សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើ​លួច​ នៅស្រុក​កណ្ដាលស្ទឹង

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃ ពុធ ៤កើត ខែ ចេត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២១វេលា​ម៉ោង​ ១១:១០នាទីមានករណីអំពើ​លួច​(ម៉ូតូ​)ចំណុចកើតហេតុភូមិ​បឹងខ្យាង​ ឃុំ​បឹងខ្យាង​​​​…

ស្ត្រីម្នាក់ជិះម៉ូតូចេញពីផ្ទះទៅហាង រួចព្យួរ កាបូបនឹងកម៉ូតូ ត្រូវជនសង្ស័យឆក់បានសម្រេច បាត់ទ្រព្យយសម្បត្តិមួយចំនួនធំ

ភ្នំពេញៈ ជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពឆក់កាបូបយួរដៃពីស្រ្តីរងគ្រោះបានសម្រេចខណៈជនរងគ្រោះព្យួរកាបូបនោះនៅកម៉ូតូ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីថ្ងៃរសៀល ថ្ងៃសៅរ៍ទី១៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវលេខ៩៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ឈឿន ហួរ ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ…

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភលើទំនុកចិត្ត

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយបានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោសាតគឹនសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីត្រង់ចំណុចរង្វង់មូលលោកតាដំបងគ្រញូងស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុង-ខេត្តបាត់ដំបង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយក្រុមអន្តរាគមន៍បង្ការបង្ក្រាបនិងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភលើទំនុកចិត្ត។ ជនត្រូវចោទឈ្មោះកងសុធនភេទប្រុសអាយុ៣៧ឆ្នាំមានទីលំនៅផ្ទះលេខ៥៦៦ផ្លូវបេតុងភូមិថ្មីសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់របស់សាលាដំបូងខេត្តកណ្ដាលលេខ០៧៥ដកបចខរបស់ចៅក្រមជំនុំជម្រះប្លុងវិសាលចុះថ្ងៃទី២៧ខែមករាឆ្នាំ២០២១ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានដែលប្រព្រឹត្តទៅនៅក្រុងតាខ្មៅខេត្តកណ្ដាលកាលពីកំឡុងឆ្នាំ២០២០។ សម្ភារដកហូតរួមមាន៖១.ទូរសព្ទដៃម៉ាកSamsungGalaxyS10+ពណ៌ខ្មៅចំនួន០១គ្រឿង,២.ទូរសព្ទដៃម៉ាកNokiaអ៊ិនចុចពិលពណ៌ខ្មៅចំនួន០១គ្រឿង,៣.លុយខ្មែរចំនួន១៦០,០០០រៀល(ដប់ប្រាំមួយម៉ឺនរៀល),៤.កាបូបលុយពណ៌ខ្មៅចំនួន០១,៥.ខោអាវ០១កំប្លេរ។ ក្រោយអនុវត្តរួចសមត្ថកិច្ចជំនាញបានរៀបចំសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការបន្តតាមនីតិវិធី៕  

ជនសង្ស័យម្នាក់លួចទូរស័ព្ទដៃបានជិត៣០គ្រឿងនិងលុយ៣លានរៀលត្រូវសមត្ថកិច្ចឃាត់បានបន្ទាប់ពីគេចខ្លួនមួយរយះ

បាត់ដំបងៈ ដោយអនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល…

ឆក់ទូរស័ព្ទចំនារីក្លាហាន ដេញចាប់ទាល់តែបានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះបានសម្រេចហើយតែត្រូវជនរងគ្រោះ​ និងអ្នកឃើញហេតុការណ៍ដេញចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។​ កាលពីវេលាម៉ោង ១និង៣០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចេញពីផ្សារ ទួលពង្រទៅផ្លីវវេងស្រេង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យខាងលើឈ្មោះ សៀក រ៉ូស្សា អាយុ…

ប្រុសស្រីជាច្រើននាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណី…

មណ្ឌលគិរីៈ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង១៤និង០០នាទីកម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន និងសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ យើងបានធ្វើឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ និង…

ធ្លាប់ជាប់ព័ន្ធនាគាម្តងហើយមិនរៀងមកលួចផ្ទាំងសូឡា១កំប្លេទៀត

តាកែវៈ សមត្ថកិច្ចស្រុកគិរីវង់បង្រ្កាបដូចភ្លៀងរលឹម ក្នុងការបង្រ្កាបករណី២ខុសគ្នា ជាក់ស្តែងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ វេលា ម៉ោង០៥និង២០នាទី នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណីអំលើលួច (ផ្ទាំងសូឡា០១កំប្លេ) របស់ជនរងគ្រោះឈ្មោះ សូ សុវណ្ណដារ៉ា (មុខរបរមន្រ្តីនគរបាលច្រកទ្វារអន្តរជាតិភ្នំដិន) ភេទប្រុស អាយុ៣០ឆ្នាំ…

ស្ត្រីម្នាក់ដែលល្បីខាងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាមពេលនេះជាប់ហើយ

កណ្តាលៈ​ សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ករណីសុីសងខុសច្បាប់កត់ឆ្នោតវៀតណាម(កន្ទុយលេខ) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី ចំណុចរោងលក់ទឹកអំពៅ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះសែ សុខលីស ភេទស្រី អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន…

បង្រ្កាបក្រុមក្មេងទំនើងចំនួន២នាក់ តែងធ្វើសកម្មភាព លួចគប់កញ្ចក់រថយន្តពេលយប់ នៅខេត្តកណ្តាល

កណ្ដាលៈ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមគោរពជម្រាបជូន សាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប ស្តីពីកិច្ចប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើង ដែលតែងតែធ្វើសកម្មភាព លួចគប់កញ្ចក់រថយន្ត នៅពេលយប់ក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង នាពេលកន្លងមក កើតហេតុថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទី នៅចំណុចភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល…

កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួន​ជនជាតិ​ចិន​ ០៤​នាក់​ សង្ស័យ​ជា​ក្រុម​ចាប់ជំរិត​មនុស្ស

​ព្រះ​សីហ​នុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ២១​និង​០០​នាទី​ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ព្រៃ​នប់​ បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ និង​គ្រឿងញៀន​ នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៧៣-១៧៤​ ស្ថិត​នៅ​ភូមិ​ត្រពាំង​គា​ ឃុំ​ជើងគោ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ រហូត​ដល់​វេលា​ម៉ោង​ ០០​ និង​ ១០​នាទី​ ពាក់កណ្តាល​អ​ធ្រា​ត្រ​…