ហេតុអ្វីការបំពាក់ប្រព័ន្ធសន្តិសុខអ៊ីនធើណេតសំខាន់ចាំបាច់សម្រាប់អាជីវកម្មលោកអ្នក?

ខណៈអ៊ីនធើណេតកាន់តែសំខាន់ និងចាំបាច់សម្រាប់អាជីវកម្ម ក្រុមហ៊ុន និង​សហគ្រាសតូចធំ ក្នុងការតភ្ជាប់ និងចែកចាយទិន្នន័យ ព័ត៌មាន ឬឯកសារផ្សេងៗ បញ្ហាប្រឈមជាច្រើនក៏កំពុងកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសបញ្ហាដែលបង្កឡើងដោយក្រុម Hacker តែម្តង។ ក្រុមចោរព័ត៌មានវិទ្យាទាំងនេះ អាចបង្កើតចេញនូវមេរោគប្រភេទផ្សេងៗ ដើម្បីបន្លំលួចយកគណនីធនាគារ ឯកសារសម្ងាត់ ឬចូលគ្រប់​គ្រង​វ៉ិបសាយ ទំព័រ Facebook អ៊ីម៉ែល…

ក្រុមហ៊ុនអាមេរិក Vertiv ចាប់យកចំណែកទីផ្សារ Data Centre ជាង ៥០% នៅកម្ពុជា

ក្រុមហ៊ុន Vertiv ដែលមានដើមកំណើតមកពីសហរដ្ឋអាមេរិក បានចាប់យកចំណែកទីផ្សារជាង ៥០ភាគរយ នៅក្នុងវិស័យបច្ចេកវិទ្យា Data Centre នៅកម្ពុជា។ នេះបើយោងតាមការឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុន Vertiv ធ្វើឡើងកាលពីម្សិលមិញនេះ។ លោក ថៃ សុខវុត្ថា ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រុមហ៊ុន Vertiv បានឲ្យដឹងថា ក្រុមហ៊ុន…

គុណសម្បត្តិ ២ យ៉ាងរបស់ Wi-Fi hotspot ដែលម្ចាស់អាជីវកម្មផ្ទះសំណាក់-សណ្ឋាគារ មិនអាចមើលរំលង!

ខណៈតម្រូវការអីុនធើណែតមានការកើនឡើងកាន់តែខ្លាំង ការផ្តល់សេវា Wi-Fi នៅតាមសណ្ឋាគារ ផ្ទះ​សំ​ណាក់ ក៏ដូចជាភោជនីយដ្ឋានផ្សេងៗ គឺជារឿងកាន់តែចាំបាច់សម្រាប់ទាក់ទាញភ្ញៀវឱ្យ​ចូលមកស្នាក់នៅ។ ប៉ុន្តែ បើគ្រាន់តែផ្តល់ឱ្យពួក​គេនូវ​ការភ្ជា​ប់អិុនធើ​ណែតប្រើ​ដោយសេរី ជាមួយលេខកូដ ៨ ខ្ទង់ធម្មតាៗ គឺមិនគ្រប់គ្រាន់​ទេ។ លោកអ្ន​ក​ដែលជាម្ចាស់អាជីវកម្ម​ទាំងនោះ គួរជ្រើសរើសកម្មវិធីគ្រប់​គ្រងការចែកចាយប្រព័ន្ធ Wi-Fi ឬ​ហៅថា Wi-Fi hotspot មួយដូចជា…

តំបន់សេដ្ឋកិច្ចពិសេស Kerry Worldbridge តម្លៃជាង ១០០លានដុល្លារ សម្ពោធជាផ្លូវការ

តំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយមានដែនកំណត់ របស់ក្រុមហ៊ុន Kerry Worldbridge Logistics បានបើកសម្ពោធជាផ្លូវការ នៅថ្ងៃនេះហើយ។ តំបន់សេដ្ឋកិច្ចពិសេសនេះ​ ជាការបណ្តាក់ទុនរួមគ្នាជាង ១០០លានដុល្លារអាមេរិក រវាងក្រុមហ៊ុនហុងកុង Kerry Logistic Network និងក្រុមហ៊ុនក្នុងស្រុក Worldbridge International ដែលបានបើកការដ្ឋានសាងសង់តាំងពីខែ កក្កដា…

វិស្វករ Network វ័យក្មេងម្នាក់ នឹងចែករំលែកទិចនិកប្រើប្រាស់អិុនធើណែតច្រើនខ្សែ ឱ្យមានប្រសិទ្ធភាពបំផុត

វិស្វករ Network វ័យក្មេងម្នាក់ គឺលោក ទាវ សុវណ្ណតារា នឹងធ្វើការចែករំលែកវិធីសាស្រ្តក្នុងការទាញយកល្បឿននៃការប្រើប្រាស់អីុនធើណែតពីប្រព័ន្ធ ឬខ្សែបណ្តាញខុសគ្នាឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត នៅថ្ងៃទី ២០ ឧសភា ខាងមុខ ដោយឥតគិតថ្លៃ តាមប្រព័ន្ធអនឡាញ។ ទាក់ទងទៅនឹងប្រធានខាងលើ អ្នកឯកទេសខាងប្រព័ន្ធបណ្តាញដែលមានបទពិសោធន៍ជាង ១០ ឆ្នាំនេះ នឹងលើកយកវិធីដោះស្រាយបញ្ហានៃការកកស្ទះចរាចរណ៍ទិន្នន័យឆ្លងកាត់ខ្សែបណ្តាញអីុនធើណែតពីក្រុមហ៊ុនផ្តល់សេវាកម្មអីុនធើណែតខុសៗគ្នា និងមានចំនួនអ្នកប្រើប្រាស់ច្រើន…

ឡើងគីឡូជ្រុលក្នុងពេលតាំងគភ៌ តើមានអ្វីកើតឡើង?

ស្ត្រីគ្រប់រូបត្រូវចាំថា ការឡើងទម្ងន់ ឬធាត់ជ្រុលពេកក្នុងអំឡុងពេលតាំងគភ៌ដំណាក់កាលដំបូង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព បន្ទាប់ពីសម្រាលកូនរួច។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ភាពធាត់ពេកអាចនាំឲ្យមានផលវិបាកដូចជា កូឡេស្តេរ៉ុលឡើងខ្ពស់ លើសសម្ពាធឈាម ឈឺសន្លាក់ ជួបបញ្ហារំលាយអាហារ.ល.។ ហេតុនេះ ស្ត្រីមិនត្រូវបណ្តោលខ្លួនឲ្យធាត់ខ្លាំងពេកនោះទេ នៅក្នុងអំឡុងពេលតាំងគភ៌។ អ្នកជំនាញបានមានប្រសាសន៍ថា ក្នុងអំឡុងពេលតាំងគភ៌ ស្ត្រីគួរឡើងទម្ងន់ត្រឹមតែ៨ទៅ១០គីឡូក្រាម ដើម្បីឲ្យមានសុខភាពល្អ។…

ទីបំផុតស្ថាបនិក Facebook នឹងទទួលសញ្ញាបត្រពី Harvard ក្រោយបោះបង់ការសិក្សាអស់ ១២ ​ឆ្នាំ

លោក​ Mark Zuckerberg ដែលជានិស្សិតបោះបង់ចោលការសិក្សា ពីសាកលវិទ្យាល័យល្បីឈ្មោះលើពិភពលោកមួយឈ្មោះ Harvard ត្រូវបានអញ្ជើញឲ្យទៅទទួលសញ្ញាបត្រ។ នោះមិនមែនមានន័យថា លោក Zuckerberg មហាសេដ្ឋីវ័យ ៣២ ឆ្នាំរូបនេះ វិលត្រឡប់ទៅសិក្សាវិញនោះទេ។ តាមពិតទៅ គឺគាត់ត្រូវបានអញ្ជើញឲ្យឡើងថ្លែងសុន្ទរកថាផ្តល់អនុសាសន៍ទៅដល់ក្រុមនិស្សិតឆ្នាំសិក្សាថ្មី ២០១៧ ទន្ទឹមនឹងនោះ គាត់ក៏នឹងទទួលបានសញ្ញាបត្រកិត្តិយសមួយពីសាកលវិទ្យាល័យផងដែរ។ សាកលវិទ្យាធិការ…

CNN ប្រកាសចេញអង្គភាពព័ត៌មានវីដេអូ Virtual Reality ផ្លូវការ

បណ្តាញទូរទស្សន៍ CNN (Cable News Network) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវអង្គភាពសារព័ត៌មានថ្មីមួយឈ្មោះ CNNVR ដែលមាននាទីផលិតព័ត៌មានជាវីដេអូ និងវីដេអូផ្សាយផ្ទាល់ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗ ដោយប្រើប្រាស់បច្ចេកវិទ្យាវីដេអូប្រចក្សនិម្មិត VR។ ក្រុមហ៊ុនទូរទស្សន៍អាមេរិកមួយនេះ បានសាកល្បងប្រើប្រាស់បច្ចេកវិទ្យារូបភាពនិម្មិតនេះច្រើនឆ្នាំមកហើយ។ រហូតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតចេញវីដេអូប្រភេទរង្វិលជុំ ៣៦០ ដឺក្រេនេះ ជាង ៥០ រឿងហើយ…

រៀនវិធីសាស្រ្ត ៣ យ៉ាងនេះឲ្យហើយ ប្រការទុកពេល iPhone/iPad បើកកម្មវិធី AppStore អត់ចេញ

ចង់បើកកម្មវិធី AppStore ដោនឡូដកម្មវិធី ប៉ុន្តែរាល់ពេលចុចចូលម្តងៗតែងតែឃើញសារលោតចេញ “Cannot connect to iTunes Store” ។ បញ្ហានេះ ឧស្សាហ៍កើតឡើងលើទូរសព្ទ iPhone និង iPad ដែលទាញយកកម្មវិធី ឬហ្គេមមកប្រើប្រាស់ញឹកញាប់។ វានឹងមិនបញ្ជាក់ប្រាប់លោកអ្នកថា តើកំហុសឆ្គងកើតឡើងនៅត្រង់ណានោះទេ។ ទោះយ៉ាងណា…

ដឹងអត់! បុគ្គលិក IT កាន់តំណែង ១៥ មុខនេះ រកចំណូលបានខ្ពស់ និងមានឱកាសការងារច្រើនបំផុត

យោងតាមគេហទំព័រ Glassdoor ដែលជាគេហទំព័រតាមប្រមាញប្រាក់បៀវត្សរ៍ការងារនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ឧស្សាហកម្មបច្ចេកវិទ្យាក្នុងប្រទេសមួយនេះ កំពុងមានត្រូវការកើនឡើង និងទទួលបានប្រាក់ចំណូលខ្ពស់។ តាមការធ្វើស្ថិតិរបស់ Glassdoor និយោជកក្នុងឧស្សាហកម្មនេះ មានខ្ទង់ថវិកាសម្រាប់ចំណាយលើប្រាក់បៀវត្សរ៍គោលគិតជាមធ្យមសរុបចំនួន ២១ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ទៅលើមុខតំណែង ១៥ ដែលបច្ចុប្បន្ន មានកៅអីទំនេរចំនួន ២៦៣,៥៨៦ កន្លែង។…