វិធី ៣ យ៉ាងអាចបិទផ្តាច់ដំណើរការកម្មវិធីណាមួយក៏បាន

យើងគ្រប់គ្នាមិនចាំបាច់តែបិទកម្មវិធី រាល់ពេលឈប់ប្រើនោះទេ គឺគ្រាន់តែចុចប៊ូតុង Home ចាកចេញពីកម្មវិធីបានហើយ ដោយសារតែប្រព័ន្ធ iOS វាមានលក្ខណៈពិសេសម្យ៉ាងត្រង់ថា រាល់ពេលដែលយើងចាកចេញពីកម្មវិធីណាមួយ ដោយចុចប៊ូតុង Home ប្រព័ន្ធនឹងផ្តាច់ ឬបញ្ឈប់ដំណើរការរបស់វាភ្លាមដូចគ្នា ដោយឡែកតែកម្មវិធីសំខាន់ៗមួយចំនួនដូចជាកម្មវិធី Facebook, Messenger, Instagram ឬកម្មវិធីសារអេឡិចត្រូនិចមួយចំនួនប៉ុណ្ណោះ ដែលទាមទារដំណើរការលើ Background។…

MacBook Pro ស៊េរីចុងឆ្នាំ 2015 នេះមានអ្វីអស្ចារ្យដែលយើងគួរទិញ?

MacBook Pro គឺជាកុំព្យូទ័រយួរដៃសំណព្វប្រចាំក្រុមហ៊ុន Apple មានរាងក្រាស់ជាង MacBook Air បន្តិច ប៉ុន្តែវានៅតែមានរាងស្តើងល្មម ហើយមានសមត្ថភាពខ្លាំងទៀតផង។ តើ MacBook Pro ស៊េរីចុងឆ្នាំ 2015 នេះមានអ្វីអស្ចារ្យទៅ? ហើយមុននឹងទិញយកវាមកប្រើ តើកត្តាអ្វីដែលប្រិយមិត្តគួរយល់ដឹង? បើចង់ជ្រាបច្បាស់ សូមប្រិយមិត្តស្វែងយល់ពីចំណុចល្អ…

OneDrive ជាកម្មវិធីឆ្លាតវៃ ជួយសម្រួលទំហំផ្ទុកទិន្នន័យសម្រាប់ស្មាតហ្វូន

OneDrive គឺជាកម្មវិធីដែលបង្កើតឡើងដោយក្រុមហ៊ុន Microsoft ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការរក្សាទុករូបភាព ឬវីដេអូដាក់ទៅលើបណ្តាញ សម្រាប់ប្រើប្រាស់គ្រប់ទីកន្លែងជាមួយឧបករណ៍ផ្សេងៗគ្នា កម្មវិធីនេះវាមិនខុសគ្នាប៉ុន្មានទេ ទៅនឹងកម្មវិធីរបស់ក្រុមហ៊ុន Apple និង Google ។ ក្រុមហ៊ុន Microsoft កំពុងតែចាប់ផ្តើមធ្វើតេស្តមុខងារថ្មីមួយ ដែលអាចជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងការបង្កើនទំហំផ្ទុកលើឧបករណ៍ស្មាតហ្វូនរបស់អ្នកប្រើប្រាស់ ដោយលុបចោលរូបភាព ឬវីដេអូណាដែលបានធ្វើការរក្សាទុកទៅលើបណ្តាញហើយរួចរាល់។ មុខងារថ្មីមួយនេះទាមទារឲ្យអ្នកប្រើប្រាស់បើកអនុញ្ញាតការ “Auto…

វិធីបង្ខំឲ្យ iPhone បិទហើយបើកវិញពេលជាប់គាំង

នៅពេលដែលទូរស័ព្ទដៃ iPhone របស់អ្នកជាប់គាំង តើអ្នកគួរដោះស្រាយយ៉ាងម៉េច? សូមប្រាកដថា ដំណោះស្រាយដំបូងរបស់ប្រិយមិត្តមិនមែនយកទៅជាងភ្លាមៗនោះទេ។ អ្នកអាចធ្វើការបង្ខំឲ្យ iPhone បិទហើយបើកវិញ ជាមួយវិធីសាស្រ្តយ៉ាងងាយ ដែលគេតែងហៅថា Restart។ ហើយវិធីសាស្រ្តនេះមានប្រសិទ្ធភាពណាស់ សម្រាប់ដោះស្រាយបញ្ហាពេលដែល iPhone ជាប់គាំង ឬដំណើរការខុសប្រក្រតី។ ដើម្បីបិទហើយបើក iPhone ដែលជាប់គាំងបានសូមសាកវិធីខាងក្រោម៖…

Shazam ជាកម្មវិធីអាចស្វែងរកចំណងជើងបទចម្រៀងបានក្នុងមួយរំពេច

Shazam គឺជាកម្មវិធីរុករកចំណងជើងបទចម្រៀង តារាចម្រៀង និងវីដេអូចម្រៀង។ វាអាចធ្វើការស្កេនគ្រប់បទចម្រៀងដែលអ្នកដទៃកំពុងចាក់ រួចវានឹងបង្ហាញនៅលើអេក្រង់ទូរស័ព្ទដៃរបស់អ្នក ជាចំណងជើងបទចម្រៀង តារាចម្រៀង និងវីដេអូចេញមកព្រមគ្នា រួចអ្នកក៏អាចចូលស្តាប់ដោយផ្ទាល់នៅលើកម្មវិធីនេះផងដែរ។ Shazam អាចដំណើរការទៅបាន អាស្រ័យដោយមានប្រព័ន្ធអីុនធើណែតជំនួយ ហើយអាចរុករកបានតែចំពោះបទចម្រៀង Original តែប៉ុណ្ណោះ។ កម្មវិធី Shazam មានភាពងាយស្រួលក្នុងការប្រើប្រាស់ ហើយកំពុងដាក់ឲ្យទាញយកដោយឥតគិតថ្លៃទាំងនៅក្នុងហាងកម្មវិធី AppStore…

អត្ថប្រយោជន៍ និងរបៀបបញ្ចូលគណនី Google ដាក់ក្នុង iPhone

ការបញ្ចូលគណនី Google ដាក់ក្នុង iPhone ផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ជួយរក្សាទិន្នន័យមួយចំនួនដូចជា លេខទំនាក់ទំនង (Contacts) កំណត់ចំណាំ (Notes) ប្រតិទិន (Calendar) សារអេឡេត្រូនិច (Mail) ពីក្នុងទូរស័ព្ទមកទុកនៅក្នុងគណនី Google របស់អ្នក ដើម្បីផ្តល់ភាពងាយស្រួលក្នុងពេលដែលលោកអ្នក ធ្វើការ Restore…

ក្រុមហ៊ុន Leica បញ្ចេញម៉ាស៊ីនថត M10 ស៊េរីថ្មី អាចថតរូបបានល្អឥតខ្ចោះ

ក្រុមហ៊ុន Leica បានបញ្ចេញកាមេរ៉ាស៊េរី M10 ដែលមានអង្គញាណថតរូបខ្នាតធំទំហំ ២៤ មេហ្គាភិចសែល និងមានរាងស្លីមជាងកាមេរ៉ាស៊េរី M មុនៗបន្តិចបន្តួច។ តម្លៃរបស់វាខ្ទង់ ៦,៥៩៥ ដុល្លារ ឯណោះ ហើយតម្លៃនេះគឺគិតត្រឹមតែតួកាមេរ៉ាប៉ុណ្ណោះ ពោលគឺ អ្នកនឹងត្រូវទិញកាណុងបន្ថែម តម្លៃខ្ទង់ចាប់ពី ៣,០០០ ទៅ…

របៀបចាក់សោកម្មវិធី Notes នៅលើ iPhone និង iPad

Notes គឺជាកម្មវិធីកំណត់ចំណាំ ដែលភ្ជាប់មកស្រាប់នៅលើប្រព័ន្ធប្រតិបត្តិ iOS តាំងពីជំនាន់ដំបូងមកទល់ពេលនេះ។ ប៉ុន្តែមុខងារចាក់សោការពាររាល់ទិន្នន័យដែលមាននៅក្នុង Notes ទើបតែចេញមកទេ នៅលើប្រព័ន្ធ iOS ចាប់ពីជំនាន់ ៩ ឡើងទៅ។ រាល់ទិន្នន័យដែលត្រូវបានកត់ត្រានៅក្នុងកម្មវិធី Notes សុទ្ធសឹងតែជាទិន្នន័យសំខាន់ និងសម្ងាត់ ដូចនេះអ្នកប្រាកដជាចង់ចាក់សោការពារទិន្នន័យទាំងនោះ ឲ្យមានសុវត្ថិភាពខ្ពស់ហើយមើលទៅ។ របៀបបង្កើតលេខកូដសម្ងាត់សម្រាប់ចាក់សោក្នុងកម្មវិធី…

វិធីសាស្រ្តខ្លី តែអាចបង្កើនទំហំផ្ទុកបានច្រើននៅលើ Windows 10

ខណៈពេលដែលអង្គផ្ទុកទិន្នន័យកំពុងតែផលិតឡើងឲ្យកាន់តែមានទំហំធំទៅៗ ចំណែក​ឯតម្លៃកាន់តែថោកទៅៗ រីឯពួកយើងក៏នៅតែបន្តប្រើប្រាស់អង្គផ្ទុកទិន្នន័យកាន់តែច្រើនទៅៗដូចគ្នាផងដែរ។ បញ្ហានេះកើតមានឡើង សម្រាប់អ្នកដែលកំពុងប្រើប្រាស់កុំព្យូទ័រ ដែលមានទំហំផ្ទុកតូច ឬប្រភេទ SSD ( Solid-State drive ) ដែលវាមិនអាចផ្តល់នូវទំហំផ្ទុកធំគ្រប់គ្រាន់ ដូចទៅនឹងអង្គផ្ទុកទិន្នន័យជំនាន់មុនប្រភេទ SATA ឬ IDE បានឡើយ។ ប្រសិនបើអ្នកចាប់ផ្តើមគិតថា ការប្រើប្រាស់ទំហំផ្ទុកកាន់តែខើចទៅៗ…

គួរទិញ iPhone 6 ឬ iPhone 6s បើតម្លៃខុសគ្នា ១០០ ដុល្លារហ្នឹង

យោងតាមទីផ្សារស្រុកខែ្មរយើងបច្ចុប្បន្ន iPhone 6 មានតម្លៃខ្ទង់​ ៤៧៥ ដុល្លារ រីឯ iPhone 6s មានតម្លៃខ្ទង់ ៥៧៥ ដុល្លារ គឺបានសេចក្តីថា តម្លៃទូរស័ព្ទដៃទាំងពីរនេះខុសគ្នាខ្ទង់ ១០០ ដុល្លារប៉ុណ្ណោះ ហើយបើតាមការមើលមួយភ្លែត ឃើញថាដូចជាមិនមានអ្វីខុសប្លែកគ្នានោះទេ សម្រាប់រចនាបថផ្នែកខាងក្រៅ។ ប៉ុន្តែប្រសិនបើយើងទិញគ្រាន់តែមើលមួយភ្លែត…