ក្រុមហ៊ុន Apple នៅសុខៗ លុបគេហទំព័រសម្រាប់ឆែក iCloud ចោល

ក្រុមហ៊ុន Apple ស្រាប់តែលុបចោលទំព័រមួយហៅថា Activation Lock ចេញពីគេហទំព័រ iCloud ប្រហែល ២ ថ្ងៃមុន។ Activation Lock នេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ iPhone ឬ iPad អាចធ្វើការត្រួតពិនិត្យមើលការចាក់សេវា iCloud ជាប់នៅលើឧបករណ៍របស់ពួកគេ ដោយគ្រាន់តែវាយបញ្ចូលលេខ IMEI…

នេះជារបៀប Jailbreak ប្រព័ន្ធ iOS 10.0-10.2 បែបចុងក្រោយបង្អស់

ការទន្ទឹមរង់ចាំ Jailbreak លើប្រព័ន្ធ iOS 10.0 ទៅដល់ iOS 10.2 ពេលនេះបានមកដល់ហើយ ជាមួយនឹងកម្មវិធី Yalu។ ចំពោះលោកអ្នកដែលកំពុងប្រើប្រាស់ឧបករណ៍ដែលបានរាយឈ្មោះខាងក្រោមនេះទើបអាចធ្វើការ Jailbreak វិធីសាស្រ្តនេះបាន។ ដំណើរការបានតែចំពោះឧបករណ៍៖ iPhone 6s Plus, iPhone 6s,…

ក្រុមហ៊ុន​ Samsung ប្រកាសថាអេក្រង់ Galaxy S8 និង S8 Plus​ មិនធម្មតានោះទេ

យោងតាមពាក្យចចាមអារាមថ្មីមួយប្រភពចេញពីប្រទេសមហាអំណាចសេដ្ឋកិច្ច​ (ចិន) បានថ្លែងថា Galaxy S8 នឹងមានខ្នាតអេក្រង់ទំហំ​​ 2,960×1,440 ហើយរបាយការណ៍នេះវាត្រូវគ្នាស្ទើតែទាំងស្រុងទៅនឹង​របាយការណ៍ចេញកាលពីម្សិលមិញ ដែលបានអះអាងថាខ្នាតអេក្រង់ស្មាតហ្វូនជំនាន់ថ្មីបង្អស់របស់ក្រុមហ៊ុន​ Samsung មានរង្វាស់ 18.5:9 មិនធម្មតា មានន័យថាខ្នាត 2,960×1,440 គឺស្មើនឹង 18.5:9 ហើយខា្នតប៉ុននេះ វាមានទំហំភិចសែលធំជាងខ្នាតអេក្រង់របស់ LG…

មិនគួរឲ្យជឿ កាមេរ៉ា Pentax KP អាចថតរូបបានក្នុងកម្រិត ISO 819,200

កាមេរ៉ាឌីជីថលថ្មីបង្អស់របស់ក្រុមហ៊ុន Pentax ម៉ូដែល KP គឺមានភាពជាប់ទាក់ទិនគ្នាបន្តិចបន្តួចទៅនឹងកាមេរ៉ាប្រភេទ DSLR ដែលវាមានកម្រិត ISO រហូតដល់ទៅ 819,200។ កាមេរ៉ាដ៏តូចមួយនេះ ប្រមូលផ្តុំទៅដោយលក្ខណៈពិសេសចម្រុះបែប ដូចជាម៉ាស៊ីនថតទំនើបមួយអីចឹង។ ជាអាទិ៍ វាមានបំពាក់បច្ចេកវិជ្ជាទប់លំនឹងក្នុងតួម៉ាស៊ីនប្រភេទប្រើ អ័ក្ខ ៥ តួខ្លួនស្រោបដោយលោហធាតុពិសេសដែលនាំឱ្យវាធន់នឹងអាកាសធាតុ អាចភ្ជាប់ជាមួយប្រព័ន្ធ Wi-Fi…

រៀនប្រើមុខងារ Night Shift លើ iPhone ជាប្រយោជន៏ដល់សុខភាពភ្នែក

ក្រុមហ៊ុន Apple បានអភិវឌ្ឍនូវមុខងារពិសេសមួយហៅថា Night Shift។ មុខងារនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់កែប្រែពន្លឺអេក្រង់ពីភាពចញ្ចែងចញ្ចាំងមកជាពន្លឺពណ៌លឿងស្រទុំ។ ការធ្វើបែបនេះ អាចជួយដល់អ្នកក្នុងការបង្កើនភាពងងុយគេង និងបន្ថយចំណាំងភ្លើងមកប៉ះកញ្ចក់ភ្នែករបស់យើង ជៀងវៀងការចុះខ្សោយសុខភាពភ្នែក។ របៀបបើកប្រើមុខងារ Night Shift ដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកមានគំនិតចង់បើក Night Shift នៅក្នុងពេលជាក់លាក់ណាមួយជាប្រចាំ អ្នកអាចកំណត់យកតាមចិត្តបាន…

កម្មវិធី Instagram អាចផ្សាយផ្ទាល់បានទូទាំងពិភពលោកហើយ

កម្មវិធី Instagram ពង្រីកមុខងារ Live Video នៅលើ Instagram Stories ពាសពេញសាកលលោកហើយ ​ខណៈ​មុខងារមួយ​នេះ​ចេញឲ្យ​ប្រើប្រាស់​ដំបូង មានតែនៅក្នុងតំបន់​មួយ​ចំនួនប៉ុណ្ណោះ កាលពី​ខែ​វិច្ឆិកា​ ​២០១៦។ មុខងារ​ថ្មី​នេះត្រូវបានឲ្យ​ឈ្មោះ​ថា​ ​Instagram Live Stories​ ​ហើយ​វីដេអូ​ផ្សាយផ្ទាល់ទាំងអស់ ​នឹង​ត្រូវ​រក្សា​ទុកលើ​គណនី​រៀងៗខ្លួន​ ​ដូច​ជាការផ្សាយផ្ទាល់វីដេអូនៅ​លើ​…

Aipoly សង្គ្រោះជនពិការភ្នែកឲ្យមើលឃើញពិភពលោកតាមរយៈសម្លេង

Aipoly គឺជាកម្មវិធីឆ្លាតវៃ អាចប្រើសម្រាប់ស្កេនលើវត្ថុ ឬពណ៌អ្វីមួយ រួចវានឹងប្រាប់មកវិញជាសម្លេង ជូនអ្នកប្រើប្រាស់ ដែលជាជនពិការភ្នែកឲ្យបានដឹងពីវត្ថុដែលកំពុងស្ថិតនៅចំពីមុខរបស់គេ តាមរយៈកាមេរ៉ាស្មាតហ្វូន។ កម្មវិធីឆ្លាតវៃមួយនេះកំពុងដាក់ទាញយកឥតគិតថ្លៃនៅលើតែហាងកម្មវិធី AppStore ប៉ុណ្ណោះ។ អ្វីដែលពិសេសនោះគឺថា មិនចំពោះតែជនពិការភ្នែកនោះទេ​ដែលចាំបាច់ត្រូវការប្រើកម្មវិធីនេះ រីឯមនុស្សធម្មតាដែលអាចមើលឃើញក៏ត្រូវការកម្មវិធីនេះ យកមកស្កេនលើវត្ថុ ឬពណ៌ណាមួយដែលយើងមិនស្គាល់ជាភាសាបរទេស។ កម្មវិធីនេះងាយស្រួលប្រើប្រាស់ វាមិនចាំបាច់ឲ្យមានអីុនធើណែត ហើយក្រោយពេលដំឡើងរួច អ្នកអាចបើកប្រើបាន ដោយទាញទៅមុខរហូតដល់ឃើញផ្ទាំងកាមេរ៉ាកំពុងតែចាប់ផ្តើមថត…

Nokia 6 អស់ស្តុកហើយ នៅមានអ្នកចុះឈ្មោះគាំទ្រដល់ ១.៤ លាននាក់ថែមទៀត

ចំនួនអ្នកដែលចុះឈ្មោះបង្ហាញការចាប់អារម្មណ៍ទៅលើទូរស័ព្ទដៃ Nokia 6 ឥឡូវនេះសើ្មនឹងចំនួនប្រជាជនដែលរស់នៅតំបន់ Helsinki metropolitan ប្រមាណ ១.៤ លាននាក់។ កាលពី១សប្តាហ៍មុន ចំនួនអ្នកចុះឈ្មោះបានឈានដល់ ១ លាននាក់។ គួរចំណាំថាចំនួនអ្នកចុះឈ្មោះទាំងនេះ គឺមិនដូចទៅនឹងការកម្មង់ទិញទុកមុនទេ ដោយសារវាពុំទាន់មានការដោះដូរសាច់ប្រាក់នៅឡើយទេ។ ប្រសិនបើអ្នកចង់ទិញក៏ពិបាកដែល ដោយសារចំនួនដែលដាក់ចេញលក់ក្នុងស្តុក ត្រូវបានលក់ដាច់អស់ស្តុកវិញក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ចង់ចុះឈ្មោះ…

របៀបប្រើមុខងារ 3D Touch ចុងក្រោយបង្អស់

3D Touch គឺជាមុខងារពិសេសថ្មីមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប៉ះបញ្ជាដោយម្រាមដៃសង្កត់ទៅលើផ្ទៃអេក្រង់ទូរសព្ទលើកម្មវិធីណាមួយបាន។ តាមរយៈមុខងារនេះ លោកអ្នកអាចធ្វើការបានច្រើនយ៉ាងនៅលើផ្ទៃអេក្រង់ ដូចជា ចុចសង្កត់បន្តិចត្រង់ឡូហ្គូកម្មវិធីណាមួយដើម្បីធ្វើសកម្មភាពលើវាដោយមិនចាំបាច់ចូលក្នុងកម្មវិធីផ្ទាល់ ឆ្លើយតបសារជូនដំណឹង មើលសារដោយមិនចាំបាច់បើកចូលក្នុងកម្មវិធី ឬតំណភ្ជាប់ រំកិលចំណុចសរសេរ បើកផ្ទាំងផ្លាស់ប្តូរកម្មវិធី និងមើលសកម្មភាព ​Live Photos ជាដើម។ល។ បច្ចុប្បន្នមុខងារ 3D Touch នេះមានតែនៅលើទូរស័ព្ទដៃ…

ក្រុមហ៊ុន Apple បញ្ចេញកំណែ iOS 10.2.1 ថ្មី ដើម្បីកែកំហុសឆ្គង និងជួយឲ្យប្រព័ន្ធដើរលឿនជាងមុន

ក្រុមហ៊ុន Apple បានប្រកាសចេញប្រព័ន្ធ iOS 10.2.1 ជាផ្លូវការសម្រាប់សាធារណៈ។ វាគឺជាកំណែតូចមួយប៉ុណ្ណោះ តែក៏មានចំណុចសំខាន់បន្តិចបន្តួចដែរ។ កំណែថ្មីនេះ វាបានបំពេញចន្លោះប្រហោងដែលជាកំហុសបច្ចេកទេស ហើយអ្វីដែលពិសេសជាងនេះគឺថា ប្រព័ន្ធ iOS 10.2.1 កែឲ្យប្រព័ន្ធដំណើរការដើរយ៉ាងរលូនជាងមុន បើប្រៀបទៅនឹងជំនាន់ iOS 10.2។ ដើម្បីដំឡើងកំណែថ្មីនេះបាននៅលើ ​iPhone,…