សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ​ រួមនិងបក្ខពួក ជាចោរឆក់សកម្ម អស់លក្ខណ៍ជាប់ខ្នោះរបស់នគរបាលខណ្ឌដូនពេញ

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ដែលតែងតែធ្វើសកម្មភាពឆក់ភាគច្រើនលើជនបរទេស បានអស់លក្ខណ៍ជាបន្តបន្ទាប់ក្រោយពីពួកគេធ្វើសកម្មភាពឆក់ទូរសព្ទ ពីជនបរទេសមិនសម្រេចត្រូបាននគរបាលខណ្ឌដូនពេញឃាត់ខ្លួន។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង១៩នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ចំណុចមុខផ្ទះលេខ៥៣ ផ្លូវ​១៨៤​ កែង​៦៣​ ភូមិ១២​ សង្កាត់​ផ្សារថ្មី៣​ ខណ្ឌដូនពេញ​ ។ នគបាលឲ្យដឹងថា​ មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា​ BEAT ពណ៌​…

ចោរម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ឆក់កាបូបស្ពាយជនបរទេស ជាប់ខ្នោះរបស់ប៉ូលិស

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន បន្ទាប់ពីរូបគេនិងបក្ខពួកម្នាក់ទៀតជិះម៉ូតូឆក់កាបូបស្ពាយពីជនជាតិអង់គ្លេសបានសម្រេច កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី២៦​ ខែមករា ឆ្នាំ២០១៩ ចំណុចផ្លូវលេខ១៧៤កែង ផ្លូវព្រះនរោត្តមភូមិ១៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សមត្ថកិច្ចឲ្យដឹងថា​ ជនសង្ស័យមានបក្ខពួកចំនួន២នាក់ជិះម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ…

ករណីដុតគីបគ្រាប់អា៨០ ផ្ទុះចំក្មេងសិស្សសាលាអាយុ១០ឆ្នាំ ដាច់ដៃនិងរបួសត្រង់ភ្នែកធ្ងន់ធ្ងរ

ព្រះវិហារៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីដុតគីបគ្រាប់អា៨០ បណ្តាលឲ្យផ្ទុះចំក្មេងប្រុសអាយុ១០ឆ្នាំ រងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សូមបញ្ជាក់ថា ករណីនេះក្មេងរងគ្រោះឈ្មោះ ឆន វិឆៃ ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស…

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រុង ចុះបង្ក្រាបតារាងជល់មាន់មួយកន្លែងឃាត់ខ្លួនមនុស្ស១២នាក់ និងម៉ូតូ១៧គ្រឿង, លោកមេប៉ុស្តិ៍បឹងទំពុនទី១ សង្ស័យប្រហែលជាគាត់ដេកលក់ហើយមើលទៅទើបមិនចុះបង្ក្រាប

ភ្នំពេញៈ នៅវេលាម៉ោង១និង៤៥នាទី រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបតារាងជល់មាន់មួយកន្លែង ស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សបានចំនួន១២នាក់ និងដកហូតបានម៉ូតូចំនួន១៧គ្រឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ក្នុងនោះដែរ អាជ្ញាធរដែនដី ហាក់បីដូចជាមិនដឹងទីតាំងជល់មាន់ទាំងនេះ ទុកឲ្យបើកជល់មាន់យ៉ាងព្រងើយ…

ខូចអនាគតអស់ហើយ! ឃាត់ខ្លួនប្អូនស្រីស្អាត និងបក្ខពួកស្ទាវ ករណីលក់គ្រឿងញៀន

ភ្នំពេញៈ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ១១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៌សថ្លា ០៨កញ្ចប់ (ប្រភេទម៉ាទឹកកក)។ ជនសង្ស័យទាំង១១នាក់ រួមមាន៖ ១/ ឈ្មោះ ណុយ ម៉ាត់លី ហៅលីលី ភេទប្រុស អាយុ…

លោកចោរហារយ លួចសូម្បីតែកង់ ជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញៈ នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីលួចកង់ នៅចំណុចបន្ទប់ជួលលេខ១២ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ នួន រតនៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ…

ច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលិខិត្តឆ្លងដែនអេឡិកត្រូនិក( E-passports) ត្រូវបានដាក់ឲ្យដំណើរ

ភ្នំពេញៈ យោងតាមលិខិត្តរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងស្តីពីការដាក់ឲ្យដំណើរ ច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលិខិត្តឆ្លងដែនអេឡិកត្រូនិក( E-passports) ដូចខាងក្រោម៖

ជិះព្រហើនៗណាស់បងៗកង់បីឡាំប៉ាតា!!! ក្រឡាប់ដោយខ្លួនឯង របួសមនុស្ស៣នាក់ធ្ងន់និងស្រាល

ប៉ៃលិនៈ លោកអធិការស្រុកសាលាក្រៅបានប្រាប់ Post Newsថា កាលពី​វេលាម៉ោង២ និង ៣០ នាទីរសៀល​ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់ម៉ូតូកង់បីមួយកើតឡើង នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ០៣នាក់​រងរបួស​។ ក្នុងនោះជនរងគ្រោះទី១មានឈ្មោះ អន…

ផ្ទុះមីនតោន១គ្រាប់ នៅស្រុកម៉ាឡៃ សម្លាប់មនុស្សម្នាក់ និងម្នាក់ទៀតរបួសធ្ងន់

បន្ទាយមានជ័យៈ លោកអធិការស្រុកម៉ាឡៃ បានប្រាប់ Post Newsថា មានករណីផ្ទុះមីនតោន១គ្រាប់ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឆាម ឆង…

ស្ត្រីម្នាក់ស៊ីឈ្នួលបោកខោអាវឲ្យគេ អកុសលធ្លាក់ចូលលូ ដែលគេបិទបង្ហូរចូលស្រែប្រាំង ស្លាប់យ៉ាងអាណោចអាធ័ម

ស្ទឹងត្រែងៈ មានករណីស្ត្រីម្នាក់ស៊ីឈ្នួលបោកខោអាវឲ្យគេ អកុសលរអិលជើងធ្លាក់ចូលលូ ដែលគេបិទបង្ហូរចូលស្រែប្រាំង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានកូនប្រទះឃើញ ស្រែកឆោឡោឲ្យគេជួយ តែទោះបីយ៉ាងណាម្តាយបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ សពមានឈ្មោះ អូយ ឡៃ ភេទស្រី អាយុ៤៨ឆ្នាំ…