គូស្នេហ៍ល្បីល្បាញក្នុងហ្វេសប៊ុក កាលពីឆ្នាំ២០១៤ ធ្វើអោយកក្រើកខួប៣ឆ្នាំ

កាលពីឆ្នាំ២០១៤ គ្មានអ្នកណាមិនស្គាល់គូស្នេហ៍លោកវិរៈ និងកញ្ញា អេមី នោះទេ ដោយសារតែភាគីខាងប្រុសបានចំណាយដល់រាប់ម៉ឺនដុល្លារផលិតPre-Wedding សុំស្នេហ៍គ្នា នៅកណ្ដាលវិថី Pub Street ក្នុងខេត្តសៀមរាប រហូតធ្វើអោយទិដ្ឋភាពភ្ជាប់ស្នេហ៍របស់ពួកគេ ផ្អើលពេញខេត្តសៀមរាប និងកក្រើកបណ្ដាញហ្វេសប៊ុកកាលពីក្នុងពេលនោះ។ បណ្ដាញសារព័ត៌មានស្ទើរតែទាំងអស់ បានយកទិដ្ឋភាពសុំស្នេហ៍របស់លោកវិរៈ និងម្ចាស់ស្នេហ៍ធ្វើជាប្រធានបទ រហូតជាប់ឈ្មោះជាគូស្នេហ៍ល្បីបំផុតនៅកម្ពុជា កាលពីឆ្នាំ២០១៤។ នៅថ្ងៃ១៨…

តារាប្រុស៤រូប ដាក់បទថ្មីបំបុកគ្នា

បរិបទនាពេលបច្ចុប្បគេចាប់អារម្មណ៍ថា Original Song ស្ទើរតែក្លាយជារឿងប្រជែងគ្នាទាំងតារាមានផលិតកម្ម និងមិនមានផលិតកម្មជ្រកកោណ។ ជាមួយគ្នានោះ គេកត់សម្គាល់ឃើញតារាប្រុស៤រូប ដែលគេស្គាល់ថាជាសមាសភាពក្នុងក្រុមគ្រួសារតារាកម្ពុជា ចេញបទថ្មីបំបុកគ្នាតែម្ដង ខណៈដែលបទទាំងនោះក៏ផ្ដើមកន្ទ្រាក់អារម្មណ៍អ្នកគាំទ្រគួរអោយកត់សម្គាល់។ លោកគឹម ថាណា គឺជាតារាចម្រៀងរបស់ផលិតកម្មBN។ បទOriginal របស់លោក ដែលមានចំណងជើងថា «ពេលដែលឯកា»ទើបចេញបង្ហោះកាលពីថ្ងៃទី១៤ កុម្ភៈប៉ុណ្ណោះ ក្នុងពេលដែលនៅប៉ុន្មានថ្ងៃនេះ មានអ្នកចែកចាយច្រើន។…

ក្រោយបិទទ្វារក្រុមចម្រៀងF2B ពិសិដ្ឋ បញ្ញាស័ក្ត ចេញបទបើកមុខ

កាលពីមុនគេចាំបានថាក្រុមចម្រៀង F2B មានការទទួលស្គាល់ក្នុងស្រទាប់យុវវ័យច្រើនគួរសមដោយសារតែក្រុមចម្រៀងនេះ ចម្រុះដោយតារាចម្រៀងស្រស់ស្អាត និងមានក្បាច់រាំរស់រវើក។ យ៉ាងណាមិញក្រោយពីក្រុមមួយនេះដួលរលំ គេឃើញសមាជិកសំខាន់ម្នាក់គឺ លោក ពិសិដ្ឋ បញ្ញាស័ក្ត លេចមុខយ៉ាងគ្រឡឺមជាមួយនឹងបទOriginal Song បើកឆាក ដែលមានចំណងជើងថា«ឈប់យំ» ក្នុងបំណងស្ទាបស្ទង់ទីផ្សារ។ លោកពិសិដ្ឋ បញ្ញាស័ក្ត បានអះអាងថា ដោយសារតែសមាជិកក្រុមចម្រៀងរបស់លោកសុទ្ធមានការងាររៀងខ្លួន ហើយអ្នកខ្លះក៏ឈប់ចង់បន្តការងារច្រៀងរាំដូចមុនទើបបណ្ដាលអោយក្រុម…

ខាត់ សុឃីម ប្រកាសបញ្ចេញ Original Song ស្នាដៃខ្លួនឯង

ក្នុងជំនួបដោយផ្ទាល់ថ្ងៃ១៤ កុម្ភៈ ក្នុងទិវាច្រៀងរាំរបស់គ្រួសារតារាកម្ពុជា បំផុសវេទិកាបរិច្ចាគឈាម តារាចម្រៀងអ្នកនាងខាត់ សុឃីម បានអះអាងថាដោយសារអ្នកនាងលែងមានផលិតកម្មហៅច្រៀងដូចមុន ដូច្នេះអ្នកនាងត្រូវតែបង្កើតក្រុមផលិត Original Song ផ្ទាល់ខ្លួន ដោយក្រៅពីត្រៀមចេញបទថ្មីជាស្នាដៃរបស់ខ្លួន ក៏នឹងមានបង្កើតក្រុមរាំជារបស់ខ្លួននោះផង។ អ្នកនាងថាខ្លួនមិនដេកស្លាប់អោយប្រជាប្រិយភាពចុះខ្សោយបន្តិចម្ដងៗព្រោះតែគ្មានបទថ្មីនោះទេ ទើបអ្នកនាងគិតថាមានតែការផលិតបទថ្មីខ្លួនឯង ហើយត្រូវមានក្រុមរាំអោយប្លែកបន្តិច ដើម្បីកន្ត្រាក់អ្នកគាំទ្រដូចដើម។ អ្នកនាងក៏ប្រកាសចេញថតMV បទទាំងនោះក្នុងពេលឆាប់ៗនោះផង។ អ្នកនាងខាត់…

ជុំ លីណូ ចេញOriginal Song «អត់លុយ អត់លិឍ» ឆ្លើយតបយុវវ័យ

ទើបតែបានទទួលការចាប់អារម្មណ៍ជាមួយនឹងបទ «អត់សង្សារលើកដៃ»ថ្មីៗសោះ ពេលនេះតារាចម្រៀងលោកជុំ លីណូ បានបញ្ចេញបទថ្មី ដែលមិនចម្លងគេមួយបទទៀតហើយ ដោយលោករំពឹងយ៉ាងខ្លាំងថាបទដែលជាស្នាដៃតែងនិពន្ធរបស់លោក និងក្រុមការងារមួយនេះ ពិតជាផ្ទុះពេញទំហឹង។ ការរំពឹងបានកើតឡើងស្របគ្នាជាមួយបទ«អត់លុយ អត់លិឍ»មួយនេះចាប់ផ្ដើមមានសន្ទុះ ជាពិសេសក្នុងអំឡុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ កាលពីថ្ងៃទី១៤ កុម្ភៈ ខណៈដែលបទនេះ ជាការឆ្លើយតបចំពោះយុវវ័យដែលគាំទ្រស្នាដៃរបស់លោក ក្រោយបទមុនៗកំរើកទីផ្សារ។ លោកជុំ លីណូ ដោយសារតែលោកកាន់តែយល់ពីតម្លៃបទនិពន្ធថ្មី…

ទីនី ចេញបទ«ធម្មជាតិ និងជីវិត» ច្រៀងទំអូញ រំជួលអារម្មណ៍

បន្ទាប់ពីជោគជ័យបទOriginal Song ច្រើនបទនាពេលចុងក្រោយ តារាចម្រៀងកញ្ញា ភក្ដី ទីនី ដែលគេស្គាល់ជាតារាចម្រៀងក្រៅស្រុក ប្រកាសចេញបទមួយថ្មីទៀតហើយ ដោយបទថ្មីនោះច្រៀងត្អូញត្អែពីសំរាម និងជីវិតអ្នកបោសសំរាមយ៉ាងកំសត់ ធ្វើអោយអ្នកស្ដាប់រួចហើយរញ្ជួលចិត្ត។ បទនេះត្រូវបានរំពឹងយ៉ាងខ្លាំងថានឹងជោគជ័យដូចគ្នានឹងបទ«វណ្ណៈសង្គម»ដែលមានអ្នកគាំទ្រច្រើនមកហើយនាពេលមុន។ កញ្ញាទីនី បានអះអាងថានេះមិនមែនជាបទទី១របស់ខ្លួននោះទេ ដោយសារតែពេលមុននេះបទ«វណ្ណៈសង្គម»និងបទមួយចំនួនទៀតរបស់នាងក៏បុកត្រូវអារម្មណ៍មហាជនធ្វើអោយមានការទទួលស្គាល់រួចហើយ។ នាងបានទៅច្រៀងនៅប្រទេសអូស្រ្តាលីច្រើនលើកមកហើយ ដោយសារតែបទOriginal Song ទាំងនោះ។ យ៉ាងណាមិញ…

ម៉ៅ ហាជី ចេញបទនៅថោន អត់ខ្វល់បណ្ដឹងហង្សមាស

បើទោះជាមុននេះបន្តិចលោកមាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាសបានប្រកាសថាទោះជាផុតកុងត្រារយៈពេលមួយឆ្នាំក្រោយប្រលងចប់Cambodian Idol រដូវកាលទី១ ក៏អតីតបេក្ខជនលោកម៉ៅ ហាជី មិនអាចចូលច្រៀងនៅផលិតកម្មណាមួយដោយសារតែជាប់បណ្ដឹងជាមួយហង្សមាស ក៏មានការប្រកាសថាតារាចម្រៀងរូបនេះចូលផលិតកម្មថោនជាផ្លូវការ។ លោកត្រូវគេឃើញសម្រុកចេញថតបទOriginal Song ក្នុងនាមជាតារាចម្រៀងផលិតកម្មថោន។ លោកវ៉ាត់ លីម៉េង អ្នកដឹកនាំសម្ដែងរបស់ផលិតកម្មថោន បានប្រកាសនៅលើហ្វេសប៊ុកថាលោកម៉ៅ ហាជី បានក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្មថោនហើយ ដោយលោកនឹងមានបទថ្មីមិនចម្លងពីបរទេសចេញលក់ក្នុងពេលឆាប់ៗនោះផង។ លោកថាបទថ្មីរបស់តារាសមាជិកថ្មីរូបនេះ…

អស់ទាស់! បទថ្មីរបស់ Jimmy Kiss ចំណាយជាង៧ពាន់ដុល្លារ

មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីMV ថ្មីស្រឡាងរបស់តារាចម្រៀងOriginal Song លោក Jimmy Kiss ដែលមានចំណងជើងថា«ស្អាត! ស៊ិចស៊ី»ត្រូវបានប្រកាសចេញផ្សាយជាសាធារណៈ ហើយត្រូវបានប្រកាសថាចំណាយដល់ទៅជាង៧ពាន់ដុល្លារ ដោយមិនទាន់រាប់បញ្ចូលការចំណាយលើការផលិតបទភ្លេងមុនថតMV នៅឡើយ។ អ្វីដែលគេកត់សម្គាល់គឺMV បទនេះ មានការសម្ដែងដោយតារាល្បីៗយ៉ាងច្រើនកុះករ ហើយឈុតឆាករាំរែកក៏លាយលំដោយសំលៀកបំពាក់បែបសម័យ និងបុរាណច្របល់គ្នា មិនខុសពីការរំលេចនូវរសជាតិថ្មី។ ក្រោយការបង្ហោះបទនេះ តារាចម្រៀង…

តារាខ្មែរ និងក្រុមតារាចម្រៀងល្បី​កូរ៉េ ប្រកាសច្រៀងជួយគន្ធបុប្ផា

នៅថ្ងៃទី២៥ មករា នេះ ក្រុមតារាចម្រៀងខ្មែរ និងតំណាងតារាចម្រៀងកូរ៉េ បានប្រកាសពីគម្រោងប្រគំតន្ត្រីទ្វេរភាគីធំមួយ ដើម្បីប្រមូលថវិការៃអង្គាសជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ គម្រោងនេះត្រូវបានប្រកាសថាជាលើកទី១ ដែលក្រុមតារាកូរ៉េ បានធ្វើការសហការជាមួយទូរទស្សន៍ NTV ដោយមានតារាល្បីៗទាំងពីរប្រទេសស្ម័គ្រចិត្តចូលរួម។ លោក គីម សុងម៉ាន់ នាយកកម្មវិធី”តន្ត្រីសុបិន្តនៃក្ដីស្រលាញ់សម្រាប់អនាគត” បានអះអាងថានៅថ្ងៃទី១៨ និង ១៩ កុម្ភៈខាងមុខនេះ…

ម្ចាស់បទ«ទាល់តែយូរបានស៊ីអូនបាន» បានកាដូជាង២០ម៉ឺនដុល្លារថ្ងៃខួប

កាលពីយប់ថ្ងៃទី១៨ មករា តារាចម្រៀងប្រចាំផលិតកម្មBN កញ្ញា ច័ន្ទ ម៉ាលីស ដែលត្រូវគេស្គាល់ថាជាម្ចាស់បទ «ទាល់តែយូរបានស៊ីអូនបាន» បានប្រារព្ធពិធីខួបកំណើតយ៉ាងអធឹកអធមនៅភោជនីយដ្ឋានឌឹហ្វេនស៊ី នៅម្ដុំផ្លូវសន្ធរម៉ុក។ អ្វីដែលគេកត់សម្គាល់ថានោះ គឺនាងទទួលបានកាដូគ្រឿងពេជ្រ តម្លៃជិត២ម៉ឺនដុល្លារ និងកាដូភោជនីយដ្ឋានធំមួយ នៅខេត្តព្រៃវែងតម្លៃ២០ម៉ឺនដុល្លារ។ ច័ន្ទ ម៉ាលីស បានអះអាងថាក្រោយការប្រកាសបិទចោលបទចម្រៀង «ទាល់តែយូរបានស៊ីអូនបាន» នាងក៏បានហក់ចូលផលិតកម្មBN…