាង​លើ​នេះ​នឹង​ឈាន​ចូល​វ័យ​៣៩​ឆ្នាំ​នៅ​ខែ​មករា​ខាង​មុខ​នេះ​ហើយ ខណៈ​ដែល​កុងត្រា​នៅ​សល់​របស់​គេ​គឺ​ត្រឹម​នៅ​រដូវ​កាល​ក្រោយ​ឯ​ណោះ។ យ៉ាងណាមិញ ​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អ៊ីតាលី​រូប​នេះ​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​បង្ហាញ​វត្តមាន​ម្ដង​ទៀត​នៅ​ព្រឹត្តិការណ៍ FIFA World Cup ​នា​ឆ្នាំ​២០១៨​ខាង​មុខ​នៅ​ប្រទេស​រុស្ស៊ី។ “តើ​ខ្ញុំ​គួរ​តែ​និយាយ​ពាក្យ​លា​នៅ​១០​ឆ្នាំ​ទៀត ឬ​១៥​ឆ្នាំ​ទៀត? នរណា​អាច​ដឹង​បាន ខ្ញុំ​ប្រហែល​ជា​អាច​នឹង​ចូល​និវត្តន៍​នៅ​អាយុ​៦៥​ឆ្នាំ​ឯ​ណោះ។ ខ្ញុំ​នៅ​មិន​ទាន់​មាន​អារម្មណ៍​ចាស់​នោះ​ទេ…

Carlos Tevez ​នឹង​ទៅ​លេង​នៅ​ចិន ​ក្នុង​តម្លៃ​ខ្លួន​៣១,៥​លាន​ផោន​ក្នុង​១​ឆ្នាំ

ខ្សែ​ប្រយុទ្ធ Carlos Tevez ​នឹង​ទៅ​លេង​នៅ​ក្លឹបShanghai Shenhua ​របស់​ប្រទេស​ចិន​ ​បន្ទាប់​ពី​រូបគេ​ចាកចេញ​ពី​ក្លឹប​នៅ​ស្រុក​កំណើត Boca Juniors ​ទៅ។ Tevez ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ខ្លួន​នឹង​ចាកចេញ​ពី​ក្លឹប​នៅ​ស្រុក​កំណើត​នេះ ​ក្រោយ​ពី​ចប់រដូវកាល ​ខណៈ​ដែល​ពួកគេ​នៅ​សល់​តែ​ប៉ុន្មាន​ប្រកួត​ទៀត​ប៉ុណ្ណោះ។ យ៉ាងណាមិញ ​ការ​ចាកចេញ​ពី​ក្លឹប​នៅ​ស្រុក​កំណើត​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ខ្សែ​ប្រយុទ្ធ​​រូប​នេះ នឹង​ទៅ​លេង​នៅ​ក្លឹប​ប្រទេស​ចិន ​ក្នុង​តម្លៃ​ប្រាក់​ឈ្នួល​ខ្ពស់​មែនទែន ដល់​ទៅ​៣១,៥​លាន​ផោន​ឯ​ណោះ​ក្នុង​១​ឆ្នាំ។…

Real Madrid ​ស្មើ Dortmund ​ហើយ​អាច​ជួប Arsenal ​ឬ Leicester ​វគ្គ​១៦​ក្រុម

ក្លឹប Real Madrid ​បាន​ត្រឹម​ស្មើ​ជាមួយ Dortmund ​២-២ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​របស់​ខ្លួន​កាល​ពី​យប់មិញ​នេះ។ លទ្ធផល​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ឈរ​នៅ​លេខ​២​ក្នុង​តារាង ​ហើយ​ត្រូវ​ប៉ះ​ក្រុម​លេខ​១ ​តាម​ពូល​ផ្សេង​ទៀត ​ដោយ​ការ​ចាប់​ឆ្នោត​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។ ​ការ​ចាប់​ឆ្នោត​នោះ​ទៀត​សោត ​ក្រុម​ដែល​មក​ពី​ប្រទេស​ដូច​គ្នា​មិន​អាច​ប៉ះ​គ្នា​បាន​នោះ​ទេ ​ខណៈ​ដែល​ក្រុម​ក្នុង​ពូល​ជាមួយ​គ្នា​ក៏​មិន​អាច​ប៉ះ​គ្នា​បាន​ដែរ។ ដូច្នេះ​មាន​ន័យ​ថា Real…

ច្បាស់ហើយ Messi ត្រូវការ១លានដុល្លារ ក្នុង១សប្ដាហ៍ ទើបព្រមនៅ Barcelona បន្ត

Lionel Messi បានបដិសេធមិនទាន់ព្រមបន្ដកុងត្រាជាមួយក្លឹប Barcelona នៅឡើយទេ ក្រោយពីការចរចាតម្លៃខ្លួនរបស់គេនិងក្លិបមិនទាន់ត្រូវគ្នា ពោលគឺ Messi ទាខ្ពស់ពេក លើសអ្វីដែលក្លឹបអាចផ្ដល់ឱ្យបាន។ ចំពោះតម្លៃខ្លួនដែល Messi ចង់បាននោះ គឺរហូតដល់ទៅ៨២៥ ០០០ផោនឯណោះ ពោលគឺលើសកីឡាករផ្សេងៗទាំងអស់នៅលើលោកនេះ រួមទាំង Cristiano Ronaldo ដែលទើបតែតកុងត្រាជាមួយ…

Ancelotti ​ប្រាប់​ឈ្មោះ​កីឡាករ​២​នាក់ អាច​ជំនួស​ Messi ​និង Ronaldo ​បាន

Carlos Ancelotti បានបញ្ជាក់ថាមានតែ Paulo Dybala និងNeymar ប៉ុណ្ណោះ ដែលអាចនឹងជំនួសតំណែងកំពូលខ្សែប្រយុទ្ធលើលោករបស់ Lionel Messi និង Cristiano Ronaldo បាន។ Ancelotti អ្នកចាត់ការក្រុម Bayern Munich មិនបានមើលឃើញសមត្ថភាពកូនក្រុមរបស់ខ្លួនណាម្នាក់ ដែលសក្ដិសមអាចជំនួសតួនាទីកំពូលខ្សែប្រយុទ្ធលើលោកបានទេ…

Pogba ​ស៊ុត​បាន​២​គ្រាប់ ជួយ Man Utd ​ឈ្នះ​ Fenerbahce ​៤-១

ខ្សែបម្រើ Pual Pogba រកគ្រាប់បាល់បាន២គ្រាប់ជួយក្លឹប Manchester United យកឈ្នះក្រុម Fenerbahce ៤-១ កាលពីយប់មិញនេះ ក្នុងការប្រកួតវគ្គសន្សំពិន្ទុតាមពូល ពានរង្វាន់ UEFA Europa League ។ ក្រុមបិសាចក្រហមក្នុងដីខ្លួនឯងពិតជាធ្វើបានល្អមែនទែន ដោយត្រឹមនាទី៣១ Pogba រកបានមួយគ្រាប់នាំមុខដោយបាល់ពិន័យ១១ម៉ែត្រ…

ជម្រើស​ជាតិ​ចិន ត្រៀម​ប្រកាស​គ្រូ​បង្វឹក​ថ្មី ​ជា​អតីត​អ្នក​ដឹក​នាំ​ខ្លាំង​ម្នាក់

ក្រុមបាល់ទាត់ជម្រើសជាតិចិន កំពុងតែត្រៀមប្រកាសតំណែងគ្រូបង្វឹកថ្មីហើយ គឺយកលោក Marcello Lippi ដែលជាគ្រូបង្វឹកម្នាក់ធ្លាប់ដឹកនាំក្រុម Juventus និងជម្រើសជាតិអ៊ីតាលីឈ្នះពាន FIFA World Cup ។ ក្រោយពីគ្រូបង្វឹកចាស់បានលាលែងតំណែងទៅ ក្រុមជម្រើសជាតិចិនមិនទាន់បានរកឃើញអ្នកដឹកនាំថ្មីនៅឡើយទេ ពោលគឺតំណែងនៅទំនេរនៅឡើយ ប៉ុន្តែសហព័ន្ធបាល់ទាត់ចិនបានរកអ្នកសក្ដិសមឃើញហើយ នៅឡើយតែចរចាគ្នាបន្តិចទៀតប៉ុណ្ណោះ។ លោក Marcello Lippi…

Jose ​ថា​លោក​រំពឹង​ច្រើន​ពី Pogba ​មិន​មែន​លេង​ដូច​យប់មិញ​ទេ

ក្រោយបានត្រឹមស្មើជាមួយ Liverpool ០-០ កាលពីយប់មិញនេះ លោក Jose Mourinho អ្នកចាត់ការរបស់ក្លឹប Manchester United បាននិយាយថាលោករំពឹងទៅលើសមត្ថភាពរបស់ Pual Pogba ច្រើនជាងនេះ មិនមែនលេងដូចយប់មិញទេ។ Pogba បានធ្វើឱ្យបាត់បង់ឱកាសល្អៗជាច្រើន ក្នុងការប្រកួតជាមួយក្រុម Liverpool កាលពីយប់មិញនេះ…

អតីតកីឡាករ Juventus ម្នាក់ ចូលប្រលងកម្មវិធី X Factor

Matteo Ghione ដែលជាអតីតកីឡាករលេងនៅក្រុមយុវជន Juventus បានចូលប្រលងចម្រៀងក្នុងកម្មវិធី X Factor នៅប្រទេសអ៊ីតាលី ប៉ុន្តែគួរឱ្យសោកស្ដាយរូបគេមិនបានជាប់ទៅវគ្គបន្ដនោះទេ ដោយធ្លាក់ត្រឹមវគ្គ audition។ Ghione ជាអតីតកីឡាករបាល់ទាត់ម្នាក់ដែលមានមិត្តរួមក្រុមដូចជា Claudio Marchisio និង Sebastian Giovinco ជាដើមកាលពួកគេនៅហ្វឹកហាត់ក្នុងក្រុម Juventus…

Pogba ​ប្ដូរ​ម៉ូដ​សក់​ទៀត​ហើយ ក្រោយ​ស៊ុត​ឱ្យ​បារាំង​ឈ្នះ​ហុល្លង់

ខ្សែបម្រើ Pual Pogba បានផ្លាស់ប្ដូរម៉ូដសក់របស់ខ្លួនមួយទៀតហើយ ក្រោយពីស៊ុតមួយជើងពីចម្ងាយឱ្យក្រុមជម្រើសជាតិបារាំងយកឈ្នះក្រុមហុល្លង់១-០ កាលពីយប់ម្សិលមិញនេះ ក្នុងពានរង្វាន់ជម្រុះ World Cup 2018 ។ បុរសលេងម៉ូដសក់ Pogba ត្រូវបានគេអង្កេតឃើញថាបានផ្លាស់ប្ដូរម៉ូដតាំងពីចូលលេងឱ្យក្រុម Manchester United មក ប្រហែលជា៤ដងមកហើយ ដោយក្នុងនោះពីមួយម៉ូដទៅមួយម៉ូដសុទ្ធតែមានការរចនាប្លែកៗរហូត។ តួយ៉ាងដូចជាម៉ូដថ្មីនេះ…