តារាចម្រៀងដួង ផាន់ណា វាយលុក Original Song
បោះជំហានក្លាយជាតារាចម្រៀងតាមក្លិប និងរង្គសាលប្រមាណ៧ឆ្នាំ គេកត់សម្គាល់ថាតារាចម្រៀងដែលមានប្រវត្តិតស៊ូ និងផ្សងព្រេង លោកដួង ផាន់ណា ទទួលបានជោគជ័យយ៉ាងខ្លាំង ទាំងឱកាសចេញច្រៀងនៅក្រៅប្រទេស និងការវិវត្តន៍ខ្លួនក្លាយជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មមួយច្បាស់លាស់ ដោយមិនស្ថិតក្នុងភាពតែលតោល។ បើទោះជាផលិតកម្មដែលលោកជ្រកកោណត្រូវគេដឹងថាមិនសូវល្បី តែបទចម្រៀងថ្មីៗរបស់លោកបានក្លាយជាបទមានការគាំទ្រ គ្រប់ពេលចេញបង្ហោះ ជាពិសេសបទ «បើឈឺយ៉ាងនេះ បងសុខចិត្តដើរចេញ»ដែលជាបទ Original Song ទើបនឹងចេញក្ដៅៗ។ តារាចម្រៀងផាន់ណា បានអះអាងថានេះជាបទមួយថ្មី…